អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ Archives - Kampuchea Thmey Daily

កម្ពុជាប្ដេជ្ញាចិត្តចំពោះអង្គការសហប្រជាជាតិថា នឹងបញ្ចប់ជំងឺអេដស៍ត្រឹមឆ្នាំ២០៣០
ពីកិច្ចប្រជុំជាន់ខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិ ក្នុងនាទីក្រុងញូវយ៉ក កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ លោកវេជ្ជបណ្ឌិត ទា ផលា អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានគូសបញ្ជាក់ជាថ្មីអំពីការប្ដេជ្ញាចិត្តខ្ពស់របស់កម្ពុជាក្នុងការលុបបំបាត់ជំងឺអេដស៍នៅកម្ពុជាត្រឹមឆ្នាំ២០៣០។

ក្នុងសេចក្ដីថ្លែងការណ៍របស់លោកវេជ្ជបណ្ឌិត ទា ផលា លើកឡើងថា កម្ពុជាបានប្ដេជ្ញាចិត្តបញ្ចប់ជំងឺអេដស៍ត្រឹមឆ្នាំ២០៣០ ដោយបានរំលេចពីសមិទ្ធផលគួរឱ្យកត់សម្គាល់របស់កម្ពុជាក្នុងនាមជាប្រទេសដំបូងនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន៧ នៅលើពិភពលោក ដែលសម្រេចបានគោលដៅសកលមេរោគអេដស៍ ៩៥-៩៥-៩៥។

ការសម្រេចបាននូវគោលដៅសកលមេរោគអេដស៍ ៩៥-៩៥-៩៥  គឺសំដៅដល់ ៩៥% នៃអ្នកផ្ទុកមេរោគអេដស៍បានដឹងពីស្ថានភាពផ្ទុកមេរោគអេដស៍របស់ខ្លួន, ៩៥% នៃអ្នកដែលដឹងស្ថានភាពផ្ទុកមេរោគអេដស៍ បានទទួលការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ និង៩៥%នៃអ្នកដែលបានទទួលការព្យាបាល ដោយឱសថប្រឆាំងមេរោគអេដស៍ មានបន្ទុកមេរោគអេដស៍កម្រិតទាប។ ភាពជោគជ័យមុនកាលកំណត់នេះ គឺជាការឆ្ពោះទៅរកការបញ្ចប់ជំងឺអេដស៍ ដែលជាបញ្ហាគំរាមកំហែងចំពោះសុខភាពសាធារណៈនៅឆ្នាំ២០៣០។

កម្ពុជា ពីប្រទេសដែលឆ្លងជំងឺអេដស៍ច្រើនជាងគេ មួយឆ្នាំមានអ្នកឆ្លងអេដស៍ចំនួន១៥ ០០០នាក់ បច្ចុប្បន្ននេះ បានប្រែក្លាយទៅជាប្រទេសឈានមុខគេ ក្នុងការឆ្លើយតបទៅនឹងមេរោគអេដស៍ ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ កម្ពុជានៅតែចាត់ទុកជំងឺអេដស៍ គឺជាហានិភ័យចម្បងចំពោះសុខភាពសាធារណៈ ដែលរាជរដ្ឋាភិបាលត្រូវបន្តដោះស្រាយ និងយកចិត្តទុកដាក់ខ្ពស់ជានិច្ច។

ស្ថិតនៅស្នាក់ការកណ្ដាលអង្គការសហប្រជាជាតិ លោកវេជ្ជបណ្ឌិត ទា ផលា អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក៏បានចែករំលែកបទពិសោធ និងឧត្តមានុវត្តន៍របស់កម្ពុជា​ ក្នុងការឆ្លើយតបនឹងជំងឺអេដស៍ប្រកបដោយចីរភាព និងភាពធន់ ទៅកាន់តំណាងមកពីទ្វីបអាហ្វ្រិកផងដែរ៕

ដោយ៖ ធឿន វ៉ាន់សុង

The post កម្ពុជាប្ដេជ្ញាចិត្តចំពោះអង្គការសហប្រជាជាតិថា នឹងបញ្ចប់ជំងឺអេដស៍ត្រឹមឆ្នាំ២០៣០ appeared first on Kampuchea Thmey Daily.

មន្រ្តីព្រមានថា មេរោគអេដស៍អាចផ្ទុះឡើងវិញ បើអត្រាអ្នកឆ្លងថ្មីមិនធ្លាក់ក្រោម១នាក់ក្នុងមួយថ្ងៃ
លោកទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានព្រមានថា ការឆ្លងមេរោគអេដស៍នៅកម្ពុជាអាចនឹងផ្ទុះឡើងវិញបានគ្រប់ពេលវេលា ប្រសិនបើអត្រាឆ្លងថ្មីនៃជំងឺអេដស៍មិនថយចុះក្រោម១នាក់ក្នុងមួយថ្ងៃទេនោះ។ ការព្រមាននេះ ខណៈអត្រាអ្នកឆ្លងថ្មីមានប្រមាណ៣នាក់ក្នុងមួយថ្ងៃស្មើនឹង ១ ២០០នាក់ក្នុង១ ឆ្នាំ ។

ថ្លែងក្នុងកិច្ចប្រជុំស្តីពីការប្រកាសការលើកកម្ពស់ការប្រើប្រាស់ស្រោមអនាម័យ និងការឆ្លើយតមទៅនឹងមេរោគអេដស៍ និងជំងឺអេដស៍ជាមួយបណ្តាញសារព័ត៌មានដែលរៀបចំឡើងដោយអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) កាលពីរសៀលថ្ងៃទី ៤ កុម្ភៈ ឆ្នាំ២០២៦ លោកទេសរដ្ឋមន្ត្រី អៀង មូលី មានប្រសាសន៦ថា ការឆ្លងថ្មីនៃអ្នកជំងឺអេដស៍ភាគច្រើនទៅលើក្រុមគោលដៅមួយចំនួនដូចជានារីរកស៊ីបម្រើសេវាផ្លូវភេទ ការស្រឡាញ់ភេទដូចគ្នា និងអ្នកប្រើប្រាស់គ្រឿងញៀន ដោយសារក្រុមទាំងនេះរួមភេទជាមួយដៃគូមិនបានប្រើប្រាស់ស្រោមអនាម័យត្រឹមត្រូវ។

លោកទេសរដ្ឋមន្ត្រី អៀង មូលី

លោកបានលើកឡើងថា«ដើម្បីទប់ស្កាត់ការឆ្លងមេរោគអេដស៍ រដ្ឋាភិបាលបានចេញគោលនយោបាយលើកទឹកចិត្តដល់អ្នកដឹងខ្លួន ឬសង្ស័យផ្ទុកមេរោគនេះដើម្បីទៅធ្វើតេស្តរកមេរោគអេដស៍ដោយផ្តល់គោលការណ៍មួយចំនួនដូចជាការផ្តល់ប័ណ្ណប.ស.ស និងផ្តល់សេវាព្យាបាលជូនគាត់»។ លោកគូសបញ្ជាក់ថា ការប្រើស្រោមអនាម័យពិតជាមានសារៈសំខាន់ណាស់ក្នុងទប់ស្កាត់ការឆ្លងមេរោគអេដស៍ ការឆ្លងជំងឺកាមរោគផ្សេងៗ និងការមិនចង់មានកូនដ៏មានប្រសិទ្ធភាព។ ដូច្នេះត្រូវតែធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដែលរាជរដ្ឋាភិបាលចង់បានក្នុងលុបបំបាត់ការឆ្លងជំងឺអេដស៍នេះ។

ចំណែក លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយកប្រចាំតំបន់អាស៊ីអង្កការមូលនិធិថែទាំសុខភាពអ្នកឆ្លងជំងឺអេដស៍(AHF)បានលើកឡើងថា ការផ្សព្វផ្សាយឱ្យប្រើប្រាស់ស្រោមអនាម័យ ដើម្បីឱ្យពលរដ្ឋយល់ដឹងកាន់តែទូលំទូលាយ ក្នុងការទប់ស្កាត់ការឆ្លងមេរោគអេដស៍។ លោកបានបន្តថា ការផ្សព្វផ្សាយការប្រើប្រាស់ស្រោមអនាម័យជាមួយនឹងសារសាមញ្ញមួយ “កុំស្ទាក់ស្ទើរប្រើស្រោមអនាម័យ” ស្រោមអនាម័យ គឺជាឧបករណ៍ដ៏មានឥទ្ធិពលបំផុត និងចំណាយតិចបំផុតមួយក្នុងការបង្ការមេរោគអេដស៍ និងជំងឺកាមរោគ។

លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់

ទោះជាមូលនិធិសម្រាប់កម្មវិធីសុខភាពកំពុងថយចុះ ប៉ុន្តែហានិភ័យនៃការឆ្លងមេរោគអេដស៍ និងជំងឺកាមរោគមិនទាន់បានថយចុះនៅឡើយទេ។ នៅក្នុងបរិបទនេះស្រោមអនាម័យមានសារៈសំខាន់ជាងពេលណាៗទាំងអស់ នៅតែជាមធ្យាបាយមួយ ក្នុងចំណោមមធ្យាបាយផ្សេងៗទៀតមានតម្លៃសមរម្យ និងមានប្រសិទ្ធភាពបំផុត ដែលយើងមានដើម្បីបង្ការមេរោគអេដស៍ ជំងឺឆ្លងតាមការរួមភេទផ្សេងទៀត និងការមានផ្ទៃពោះដោយមិនបានគ្រោងទុក។ ស្រោមអនាម័យមិនមែនជាបច្ចេកវិទ្យាថ្មីទេ ប៉ុន្តែវាត្រូវបានបញ្ជាក់ឱ្យឃើញថា វាអាចទុកចិត្តបាន និងមានឥទ្ធិពលខ្លាំង។ វាផ្តល់ការការពារពីរយ៉ាងគឺ វាការពារប្រឆាំងនឹងមេរោគអេដស៍ និងជំងឺកាមរោគផ្សេងទៀត។

លោកវជ្ជបណ្ឌិតថ្លែងថា« ប្រទេសកម្ពុជាបានបង្ហាញភាពជាអ្នកដឹកនាំដ៏រឹងមាំរួចហើយ តាមរយៈគោលនយោបាយប្រើប្រាស់ស្រោមអនាម័យ ១០០ ភាគរយ ជាពិសេសនៅក្នុងគ្រឹះស្ថានកម្សាន្តនានា។ គោលនយោបាយនេះ បានជួយសង្គ្រោះជីវិត និងបង្ហាញថានៅពេលដែលមានគោលការណ៍ច្បាស់លាស់ ការប្តេជ្ញាចិត្ត និងកិច្ចសហប្រតិបត្តិការ នឹងនាំឱ្យសុខភាពសាធារណៈប្រសើរឡើង »។

គួរបញ្ជាក់ថា អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) គឺជាអង្គការមិនស្វែងរកប្រាក់ចំណេញសកលដែលផ្តល់ថ្នាំទំនើប និងការតស៊ូមតិដល់មនុស្សជាង ២,៨ លាននាក់នៅក្នុងប្រទេសចំនួន ៥០ ទូទាំងពិភពលោកនៅអាហ្វ្រិក អាមេរិក តំបន់អាស៊ី/ប៉ាស៊ីហ្វិក និងអឺរ៉ុប។ បច្ចុប្បន្ន (AHF) ជាអ្នកផ្តល់សេវាថែទាំសុខភាពអេដស៍ មិនស្វែងរកប្រាក់ចំណេញធំជាងគេបំផុតនៅលើពិភពលោក៕

អត្ថបទ៖ សំអឿន

The post មន្រ្តីព្រមានថា មេរោគអេដស៍អាចផ្ទុះឡើងវិញ បើអត្រាអ្នកឆ្លងថ្មីមិនធ្លាក់ក្រោម១នាក់ក្នុងមួយថ្ងៃ appeared first on Kampuchea Thmey Daily.

អាជ្ញាធរកំពុងផ្សព្វផ្សាយស្វែករកអ្នកផ្ទុកមេរោគអេដស៍ជាង ៤ ០០០ នាក់ឱ្យមកទទួលសេវាព្យាបាល
រដ្ឋាភិបាលកម្ពុជា ណែនាំឱ្យស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវខិតខំបន្ថែមទៀត ក្នុងការផ្សព្វផ្សាយស្វែងរកអ្នកផ្ទុកមេរោគអេដស៍ចំនួនប្រមាណជាង ៤ ០០០នាក់ ដែលមិនទាន់បានដឹងពីស្ថានភាពរបស់ពួកគេឱ្យមកទទួលសេវាធ្វើតេស្តរកមេរោគអេដស៍ ដើម្បីទទួលបានការព្យាបាលទាន់ពេល និងខិតខំកាត់បន្ថយអត្រាបោះបង់ការថែទាំ និងព្យាបាលរបស់អ្នកផ្ទុកមេរោគអេដស៍។ ការណែនាំនេះ ធ្វើឡើងតាមរយៈសារលិខិតរបស់នាយករដ្ឋមន្រ្តី សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ២០២៥ ក្រោមប្រធានបទ “យកឈ្នះការរំខាន បរិវត្តកម្មឆ្លើយតបនឹងជំងឺអេដស”។

ការណែនាំនេះ ខណៈនៅឆ្នាំ២០២៤ អ្នកផ្ទុកមេរោគអេដស៍មានចំនួនប្រមាណ ៧៦ ០០០នាក់ ដែលក្នុងនេះអ្នកផ្ទុកមេរោគ អេដស៍ចំនួន ៧១ ៧១៦នាក់ បានទទួលការធ្វើតេស្តរកមេរោគ និងបានដឹងពីស្ថានភាពផ្ទុកមេរោគអេដស៍ របស់ពួកគេ និងបានទទួលសេវាថែទាំនិងព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍នៅមូលដ្ឋាន សុខាភិបាលរបស់រដ្ឋនៅទូទាំងប្រទេស ស្មើនឹង១០០% ដែលជាអត្រាគ្របដណ្តប់ខ្ពស់ជាងគេនៅតំបន់ អាស៊ី-ប៉ាស៊ីហ្វិក។ ប៉ុន្តែអ្នកផ្ទុកមេរោគអេដស៍ជាង ៤០០០ នាក់ទៀតពុំទាន់បានមកទទួលសេវាធ្វើតេស្តឬព្យាបាលនៅឡើយទេ។

ទោះជាបែបនេះក្តី ករណីឆ្លងថ្មីនៃមេរោគអេដស៍នៅកម្ពុជាបានធ្លាក់ចុះជាបន្តបន្ទាប់ ជាក់ស្តែងការឆ្លងថ្មីនៃមេរោគអេដស៍បានធ្លាក់ចុះពី ១ ៥០០ករណីក្នុងឆ្នាំ២០២៣ មកនៅត្រឹម ១ ២០០ករណីក្នុងឆ្នាំ២០២៤។ ចំណែកឯចំនួនអ្នកស្លាប់ ដោយសារមេរោគអេដស៍ក៏បានធ្លាក់ចុះពី ១ ១០០ករណីក្នុងឆ្នាំ២០២៣ មកនៅត្រឹម ១ ០០០ករណី ក្នុងឆ្នាំ២០២៤។

អ្នកផ្ទុកមេរោគអេដស៍នៅកម្ពុជា ត្រូវបានរាប់បញ្ចូលក្នុងចំណោមប្រជាជនក្រីក្រដែលកំពុងទទួលបាន នូវផលប្រយោជន៍នៃកម្មវិធីគាំពារសង្គមកាន់តែទូលំទូលាយ។ គិតពីពេលចាប់ផ្តើមអនុវត្តកម្មវិធី ក្នុងត្រីមាសទី១ ឆ្នាំ២០២២ រហូតដល់ដំណាច់ខែកញ្ញា ឆ្នាំ២០២៥ អ្នកផ្ទុកមេរោគអេដស៍ចំនួន ៥៣ ៨២១នាក់ បានទទួលប័ណ្ណមូលនិធិសមធម៌សុខាភិបាល ស្មើនឹង ៧៥% នៃអ្នកផ្ទុកមេរោគអេដស៍ សកម្មចំនួន ៧១ ៧១៦នាក់។

ជាមួយនឹងសមិទ្ធផលខាងលើ នាយករដ្ឋមន្រ្តីកម្ពុជា បានណែនាំស្ថាប័នពាក់ព័ន្ធផ្សព្វផ្សាយស្វែងរកអ្នកផ្ទុកមេរោគអេដស៍ឱ្យមកទទួលសេវា ដើម្បីការពារសមិទ្ធផលសម្រេចបាន ព្រមទាំងរុញការឆ្លើយតប នឹងមេរោគអេដស៍ ឈានឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅឆ្នាំ២០៣០។ ក្នុងសារលិខិតសង្កត់ធ្ងន់ថា៖«មេរោគអេដស៍មិនទាន់បំបាត់អស់នៅឡើយទេ។ ជំងឺអេដស៍នៅតែជាបញ្ហាសុខភាពសាធារណៈមួយដែលបាន ប៉ះពាល់ដល់ជីវិតមនុស្សជាច្រើន រួមទាំងជះផលអវិជ្ជមានដល់សង្គម សេដ្ឋកិច្ច នៅទូទាំងពិភពលោក»។

ការប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ គឺជាកាលានុវត្តភាពថ្មីដ៏សំខាន់មួយ ដើម្បីបង្ហាញពីផលប៉ះពាល់លើការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ជាមួយ ការប្រឈមថ្មីនានា រួមទាំងការកាត់បន្ថយថវិកាពីអ្នកផ្តល់ជំនួយអន្តរជាតិ ក៏ដូចជាដើម្បីបង្ហាញពីចីរភាពនិងភាពធន់ របស់ប្រទេស និងសហគមន៍ដែលក្រោកឈរយ៉ាងរឹងមាំក្នុងការការពារសមិទ្ធផលសម្រេចបាន ព្រមទាំងរុញការឆ្លើយតប នឹងមេរោគអេដស៍ ឈានឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅឆ្នាំ២០៣០។

សារលិខិតបញ្ជាក់ថា ប្រធានបទ “យកឈ្នះការរំខាន បរិវត្តកម្មឆ្លើយតបនឹងជំងឺអេដស៍» មានន័យសំខាន់ក្នុងការជំរុញ ឱ្យសង្គមខិតខំប្រឹងប្រែងបន្តការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ឱ្យកាន់តែមានប្រសិទ្ធភាព និងមានភាព រឹងមាំជាងមុន។ ការរំខានដូចជា ការរើសអើង ការមាក់ងាយចំពោះអ្នកផ្ទុកមេរោគអេដស៍ ប្រជាជនគន្លឹះ កង្វះការយល់ដឹងត្រឹមត្រូវពីប្រជាពលរដ្ឋ កង្វះធនធាន ឬកង្វះការយកចិត្តទុកដាក់របស់អ្នកពាក់ព័ន្ធដែលតម្រូវឱ្យយើងទាំងអស់ពង្រឹងកិច្ចសហការគ្រប់តួអង្គ ដើម្បីគាស់រំលើងឧបសគ្គទាំងនោះ ហើយជំរុញឱ្យមានបរិវត្តកម្ម ឬការផ្លាស់ប្តូរដ៏វិជ្ជមានមួយ ក្នុងការដឹកនាំ គ្រប់គ្រង និងបង្ការជំងឺអេដស៍៕

The post អាជ្ញាធរកំពុងផ្សព្វផ្សាយស្វែករកអ្នកផ្ទុកមេរោគអេដស៍ជាង ៤ ០០០ នាក់ឱ្យមកទទួលសេវាព្យាបាល appeared first on Kampuchea Thmey Daily.

អង្គការ AHF លើកទឹកចិត្តក្រុមយុវជនប្រឈមមកទទួលសេវាពិនិត្យព្យាបាលជំងឺកាមរោគខណៈជំងឺនេះមានការកើនឡើងខ្ពស់
អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពុជាដែលហៅកាត់ថា AHF បានលើកទឹកចិត្តដល់ក្រុមយុវជនប្រឈមដែលរួមមានស្ត្រីបម្រើសេវាកម្សាន្ត អ្នកស្រលាញ់ភេទដូចគ្នា និងក្រុមបំលែងភេទមកទទួលសេវាពិនិត្យនិងព្យាបាលជំងឺកាមរោគដោយឥតគិតថ្លៃ ខណៈបច្ចុប្បន្ន ជំងឺនេះកំពុងមានការកើនឡើងខ្ពស់ ពិសេសទៅលើយុវជន។

លោកវេជ្ជបណ្ឌិត ម៉ា សួនសុភ័ក្រ្ត ប្រធានគ្រប់គ្រងមណ្ឌលរក្សាសុខភាព គ្លីនិកថែទាំ និងព្យាបាលជំងឺកាមរោគ មានប្រសាសន៍ថា ក្រុមយុវវ័យដែលប្រឈមអាចអញ្ជើញមកទទួលសេវានៅ មណ្ឌលរក្សាសុខភាពដែលបង្កើតឡើងដោយអង្គការមូលនិធិថែទាំសុខភាព ដែលគាំទ្រដោយមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍សើរស្បែកនិងកាមរោគ។ មណ្ឌលសុខភាពនេះ បម្រើសេវាចាប់ពីម៉ោង ៨ព្រឹកដល់ម៉ោង៦ល្ងាច ៧ថ្ងៃក្នុង១សប្តាហ៍ មិនមានសម្រាកទេព្រោះមានបុគ្គលិកប្តូរវេនគ្នាប្រចាំការ។ ការព្យាបាលនៅទីនេះមិនមានគិតថ្លៃទេ និងលាក់ការណ៍សម្ងាត់ជូនអតិថិជនផងដែរ។

លោកវេជ្ជបណ្ឌិតបានបន្តថា ការបង្កើតមណ្ឌលរក្សាសុខភាពនេះគឺដើម្បីផ្តល់សេវាព្យាបាលជំងឺកាមរោគដោយសារតែបញ្ហាជំងឺនេះនៅកម្ពុជាក៏ដូចជានៅលើពិភពលោកមានការឆ្លងច្រើន។ លោកបន្តថា ចាប់តាំងពីបង្កើតឡើងក្នុងកំឡុង​ខែមករាឆ្នាំ២០២៥ ក្នុងមួយខែមានអតិថិជនមកទទួលសេវាប្រមាណពី ៣៥០ទៅ ៤០០នាក់ក្នុងនោះ៩០% ជាក្រុមបុរសស្រលាញ់បុរស។ លោកបានបន្ថែមថា ក្រៅពីផ្តល់សេវាពិនិត្យព្យាបាលជំងឺកាមរោគយើងក៏មានផ្តល់សេវាបង្ការការចម្លងមេរោគអេដស៍តាមរយៈការផ្តល់ថ្នាំលេបនិងថ្នាំចាក់សម្រាប់បង្ការមុនពេលរួមភេទកុំឱ្យឆ្លងមេរោគអេដស៍និងថ្នាំលេបក្រោយរួមភេទកុំឱ្យឆ្លងមេរោគអេដស៍ផងដែរ។

ថ្លែងក្នុងប្រាប់អ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី ១៣ កញ្ញានេះ នៅមណ្ឌលថែរក្សាសុខភាពទួលគោករបស់ AHF ដែលមានទីតាំងផ្ទះលេខ០៦ ផ្លូវលេខ៦០៤ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ លោកវេជ្ជបណ្ឌិត ចន ផាន់ណា ប្រធានអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា«យើងមានសេចក្តីសោមនស្សរីករាយក្នុងការផ្តល់ជូនអ្នកសារព័ត៌មាននូវឱកាសមួយដើម្បីទស្សនាគ្លីនិកពិនិត្យ និងព្យាបាលកាមរោគ ចូលរួមដោយផ្ទាល់ជាមួយអតិថិជន និងបានឃើញដោយផ្ទាល់នូវសេវាកម្មដែលមានឥទ្ធិពលដែលយើងផ្តល់ជូន» ។

លោកបន្តថា ជាមួយនឹងការថយចុះនៃជំនួយអន្តរជាតិ ការទ្រទ្រង់ការឆ្លើយតបនឹងមេរោគអេដស៍របស់កម្ពុជារហូតដល់ឆ្នាំ ២០៣០ នៅតែជាបញ្ហាប្រឈមដ៏សំខាន់។ ឥឡូវនេះគឺជាពេលវេលាដើម្បីជំរុញការផ្តល់មូលនិធិក្នុងស្រុកដើម្បីបំពេញតាមការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល។ AHF Cambodia កំពុងពង្រឹងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដោយធានាបាននូវការទទួលបានការព្យាបាល ១០០% សម្រាប់អតិថិជនដែលទើបធ្វើរោគវិនិច្ឆ័យថាមានផ្ទុកមេរោគអេដស៍ និងការពង្រីកសេវាកម្មរបស់យើង រួមទាំងមណ្ឌលពិនិត្យ និងព្យាបាលជំងឺកាមរោគ។

លោកបានបន្ថែមទៀតថា បច្ចុប្បន្នអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពុជាបានសហការជាមួយក្រសួងសុខាភិបាល ផ្តល់ការថែទាំ និងព្យាបាលមេរោគអេដស៍ដល់អតិថិជនដែល កម្មវិធីនេះបានចាប់ផ្តើមនៅឆ្នាំ ២០០៥ ហើយបានពង្រីកសេវាកម្មបន្តិចម្តងៗជាមួយភ្នាក់ងារថែទាំសុខភាពផ្សេងទៀត។ តាមរយៈកម្មវិធីផ្សេងៗដែលគាំទ្រ AHF Cambodia មានគោលបំណងធ្វើឱ្យប្រសើរឡើងនូវការព្យាបាល និងថែទាំអ្នករស់នៅជាមួយមេរោគអេដស៍ និងជំងឺអេដស៍នៅមន្ទីរពេទ្យរដ្ឋាភិបាល លើកកម្ពស់ការធ្វើតេស្តមេរោគអេដស៍ក្នុងសហគមន៍ និងការប្រើប្រាស់ស្រោមអនាម័យ និងការពារមេរោគអេដស៍ ជាពិសេសក្នុងចំណោមប្រជាជនសំខាន់ៗ និងក្រុមដែលប្រឈមមុខខ្ពស់ច្រើនបំផុតផ្សេងទៀត។

លោកវេជ្ជបណ្ឌិត បានស្នើសុំឱ្យអ្នកសារព័ត៌មានជួយផ្សព្វផ្សាយស្តីពីជំងឺអេដស៍និងជំងឺកាមរោគឱ្យបានផុសផុសបន្ថែមទៀតទាក់ទិននឹងបញ្ហាប្រឈមនិងភាពជោគជ័យដើម្បីលើកទឹកចិត្តឱ្យប្រជាពលរដ្ឋពិសេសក្រុមប្រឈមស្ត្រីបម្រើការកំសាន្តសប្បាយ អ្នកស្រលាញ់ភេទដូចគ្នាវ័និងក្រុមបំលែងភេទមកទទួលសេវាឱ្យបានទាន់ពេល ដើម្បីរក្សាសុខភាពបានល្អប្រសើរឈានទៅរកការបញ្ចប់ជំងឺអេដស៍នៅឆ្នាំ២០២៣០ខាងមុខនេះ។

ចំណែកលោក ឡេង វឌ្ឍនា គ្រូពេទ្យព្យាបាលបានលើកឡើងថា ការចម្លងជំងឺកាមរោគមានការកើនឡើងដែលភាគច្រើនពួកគាត់មិនបានដឹងខ្លួនឡើយ ដោយអ្នកខ្លះពេលមកព្យាបាលគាត់គិតថាបានជាសះស្បើយហើយ តែគាត់នៅជាមួយដៃគូមិនបានការពារខ្លួនក៏មានការចម្លងថ្មីផងដែរ។ លោកក៏បានអំពាវនាវដល់អ្នកជំងឺកាមរោគដែលបានជាសះស្បើយសូមមកពិនិត្យជំងឺតាមការកំណត់របស់គ្រូពេទ្យនិងត្រូវចេះការពារខ្លួននៅពេលនៅជាមួយដៃគូពិសេសអ្នកមានដៃគូច្រើនដើម្បីធានាថាបងប្អូនមិនមានការឆ្លងថ្មី៕

អត្ថបទ៖ សំអឿន

The post អង្គការ AHF លើកទឹកចិត្តក្រុមយុវជនប្រឈមមកទទួលសេវាពិនិត្យព្យាបាលជំងឺកាមរោគខណៈជំងឺនេះមានការកើនឡើងខ្ពស់ appeared first on Kampuchea Thmey Daily.

ជោគជ័យផ្នែកការទូត! កម្ពុជា ជាប់ឆ្នោតជាថ្មីជាសមាជិកសម្របសម្រួល UNAIDS សម្រាប់អាណត្តិ ២០២៦-២០២៨
ព្រះរាជាណាចក្រកម្ពុជា បានជាប់ឆ្នោតសាជាថ្មី ជាសមាជិកនៃក្រុមប្រឹក្សាសម្របសម្រួលកម្មវិធីរបស់អង្គការយូអិនអេដស៍ (UNAIDS)  សម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក អាណត្តិ ២០២៦-២០២៨ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៦។

សេចក្តីសម្រេចនេះ ត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំពេញអង្គលើកទី២២ នៃក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម (ECOSOC) របស់អង្គការសហប្រជាជាតិ នៅថ្ងៃ ទី១០ ខែមិថុនា ឆ្នាំ២០២៥ នាទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ សេចក្តីប្រកាសព័ត៌មានក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ​ បានគូសបញ្ជាក់ថា៖«នេះជាសមិទ្ធផលដ៏សំខាន់មួយទៀត បញ្ជាក់អំពីការប្តេជ្ញាចិត្តដ៏ខ្ជាប់ខ្ជួនរបស់កម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងសកលចំពោះការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ និងការលើកកម្ពស់គំនិតផ្ដួចផ្ដើមសុខភាពសាធារណៈ។

រូបភាពកាលពីឆ្នាំ២០២៤

ក្រសួងការបរទេស តាងនាមរាជរដ្ឋាភិបាលកម្ពុជា ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋសមាជិកទាំងអស់ដែលបានគាំទ្រ និងមានទំនុកចិត្តមកលើកម្ពុជា។ កម្ពុជានឹងបន្តចូលរួមយ៉ាងសកម្មក្នុងក្រុមប្រឹក្សាសម្របសម្រួលកម្មវិធី របស់អង្គការយូអិនអេដស៍ ដើម្បីពង្រឹងគំនិតផ្ដួចផ្ដើមសុខភាពសាធារណៈដែលប្រកបដោយសុវត្ថិភាព បរិយាបន្ន និងភាពធន់ ក្នុងសាមគ្គីភាព និងទំនួលខុសត្រូវរួម។

ក្រុមប្រឹក្សាសម្របសម្រួលកម្មវិធីរបស់អង្គការយូអិនអេដស៍ ដែលដឹកនាំអង្គការ UNAIDS តាំងពីខែមករា ឆ្នាំ១៩៩៦ មានអ្នកតំណាងមកពីរដ្ឋាភិបាលចំនួន២២ប្រទេសនៃតំបន់ទាំងអស់ក្នុងពិភពលោក និងអ្នកតំណាងអង្គការមិនមែនរដ្ឋាភិបាលចំនួន៥។ ក្នុងនោះ ១- តំបន់អឺរ៉ុបខាងកើត និងក្រុមផ្សេងៗ ៧អាសនៈ ២- តំបន់អាហ្វ្រិក ៥អាសនៈ ៣- តំបន់អាស៊ីនិងប៉ាស៊ីហ្វិក ៥អាសនៈ ៤- តំបន់អាម៉េរិកឡាទីន និងការ៉ាអ៊ុប ៣អាសនៈ និង៥- តំបន់អឺរ៉ុបខាងកើត-រដ្ឋឯករាជ្យ ២អាសនៈ។ អាណត្តិរបស់សមាជិកទាំង ២២នេះ មានរយៈពេល៣ឆ្នាំ។

សម្រាប់កម្ពុជាបានទទួលអាសនៈសមាជិក UNAIDS តាមរយៈការបោះឆ្នោតរបស់ក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមនៃអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ តំណាងតំបន់អាស៊ី និងប៉ាស៊ីហ្វិកសម្រាប់អាណត្តិ ២០២៣-២០២៥។

ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តី កម្ពុជាបានដាក់បេក្ខភាពបន្តសមាជិកភាពសម្រាប់អាណត្តិឆ្នាំ២០២៦-២០២៨។ ជាលទ្ធផល នៅថ្ងៃ ទី១០ ខែមិថុនា ឆ្នាំ២០២៥ ក្រុមប្រឹក្សាសេដ្ឋកិច្ចនិងសង្គមបានបោះឆ្នោតជាឯកច្ឆន្ទ ជ្រើសរើសកម្ពុជាឱ្យបន្តអាណត្តិរយៈពេលបីឆ្នាំ(ឆ្នាំ២០២៦-២០២៨) ក្នុងក្រុមប្រឹក្សាសម្របសម្រួលកម្មវិធីរបស់អង្គការ យូអិនអេដស៍ ដោយចាប់ផ្តើមពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦។

អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បញ្ជាក់ថា៖«នេះជាជោគជ័យដ៏ធំមួយទៀតផ្នែកការទូត ដែលកម្ពុជាទទួលបានតាមរយៈការបោះឆ្នោតឯកច្ឆន្ទផ្តល់ការទុកចិត្តដល់កម្ពុជាឱ្យបន្តអង្គុយលើអាសនៈជាសមាជិកក្រុមប្រឹក្សាសម្របសម្រួលនៃកម្មវិធីរបស់អង្គការយូអិនអេដស៍មួយអាណត្តិថ្មីទៀត ពិភពលោកបានសម្លឹងឃើញថា កម្ពុជាមានសមត្ថភាពគ្រប់គ្រងការរីករាលដាលនៃមេរោគអេដស៍បានប្រកបដោយប្រសិទ្ធភាពខ្ពស់»។

បើតាមរបាយការណ៍របស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ នៅឆ្នាំ២០២៤កន្លងទៅនេះ គេប៉ាន់ស្មានអ្នកសង្ស័យថាផ្ទុកមេរោគអេដស៍ទាំងអស់នៅកម្ពុជា មានចំនួន ៧៦ ០០០នាក់។ ការឆ្លងថ្មីមានចំនួន ១២០០នាក់ ឯអ្នកស្លាប់ដោយសារអេដស៍មានចំនួន ១០០០នាក់។ ជារួម អត្រាប្រេវ៉ាឡង់នៃមេរោគអេដស៍នៅកម្ពុជាក្នុងចំណោមប្រជាជនទូទៅមានត្រឹម ០,៥% តែប៉ុណ្ណោះ។ បើគិតតាមគោលដៅពិភពលោក៩៥-៩៥-៩៥ កម្ពុជាសម្រេចបាន៩២-១០០-៩៨។ ក៏ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ កម្ពុជាត្រូវតែបន្តការខិតខំតទៅទៀត ដើម្បីទប់ស្កាត់ការឆ្លងថ្មីឱ្យនៅក្នុងរង្វង់ ២០០ករណីក្នុងមួយឆ្នាំ៕

The post ជោគជ័យផ្នែកការទូត! កម្ពុជា ជាប់ឆ្នោតជាថ្មីជាសមាជិកសម្របសម្រួល UNAIDS សម្រាប់អាណត្តិ ២០២៦-២០២៨ appeared first on Kampuchea Thmey Daily.

មន្ត្រីជាន់ខ្ពស់អេដស៍ ៖ នៅសល់អ្នកផ្ទុកមេរោគអេដស៍ប្រមាណ ៧ ០០០ នាក់ទៀត មិនទាន់ដឹងខ្លួន និងធ្វើតេស្ត នៅឡើយទេ
មន្ត្រីជាន់ខ្ពស់​ នៃ​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​សើ​ស្បែក និង​កាមរោគ​ នៃ​ក្រសួងសុខាភិបាល ​បានឱ្យដឹងថា ​បច្ចុប្បន្ន​នៅសល់​អ្នករស់នៅ​ជាមួយ​មេរោគ​អេដស៍​ប្រមាណ ៦ ០០០ ​ទៅ ​៧ ០០០ នាក់​ នៅ​មិនទាន់​បានដឹងខ្លួន និង​មិនទាន់បាន​ធ្វើតេស្ត​នៅឡើយ​ទេ។

លោក​វេជ្ជបណ្ឌិត​ បា​នប​ន្ត​ទៀតថា ​តាម​ការ​ប៉ាន់ស្មាន​ឆ្នាំ ២០២៤ កម្ពុ​ជា មាន​ចំនួន​អ្នករស់នៅ​ជាមួយ​មេរោគ​អេដស៍​ប្រមាណ ៧៦ ០០០ នាក់ ក្នុងនោះ ​មាន​អ្នកជំងឺ​អេដស៍​សកម្ម​ដែល​កំពុង​ទទួល​សេវា​ព្យាបាល​ដោយ​ឱសថ​ប្រឆាំង​មេរោគ​អេដស៍​ទាំង ៧៤ កន្លែង ចំនួន ៦៩ ៩៩៤ នាក់ ហើយ​ប្រហែល​នៅសល់​អ្នករស់នៅ​ជាមួយ​មេរោគ​អេដស៍ ៦ ០០០ នាក់ ទៅ ៧ ០០០ នាក់​ នៅ​មិនទាន់​បាន​ដឹង​ខ្លួន និង​មិនទាន់បាន​ធ្វើតេស្ត និង​ទទួល​សេវា​ព្យាបាល​នៅឡើយ​ទេ ខណៈ​ក្នុង ១ ឆ្នាំៗ ​មាន​អ្នក​ឆ្លង​ថ្មី​ នៃ​មេរោគ​អេដស៍​ប្រមាណ ១ ២០០ នាក់​ និង​ស្លាប់​ប្រមាណ ១ ១០០ នាក់។

លោក​វេជ្ជបណ្ឌិត បាន​អំពាវនាវ​ដល់​អ្នក​រស់នៅ​ជាមួយ​មេរោគ​អេដស៍​ដែល​មិនទាន់បាន​ដឹងខ្លួន​ និង​ធ្វើតេស្ត​រក​មេរោគ​អេដស៍​ទាំងនោះ​ប្រញាប់​មក​ធ្វើតេស្ត​ ដើម្បី​ទទួលបាន​ការព្យាបាល​ជំងឺ​នៅតាម​កន្លែង​ព្យាបាល​ដោយ​ឱសថ​ប្រឆាំង​មេរោគ​អេដស៍​ទាំង ៧៤ កន្លែង​ ឱ្យបាន​ទាន់ពេលវេលា​ សំដៅ​ចូលរួម​កាត់បន្ថយ​អត្រា​ឆ្លង​ថ្មី ​នៃ​ជំងឺ​អេដស៍ ​ឱ្យ​កាន់តែ​ថយ​ចុះ​បន្ថែម​ទៀត។

ប្រទេស​កម្ពុជា​ ត្រូវបាន​អង្គការសហប្រជាជាតិ​ទទួលស្គាល់ថា​ជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​មួយ​ចំនួន​ទទួលបាន​ជោគជ័យ​ក្នុងការ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​គួរឱ្យកត់សម្គាល់។

ក្នុងជំនួប​ពិភាក្សា​ការងារ​ជាមួយ លោក អៀង មូលី ទេសរដ្ឋមន្ត្រី​ទទួល​បេសកកម្ម​ពិសេស និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​ និង​លោក​សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ នាពេល​ថ្មីៗ​ នេះ លោកស្រី Winnie BYANYIMA (​វីន​នី ប៊ីយ៉ា​នី​ម៉ា​) នាយក​ប្រតិបត្តិ​អង្គការសហប្រជាជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​ដែល​ហៅ​កាត់​ថា (​យូ អិន អេដស៍​) បាន​កោតសរសើរ​ប្រទេស​កម្ពុជា​ដែល​បាន​ខិតខំ​ប្រឹងប្រែង​ក្នុងការ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ទទួលបាន​ជោគជ័យ។

ក្នុងជំនួប​នេះដែរ លោកស្រី វីន​នី ប៊ីយ៉ា​នី​ម៉ា ​ក៏បាន​កោតសរសើរ ក្រសួងសុខាភិបាល ដែល​បាន​ខិតខំ​ប្រឹងប្រែង​ក្នុងការ​ឆ្លើយតប​នឹង​មេរោគ​អេដស៍​នៅ​កម្ពុជា ដែល​សម្រេចបាន​លទ្ធផល ៩៥-៩៥-៩៥ ជា​ភាគរយ​ខ្ពស់ ប្រៀបធៀប​នឹង​គោលដៅ​ដាក់ចេញ ដែល​កម្ពុជា​ធ្លាប់ជា​ប្រទេស​មាន​អត្រា​ប្រេ​វ៉ាឡង់ អ្នក​ផ្ទុកមេរោគ​អេដស៍​ខ្ពស់ ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក គឺ​ ៣% ក្នុង​ឆ្នាំ​ ១៩៩៦ ហើយ​ធ្លាក់​ចុះមក​នៅត្រឹមតែ​ ០.៥% ក្នុង​ឆ្នាំ​ ២០២៤។

លោក​សាស្ត្រាចារ្យ​ ឈាង រ៉ា បាន​ថ្លែងអំណរគុណ​ចំពោះ​ការបន្ត​គាំទ្រ​របស់​អង្គការ UNAIDS ក្នុង​បេសកកម្ម​បញ្ចប់​ការ​រីក​រាលដាល ​នៃ​ជំងឺអេដស៍​នៅ​កម្ពុជា។

លោក​រដ្ឋមន្ត្រី មានប្រសាសន៍ថា ​រដ្ឋាភិបាល​កម្ពុជា ដែលមាន​ក្រសួងសុខាភិបាល ជា​សេនាធិការ បាន​សហការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍ អង្គការ​ក្រៅ​រាជរដ្ឋាភិបាល សហគមន៍ និង​សង្គម​ស៊ីវិល ក្នុង​​ការងារ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺអេដស៍​នៅ​កម្ពុជា ដើម្បី​ឆ្លើយតប​ឱ្យ​បាន​នូវ​គោលនយោបាយ​ជាតិ​ការ​បញ្ចប់​ជំងឺ​អេដស៍ ឆ្នាំ​ ២០២៣-២០២៨៕

អត្ថបទ ៖ សំអឿន

The post មន្ត្រីជាន់ខ្ពស់អេដស៍ ៖ នៅសល់អ្នកផ្ទុកមេរោគអេដស៍ប្រមាណ ៧ ០០០ នាក់ទៀត មិនទាន់ដឹងខ្លួន និងធ្វើតេស្ត នៅឡើយទេ appeared first on Kampuchea Thmey Daily.

អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍៖ មកដល់ពេលនេះស្ថានភាពការឆ្លងមេរោគអេដស៍ថ្មីមិនមានការផ្ទុះឡើងវិញទេ
នៅលើបណ្តាញសង្គមមានការចែករំលែកតៗគ្នាពីការផ្ទុះមេរោគអេដស៍សារជាថ្មី ខណៈអ្នកផ្ទុកមេរោគអេដស៍មួយចំនួនមិនបានមកទទួលសេវាព្យាបាលពីមូលដ្ឋានសុខាភិបាល។

លោកបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ អះអាង ក្នុងនាមអ្នកបច្ចេកទេសមួយរូបថា មកដល់ពេលនេះស្ថានភាពការឆ្លងមេរោគអេដស៍ថ្មីមិនមានការផ្ទុះឡើងវិញទេក្នុងប្រទេសកម្ពុជា។  ផ្ទុយទៅវិញការឆ្លងថ្មីនៃមេរោគអេដស៍បានធ្លាក់ចុះជាបន្តបន្ទាប់។

ការធ្លាក់ចុះគួរឱ្យកត់សម្គាល់នៃការឆ្លងមេរោគអេដស៍ថ្មីនេះ គឺបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវផែនការយុទ្ធសាស្រ្តទូលំទូលាយ និងពហុវិស័យឆ្លើយតបនឹងមេរោគអេដស៍។ លោក ឈឹម ឃិនដារ៉េត មានប្រសាសន៍ថា៖«យើងមើលនិន្នាការនៃការធ្លាក់ចុះ គិតចាប់ពីឆ្នាំ ១៩៩៧ ចំនួនអ្នកឆ្លងថ្មីនៃមេរោគអេដស៍ចន្លោះពី ១ ៥០០០ ទៅ ២ ៧០០០ នាក់ និងអត្រាប្រេវ៉ាឡង់លើងដល់ ៣ ភាគរយ ដែលជាអត្រាខ្ពស់បំផុត»។

ប៉ុន្តែគិតត្រឹមក្នុងឆ្នាំ ២០២៣ អត្រាឆ្លងថ្មីនៃមេរោគអេដស៍ មានចំនួន ១ ២០០ នាក់ ដែលចំនួននេះមានការថយចុះជាង ២០០ នាក់ បើប្រៀបធៀបទៅនឹងឆ្នាំ ២០២២ ដែលមានអត្រាឆ្លងថ្មី ១ ៤០០ នាក់។

ទន្ទឹមនឹងលទ្ធផលភាពជោគជ័យខាងលើ បច្ចុប្បន្ន អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានសម្តែងការព្រួយបារម្ភចំពោះប្រជាជនគន្លឹះដែលងាយប្រឈមនឹងការឆ្លងមេរោគអេដស៍។ ប្រជាជនគន្លឹះសំដៅដល់ក្រុមអ្នកប្រើប្រាស់គ្រឿងញៀន ក្រុមស្ត្រីបម្រើក្នុងសេវាកម្សាន្ត ក្រុមបំប្លែងភេទ  និង ក្រុមបុរសរួមភេទជាមួយបុរស ជាដើម។

ផ្អែកតាមទិន្នន័យរបស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគនៃក្រសួងសុខាភិបាល ករណីឆ្លងថ្មីនៃមេរោគអេដស៍មានការធ្លាក់ចុះពី ១ ៤០០ នៅ ឆ្នាំ ២០២២ មក ១ ២០០ នៅឆ្នាំ២០២៣។ គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២៤នេះ អ្នកផ្ទុកមេរោគអេដស៍ចំនួន ៦៩.៤១៣ នាក់បានមកទទួលសេវាថែទាំ និងព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ដោយឥតគិតប្រាក់នៅមូលដ្ឋានសុខាភិបាលរបស់រដ្ឋ។

ចំណែកអ្នកផ្ទុកមេរោគអេដស៍ប្រមាណជិត ៧.០០០នាក់ទៀត នៅមិនទាន់បានដឹងពីស្ថានភាពផ្ទុកមេរោគអេដស៍របស់ពួកគាត់ ដែលអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ កំពុងធ្វើសកម្មភាពដើម្បីអប់រំ និងជូនដំណឹងឱ្យគាត់បានដឹង និងមកទទួលសេវាធ្វើតេស្តរកមេរោគអេដស៍ និងទទួលការព្យាបាលថែទាំឱ្យបានឆាប់។

ក្នុងនាមស្ថាប័នជំនាញ លោកបណ្ឌិត ឈឹម ឃិនដារ៉េត អំពាវនាវដល់បងប្អូន ជាពិសេសប្អូនៗយុវវ័យចូរការពារខ្លួន ការពារគ្រួសារ ការពារមិត្តភក្តិ កុំឱ្យឆ្លងមេរោគអេដស៍ តាមរយៈការសិក្សាស្វែងយល់ពីការអប់រំចំណេះដឹងទាក់ទងនឹងមេរោគអេដស៍ និងជំងឺអេដស៍។

ក្នុងករណីសង្ស័យថា បានប្រព្រឹត្តិនឹងការឆ្លងមេរោគអេដស៍ សូមក្លាហានប្រញាប់ ធ្វើតេស្តរកមេរោគអេដស៍ដើម្បីឆាប់ទទួលបានការថែទាំព្យាបាល រក្សាសុខភាពបានល្អ។ ការធ្វើតេស្តរកមេរោគអេដស៍ និងព្យាបាលដោយឱសថប្រឆាំងមេរោកអេដស៍នៅមូលដ្ឋានសុខាភិបាលមិនត្រូវឱ្យបង់ប្រាក់ឡើយ។

ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ២០២៤ ក្រោមប្រធានបទ “សិទ្ធិ ជាមាគ៌ា ឆ្ពោះទៅបញ្ចប់អេដស៍” នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់គ្រប់ក្រសួង ស្ថាប័ន ត្រូវធ្វើការរួមគ្នាជាពហុវិស័យ ដើម្បីលុបបំបាត់ការចម្លងមេរោគអេដស៍ និងជំងឺអេដស៍។

ទិវានេះត្រូវបានប្រារព្ធឡើង ដើម្បីឆ្លុះបញ្ចាំងនូវការប្តេជ្ញាចិត្តជារួមរបស់ពិភពលោក ក៏ដូចជារាជរដ្ឋាភិបាល និង ប្រជាជនកម្ពុជា ក្នុងការចូលរួមចែករំលែកនូវចំណេះដឹង ជំនាញ និងបទពិសោធក្នុងការប្រយុទ្ធទប់ស្កាត់ការរាលដាល នៃមេរោគអេដស៍ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងបង្ហាញពីការគាំទ្រដល់អ្នកផ្ទុកមេរោគអេដស៍ និងអ្នករងផលប៉ះពាល់ដោយ​សារមេរោគអេដស៍ និងជំងឺអេដស៍ឱ្យទទួលបានសេវាថែទាំ ព្យាបាល និងសេវាគាំពារសង្គម ឆ្ពោះទៅបញ្ចប់អេដស៍ឱ្យបានឆាប់បំផុត៕

The post អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍៖ មកដល់ពេលនេះស្ថានភាពការឆ្លងមេរោគអេដស៍ថ្មីមិនមានការផ្ទុះឡើងវិញទេ appeared first on Kampuchea Thmey Daily.

ក្រសួងសុខាភិបាល សិក្សាលើការបង្ការមេរោគអេដស៍ពហុវិស័យ នៅកម្ពុជា
វេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានទទួលជួបពិភាក្សាជាមួយប្រតិភូ នៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ (NAA) ដើម្បីជួបពិភាក្សា អំពីការសិក្សាលើការបង្ការមេរោគអេដស៍ពហុវិស័យនៅក្នុងប្រទេសកម្ពុជា។

កម្ពុជាជាប្រទេសដែលមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការលុបបំបាត់ការឆ្លងមេរោគអេដស៍ ហើយក៏ជាប្រទេសមួយដែលឈានមុខគេក្នុងតំបន់ នៃការខិតជិតទៅសម្រេចបាននូវគោលដៅ ៩៥ ៩៥ ៩៥ ដែលគោលដៅ ៩៥ ទី២ និងទី៣ បានសម្រេចលើសការរំពឹងទុក និងសម្រេចបាន ៨៩% នៃគោលដៅ៩៥ ទី១។

ការលុបបំបាត់ការឆ្លងមេរោគអេដស៍បាន គឺទាមទារឱ្យមានការចូលរួមយ៉ាងសកម្ម មិនត្រឹមតែពីវិស័យសុខាភិបាល ប៉ុន្តែពីសំណាក់បណ្តាក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ក្រោមការសម្របសម្រួលពីសំណាក់អាជ្ញាធរជាតិ ដើម្បីឱ្យការឆ្លើយតបជាពហុវិស័យអាចប្រព្រឹត្តទៅបានស្របតាមគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨។

គួរបញ្ជាក់ថា ជំនួបពិភាក្សានេះ ធ្វើឡើងនៅរាជធានីភ្នំពេញ នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតពី សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងមានការអញ្ជើញចូលរួមពី អនុរដ្ឋលេខាធិការ អគ្គនាយករង បច្ចេកទេសសុខាភិបាល និងតំណាងមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ៕

The post ក្រសួងសុខាភិបាល សិក្សាលើការបង្ការមេរោគអេដស៍ពហុវិស័យ នៅកម្ពុជា appeared first on Kampuchea Thmey Daily.