ព័ត៌មានអន្ដរជាតិ
ថៃ ជំរុញឲ្យកសិករទូទាំងប្រទេស ដាំស្មៅប្រមាត់មនុស្ស បន្ទាប់ពីរកឃើញប្រសិទ្ធភាព ព្យាបាលកូវីដ
ក្រសួងកសិកម្មនិងសហករណ៍ កំពុងជំរុញដល់កសិករទូទាំងប្រទេស ឲ្យដាំដុះ ស្មៅប្រមាត់មនុស្ស ដែលជាឱសថបុរាណ អាចជួយដល់ការព្យាបាលអ្នកជំងឺកូវីដ-១៩។

អនុរដ្ឋមន្រ្តីក្រសួងកសិកម្មនិងសហករណ៍លោកស្រី Mananya Thaiset បាននិយាយថា ក្រសួងនឹងជំរុញការផ្សព្វផ្សាយអំពីស្មៅប្រមាត់មនុស្ស ដល់សហករណ៍កសិកម្មនៅទូទាំងប្រទេស។
រឿងនេះបានកើតឡើង បន្ទាប់ពីការស្រាវជ្រាវថ្មីៗបានបង្ហាញថា រុក្ខជាតិនេះ មានផ្ទុកបរិមាណ Andrographolide ខ្ពស់ ហើយ មានប្រសិទ្ធភាពអាចជួយដល់ការព្យាបាលជំងឺកូវីដ។

គម្រោងដែលនឹងដំណើរការចាប់ពីខែសីហាដល់ខែធ្នូនេះ នឹងមានការដាំដុះស្មៅប្រមាត់មនុស្ស លើផ្ទៃដីប្រមាណ១៦ ហិកតា ដែលគ្រប់គ្រងដោយសហករណ៍កសិកម្មចំនួន ៥។ ស្មៅប្រមាត់មនុស្សទាំងនោះ នឹងផ្គត់ផ្គង់ដោយនាយកដ្ឋានឱសថបុរាណនិងឱសថថៃ (DTAM)។
នៅឆ្នាំក្រោយ គម្រោងនេះនឹងត្រូវពង្រីកនៅលើផ្ទៃដី ៦៤ហិកតា ដែលកាន់កាប់ដោយសហករណ៍ចំនួន២០៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ ប្រសិទ្ធភាពពិតៗ ស្មៅមួយប្រភេទ ជួយអ្នកជំងឺកូវីដ ថៃ ជិត ៣ ពាន់នាក់ឲ្យជាសះស្បើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


