អង់គ្លេស Archives - Kampuchea Thmey Daily

អង់គ្លេស​ ប្រកាស​​បញ្ជូន​យន្ត​ហោះ​ចម្បាំង នាវា​ចម្បាំង​ ឧបករណ៍​រក​មីន​ទៅ​ច្រក​ Hormuz
ចក្រភពអង់​គ្លេស បាន​ឲ្យ​ដឹង​​នៅ​ថ្ងៃអង្គារ​ថា ខ្លួន​នឹង​​ចូលរួម​ផ្តល់​​នូវ​​​ឧបករណ៍រុករក​​មីន​ស្វ័យ​ប្រវត្តិ ​យន្តហោះចម្បាំង ​Typhoon និង​នាវាចម្បាំង HMS Dragon ​សម្រាប់​​បេសកកម្ម​ការពារជាតិពហុជាតិសាសន៍​ដែល​មានគោលបំណង​ធានា​សុវត្ថិ​ភាព​ការដឹកជញ្ជូននៅ​ច្រកសមុទ្រហ័រមូស (Hormuz)។

យោង​តាម​ភ្នាក់​ងារ​សារព័ត៌មាន​រ៉យ​ទ័រ ចុះ​ផ្សាយ​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០២៦ រដ្ឋ​មន្ត្រីក្រសួងការពារជាតិ​អង់​គ្លេស​ លោក​ John Healey បាន​ប្រកាសពីការប្តេជ្ញាចិត្តនេះ​ អំឡុង​ពេល​កិច្ចប្រជុំ​កំពូល​​ជាមួយសមភាគី​ជាង ៤០រូបមកពីប្រទេសដទៃទៀត​ពាក់ព័ន្ធនឹង​បេសកកម្ម​នៅ​ច្រក​ហ័រមូស​ហើយ​នឹងចាប់ផ្តើមដំណើរការ​ ​ពេល​លក្ខខណ្ឌត្រូវ​បាន​​អនុញ្ញាត​។

យន្តហោះ​ចម្បាំង​អង់​គ្លេស។ រូបភាព៖ Reuters

លោក​​​លើក​ឡើង​​ក្នុង​សេចក្តីថ្លែងការណ៍​​មួយ​ថា​៖ « ជាមួយ​​សម្ព័ន្ធមិត្ត​​របស់​យើង បេសកកម្ម​ពហុជាតិសាសន៍​នេះ​​នឹង​​មាន​​ ​​សុវត្ថិភាព​ ឯករាជ្យ និង​អាច​ទុកចិត្ត​បាន»។

សង្គ្រាម​ដែល​បង្ក​ដោយ​ដោយ​សហរដ្ឋ​​អាមេរិក​-អ៊ីស្រាអែល​លើ​អ៊ីរ៉ង់ ​​បាន​​កាត់បន្ថយ​ចរាចរណ៍​ឆ្លងកាត់​​ច្រក​សមុទ្រ Hormuz យ៉ាង​​ខ្លាំង ​ជា​ពិសេស​រំខាន​ដល់​ការ​នាំចេញ​ប្រេងនិង​​ធ្វើ​ឱ្យ​​តម្លៃ​ថាមពល​កើនឡើង​ជាគំហុក​។

ការ​ចូលរួមចំណែក​​របស់​​ចក្រភព​អង់គ្លេស​​ នឹង​ទទួលបាន​​ការ​គាំ​ទ្រ​ពី​មូលនិធិ​ថ្មី​​ចំនួន ១៥៥.៥៣លាន​ដុល្លារ សម្រាប់​​​ឧបករណ៍​​រាវរក​មីន និង​ប្រព័ន្ធ​ប្រឆាំង​​ដ្រូន​ ខណៈ​​ទីក្រុង​​ឡុងដ៍​​ស្វែងរក​​ការធានា​ឡើងវិញ​​នូវ​ការដឹកជញ្ជូន​​ពាណិជ្ជកម្ម​​សេរីភាព​​នៃ​​ការធ្វើ​នាវាចរណ៍ ​​ចំ​ពេល​មាន​ភាពតានតឹង​ក្នុង​តំបន់​កាន់តែ​ខ្លាំង​។

កញ្ចប់​ទឹក​ប្រាក់​នេះ​​​​នឹង​​រួម​បញ្ចូល​​គ្នា​ជា​ប្រព័ន្ធ​ ​ដើម្បី​ស្វែង​រក​និង​​សម្អាត​មីន​ដោយ​​កង​ទ័ព​ជើង​ទឹក ទូក​គ្មាន​មនុស្ស​បើក​​ល្បឿន​លឿន យន្តហោះ​ចម្បាំង Typhoon សម្រាប់​ល្បាត​​តាម​អាកាស និងនាវា​ចម្បាំង​ HMS Dragon ជា​នាវា​ពិឃាត​ការពារ​​ដែនអាកាស​​ ​កំពុង​ធ្វើដំណើរ​ទៅកាន់​មជ្ឈិមបូព៌ា​រួច​ហើយ​៕

សម្រួល៖ ណឺ មិនា

The post អង់គ្លេស​ ប្រកាស​​បញ្ជូន​យន្ត​ហោះ​ចម្បាំង នាវា​ចម្បាំង​ ឧបករណ៍​រក​មីន​ទៅ​ច្រក​ Hormuz appeared first on Kampuchea Thmey Daily.

​នាវា​ផ្ទុក​យន្តហោះបារាំង​​ ដើរដោយថាមពល​នុយ​ក្លេ​អ៊ែរ​​ ទៅ​ជិតសមុទ្រ​ក្រហម​ ​ក្បែរច្រក Hormuz
ក្រុម​នាវា​ផ្ទុកយន្តហោះ​របស់​បារាំង​ កំពុង​ធ្វើ​ដំណើរ​ទៅ​ភាគខាងត្បូង​នៃព្រែក​ជីក​ស៊ុយអេ (Suez) ចូល​ទៅ​ក្នុង​សមុទ្រក្រហម ដើម្បីត្រៀម​​សម្រាប់បេសកកម្ម​​​មិន​ប្រាកដ​ប្រជា​នាពេល​អនាគត ​ដែល​ជាផ្នែកមួយ​នៃផែនការ​បារាំង-អង់គ្លេសសម្រាប់ច្រក​សមុទ្រ​ហ័រមូស​ (Hormuz)។ នេះ​បើ​យោងតាមកងកម្លាំងប្រដាប់អាវុធបារាំង​​លើក​ឡើង​កាលពីថ្ងៃពុធ​។

យោង​តាម​សារព័ត៌មាន ABC ផ្សាយ​ថ្ងៃ​ទី​៦ ខែឧសភា ឆ្នាំ​២០២៦ នាវាផ្ទុកយន្តហោះ Charles de Gaulle ដើរ​ដោយថាមពលនុយក្លេអ៊ែរ រួម​ទាំង​មាន​នាវា​អមដំណើរ ​ផ្លាស់​ប្តូរ​​ទីតាំង​ឆ្ពោះ​ទៅ​​ភាគខាងត្បូង​ព្រែក​ជីកស៊ុយអេ​ គឺជាដំណាក់កាល​ចុងក្រោយ​នៃការដាក់ពង្រាយ​នាវា​នៅមជ្ឈិមបូព៌ា ​ដែល​ជា​ប្រកាសលើក​ដំបូងដោយ​ប្រធានា​ធិបតីបារាំង លោក​ អេម៉ានូអែល ម៉ាក្រុង​ (Emmanuel Macron) ក្នុងសុន្ទរកថាតាមទូរទស្សន៍​នៅថ្ងៃទី០៣ ខែមីនា មួយ​ថ្ងៃ​ មុន​ពេលអ៊ីរ៉ង់​បិទច្រកសមុទ្រ​ Hormuz ។

នាវា Charles de Gaulle របស់​បារំាង។ រូបភាព៖ EN.Com

ការផ្លាស់ប្តូរទៅភាគខាងត្បូងនៃ​ព្រែកជីកស៊ុយអេ ​នាំ​ឱ្យនាវា​ផ្ទុកយន្តហោះ​តែ​មួយគត់របស់បារាំង​ខិតទៅ​ជិតចំណុចប្រសព្វ​នៃឈូង​សមុទ្រពែរ្ស ​ជាកន្លែង​​ដែល​​ប្រេងមួយភាគប្រាំ​របស់ពិភពលោក​​តែង​ឆ្លងកាត់ តែ​អ៊ីរ៉ង់​បិទ​ចរាចរណ៍ពាណិជ្ជកម្ម ចាប់តាំងពីដើមខែមីនា ដើម្បី​ដាក់​សម្ពាធ​​ឲ្យ​​​សហរដ្ឋអាមេរិក​​​បោះបង់​ការ​ធ្វើសង្គ្រាម​​ប្រឆាំង​អ៊ីរ៉ង់​​។

លោក Guillaume Vernet អ្នក​នាំពាក្យរបស់​ប្រធានសេនាធិការ​កងកម្លាំង​ប្រដាប់អាវុធបារាំងប្រាប់ទីភ្នាក់​ងារ​សារព័ត៌មាន AP ថា៖ « ដំណើរ​ឆ្ពោះ​ទៅភាគខាងត្បូង​នៃ​ព្រែក​ជីក Suez គឺជារឿង​ថ្មីសម្រាប់​យើង។ តាមភូមិសាស្ត្រ វានៅជិតច្រក​សមុទ្រ Hormuz ជាង ដូច្នេះ​នឹងអាចឱ្យយើងឆ្លើយតបបានលឿនជាង​មុន ពេល​មាន​លក្ខខណ្ឌណាមួយ​​ដែល​ត្រូវបានបំពេញ»។

​យ៉ាង​ណា លោក Vernet សង្កត់ធ្ងន់ថា៖ « សន្តិសុខ​ពហុ​ជាតិ​សាស្រ្ត​នៅ​ច្រក​ Hormuz បង្កើត​ឡើងដោយ​ប្រទេសបារាំង ចក្រភពអង់គ្លេសនិងប្រទេសជាង ៥០ប្រទេសនឹង​មិនចាប់ផ្តើមប្រតិបត្តិការទេ រហូត​ដល់​កម្រិតពីរ​ត្រូវ​បាន​លុប​ចោល​​​ ​ដូច​ជា​ការគំរាមកំហែងដល់ការដឹកជញ្ជូន​ត្រូវតែ​បន្ថយ​ ហើយឧស្សាហកម្ម​សមុទ្រ​ត្រូវតែធានាឱ្យបានគ្រប់គ្រាន់​ដើម្បីប្រើប្រាស់ច្រកសមុទ្រ»។

លោក​បន្ថែម​​ថា ប្រតិបត្តិការណាមួយ​កើត​ឡើង​នឹងតម្រូវឱ្យមានការ​ព្រមព្រៀងពីប្រទេសជិតខាង។

លោកមានប្រសាសន៍ថា៖ « សព្វថ្ងៃនេះ ច្រកសមុទ្រ Hormuz ជាប់គាំងដោយសារ​តែការគំរាមកំហែង ហើយការធានា​​ចំពោះ​សុវត្ថិភាពគឺខ្ពស់ណាស់។ គ្មាន​កប៉ាល់ណាមួយ​នឹងធ្វើឱ្យដំណើរ​ទៅ​កន្លែង​​គ្រោះថ្នាក់​នោះទេ»។

គួរ​បញ្ជាក់​ថា ប្រតិបត្តិការរបស់​បារាំងគឺខុសពីគម្រោងសេរីភាពឬ «Project Freedom» ជាបេសកកម្មអម​ដំណើរ​របស់​សហរដ្ឋអាមេរិក​ចាប់ផ្តើមកាលពីថ្ងៃអាទិត្យ ទាញការបាញ់ប្រហារ និងការគំរាម​កំហែង​ពីអ៊ីរ៉ង់ ទោះ​បី​ជា​មាន​បទឈប់បាញ់នៅថ្ងៃទី ៨ ខែមេសា។

លោក Vernet និយាយថា៖ « វាជាបេសកកម្មមួយដែលខុសពី​បេសកកម្មរបស់សហរដ្ឋអាមេរិក។ ផែនការ​បារាំង-អង់គ្លេសគឺ​ជា​ការ​ការពារ និងស្របតាមច្បាប់អន្តរជាតិ​»៕

ប្រែសម្រួល៖ ណឺ មិនា

The post ​នាវា​ផ្ទុក​យន្តហោះបារាំង​​ ដើរដោយថាមពល​នុយ​ក្លេ​អ៊ែរ​​ ទៅ​ជិតសមុទ្រ​ក្រហម​ ​ក្បែរច្រក Hormuz appeared first on Kampuchea Thmey Daily.

ប្រទេសធំៗនៅអឺរ៉ុប និងជប៉ុន ​ត្រៀមចូលរួម​ធានាសុវត្ថិភាព​ច្រកហ័រមូហ្ស ​តាមសំណើ ត្រាំ
បណ្តាប្រទេស​ធំៗនៅ​អឺរ៉ុប និងជប៉ុន បានចេញសេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃព្រហស្បតិ៍ ដោយនិយាយថា ពួកគេត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមកិច្ចខិតខំប្រឹងប្រែង​ធានា​សុវត្ថិភាពសម្រាប់ការដឹកជញ្ជូន​តាមរយៈច្រកសមុទ្រ​ហ័រមូហ្ស ​ហើយនឹង​ចាត់វិធានការដើម្បីធ្វើឱ្យទីផ្សារថាមពលមានស្ថិរភាព។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

ការប្រកាសយ៉ាងដូច្នេះ ធ្វើឡើងក្រោយ​មាន​ការទាមទារជាបន្តបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ឱ្យ​បណ្ដាប្រទេសផ្សេងៗរួមដៃគ្នា​ជួយអាមេរិក​ក្នុងការធានាសុវត្ថិភាពច្រកហ័រមូហ្ស​ ដែលជាផ្លូវដឹកជញ្ជូនប្រេងដ៏សំខាន់របស់ពិភពលោក​។ កន្លងមក មាន​សេចក្ដីរាយការណ៍ថា បណ្ដាប្រទេសមួយចំនួន រួមទាំងអាល្លឺម៉ង់ បាន​ច្រានចោលសំណើរបស់ ត្រាំ ​ដែលធ្វើឱ្យ ត្រាំ ហៅពួកគេថា​ «រមិលគុណ»។

ប្រទេសធំៗទាំងនោះ រួមមាន​ ចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ អ៊ីតាលី ហូឡង់ និងជប៉ុន។

ពួកគេបាន​និយាយក្នុងសេចក្ដីថ្លែងការណ៍យ៉ាងដូច្នេះថា៖ «យើងសូមអំពាវនាវដល់អ៊ីរ៉ង់ឱ្យបញ្ឈប់ជាបន្ទាន់នូវការគំរាមកំហែង ការដាក់មីន ការវាយប្រហារដោយដ្រូន និងមីស៊ីល និងការប៉ុនប៉ងផ្សេងទៀតដើម្បីបិទច្រកសមុទ្រចំពោះការដឹកជញ្ជូនពាណិជ្ជកម្ម និងអនុវត្តតាមសេចក្តីសម្រេចលេខ ២៨១៧ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ»។

ពួកគេបន្តថា៖ «សេរីភាពនៃការធ្វើនាវាចរណ៍គឺជាគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ រួមទាំងក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រផងដែរ»។

​ការបិទច្រកសមុទ្រហ័រមូហ្ស ​បានក្លាយជាអាវុធដ៏សំខាន់មួយសម្រាប់អ៊ីរ៉ង់ ក្នុងការឆ្លើយតបទៅនឹង​ការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល។ ការបិទនេះ បាន​បង្កការរាំងស្ទះដល់ដំណឹកជញ្ជូនទំនិញសំខាន់ៗពីមជ្ឈិមបូព៌ា រួមទាំងប្រេងកាត ដែលធ្វើឱ្យ​ថ្លៃដឹកជញ្ជូន និងថាមពល ហក់ឡើងទូទាំងសកលលោក​។

បណ្ដាប្រទេសអឺរ៉ុបធំៗ និងជប៉ុនដដែល បាន​និយាយដោយមិនទម្លាក់កំហុសលើសហរដ្ឋអាមេរិក និងអ៊ីស្រាអែលថា​៖ «​ឥទ្ធិពលនៃទង្វើរបស់អ៊ីរ៉ង់ នឹងប៉ះពាល់ដល់​ប្រជាជន​គ្រប់ផ្នែកទាំងអស់នៃពិភពលោក​ ជាពិសេស​អ្នកងាយរងគ្រោះ»។ ​

ពួកគេបន្តថា៖ «យើងសូមបង្ហាញ​ការត្រៀមខ្លួនរួចជាស្រេច ក្នុងការ​រួមចំណែក​ដល់កិច្ចខិតខំប្រឹងប្រែង​ធានាបាននូវការធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រដោយសុវត្ថិភាព។ យើងសូមស្វាគមន៍ចំពោះការប្តេជ្ញាចិត្តរបស់ប្រទេសនានា ដែលកំពុងចូលរួមក្នុងការរៀបចំផែនការនេះ»។

ក្រៅពីនោះ ប្លុកដដែល​បានស្វាគមន៍ចំពោះការសម្រេចចិត្តរបស់ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) ដើម្បីអនុញ្ញាតឱ្យមានការបញ្ចេញទុនបម្រុងប្រេងកាតជាយុទ្ធសាស្ត្រ។ ពួកនិយាយយ៉ាងដូច្នេះថា៖ «យើងនឹងចាត់វិធានការផ្សេងទៀត ដើម្បីធ្វើឱ្យទីផ្សារថាមពលមានស្ថេរភាព រួមទាំងការធ្វើការជាមួយប្រទេសផលិតមួយចំនួន ដើម្បីបង្កើន​ផលិតកម្ម»៕

The post ប្រទេសធំៗនៅអឺរ៉ុប និងជប៉ុន ​ត្រៀមចូលរួម​ធានាសុវត្ថិភាព​ច្រកហ័រមូហ្ស ​តាមសំណើ ត្រាំ appeared first on Kampuchea Thmey Daily.

ចិន​អំពាវ​នាវឱ្យ​រុស្ស៊ី-អ៊ុយ​ក្រែន​អត់​ធ្មត់ បន្ទាប់​​ពី​រុស្ស៊ី​​ចោទ បារាំងនិងអង់គ្លេស​ ​ផ្តល់​នុយក្លេអ៊ែរ​​​ឲ្យ​អ៊ុយក្រែន​
ប្រទេស​ចិនបង្កើន​ជំហរ​ប្រឆាំង​នឹង​ការ​កើនឡើង​នៃ​អាវុធនុយក្លេអ៊ែរ​ក្នុង​ប្រទេស​អ៊ុយ​ក្រែន និង​អំពាវ​នាវ​ឱ្យ​មាន​ការអត់ធ្មត់​ បន្ទាប់​ពី​រុស្ស៊ី​អះអាងថា ចក្រ​ភព​អង់គ្លេស និង​បារាំង​កំពុង​មាន​គម្រោង​ផ្តល់​អាវុធ​នុយក្លេអ៊ែរ​ដល់​ទីក្រុង​កៀវ។

អ្នក​នាំពាក្យក្រសួងការបរទេស​ចិន លោកស្រី ម៉ៅ នីង (Mao Ning) ជំរុញ​ឱ្យ​គ្រប់​ភាគី​ទាំង​អស់ជៀស​វាង​សកម្មភាពណា​ដែល​អាច​បង្ក​ឱ្យ​មាន​ការ​យល់​ច្រឡំ ​ឬ​បង្កើន​ភាព​តានតឹងកាន់តែ​ខ្លាំង​បន្ថែម​​ទៀត​​។

អ្នក​នាំពាក្យក្រសួងការបរទេស​ចិន លោកស្រី Mao Ning ។ រូបភាព៖ ក្រសួង​ការបរទេសចិន​

លោកស្រី ម៉ៅ និយាយថា៖ «យើង​សូម​អំពាវនាវ​ឱ្យភាគីពាក់​ព័ន្ធ​រក្សា​ភាព​ស្ងប់ស្ងាត់ អនុវត្ត​ការអត់ធ្មត់ និង​ជៀសវាង​ចលនា​ណា​មួយ​ដែល​អាច​នាំ​ឱ្យមាន​ការយល់ច្រឡំនិង​ការគិត​ខុស ធ្វើ​ឱ្យ​ភាព​តាន​តឹង​កាន់​តែ​កើន​ឡើង​»។

យ៉ាងណា លោក​ស្រី​ បន្ថែម​ទៀត​​ថា៖ «ប្រទេស​ចិន​តែង​តែ​ជឿ​ជាក់​ថា ​អាវុធ​នុយក្លេអ៊ែរមិន​ត្រូវ​ប្រើ​ប្រាស់​ទេ សង្គ្រាម​នុយ​ក្លេអ៊ែរ​មិន​ត្រូវ​ប្រយុទ្ធ​ទេ ហើយ​កាតព្វកិច្ច​មិន​រីក​សាយ​ភាយអាវុធនុយក្លេអ៊ែរអន្តរជាតិ​គួរ​តែ​ត្រូវ​បានគោរពយ៉ាងម៉ឺងម៉ាត់»។

ការ​បញ្ជាក់ជាថ្មីរបស់លោកស្រី​ពី​ជំហរ​របស់​ទីក្រុង​ប៉េកាំងបាន​កើត​ឡើង បន្ទាប់​​ពី​​ការ​ឈ្លានពាន​របស់រុស្ស៊ី​លើ​អ៊ុយក្រែន​កំពុង​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​ឡើង​វិញ​ពីអន្តរជាតិ ដោយ​ជម្លោះ​ដ៏សាហាវបំផុត​នៅ​អឺរ៉ុប​ចាប់​តាំង​ពីសង្គ្រាមលោកលើកទី២ ចូល​ដល់​ឆ្នាំទី៥​។

យ៉ាងណា លោកស្រី Tammy Bruce តំណាង​រង​សហរដ្ឋអាមេរិក​ប្រចាំ​អង្គ​ការ​សហប្រជាជាតិ បាន​រិះគន់ អំឡុងពេល​ជួប​ជុំក្រុមប្រឹក្សា​សន្តិសុខ​កាលពីថ្ងៃអង្គារថា៖ «ប្រទេស​ចិននៅ​តែ​ជាអ្នកជំរុញ​នៃ​ម៉ាស៊ីន​សង្គ្រាមដ៏​សំខាន់​​របស់​រុស្ស៊ី»។

លោកស្រីបន្ថែមថា៖ «ប្រសិន​បើប្រទេសចិនពិតជាចង់​បានសន្តិភាពមែន គួរតែបញ្ចប់​ការ​នាំចេញ​ទំនិញ​ប្រើប្រាស់ពីរ​ប្រភេទ​(ទាក់ទង​យោធា និងបច្ចេកវិទ្យា) ​​ជា​បន្ទាន់ និង​ឈប់​ទិញ​ប្រេង​របស់​រុស្ស៊ី»។

ចំណែក លោកស្រី Fu Cong បេសកជន​ជាន់ខ្ពស់របស់ទីក្រុងប៉េកាំង​ប្រចាំអង្គការសហប្រជាជាតិបាន​បដិសេធការចោទប្រកាន់​នេះ​ថា ​មិន​អាច​ទទួលយកបានទាំងស្រុង និង​ជា​ការ​បង្ខូច​កេរ្តិ៍​ឈ្មោះប្រទេស​ចិន​។​

លោកស្រី Fu បន្ត​ថា៖ « យើង​មិនបានផ្តល់អាវុធប្រល័យជីវិត​ដល់​ភាគី​ណាមួយនៃជម្លោះនោះ​ទេ ហើយ​យើងបាន​អនុវត្តការ​គ្រប់គ្រង​យ៉ាង​តឹង​រ៉ឹង​លើទំនិញ​ប្រើប្រាស់ពីរយ៉ាង(ទាក់ទង​យោធា និងបច្ចេកវិទ្យា) យ៉ាងជាប់លាប់»៕

ប្រែសម្រួល៖ ណឺ មិនា

The post ចិន​អំពាវ​នាវឱ្យ​រុស្ស៊ី-អ៊ុយ​ក្រែន​អត់​ធ្មត់ បន្ទាប់​​ពី​រុស្ស៊ី​​ចោទ បារាំងនិងអង់គ្លេស​ ​ផ្តល់​នុយក្លេអ៊ែរ​​​ឲ្យ​អ៊ុយក្រែន​ appeared first on Kampuchea Thmey Daily.

​​ចក្រភព​អង់គ្លេស​និង​បណ្តាប្រទេស​​អ៊ឺរ៉ុប​មួយ​ចំនួន ប្រឈម​ឆ្លង​​ជំងឺ​កញ្រ្ជឹល​តាមខ្យល់​
ជំងឺ​កញ្ជ្រឹល ត្រូវបានគេស្គាល់ថា rubeola ឬ «កញ្ជ្រឹល១០​​ថ្ងៃ» គឺ​ជាការ​ឆ្លង​ដ៏ធ្ងន់ធ្ងរ ជា​ពិសេស​​តាមរយៈ​ខ្យល់។ វា​ប៉ះ​ពាល់​ដល់​ផ្លូវ​ដង្ហើម ប្រព័ន្ធភាព​ស៊ាំ និង​ស្បែក រីករាល​ដាល​យ៉ាង​ឆាប់​រហ័ស​តាម​រយៈ​ដំណក់​ទឹក នៅ​ពេល​ដែល​អ្នក​ជំងឺ​ក្អក កណ្តាស់ ឬនិយាយ។ ទោះ​បី​ជា​វាធ្លាប់​ត្រូវបាន​គេ​ចាត់ទុក​ថា​ ជា​ជំងឺ​កុមារ​ធម្មតាក៏ដោយ ប៉ុន្តែ​អាច​បណ្តាល​ឱ្យមាន​ផល​វិបាក​ធ្ងន់​ធ្ងរដូច​ជា ពិការភ្នែក រលាក​ខួរ​ក្បាល​ (ហើមខួរក្បាល) និង​ជំងឺ​រលាកសួត​ផង​ដែរ​។

យោង​តាម​សារព័ត៌មាន​រ៉យ​ទ័រ អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ឱ្យ​ដឹង​កាល​ពី​ថ្ងៃ​ចន្ទ​ថា ចក្រ​ភព​អង់​គ្លេស និង​ប្រទេស​មួយ​ចំនួន​ទៀត​នៅតំបន់​​អឺរ៉ុប ​បាន​បាត់​បង់​លទ្ធភាព​​លុប​បំបាត់​ជំងឺ​កញ្ជ្រឹល​របស់​ពួក​គេ បន្ទាប់​ពី​ការ​ឆ្លង​មាន​ការ​​កើន​​​ឡើង​នៅ​ទូទាំង​ទ្វីប​។

វ៉ាក់សាំង​កញ្រ្ជឹល។ Reuters

មិន​តែ​ប៉ុណ្ណោះ​បណ្តា​ប្រទេស​មួយ​ចំនួន ដូច​ជា​ អេស្បាញ អូ​ទ្រីស អា​មេ​នី អា​ស៊ែ​បៃ​ហ្សង់ (Azerbaijan) និងអ៊ូសបេគីស្ថាន (Uzbekistan)  ក៏​បាត់​បង់​លទ្ធ​ភាព​ទទួល​បាន​ការ​ព្យាបាល​របស់​ពួក​គេ​ដែរ​ ខណៈ​​អង្គការ​សុខ​ភាព​ពិភព​លោក​បាន​ជំរុញ​ឱ្យ​ប្រទេស​នានា​បង្កើន​អត្រា​ការ​ចាក់​វ៉ាក់​សាំង ជា​ពិសេស​ក្នុង​ចំណោម​ប្រជាជន​ដែល​មិន​បាន​​​ការពារ ជា​ពិសេស​កុមារ​ ត្រូវ​ធានា​ថា​មេរោគ​នឹង​មិន​ឆ្លង​ទៅ​អ្នក​ផ្សេង​ទៀត​កាន់​តែ​ច្រើន​។

គួរ​បញ្ជាក់​ផង​ដែរ​ថា កញ្ជ្រឹល​គឺ​អាច​ការពារ​បាន​ទាំង​ស្រុង​ដោយ​ការ​ចាក់​វ៉ាក់​សាំង ប៉ុន្តែ​វា​ឆ្លងខ្លាំង ដូច្នេះ​ហើយ​គឺ​វា​ជា​ជំងឺមួយ​ក្នុង​ចំណោម​ជំងឺ​ដំបូង​គេ​ដែល​ស្ទុះ​ងើប​ឡើង​វិញ​នៅ​ពេល​ដែល​អត្រា​នៃ​ការ​ចាក់​វ៉ាក់​សាំង​ធ្លាក់​ចុះ​។

កញ្រ្ជឹល​​ជា​​ទូទៅ​​បណ្តាល​​ឱ្យ​​មាន​​រោគ​​សញ្ញា​​រួម​​មាន​​គ្រុន​ក្តៅ​​ខ្លាំង និង​​ឡើង​​កន្ទួល ប៉ុន្តែ​​វា​​ក៏​​អាច​​នាំ​​ឱ្យ​​មាន​​ផល​វិបាក​​រយៈពេល​​វែង​​ធ្ងន់ធ្ងរ និង​​អាច​​ស្លាប់​​បាន​​ផង​​ដែរ​។

រីឯ​ប្រទេស​កាណា​ដា​បាន​បាត់​បង់​លទ្ធភាព​​លុប​​បំបាត់ជំងឺ​កញ្រ្ជឹល​​របស់​ខ្លួន​កាលពីឆ្នាំមុន ហើយ​សហ​រដ្ឋ​អាមេរិក​កំពុង​ធ្វើ​ការ​ដើម្បី​រក្សា​ស្ថាន​ភាព​របស់​ខ្លួន​នៅ​ពេល​ដែល​ការឆ្លង​កើន​ឡើង​។​

គណៈ​កម្មា​ធិការ​សុខភាព​ពិភពលោក​ (WHO) ក្នុង​តំបន់​នីមួយៗ​ បាន​ឱ្យ​ដំ​បូន្មាន​ថា​ប្រទេសនី​មួយៗ ​គួរ​សម្រច​បាន​ដោយ​គ្មានជំងឺកញ្ជ្រឹល និង​អត្រា​នៃការ​ឆ្លង​ថយ​ចុះ​។

យ៉ាង​ណា ដើម្បី​ត្រូវ​បាន​ចាត់​ទុក​ថា​គ្មាន​ជំងឺ​កញ្ជ្រឹល​ អង្គការ​សុខភាព​ពិភព​លោក​ (WHO) បាន​បន្ត​ទៀត​ថា ប្រទេស​មួយ​ត្រូវ​តែ​មិន​មាន​ករណីឆ្លង​ក្នុង​ស្រុក​នៃ​ប្រភេទជំងឺ​​ដូចគ្នា​សម្រាប់​រយៈ​ពេល ១២ខែ ឬ​យូរ​ជាង​នេះ៕​​

ប្រែ​សម្រួល៖ ណឺ មិនា

The post ​​ចក្រភព​អង់គ្លេស​និង​បណ្តាប្រទេស​​អ៊ឺរ៉ុប​មួយ​ចំនួន ប្រឈម​ឆ្លង​​ជំងឺ​កញ្រ្ជឹល​តាមខ្យល់​ appeared first on Kampuchea Thmey Daily.

ការ​ដោះដូរ​ទំនិញកម្ពុជា-អង់គ្លេស​ សម្រេច​បាន​ទឹក​ប្រាក់​ជាង ​៩០០ ​លានដុល្លារ ត្រឹមរយៈពេល ១០​ខែ ​
ការ​ដោះ​ដូរ​ទំនិញ​កម្ពុជា-អង់គ្លេស​សម្រេច​បាន​ទំហំ​ទឹក​ប្រាក់ជាង ​៩០០ លានដុល្លារ​នៅក្នុងរយៈពេល ១០ ខែ ឆ្នាំ ២០២៥ ​កើនឡើង ៧,១ ភាគរយ ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​​​នៅ​ក្នុង​ឆ្នាំ ២០២៤ ដែល​មាន​ទំហំ ​៨៥០ លានដុល្លារ។ ​នេះ​បើ​យោង​តាម​របាយការណ៍​របស់​អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

​ទិន្នន័យរបស់ GDCE​ ​បង្ហាញ​ថា គិត​ចាប់​ពី​ខែ​មករា ដល់​ខែតុលា ឆ្នាំ ២០២៥ ​ទំហំ​ពាណិជ្ជ​កម្ម​ទ្វេ​ភាគី​កម្ពុជា-​អង់គ្លេស​សរុបចំនួន ៩១១ លានដុល្លារ ​កើន ៧,១% ​ក្នុងនោះ​កម្ពុជា​​នាំ​ទំនិញ​ចេញ​ទៅ​អង់គ្លេស​មាន​ទំហំទឹក​ប្រាក់​ ៨៦៩ លានដុល្លារ ​កើន ៧,៦% ចំណែក​អង់គ្លេស​នាំចូល​មកវិញ​មានតម្លៃ ៤២ លានដុល្លារ ធ្លាក់ចុះ ១,៦%។​ ផលិតផល​សំខាន់ៗ ​ដែល​កម្ពុជា នាំ​ទៅ​អង់គ្លេសមានដូចជា​សម្លៀកបំពាក់ ស្បែកជើង កង់ជាដើម។

​​លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា ​កម្ពុជា និង​ចក្រភពអង់​គ្លេស​មានទំនាក់ទំនងជិតស្និទ្ធលើគ្រប់វិស័យ ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ។

​លោក​បណ្ឌិត ជ័យ តិច អ្នក​ស្រាវ​ជ្រាវ​ការ​អភិវឌ្ឍ​សង្គម-សេដ្ឋកិច្ច ប្រាប់កម្ពុជាថ្មីថា ពាណិជ្ជកម្មទ្វេ​ភាគី​កម្ពុជា-អង់គ្លេស មានលក្ខណៈល្អប្រសើរនៅឆ្នាំនេះ ដែលយើទទួលបានការ​អនុគ្រោះ​ពន្ធពី​អង់គ្លេស ពិសេសគឺការនាំចេញវិស័យវាយ​នភណ្ឌ កាត់ដេរ និងគ្រឿងបង្គុំអគ្គិសនី នាំចេញទៅអង់​គ្លេស​ក្នុង​អត្រាសូន្យភាគរយ។

​នៅក្នុងឆ្នាំ ២០២៤ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អង់គ្លេស​សម្រេចបាន​ទឹកប្រាក់​ ១ ពាន់លានដុល្លារ ​កើន​ឡើង ១៦ ភាគរយ ​ក្នុងនោះកម្ពុជា​នាំចេញ​ទៅ​អង់គ្លេស​មានទំហំ ៩៥៨,៧៥ ​លានដុល្លារ ​កើន ២០,៤ ​ភាគរយ ​និងអង់គ្លេសនាំចូលមកកម្ពុជាវិញ ​មានទំហំទឹកប្រាក់ ​៥៣,៧ ​លានដុល្លារ ​ធ្លាក់​ចុះ​ជិត ៣០ ​ភាគរយ៕​

អត្ថបទ៖ ឡេង ដេត

The post ការ​ដោះដូរ​ទំនិញកម្ពុជា-អង់គ្លេស​ សម្រេច​បាន​ទឹក​ប្រាក់​ជាង ​៩០០ ​លានដុល្លារ ត្រឹមរយៈពេល ១០​ខែ ​ appeared first on Kampuchea Thmey Daily.

ប្រទេសជាច្រើនចាប់ផ្ដើមដាក់ពិន័យអ្នកបើកបរណាដែលប្រើទូរស័ព្ទពេលឈប់ភ្លើងស្តុបក្រហម
ប្រទេសជាច្រើន ដូចជាចក្រភពអង់គ្លេស ជប៉ុន បារាំង អាល្លឺម៉ង់ ហ្វីលីពីន និងអូស្ត្រាលី បានចាប់ផ្ដើមដាក់ពិន័យនិងមិនអនុញ្ញាតឱ្យអ្នកបើកបរប្រើប្រាស់ទូរស័ព្ទក្នុងអំឡុងនៅពេលឈប់ស្តុបក្រហមនោះទេ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន VN Express កាលពីថ្ងៃទី២៦ខែតុលា។

(រូបភាព៖ VN Express)

អាជ្ញាធររបស់ប្រទេសទាំងនោះបាននិយាយថា ការប្រើប្រាស់ទូរស័ព្ទបានធ្វើឱ្យអ្នកបើកបរមិនសូវប្រុងប្រយ័ត្ន និងមានប្រតិកម្មយឺតនៅពេលភ្លើងស្តុបប្រែពណ៌បៃតង ដែលអាចបង្កគ្រោះថ្នាក់។

នៅចក្រភពអង់គ្លេស អ្នកបើកបរអាចត្រូវពិន័យជាប្រាក់ ២០០ ផោន និងបាត់បង់ពិន្ទុអាជ្ញាប័ណ្ណចំនួន៦សម្រាប់ការប៉ះទូរស័ព្ទរបស់ពួកគេពេលឈប់ស្តុប។ រីឯប្រទេសបារាំង និងអាល្លឺម៉ង់អនុញ្ញាតឱ្យអ្នកបើកបរប្រើប្រាស់ទូរស័ព្ទលុះត្រាតែរថយន្តចតបានត្រឹមត្រូវនិងពន្លត់ម៉ាស៊ីនរួចរាល់។

ចំពោះនៅប្រទេសជប៉ុន អ្នកបើកបរអាចត្រូវពិន័យជាប្រាក់រហូតដល់ ២៥,០០០ យ៉េន (១៧០ ដុល្លារ) ឬថែមទាំងជាប់ពន្ធនាគារចំពោះការរំលោភធ្ងន់ធ្ងរទៀតផង។ ចំណែកនៅប្រទេសហ្វីលីពីន និងអូស្ត្រាលីក៏ផ្តល់ការពិន័យយ៉ាងធ្ងន់ធ្ងរដែរដល់អ្នកបើកបរដែលប្រើប្រាស់ទូរស័ព្ទក្នុងពេលចរាចរណ៍ ឬនៅពេលឈប់ភ្លើងស្តុបក្រហម។

កន្លែងខ្លះក្នុងប្រទេស ដូចជាសិង្ហបុរី និងរដ្ឋមួយចំនួនរបស់សហរដ្ឋអាមេរិក អនុញ្ញាតឱ្យប្រើប្រាស់ទូរស័ព្ទបាននៅពេលដែលរថយន្តឈប់ទាំងស្រុង ប៉ុន្តែប៉ូលិសនៅតែព្រមានថាវាមានគ្រោះថ្នាក់។ រីឯនៅប្រទេសវៀតណាម អ្នកបើកបរត្រូវបានពិន័យលុះត្រាតែពួកគេប្រើទូរស័ព្ទ ខណៈពេលដែលរថយន្ត ឬម៉ូតូកំពុងបើកបរប៉ុណ្ណោះ។

គួរបញ្ជាក់ថាដោយសារតែបញ្ហានេះ មនុស្សឥឡូវនេះកំពុងជជែកវែកញែកថាតើការប្រើប្រាស់ទូរស័ព្ទនៅពេលឈប់ភ្លើងស្តុបក្រហមក៏គួរតែត្រូវបានដាក់ទណ្ឌកម្មដែរឬទេ ជាពិសេសចាប់តាំងពីកាមេរ៉ាចរាចរណ៍ថ្មីអាចថតអ្វីដែលអ្នកបើកបរធ្វើនៅចំណុចប្រសព្វឈប់ភ្លើងស្តុប៕

(រូបភាព៖ Times Union)

អត្ថបទ៖ ប៊ុន សុភាព

The post ប្រទេសជាច្រើនចាប់ផ្ដើមដាក់ពិន័យអ្នកបើកបរណាដែលប្រើទូរស័ព្ទពេលឈប់ភ្លើងស្តុបក្រហម appeared first on Kampuchea Thmey Daily.

អង់គ្លេសចាប់ខ្លួនបាតុកររាប់រយនាក់ ជុំវិញបាតុកម្មគាំទ្រប៉ាឡេស្ទីន
ប៉ូលីសអង់គ្លេសបានចាប់ខ្លួនមនុស្សជាង ៤០០ នាក់ ក្នុងបាតុកម្មបង្ហាញការគាំទ្រប៉ាឡេស្ទីន​នៅកណ្ដាល​ទីក្រុងឡុងដ៍ កាលពីថ្ងៃសៅរ៍ (៤ តុលា) ខណៈបាតុករប្រឆាំងនឹង​ការហាមឃាត់ «សកម្មភាព​ប៉ាឡេស្ទីន» ក្រោយ​មាន​ការវាយប្រហារ​មួយ​កើតឡើងនៅកន្លែងប្រារព្ធសាសនាជនជាតិជ្វីពក្នុងទីក្រុង មែនឆេស្ទ័រ។

តាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ បាតុកម្មដែលរៀបចំឡើងនៅទីលាន Trafalgar បាន​ប្រឆាំងនឹង​ការសម្រេចចិត្តរបស់រដ្ឋាភិបាលអង់គ្លេសក្នុងការហាមឃាត់សកម្មភាពប៉ាឡេស្ទីន ដែលជាបណ្ដាញ​រៀបចំបាតុកម្មគាំទ្រប៉ាឡេស្ទីន ក្រោម​ច្បាប់ស្ដីពីការប្រឆាំងនឹងអំពើភេរវកម្ម។ ក្នុងនោះ សកម្មជនរៀបចំបាតុកម្មបាន​ច្រាលចោលការទាមទាររបស់ប៉ូលីស និងរដ្ឋាភិបាល​ឱ្យ​លុបចោលការប្រមូលផ្ដុំគ្នា បន្ទាប់ពីការវាយប្រហារនៅវិហារជ្វីបកាលពីថ្ងៃព្រហស្បតិ៍ បាន​សម្លាប់​មនុស្សយ៉ាងហោចណាស់ ២ នាក់។

នាយករដ្ឋមន្ត្រីអង់គ្លេស លោក​ Keir Starmer បានជំរុញឱ្យមានការអត់ធ្មត់កាលពីព្រឹកថ្ងៃសៅរ៍ ដោយសរសេរនៅលើបណ្ដាញសង្គម​ X ថា៖ «នេះគឺជាពេលវេលានៃការកាន់ទុក្ខ។ វាមិនមែនជាពេលវេលាដើម្បីបង្កើនភាពតានតឹង និងបង្កឱ្យមានការឈឺចាប់បន្ថែមទៀតទេ»។

ប៉ូលីសបាននិយាយថា មនុស្ស ៤៤២ នាក់ត្រូវបានចាប់ខ្លួនសម្រាប់ការប្រកាសការគាំទ្រ «សកម្មភាពប៉ាឡេស្ទីន» ពោលគឺប្រហែលពាក់កណ្ដាល​នៃចំនួនមនុស្សដែល​ត្រូវបាន​ចាប់ខ្លួន​ក្នុងបាតុកម្មស្រដៀងគ្នាកាលពីខែមុន។

សកម្មជនម្នាក់ គឺលោកស្រី​ Angie Zelter បាននិយាយថា៖ «យើងមានសិទ្ធិតវ៉ា – សកម្មភាពប៉ាឡេស្ទីនមិនមានហឹង្សាទេ ហើយមិនគួរត្រូវបានហាមឃាត់ទេ»។

គេមើលឃើញថា សន្ទុះនៃការគាំទ្រប៉ាឡេស្ទីនមាន​ការកើនឡើងជុំវិញពិភព​លោក ប្រឆាំងនឹង​ «ការប្រល័យពូជសាសន៍» របស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា ដែលសម្លាប់មនុស្សប្រមាណ ៦៦ ២២៥ នាក់ គិតត្រឹមថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន​ រាប់តាំងពីសង្រ្គាម​ផ្ទុះឡើងកាលពី ៣ ឆ្នាំមុន ជុំវិញការវាយប្រហាររបស់ក្រុមហាម៉ាស៍លើអ៊ីស្រាអែល៕

The post អង់គ្លេសចាប់ខ្លួនបាតុកររាប់រយនាក់ ជុំវិញបាតុកម្មគាំទ្រប៉ាឡេស្ទីន appeared first on Kampuchea Thmey Daily.