ព័ត៌មានអន្ដរជាតិ
អង់គ្លេស ប្រកាសបញ្ជូនយន្តហោះចម្បាំង នាវាចម្បាំង ឧបករណ៍រកមីនទៅច្រក Hormuz
ចក្រភពអង់គ្លេស បានឲ្យដឹងនៅថ្ងៃអង្គារថា ខ្លួននឹងចូលរួមផ្តល់នូវឧបករណ៍រុករកមីនស្វ័យប្រវត្តិ យន្តហោះចម្បាំង Typhoon និងនាវាចម្បាំង HMS Dragon សម្រាប់បេសកកម្មការពារជាតិពហុជាតិសាសន៍ដែលមានគោលបំណងធានាសុវត្ថិភាពការដឹកជញ្ជូននៅច្រកសមុទ្រហ័រមូស (Hormuz)។
យោងតាមភ្នាក់ងារសារព័ត៌មានរ៉យទ័រ ចុះផ្សាយថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ រដ្ឋមន្ត្រីក្រសួងការពារជាតិអង់គ្លេស លោក John Healey បានប្រកាសពីការប្តេជ្ញាចិត្តនេះ អំឡុងពេលកិច្ចប្រជុំកំពូលជាមួយសមភាគីជាង ៤០រូបមកពីប្រទេសដទៃទៀតពាក់ព័ន្ធនឹងបេសកកម្មនៅច្រកហ័រមូសហើយនឹងចាប់ផ្តើមដំណើរការ ពេលលក្ខខណ្ឌត្រូវបានអនុញ្ញាត។

លោកលើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ « ជាមួយសម្ព័ន្ធមិត្តរបស់យើង បេសកកម្មពហុជាតិសាសន៍នេះនឹងមាន សុវត្ថិភាព ឯករាជ្យ និងអាចទុកចិត្តបាន»។
សង្គ្រាមដែលបង្កដោយដោយសហរដ្ឋអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់ បានកាត់បន្ថយចរាចរណ៍ឆ្លងកាត់ច្រកសមុទ្រ Hormuz យ៉ាងខ្លាំង ជាពិសេសរំខានដល់ការនាំចេញប្រេងនិងធ្វើឱ្យតម្លៃថាមពលកើនឡើងជាគំហុក។
ការចូលរួមចំណែករបស់ចក្រភពអង់គ្លេស នឹងទទួលបានការគាំទ្រពីមូលនិធិថ្មីចំនួន ១៥៥.៥៣លានដុល្លារ សម្រាប់ឧបករណ៍រាវរកមីន និងប្រព័ន្ធប្រឆាំងដ្រូន ខណៈទីក្រុងឡុងដ៍ស្វែងរកការធានាឡើងវិញនូវការដឹកជញ្ជូនពាណិជ្ជកម្មសេរីភាពនៃការធ្វើនាវាចរណ៍ ចំពេលមានភាពតានតឹងក្នុងតំបន់កាន់តែខ្លាំង។
កញ្ចប់ទឹកប្រាក់នេះនឹងរួមបញ្ចូលគ្នាជាប្រព័ន្ធ ដើម្បីស្វែងរកនិងសម្អាតមីនដោយកងទ័ពជើងទឹក ទូកគ្មានមនុស្សបើកល្បឿនលឿន យន្តហោះចម្បាំង Typhoon សម្រាប់ល្បាតតាមអាកាស និងនាវាចម្បាំង HMS Dragon ជានាវាពិឃាតការពារដែនអាកាស កំពុងធ្វើដំណើរទៅកាន់មជ្ឈិមបូព៌ារួចហើយ៕
សម្រួល៖ ណឺ មិនា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


