ព័ត៌មានអន្ដរជាតិ
ជោគជ័យខ្លាំងឡើងៗ លោក ប្រាយុទ្ធ ឲ្យបង្កើតគណៈកម្មាធិការ សិក្សាយកថ្នាំផលិតពីស្មៅប្រមាត់មនុស្ស ទៅព្យាបាលកូវីដ
នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានណែនាំឲ្យអាជ្ញាធរ បង្កើតគណៈកម្មាធិការមួយ ដើម្បីសិក្សាពីការប្រើប្រាស់ថ្នាំដែលផលិតពីស្មៅប្រមាត់មនុស្ស យកទៅព្យាបាលអ្នកជំងឺ កូវីដ រោគសញ្ញាស្រាល។
ការប្រកាសនេះ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីកាលពីថ្ងៃអង្គារ ដែលត្រូវបានកោះប្រជុំ ដើម្បីពិភាក្សាអំពីវិធានការបន្ថែម ក្នុងគោលបំណងជួយទប់ស្កាត់ការផ្ទុះឡើងនៃ ជំងឺកូវីដ។

ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងសុខាភិបាលសាធារណៈ លោក Anutin Charnvirakul ត្រូវបានតែងតាំងជាប្រធានគណៈកម្មាធិការនេះ។
គណៈកម្មាធិការនេះ នឹងសម្របសម្រួលការសិក្សាលើសុវត្ថិភាពនិងប្រសិទ្ធភាព របស់ស្មៅប្រមាត់មនុស្ស លើអ្នកជំងឺកូវីដ ក៏ដូចជារៀបចំផែនការយុទ្ធសាស្ត្រ ដើម្បីលើកកម្ពស់ឱសថបុរាណរបស់ថៃផងដែរ។
ការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងសំណើរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក Somsak Thepsutin ដែលបានជំរុញឲ្យរដ្ឋាភិបាល បង្កើនការប្រើប្រាស់ឱសថបុរាណលើអ្នកជំងឺកូវីដ ដែលមានរោគសញ្ញាស្រាល។ ហើយរឿងនេះផងដែរ បានកើតឡើងចំពេលមានកង្វះខាតវ៉ាក់សាំង ដែលនាំឲ្យមានការរិះគន់ដល់រដ្ឋាភិបាល។

សំណើរបស់លោក បានភ្ជាប់មកជាមួយភ័ស្តុតាងបង្ហាញពីភាពជោគជ័យរបស់នាយកដ្ឋានកែប្រែ ក្នុងការព្យាបាលអ្នកទោសចំនួន ១២,៣៧៦ នាក់ ដែលបានឆ្លងមេរោគកូវីដ ដោយប្រើស្មៅប្រមាត់មនុស្ស។
មុនពេលចេញវេជ្ជបញ្ជាឱសថបុរាណ ដល់អ្នកទោសដែលឆ្លងរោគ លោក Somsak បាននិយាយថា លោកបានសិក្សាព័ត៌មានពីនាយកដ្ឋានឱសថបុរាណនិងវេជ្ជសាស្ត្រថៃ ដែលបានណែនាំឲ្យប្រើឱសថផលិតពីស្មៅប្រមាត់មនុស្ស កម្រិត ១៨០ មីលីក្រាម រយៈពេល ៥ ថ្ងៃជាប់ៗគ្នា លើអ្នកជំងឺដែលមានរោគសញ្ញាស្រាល។
ដោយលើកឡើងពីការស្រាវជ្រាវដដែលនេះ លោករដ្ឋមន្រ្តីបាននិយាយថា ស្មៅប្រមាត់មនុស្សចំនួន ៦០០ គីឡូក្រាម អាចប្រែក្លាយទៅជាថ្នាំចំនួន ៣៧៥,០០០ គ្រាប់។

លោកបន្តថា ថ្នាំសរុបចំនួន ៣.១ ពាន់លានគ្រាប់ នឹងត្រូវការសម្រាប់គ្របដណ្ដប់លើជនជាតិថៃទាំងអស់។
ឥឡូវនេះ នាយកដ្ឋានកែប្រែ មានគម្រោងផលិតឱសថបុរាណប្រហែល ៥០ លានគ្រាប់ ក្នុងរយៈពេល ៤ ខែទៀត ជាមួយគោលដៅចេញវេជ្ជបញ្ជាដល់ប្រហែល ៥០ ភាគរយនៃចំនួនអ្នកជាប់ពន្ធនាគារ។
ដោយសារតែគុណប្រយោជន៍ផ្នែកវេជ្ជសាស្ត្រ ស្មៅប្រមាត់មនុស្ស បានក្លាយជាដំណាំរកប្រាក់ចំណូល ដែលឥឡូវនេះមានតម្រូវការខ្ពស់ក្នុងវិស័យនាំចេញ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ ឱសថបុរាណព្យាបាលកូវីដ កំពុងត្រូវប៉ាន់នៅ ថៃ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ២៤ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


