ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់អេដស៍ ៖ នៅសល់អ្នកផ្ទុកមេរោគអេដស៍ប្រមាណ ៧ ០០០ នាក់ទៀត មិនទាន់ដឹងខ្លួន និងធ្វើតេស្ត នៅឡើយទេ
មន្ត្រីជាន់ខ្ពស់ នៃមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍សើស្បែក និងកាមរោគ នៃក្រសួងសុខាភិបាល បានឱ្យដឹងថា បច្ចុប្បន្ននៅសល់អ្នករស់នៅជាមួយមេរោគអេដស៍ប្រមាណ ៦ ០០០ ទៅ ៧ ០០០ នាក់ នៅមិនទាន់បានដឹងខ្លួន និងមិនទាន់បានធ្វើតេស្តនៅឡើយទេ។

លោកវេជ្ជបណ្ឌិត បានបន្តទៀតថា តាមការប៉ាន់ស្មានឆ្នាំ ២០២៤ កម្ពុជា មានចំនួនអ្នករស់នៅជាមួយមេរោគអេដស៍ប្រមាណ ៧៦ ០០០ នាក់ ក្នុងនោះ មានអ្នកជំងឺអេដស៍សកម្មដែលកំពុងទទួលសេវាព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ទាំង ៧៤ កន្លែង ចំនួន ៦៩ ៩៩៤ នាក់ ហើយប្រហែលនៅសល់អ្នករស់នៅជាមួយមេរោគអេដស៍ ៦ ០០០ នាក់ ទៅ ៧ ០០០ នាក់ នៅមិនទាន់បានដឹងខ្លួន និងមិនទាន់បានធ្វើតេស្ត និងទទួលសេវាព្យាបាលនៅឡើយទេ ខណៈក្នុង ១ ឆ្នាំៗ មានអ្នកឆ្លងថ្មី នៃមេរោគអេដស៍ប្រមាណ ១ ២០០ នាក់ និងស្លាប់ប្រមាណ ១ ១០០ នាក់។

លោកវេជ្ជបណ្ឌិត បានអំពាវនាវដល់អ្នករស់នៅជាមួយមេរោគអេដស៍ដែលមិនទាន់បានដឹងខ្លួន និងធ្វើតេស្តរកមេរោគអេដស៍ទាំងនោះប្រញាប់មកធ្វើតេស្ត ដើម្បីទទួលបានការព្យាបាលជំងឺនៅតាមកន្លែងព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ទាំង ៧៤ កន្លែង ឱ្យបានទាន់ពេលវេលា សំដៅចូលរួមកាត់បន្ថយអត្រាឆ្លងថ្មី នៃជំងឺអេដស៍ ឱ្យកាន់តែថយចុះបន្ថែមទៀត។

ប្រទេសកម្ពុជា ត្រូវបានអង្គការសហប្រជាជាតិទទួលស្គាល់ថាជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួនទទួលបានជោគជ័យក្នុងការប្រយុទ្ធនឹងជំងឺអេដស៍គួរឱ្យកត់សម្គាល់។
ក្នុងជំនួបពិភាក្សាការងារជាមួយ លោក អៀង មូលី ទេសរដ្ឋមន្ត្រីទទួលបេសកកម្មពិសេស និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាពេលថ្មីៗ នេះ លោកស្រី Winnie BYANYIMA (វីននី ប៊ីយ៉ានីម៉ា) នាយកប្រតិបត្តិអង្គការសហប្រជាជាតិប្រយុទ្ធនឹងជំងឺអេដស៍ដែលហៅកាត់ថា (យូ អិន អេដស៍) បានកោតសរសើរប្រទេសកម្ពុជាដែលបានខិតខំប្រឹងប្រែងក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ទទួលបានជោគជ័យ។
ក្នុងជំនួបនេះដែរ លោកស្រី វីននី ប៊ីយ៉ានីម៉ា ក៏បានកោតសរសើរ ក្រសួងសុខាភិបាល ដែលបានខិតខំប្រឹងប្រែងក្នុងការឆ្លើយតបនឹងមេរោគអេដស៍នៅកម្ពុជា ដែលសម្រេចបានលទ្ធផល ៩៥-៩៥-៩៥ ជាភាគរយខ្ពស់ ប្រៀបធៀបនឹងគោលដៅដាក់ចេញ ដែលកម្ពុជាធ្លាប់ជាប្រទេសមានអត្រាប្រេវ៉ាឡង់ អ្នកផ្ទុកមេរោគអេដស៍ខ្ពស់ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក គឺ ៣% ក្នុងឆ្នាំ ១៩៩៦ ហើយធ្លាក់ចុះមកនៅត្រឹមតែ ០.៥% ក្នុងឆ្នាំ ២០២៤។
លោកសាស្ត្រាចារ្យ ឈាង រ៉ា បានថ្លែងអំណរគុណចំពោះការបន្តគាំទ្ររបស់អង្គការ UNAIDS ក្នុងបេសកកម្មបញ្ចប់ការរីករាលដាល នៃជំងឺអេដស៍នៅកម្ពុជា។
លោករដ្ឋមន្ត្រី មានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងសុខាភិបាល ជាសេនាធិការ បានសហការជាមួយដៃគូអភិវឌ្ឍន៍ អង្គការក្រៅរាជរដ្ឋាភិបាល សហគមន៍ និងសង្គមស៊ីវិល ក្នុងការងារប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍នៅកម្ពុជា ដើម្បីឆ្លើយតបឱ្យបាននូវគោលនយោបាយជាតិការបញ្ចប់ជំងឺអេដស៍ ឆ្នាំ ២០២៣-២០២៨៕
អត្ថបទ ៖ សំអឿន
-
កីឡា៥ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


