ព័ត៌មានអន្ដរជាតិ
ចក្រភពអង់គ្លេសនិងបណ្តាប្រទេសអ៊ឺរ៉ុបមួយចំនួន ប្រឈមឆ្លងជំងឺកញ្រ្ជឹលតាមខ្យល់
ជំងឺកញ្ជ្រឹល ត្រូវបានគេស្គាល់ថា rubeola ឬ «កញ្ជ្រឹល១០ថ្ងៃ» គឺជាការឆ្លងដ៏ធ្ងន់ធ្ងរ ជាពិសេសតាមរយៈខ្យល់។ វាប៉ះពាល់ដល់ផ្លូវដង្ហើម ប្រព័ន្ធភាពស៊ាំ និងស្បែក រីករាលដាលយ៉ាងឆាប់រហ័សតាមរយៈដំណក់ទឹក នៅពេលដែលអ្នកជំងឺក្អក កណ្តាស់ ឬនិយាយ។ ទោះបីជាវាធ្លាប់ត្រូវបានគេចាត់ទុកថា ជាជំងឺកុមារធម្មតាក៏ដោយ ប៉ុន្តែអាចបណ្តាលឱ្យមានផលវិបាកធ្ងន់ធ្ងរដូចជា ពិការភ្នែក រលាកខួរក្បាល (ហើមខួរក្បាល) និងជំងឺរលាកសួតផងដែរ។
យោងតាមសារព័ត៌មានរ៉យទ័រ អង្គការសុខភាពពិភពលោក (WHO) បានឱ្យដឹងកាលពីថ្ងៃចន្ទថា ចក្រភពអង់គ្លេស និងប្រទេសមួយចំនួនទៀតនៅតំបន់អឺរ៉ុប បានបាត់បង់លទ្ធភាពលុបបំបាត់ជំងឺកញ្ជ្រឹលរបស់ពួកគេ បន្ទាប់ពីការឆ្លងមានការកើនឡើងនៅទូទាំងទ្វីប។

មិនតែប៉ុណ្ណោះបណ្តាប្រទេសមួយចំនួន ដូចជា អេស្បាញ អូទ្រីស អាមេនី អាស៊ែបៃហ្សង់ (Azerbaijan) និងអ៊ូសបេគីស្ថាន (Uzbekistan) ក៏បាត់បង់លទ្ធភាពទទួលបានការព្យាបាលរបស់ពួកគេដែរ ខណៈអង្គការសុខភាពពិភពលោកបានជំរុញឱ្យប្រទេសនានាបង្កើនអត្រាការចាក់វ៉ាក់សាំង ជាពិសេសក្នុងចំណោមប្រជាជនដែលមិនបានការពារ ជាពិសេសកុមារ ត្រូវធានាថាមេរោគនឹងមិនឆ្លងទៅអ្នកផ្សេងទៀតកាន់តែច្រើន។
គួរបញ្ជាក់ផងដែរថា កញ្ជ្រឹលគឺអាចការពារបានទាំងស្រុងដោយការចាក់វ៉ាក់សាំង ប៉ុន្តែវាឆ្លងខ្លាំង ដូច្នេះហើយគឺវាជាជំងឺមួយក្នុងចំណោមជំងឺដំបូងគេដែលស្ទុះងើបឡើងវិញនៅពេលដែលអត្រានៃការចាក់វ៉ាក់សាំងធ្លាក់ចុះ។
កញ្រ្ជឹលជាទូទៅបណ្តាលឱ្យមានរោគសញ្ញារួមមានគ្រុនក្តៅខ្លាំង និងឡើងកន្ទួល ប៉ុន្តែវាក៏អាចនាំឱ្យមានផលវិបាករយៈពេលវែងធ្ងន់ធ្ងរ និងអាចស្លាប់បានផងដែរ។
រីឯប្រទេសកាណាដាបានបាត់បង់លទ្ធភាពលុបបំបាត់ជំងឺកញ្រ្ជឹលរបស់ខ្លួនកាលពីឆ្នាំមុន ហើយសហរដ្ឋអាមេរិកកំពុងធ្វើការដើម្បីរក្សាស្ថានភាពរបស់ខ្លួននៅពេលដែលការឆ្លងកើនឡើង។
គណៈកម្មាធិការសុខភាពពិភពលោក (WHO) ក្នុងតំបន់នីមួយៗ បានឱ្យដំបូន្មានថាប្រទេសនីមួយៗ គួរសម្រចបានដោយគ្មានជំងឺកញ្ជ្រឹល និងអត្រានៃការឆ្លងថយចុះ។
យ៉ាងណា ដើម្បីត្រូវបានចាត់ទុកថាគ្មានជំងឺកញ្ជ្រឹល អង្គការសុខភាពពិភពលោក (WHO) បានបន្តទៀតថា ប្រទេសមួយត្រូវតែមិនមានករណីឆ្លងក្នុងស្រុកនៃប្រភេទជំងឺដូចគ្នាសម្រាប់រយៈពេល ១២ខែ ឬយូរជាងនេះ៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


