ព័ត៌មានជាតិ
ជោគជ័យផ្នែកការទូត! កម្ពុជា ជាប់ឆ្នោតជាថ្មីជាសមាជិកសម្របសម្រួល UNAIDS សម្រាប់អាណត្តិ ២០២៦-២០២៨
ព្រះរាជាណាចក្រកម្ពុជា បានជាប់ឆ្នោតសាជាថ្មី ជាសមាជិកនៃក្រុមប្រឹក្សាសម្របសម្រួលកម្មវិធីរបស់អង្គការយូអិនអេដស៍ (UNAIDS) សម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក អាណត្តិ ២០២៦-២០២៨ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៦។
សេចក្តីសម្រេចនេះ ត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំពេញអង្គលើកទី២២ នៃក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម (ECOSOC) របស់អង្គការសហប្រជាជាតិ នៅថ្ងៃ ទី១០ ខែមិថុនា ឆ្នាំ២០២៥ នាទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ សេចក្តីប្រកាសព័ត៌មានក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានគូសបញ្ជាក់ថា៖«នេះជាសមិទ្ធផលដ៏សំខាន់មួយទៀត បញ្ជាក់អំពីការប្តេជ្ញាចិត្តដ៏ខ្ជាប់ខ្ជួនរបស់កម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងសកលចំពោះការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ និងការលើកកម្ពស់គំនិតផ្ដួចផ្ដើមសុខភាពសាធារណៈ។

ក្រសួងការបរទេស តាងនាមរាជរដ្ឋាភិបាលកម្ពុជា ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋសមាជិកទាំងអស់ដែលបានគាំទ្រ និងមានទំនុកចិត្តមកលើកម្ពុជា។ កម្ពុជានឹងបន្តចូលរួមយ៉ាងសកម្មក្នុងក្រុមប្រឹក្សាសម្របសម្រួលកម្មវិធី របស់អង្គការយូអិនអេដស៍ ដើម្បីពង្រឹងគំនិតផ្ដួចផ្ដើមសុខភាពសាធារណៈដែលប្រកបដោយសុវត្ថិភាព បរិយាបន្ន និងភាពធន់ ក្នុងសាមគ្គីភាព និងទំនួលខុសត្រូវរួម។
ក្រុមប្រឹក្សាសម្របសម្រួលកម្មវិធីរបស់អង្គការយូអិនអេដស៍ ដែលដឹកនាំអង្គការ UNAIDS តាំងពីខែមករា ឆ្នាំ១៩៩៦ មានអ្នកតំណាងមកពីរដ្ឋាភិបាលចំនួន២២ប្រទេសនៃតំបន់ទាំងអស់ក្នុងពិភពលោក និងអ្នកតំណាងអង្គការមិនមែនរដ្ឋាភិបាលចំនួន៥។ ក្នុងនោះ ១- តំបន់អឺរ៉ុបខាងកើត និងក្រុមផ្សេងៗ ៧អាសនៈ ២- តំបន់អាហ្វ្រិក ៥អាសនៈ ៣- តំបន់អាស៊ីនិងប៉ាស៊ីហ្វិក ៥អាសនៈ ៤- តំបន់អាម៉េរិកឡាទីន និងការ៉ាអ៊ុប ៣អាសនៈ និង៥- តំបន់អឺរ៉ុបខាងកើត-រដ្ឋឯករាជ្យ ២អាសនៈ។ អាណត្តិរបស់សមាជិកទាំង ២២នេះ មានរយៈពេល៣ឆ្នាំ។
សម្រាប់កម្ពុជាបានទទួលអាសនៈសមាជិក UNAIDS តាមរយៈការបោះឆ្នោតរបស់ក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមនៃអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ តំណាងតំបន់អាស៊ី និងប៉ាស៊ីហ្វិកសម្រាប់អាណត្តិ ២០២៣-២០២៥។
ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តី កម្ពុជាបានដាក់បេក្ខភាពបន្តសមាជិកភាពសម្រាប់អាណត្តិឆ្នាំ២០២៦-២០២៨។ ជាលទ្ធផល នៅថ្ងៃ ទី១០ ខែមិថុនា ឆ្នាំ២០២៥ ក្រុមប្រឹក្សាសេដ្ឋកិច្ចនិងសង្គមបានបោះឆ្នោតជាឯកច្ឆន្ទ ជ្រើសរើសកម្ពុជាឱ្យបន្តអាណត្តិរយៈពេលបីឆ្នាំ(ឆ្នាំ២០២៦-២០២៨) ក្នុងក្រុមប្រឹក្សាសម្របសម្រួលកម្មវិធីរបស់អង្គការ យូអិនអេដស៍ ដោយចាប់ផ្តើមពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦។

អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បញ្ជាក់ថា៖«នេះជាជោគជ័យដ៏ធំមួយទៀតផ្នែកការទូត ដែលកម្ពុជាទទួលបានតាមរយៈការបោះឆ្នោតឯកច្ឆន្ទផ្តល់ការទុកចិត្តដល់កម្ពុជាឱ្យបន្តអង្គុយលើអាសនៈជាសមាជិកក្រុមប្រឹក្សាសម្របសម្រួលនៃកម្មវិធីរបស់អង្គការយូអិនអេដស៍មួយអាណត្តិថ្មីទៀត ពិភពលោកបានសម្លឹងឃើញថា កម្ពុជាមានសមត្ថភាពគ្រប់គ្រងការរីករាលដាលនៃមេរោគអេដស៍បានប្រកបដោយប្រសិទ្ធភាពខ្ពស់»។
បើតាមរបាយការណ៍របស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ នៅឆ្នាំ២០២៤កន្លងទៅនេះ គេប៉ាន់ស្មានអ្នកសង្ស័យថាផ្ទុកមេរោគអេដស៍ទាំងអស់នៅកម្ពុជា មានចំនួន ៧៦ ០០០នាក់។ ការឆ្លងថ្មីមានចំនួន ១២០០នាក់ ឯអ្នកស្លាប់ដោយសារអេដស៍មានចំនួន ១០០០នាក់។ ជារួម អត្រាប្រេវ៉ាឡង់នៃមេរោគអេដស៍នៅកម្ពុជាក្នុងចំណោមប្រជាជនទូទៅមានត្រឹម ០,៥% តែប៉ុណ្ណោះ។ បើគិតតាមគោលដៅពិភពលោក៩៥-៩៥-៩៥ កម្ពុជាសម្រេចបាន៩២-១០០-៩៨។ ក៏ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ កម្ពុជាត្រូវតែបន្តការខិតខំតទៅទៀត ដើម្បីទប់ស្កាត់ការឆ្លងថ្មីឱ្យនៅក្នុងរង្វង់ ២០០ករណីក្នុងមួយឆ្នាំ៕
-
កីឡា៥ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


