Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ ជំរុញឲ្យកសិករទូទាំងប្រទេស ដាំស្មៅប្រមាត់មនុស្ស បន្ទាប់ពីរកឃើញប្រសិទ្ធភាព ព្យាបាលកូវីដ

បានផុស

នៅ

ក្រសួងកសិកម្មនិងសហករណ៍ កំពុងជំរុញដល់កសិករទូទាំងប្រទេស ឲ្យដាំដុះ ស្មៅប្រមាត់មនុស្ស ដែលជាឱសថបុរាណ អាចជួយដល់ការព្យាបាលអ្នកជំងឺកូវីដ-១៩។

អនុរដ្ឋមន្រ្តីក្រសួងកសិកម្មនិងសហករណ៍លោកស្រី Mananya Thaiset

អនុរដ្ឋមន្រ្តីក្រសួងកសិកម្មនិងសហករណ៍លោកស្រី Mananya Thaiset បាននិយាយថា ក្រសួងនឹងជំរុញការផ្សព្វផ្សាយអំពីស្មៅប្រមាត់មនុស្ស ដល់សហករណ៍កសិកម្មនៅទូទាំងប្រទេស។

រឿងនេះបានកើតឡើង បន្ទាប់ពីការស្រាវជ្រាវថ្មីៗបានបង្ហាញថា រុក្ខជាតិនេះ មានផ្ទុកបរិមាណ Andrographolide ខ្ពស់ ហើយ មានប្រសិទ្ធភាពអាចជួយដល់ការព្យាបាលជំងឺកូវីដ។

ស្មៅប្រមាត់មនុស្ស

គម្រោងដែលនឹងដំណើរការចាប់ពីខែសីហាដល់ខែធ្នូនេះ នឹងមានការដាំដុះស្មៅប្រមាត់មនុស្ស លើផ្ទៃដីប្រមាណ១៦ ហិកតា ដែលគ្រប់គ្រងដោយសហករណ៍កសិកម្មចំនួន ៥។ ស្មៅប្រមាត់មនុស្សទាំងនោះ នឹងផ្គត់ផ្គង់ដោយនាយកដ្ឋានឱសថបុរាណនិងឱសថថៃ (DTAM)។

នៅឆ្នាំក្រោយ គម្រោងនេះនឹងត្រូវពង្រីកនៅលើផ្ទៃដី ៦៤ហិកតា ដែលកាន់កាប់ដោយសហករណ៍ចំនួន២០៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Bangkok Post

ចុចអាន៖ ប្រសិទ្ធភាពពិតៗ ស្មៅមួយប្រភេទ ជួយអ្នកជំងឺកូវីដ ថៃ ជិត ៣ ពាន់នាក់ឲ្យជាសះស្បើយ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៣ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

លោក ជួន ណារិន្ទ
សន្តិសុខសង្គម៦ ម៉ោង មុន

លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយក​ដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ

ព័ត៌មានជាតិ៣ ម៉ោង មុន

ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ខេត្តថៃចំនួន២ នៅភាគខាងជើង កើតរញ្ជួយដីកម្រិតស្រាលជាង ២០លើក ត្រឹមមួយព្រឹក

Sokha Hotels

ព័ត៌មានពេញនិយម