អាមេរិក Archives - Kampuchea Thmey Daily

វៀតណាម​រំពឹង​ការវិនិយោគបន្ថែម​ពី​ក្រុមហ៊ុនអាមេរិក​ និង​សម្ព័ន្ធមិត្ត​ ក្នុង​អាណត្តិថ្មីរបស់​ ត្រាំ
ក្រុមហ៊ុនទីផ្សារមូលធន KB Securities Vietnam (KBSV) បាន​លើក​ឡើង​ថា​ ក្រុមហ៊ុន​អាមេរិក​ និង​ក្រុមហ៊ុន​មក​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្តរបស់​អាមេរិក​កាន់តែច្រើន​ អាចនឹង​​ផ្លាស់​ទីផលិត​កម្ម​​​ទៅ​កាន់​ប្រទេស​វៀតណាម​ ក្នុង​អាណត្តិប្រធានាធិបតី​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​ ដែល​រំពឹង​ថា​នឹង​បង្កើន​ភាព​តាន​តឹង​ជម្លោះ​ពាណិជ្ជកម្ម​​អាមេរិក​-ចិន​​។

កាសែត​ The Investor បាន​ចុះ​ផ្សាយកាល​ពី​ថ្ងៃ​ចន្ទ​​ថា​ ក្រុមហ៊ុន​សហគ្រាសមកពីកូរ៉េខាងត្បូង តៃវ៉ាន់ និងជប៉ុន ដែលគេ​ចាត់ទុកថាជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់សហរដ្ឋអាមេរិកក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ​ត្រូវ​បាន​ព្យាករថា​នឹង​​​ផ្លាស់ប្តូរ​ផលិតកម្មតាម​ដំណាក់កាល​របស់​ខ្លួន​ទៅកាន់ប្រទេសវៀតណាម។ ​នាពេល​បច្ចុប្បន្ន​ ក្រុមហ៊ុន​ពី​ប្រទេស​ទាំង​នេះ​ ​បាន​រួម​ចំណែក​ជាង​ពាក់​កណ្ដាល​នៃ​ការ​នាំ​ចេញ​របស់​វៀតណាម​ទៅ​កាន់​អាមេរិករួច​ទៅ​ហើយ​។​

KBSV បានចង្អុលបង្ហាញថា ​ការកើនឡើងនៃភាពតានតឹងពាណិជ្ជកម្មរវាង​មហាអំណាច​សេដ្ឋកិច្ច​ទាំង​២​ ​គឺ​ជា​មូលហេតុ​ដែល​ជំរុញឱ្យក្រុមហ៊ុន​សាជីវកម្មពហុជាតិ ផ្លាស់ប្តូរមូលដ្ឋានផលិតកម្មចេញពីប្រទេសចិន ដើម្បីការពារហានិភ័យ។ អ្នកវិភាគ KBSV បាននិយាយថា និន្នាការនេះប្រហែលជាមិនខ្លាំងដូចឆ្នាំ ២០១៨-២០២២ ដែល​គេ​ឃើញ​ក្រុមហ៊ុនផ្សេង​ៗ​​​ Apple, Intel, Foxconn, Lego និង Sumitomo Wiring Systems ផ្លាស់​ប្ដូរ​ទីតាំង​ផលិតកម្ម​របស់​ខ្លួន​ នោះទេ​ ប៉ុន្តែវានឹង​នៅតែបន្ត​កើត​មាន​។

អ្នកវិភាគ KBSV បានបន្ថែមថា ឧស្សាហកម្មនាំចេញសំខាន់ៗមួយចំនួនរបស់សហគ្រាសវៀតណាម ជាពិសេសវាយនភណ្ឌ​ និងកាត់ដេរ អាចបង្កើនការប្រកួតប្រជែងជាមួយទំនិញចិន នៅពេលនាំចេញទៅ​អាមេរិក។ ជាមួយ​គ្នានោះ​ទោះបីជាសហរដ្ឋអាមេរិកអាចនឹង​ដាក់ពន្ធ ១០-២០ ភាគរយ​ ​លើវាយនភណ្ឌវៀតណាមក៏ដោយ ក៏​ផលប៉ះពាល់ជាក់ស្តែង​មិន​គួរ​ឱ្យព្រួយបារម្ភពេកដែរ​ បើប្រៀបធៀបទៅនឹងពន្ធបច្ចុប្បន្ន (៨-២៥ ភាគរយ​) ។ ជាក់ស្ដែង​ទៅ​ ពន្ធ​ចន្លោះ​ពី​ ១០-២០ ភាគរយ​ នឹងអាច​​​​​ប្រកួ​ត​ប្រជែង​ខ្លាំង​ជា​ង​អត្រា​ពន្ធ​ ៦០ ភាគរយ​ ដែលលោក​ ​ត្រាំ​ គំរាម​ដាក់​លើ​ចិន​។ ​យ៉ាងណា​មិញ​ វៀតណាម​នឹង​ត្រូវ​ប្រកួត​ប្រជែង​ជាមួយ​ប្រទេសផ្សេង​ទៀត​។

ទោះ​យ៉ាង​ណា​ក៏ដោយ​ អាណត្តិថ្មីរបស់​ ត្រាំ​ ក៏​បង្ក​ផល​ប៉ះពាល់​មួយ​ចំនួន​ផង​ដែរ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​កម្រិត​​នៃ​ប្រភព​វិនិយោគដោយផ្ទាល់ពីបរទេស​ពី​ប្រទេស​ចិន​ ខណៈ​មាន​លទ្ធភាព​ដែល​អាមេរិក​អាច​នឹង​បង្កើន​ពន្ធ​ប្រឆាំង​ការ​លក់​បង្ខូច​តម្លៃ​លើផលិតផល​វៀតណាម​៕

The post វៀតណាម​រំពឹង​ការវិនិយោគបន្ថែម​ពី​ក្រុមហ៊ុនអាមេរិក​ និង​សម្ព័ន្ធមិត្ត​ ក្នុង​អាណត្តិថ្មីរបស់​ ត្រាំ appeared first on Kampuchea Thmey Daily.

ប្រមុខបក្សកុម្មុយនិស្តវៀតណាម​ និង​ ត្រាំ​ ពិភាក្សាគ្នា​លើទំនាក់ទំនង​សេដ្ឋកិច្ច
បក្សកុម្មុយនិស្តវៀតណាមបាន​ឱ្យដឹង​កាល​ពី​ថ្ងៃ​អង្គារ​ថា​ ​ប្រមុខបក្សកុម្មុយនិស្តវៀតណាម លោក​ To Lam បានពិភាក្សា​​គ្នា​លើ​ទំនាក់​ទំនង​សេដ្ឋកិច្ច​ជាមួយ​​​លោក​ ដូណាល់ ត្រាំ​ នៅ​ពេល​លោកទូរស័ព្ទ​ទៅ​អប​អរ​សាទរ​អ្នក​នយោបាយ​អាមេរិក​រូប​នេះ​​ចំពោះជ័យជម្នះជាថ្មី​ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​។

​លោក Lam បាននិយាយក្នុង​ការ​ហៅ​ទូរស័ព្ទ​ជាមួយ​លោក​ ត្រាំ​ កាល​ពី​ថ្ងៃ​ចន្ទ​ថា​៖ «​វៀតណាមបានត្រៀមខ្លួនរួចជាស្រេចក្នុងការលើកកម្ពស់ស្ថិរភាព និងការអភិវឌ្ឍយូរអង្វែងនៃទំនាក់ទំនងទ្វេភាគី ដើម្បីជាប្រយោជន៍ដល់ប្រជាជននៃប្រទេស​ទាំង២​»។ នេះ​បើ​តាម​សេចក្ដីថ្លែងការណ៍​ចេញ​ផ្សាយ​ដោយ​បក្សកុម្មុយនិស្តវៀតណាម ដែល​បន្ត​ថា​ ​លោក ត្រាំ​ បានសម្តែងការគោរពចំពោះទំនាក់ទំនងជាមួយវៀតណាម និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម-អាមេរិក​ ហើយ​​ចង់លើកកម្ពស់វា​បន្ថែមទៀត។

គួរ​គូស​បញ្ជាក់​ថា​ បញ្ហា​សេដ្ឋកិច្ច​ជាមួយ​អាមេរិក​ គឺ​ជា​ប្រធាន​បទ​ធំសម្រាប់​វៀតណាម​ ដោយ​ហេតុ​ថា​ ​ម​ហាអំណាច​សេដ្ឋកិច្ច​មួយ​នេះ​គឺ​ជាទីផ្សារនាំចេញដ៏ធំបំផុតរបស់វៀតណាម​។ ​​កាលពីខែកញ្ញាឆ្នាំមុន ប្រទេសទាំង២​ បាន​ដំឡើង​ងារ​ទំនាក់ទំនងរបស់ខ្លួន​ទៅ​ជា​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលវា​ជាកម្រិតខ្ពស់បំផុតក្នុងចំណាត់ថ្នាក់របស់ វៀតណាម។ ប៉ុន្តែឥឡូវ​នេះ​ មាន​ការ​ព្រមាន​ឱ្យ​​វៀតណាម​​​បង្កើនការ​ប្រុង​ប្រយ័ត្ន​ពី​លទ្ធភាព​នៃ​ផល​ប៉ះពាល់​ពី​​រដ្ឋបាល​ ត្រាំ​ ដែល​រំពឹង​ថា​នឹង​បន្តឹង​​ការ​នាំ​ចូល​ទៅ​អាមេរិក​ ដើម្បី​ជំរុញវិស័យ​​ផលិតកម្ម​ និងកាត់បន្ថយ​ឱន​ភាព​ពាណិជ្ជកម្ម​។

កាលពីសប្តាហ៍មុន មន្ត្រី និងអ្នកជំនាញខ្សែសង្វាក់ផ្គត់ផ្គង់បានប្រាប់រ៉យទ័រថា វៀតណាមអាចប្រឈមមុខនឹងការប្រែប្រួលពាណិជ្ជកម្ម នៅពេល​លោក​ ត្រាំ​ ឡើង​កាន់​អំណាច​ ​ដោយ​ប្រទេស​នេះអាចទទួលបានអត្ថប្រយោជន៍ពី​កំណើន​នៃ​ភាពតានតឹងពាណិជ្ជកម្ម​អាមេរិក​-ចិន ប៉ុន្តែអាច​រង​ផល​ប៉ះពាល់​ពី​វិធានការការពារនិយមរបស់​អាមេរិក​ផងដែរ។

ទោះ​ជាយ៉ាង​ណា​ក៏ដោយ​ សេចក្ដីថ្លែងការណ៍របស់បក្សកុម្មុយនិស្តវៀតណាម​ ហាក់​ដូច​ជា​រំលេច​នូវ​ភាពវិជ្ជមាន​ជាធំ​ ដោយ​និយាយ​ថា​ ​ មេដឹកនាំ​ទាំង២​បាន​អញ្ជើញ​​គ្នា​ទៅ​វិញ​ទៅ​មក​ឱ្យ​ទៅ​ធ្វើ​ទស្សនកិច្ច​នៅប្រទេស​របស់​ខ្លួន​រៀង​ៗ​ខ្លួន​។ ​​

គួ​រ​រំឭកថា​ ​លោក​ ត្រាំ​ បានធ្វើដំណើរទស្សនកចិ្ច​ទៅប្រទេសវៀតណាម២​ដង ក្នុងអាណត្តិដំបូងរបស់លោកជាប្រធានាធិបតី ដោយ​លើក​ទី១​បាន​ចូលរួមកិច្ចប្រជុំកំពូលវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក(APEC) ហើយបន្ទាប់មក​ គឺកិច្ចប្រជុំជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម​ ជុងអ៊ុន​៕

The post ប្រមុខបក្សកុម្មុយនិស្តវៀតណាម​ និង​ ត្រាំ​ ពិភាក្សាគ្នា​លើទំនាក់ទំនង​សេដ្ឋកិច្ច appeared first on Kampuchea Thmey Daily.

ម៉ិកស៊ិកព្រមានពី​លទ្ធភាពដាក់​ពន្ធ​សងសឹក​ ប្រឆាំង​នឹង​អាមេរិក​
រដ្ឋមន្ត្រីសេដ្ឋកិច្ចរបស់ម៉ិកស៊ិក លោក​ Marcelo Ebrard បាន​ព្រមាន​ឡើង​កាល​ពី​ថ្ងៃ​ចន្ទ​ថា​ ប្រសិន​បើ​រដ្ឋបាលអាមេរិកថ្មី​របស់​លោក​ប្រធានាធិបតី​ជាប់ឆ្នោត​ ដូណាល់ ត្រាំ​ បង្កើន​ពន្ធ​លើ​ការ​នាំ​ចេញ​ទំនិញ​របស់​ម៉ិកស៊ិក​នោះ​ នោះរដ្ឋាភិបាល​ម៉ិកស៊ិកអាចនឹង​សងសឹកជាមួយនឹង​វិធានការ​ពន្ធ​ដូច​គ្នា​ លើ​ទំនិញ​នាំចូល​ពី​សហរដ្ឋ​អាមេរិក​។ ​នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​។

លោក​ Ebrard បានថ្លែង​ពី​ការណ៍​នេះ​ ក្នុង​​បទសម្ភាសន៍ជាមួយ​សារព័ត៌មាន​ក្នុងស្រុក​ Radio Formula ​ដោយ​រំឭក​ពីរបៀបដែល​លោក ត្រាំ​ បាន​គំរាមកំហែងដាក់​ពន្ធ ២៥ ភាគរយ​ ​លើទំនិញរបស់​ម៉ិកស៊ិក ពេល​លោក​កាន់​អំណាច​កាល​ពី​លើក​មុន​។ ​

លោក​ថ្លែងយ៉ាងដូច្នេះថា​៖ «​ប្រសិនបើអ្នកដាក់ពន្ធ ២៥ ភាគរយ​ ​លើខ្ញុំ ខ្ញុំត្រូវតែប្រតិកម្មជាមួយនឹងពន្ធដូចគ្នា​។ ប្រសិនបើអ្នកអនុវត្តវិធានការ​ពន្ធ យើងនឹងអនុវត្តវិធានការ​ពន្ធ។ ហើយនឹង​បាន​អី​មក​វិញ​?​ គឺ​ការ​ខាត​បង់​ដ៏​ធំ​សម្រាប់​សេដ្ឋកិច្ច​​អាមេរិកខាងជើង»។

លោក Ebrard បានបន្តសង្កត់ធ្ងន់ថា វិធានការ​ពន្ធនឹងធ្វើឱ្យអតិផរណានៅសហរដ្ឋអាមេរិក​កើន​ឡើង​ ដែល​នេះ​ជា​ «ដែនកំណត់​សំខាន់» ក្នុង​ការ​ប្រឆាំង​កុំ​ឱ្យ​មាន​ការ​សងសឹក​បែប​នេះ​។ ​

គួរ​គូស​បញ្ជាក់​ថា​ មុន​ជាប់​ការ​បោះឆ្នោត​ថ្ងៃ​ ៥ វិច្ឆិកា​ លោក ត្រាំ​ បាន​សន្យា​ថា​នឹង​បង្កើន​ពន្ធ​ ២៥ ភាគរយ​ លើ​ទំនិញ​ម៉ិកស៊ិក ប្រសិន​បើ​ប្រទេស​ជិត​ខាង​មួយ​នេះ​ មិន​បញ្ឈប់​ «បញ្ជូន​» ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​ចូល​ទឹក​ដី​អាមេរិក​ទេ​នោះ​។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ​ វិធានការ​ដាក់​ពន្ធ​​អាច​នឹង​ជា​ក្លាយ​បញ្ហា​សម្រាប់​សហរដ្ឋអាមេរិក ដែល​មានម៉ិកស៊ិកជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​របស់​ខ្លួន​។ យោង​តាម​ក្រសួង​ការបរទេស​អាមេរិក​ ទំហំពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​២​ ក្នុង​ឆ្នាំ​​២០២៣  មាន​ប្រមាណ​ ៨០៧ ប៊ីលាន​ដុល្លារ​ ដោយ​ការនាំចេញ​ទំនិញ​របស់​អាមេរិក​ទៅ​ម៉ិកស៊ិក រួមចំណែក​​ ៣២២ ប៊ីលាន​ដុល្លារ​​។

ម៉ិកស៊ិក គឺជា​គោលដៅកំពូលសម្រាប់ការនាំចេញផលិតផលប្រេង​ និងឧស្ម័នធម្មជាតិរបស់​អាមេរិក។ ប្រទេស​នេះ​ក៏ជាទីផ្សារ​ដ៏សំខាន់​មួយ​សម្រាប់​គ្រឿងបន្លាស់រថយន្ត ​បន្ទះ​ឈីប​ និងគ្រឿងបន្លាស់អេឡិចត្រូនិកផ្សេងៗ សារធាតុគីមី​ទូទៅ​ និងឧបករណ៍កុំព្យូទ័រ​ របស់​អាមេរិកផងដែរ​។

អ្វីគួរ​ឱ្យ​ព្រួយបារម្ភ​សម្រាប់​សេដ្ឋវិទូ  គឺ​ថា​ លោក ត្រាំ​ មិន​មែន​សន្យាដាក់​ពន្ធ​តែ​លើម៉ិកស៊ិកប៉ុណ្ណោះទេ​។ លោក​បាន​ប្ដេជ្ញាដាក់​ពន្ធ​ចន្លោះ​ពី​ ១០-២០ ភាគរយ​ លើ​គ្រប់​មុខ​ទំនិញ​ពី​បរទេស​ និង​ ៦០ ភាគរយ​ លើទំនិញ​មក​ពី​ចិន​ ដែល​ជាផ្នែក​មួយ​នៃ​ចំណាត់ការ​ការពារ​និយម​របស់​លោក​ ដើម្បី​ជំរុញ​វិស័យ​ផលិតកម្ម​ក្នុងស្រុក​ និង​កាត់​បន្ថយ​ឱនភាព​ពាណិជ្ជកម្ម​។

សេដ្ឋវិទូ​ព្យាករ​ថា​ គោលនយោបាយ​របស់​លោក​ នឹង​ទាក់​ទាញ​ការសង​សឹក ឬ​គោលនយោបាយ​ក្នុងរបៀប​ដូចគ្នា​​ពី​ប្រទេស​ផ្សេងៗ​ ដូច​អ្វី​ដែល​លោក​ Ebrard បាន​គំរាម ដែល​នេះ​នឹង​​​ជះ​ផលអ​វិជ្ជមាន​ដល់​លំហូរ​ពាណិជ្ជកម្ម​សេរី​របស់​សកល​ ​ដោយ​​កាត់​បន្ថយការ​នាំចេញ​ ហើយ​ឆ្ពោះ​ទៅ​រក​ការ​ធ្លាក់ចុះ​នៃ​សេដ្ឋកិច្ច​សកល​៕

The post ម៉ិកស៊ិកព្រមានពី​លទ្ធភាពដាក់​ពន្ធ​សងសឹក​ ប្រឆាំង​នឹង​អាមេរិក​ appeared first on Kampuchea Thmey Daily.

រឿងរន្ធត់ “Five Nights at Freddy’s” ជាប់ជាភាពយន្តរកចំណូលបានច្រើនជាងគេនៅ អាមេរិកខាងជើង
កាលពីថ្ងៃអាទិត្យ ទី២៩ ខែតុលា BoxOfficeMojo.com បានប្រកាសថា រឿងរន្ធត់ “Five Nights at Freddy’s” ជាប់ជាភាពយន្តលេខ ១ នៅអាមេរិកខាងជើង ដែលរកចំណូលបាន ៧៨ លានដុល្លារ ។

ឥលូវនេះ វាកំពុងចាក់ផ្សាយនៅលើប៉ុស្តិ៍ទូរទស្សន៍ Peacock ផងដែរ ។

ចំណែកឯខ្សែភាពយន្តលេខ ២ គឺ “Taylor Swift: The Eras Tour” ដែលរកចំណូលបាន ១៤,៧ លានដុល្លារ ហើយលេខ ៣ គឺរឿង “Killers of the Flower Moon” ដែលរកចំណូលបាន ៩ លានដុល្លារ លេខ ៤ រឿង “After Death” រកបាន ៥ លានដុល្លារ និងលេខ ៥ រឿង “The Exorcist: Believer” រកបាន ៣,១ លានដុល្លារ ។

សូមជម្រាបថា ភាពយន្តរន្ធត់ “Five Nights at Freddy’s” ដឹកនាំដោយអ្នកស្រី Emma Tammi បានចាក់បញ្ចាំងកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ ២០២៣ និងថ្លៃផលិតចំណាយអស់ ២០ លានដុល្លារ ។

តាមពិតទៅ រឿងនេះគឺដកស្រង់ចេញពីវីដេអូហ្គេមបង្កើតឡើងដោយលោក Scott Cawthon នៅឆ្នាំ ២០១៤ ៕

ប្រែសម្រួល៖ វារី

ប្រភព៖ UPI

ចុចអាន៖ ត្រឹម ១៧ ថ្ងៃ Barbie រកចំណូលបានដល់ទៅ ១ ពាន់លានដុល្លារក្នុង Box office ពិភពលោក

The post រឿងរន្ធត់ “Five Nights at Freddy’s” ជាប់ជាភាពយន្តរកចំណូលបានច្រើនជាងគេនៅ អាមេរិកខាងជើង appeared first on Kampuchea Thmey Daily.

តើវត្តមានលោក​ ចូ បាយដិន នៅអ៊ីស្រាអែល ជាការបន្ធូរស្ថានការណ៍ ឬបំប៉នបញ្ហានៅមជ្ឈឹមបូព៌ា?
លោក ចូ បាយដិន ប្រធានាធិបតីអាមេរិក បានធ្វើដំណើរទស្សនកិច្ចដ៏កម្រមួយទៅកាន់ប្រទេសអ៊ីស្រាអែលកាលពីថ្ងៃពុធ ដើម្បីជួបជជែកដោយផ្ទាល់ជាមួយសមភាគី Benjamin Netanyahu នាយករដ្ឋមន្រ្តីអ៊ីស្រាអែល។ លោក Benjamin Netanyahu បានទៅរង់ចាំទទួលលោក ចូ បាយដិន ដល់ជណ្តើរចុះពីលើយន្តហោះតែម្តង ហើយភាគីទាំង២បានអោបរឹតគ្នា មុនចូលទៅជជែកពិភាក្សាជាផ្លូវការ។

លោក Joe Biden និងលោក Benjamin Netanyahu

ដំណើរទស្សនកិច្ចរបស់លោក ចូ បាយដិន នៅអ៊ីស្រាអែលនេះ គឺបន្ទាប់ពីមានការទម្លាក់គ្រាប់បែកទៅលើមន្ទីរពេទ្យ Al Ahli ក្នុងតំបន់កាហ្សាដែលបានសម្លាប់ជីវិតមនុស្សអស់ប្រមាណ៥០០នាក់។ ប្រទេសនៅតំបន់មជ្ឈឹមបូព៌ា បានចោទប្រកាន់ថា ជាទង្វើរបស់កងទ័ពអ៊ីស្រាអែល ដោយហេតុថា ការផ្ទុះមន្ទីរពេទ្យនេះ ក្នុងពេលដែលអ៊ីស្រាអែលកំពុងទម្លាក់គ្រាប់បែកឥតឈប់ឈរ និងឡោមព័ន្ធតំបន់កាហ្សា ដើម្បីកម្ទេចក្រុម​ស​កម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន។ ប៉ុន្តែ រដ្ឋាភិបាលអ៊ីស្រាអែល បានទាត់ចោល ហើយបានទម្លាក់ការទទួល​ខុសត្រូវនេះទៅលើក្រុមអ៊ីស្លាមជីហាតទៅវិញ។

ពេលអង្គុយចុះជជែកគ្នាភ្លាម លោកប្រធានាធិបតីអាមេរិក ចូ បាយដិន បាននិយាយទៅលោក Benjamin Netanyahu នាយករដ្ឋមន្រ្តីអ៊ីស្រាអែលថា ការទម្លាក់គ្រាប់បែកសម្លាប់ជីវិតមនុស្សនៅមន្ទីរពេទ្យកាហ្សា ហាក់ដូចជាទង្វើរបស់ក្រុមផ្សេង ប៉ុន្តែ មិនមែនជាទង្វើរបស់«អ្នក»នោះទេ។ ក្រោយមក សេតវិមានក៏បានចេញមកបញ្ជាក់ថា ការផ្ទុះនៅមន្ទីរពេទ្យកាហ្សា មិនមែនជាទង្វើរបស់អ៊ីស្រាអែលទេ ប៉ុន្តែ ក៏មិនទាន់បានវាយតម្លៃឱ្យឃើញថា ជាការទទួលខុសត្រូវរបស់ភាគីណា ឬក្រុមណាមួយនៅឡើយដែរ។ ភ្នាក់ងារស៊ើបការសំងាត់របស់អាមេរិកតាមរយៈសេតវិមាន ត្រឹមតែបានគូសបញ្ជាក់ថា កំពុងតែប្រមូលព័ត៌មានបន្ថែមពាក់ព័ន្ធនឹងករណីមួយនេះ។

លោក ចូ បាយដិន ទៅអ៊ីស្រាអែល ប្រៀបដូចយក«អាវក្រោះ»ទៅពាក់ឱ្យអ៊ីស្រាអែលដែលកំពុងប្រយុទ្ធ

មែនទែនទៅ លោក ចូ បាយដិន ទៅកាន់ប្រទេសអ៊ីស្រាអែលនេះ មិនមែនទៅដោយដៃទទេនោះទេ តែផ្ទុយទៅវិញ គឺនាំយកទៅទាំងការគាំទ្រផ្នែកស្មាតី និងគម្រោងថវិកាគាំទ្រទៅជាមួយផង។ និយាយឱ្យចំ វត្តមានរបស់លោក ចូ បាយដិន នេះ ប្រៀបដូចជាយក«អាវក្រោះ»​ទៅពាក់ឱ្យអ៊ីស្រាអែល ឬអាចនិយាយម្យ៉ាងទៀតថា ជាការប្រកាសបញ្ជាក់ប្រាប់ទៅប្រទេសនៅមជ្ឈឹមបូព៌ា និងក្រុមប្រដាប់អាវុធអ៊ីស្លាមដទៃទៀតឱ្យកាន់តែច្បាស់ថា «អ៊ីស្រាអែល គឺមានអាមេរិកនៅគាំទ្រ និងនៅការពារ»។

លោក ចូ បាយដិន ទាំងនៅអាមេរិក និងទាំងទៅដល់អ៊ីស្រាអែល បានប្រកាសដដែលៗថា អាមេរិកនៅឈរខាងអ៊ីស្រាអែលនៅក្នុងជម្លោះប្រដាប់អាវុធជាមួយក្រុមហាម៉ាសដែលយកតំបន់កាហ្សា និងប្រជាពលរដ្ឋប៉ាឡេស្ទីន ធ្វើជាទីលានប្រយុទ្ធគ្នា។ លោក ចូ បាយដិន ថែមទាំងបាន​ប្រកាសនៅទីក្រុងTel Aviv ប្រទេសអ៊ីស្រាអែលទៀតថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន នឹងផ្តល់អ្វីគ្រប់បែបយ៉ាងទាំងអស់ដែលអ៊ីស្រាអែលត្រូវការ ដើម្បីការពារខ្លួនក្នុងពេលកំពុងបន្តសង្រ្គាមនៅក្នុងតំបន់កាហ្សា។

បើគិតជាកញ្ចប់ថវិកាពិតប្រាកដដែលអាមេរិកចង់ផ្តល់ទៅឱ្យអ៊ីស្រាអែលនៅពេលនេះ គឺមិនទាន់កំណត់ច្បាស់ទេ ប៉ុន្តែ គ្រាន់តែមានការស្នើឡើងជាកញ្ចប់ក្នុងរង្វង់១០០ពាន់លានដុល្លារ។ ក្នុងនោះ ៦០ពាន់លានដុល្លារ គឺអាមេរិក នឹងផ្តល់ទៅអ៊ុយក្រែន និង៤០ពាន់លានដុល្លារទៀតសម្រាប់ផ្តល់ទៅឱ្យអ៊ីស្រាអែល និងតៃវ៉ាន់។

ដ្បិតថា កញ្ចប់ថវិកាណាមួយរបស់អាមេរិកមិនទាន់ទៅដល់ដៃអ៊ីស្រាអែលក្នុងពេលនេះមែន ប៉ុន្តែ ការប្រកាសគាំទ្រ និងការការពារអ៊ីស្រាអែលពីសំណាក់សហរដ្ឋអាមេរិក គឺលោក ​ចូ បាយដិន មិនមែននិយាយឱ្យតែរួចពីមាត់ និងមិនធ្វើសកម្មភាពអ្វីសោះនោះឡើយ។ រដ្ឋបាលលោក ចូ បាយដិន បានបញ្ជូនរួចរាល់ហើយនូវគ្រឿងសព្វាវុធ និងនាវាផ្ទុកយន្តហោះទៅកាន់តំបន់សមុទ្រមេឌីទែរ៉ាណា ខាងកើត ដើម្បីតៀមជួយអ៊ីស្រាអែល បើសិនស្ថានភាពមានការប្រែប្រួល ឬការវិវត្តណាមួយភ្លាមៗ ដែលមិនអាចស្មានដល់។

ប្រធានាធិបតីអាមេរិក ហាក់យកចិត្តទុកដាក់ពីសន្តិសុខអ៊ីស្រាអែល ជាជាងមហន្តរាយនៅក្នុងតំបន់កាហ្សា

ខុសពីការរំពឹងរបស់សហគមន៍អន្តរជាតិ ក៏ដូចជា អ្នកតាមដានបញ្ហាអន្តរជាតិនានា គឺលោកប្រធានាធិបតីអាមេរិក ចូ បាយដិន មិនបានអំពាវនាវឱ្យមានបទឈប់បាញ់គ្នារវាងអ៊ីស្រាអែល និងក្រុមហាម៉ាសនៅក្នុងតំបន់កាហ្សាឡើយ។ ផ្ទុយទៅវិញ លោក ចូ បាយដិន បានលើកឡើង និងបារម្ភខ្លាំងតែពីសន្តិសុខរបស់អ៊ីស្រាអែលនៅក្នុងតំបន់មជ្ឈឹមបូព៌ាប៉ុណ្ណោះ។ អ្វីដែលលោក មានការបារម្ភខ្លាំងនោះ គឺខ្លាចក្រែងក្រុមប្រដាប់អាវុធនៅក្នុងតំបន់មជ្ឈឹមបូព៌ា ជាអាទិ៍ ក្រុម Hezbollah ដែលមានអ៊ីរ៉ង់នៅពីក្រោយ ​វាយប្រហារអ៊ីស្រាអែលពីមុខម្ខាងទៀតតាមបន្ទាត់ព្រំដែនជាមួយប្រទេសលីបង់។

ជំនួសឱ្យការមិនអំពាវនាវឱ្យមានបទឈប់បាញ់ លោក ចូ បាយដិន ក៏បានបង្ហាញពីយកចិត្តទុកដាក់ដល់សុខទុក្ខប្រជាពលរដ្ឋប៉ាឡេស្ទីននៅក្នុងតំបន់កាហ្សាខ្លះៗដែរ មិនអត់ទេ។ មុនឡើងយន្តហោះទៅកាន់អាមេរិកវិញ លោក ចូ បាយដិន បានប្រកាសផ្តល់ជំនួយ១០០លានដុល្លារអាមេរិកសម្រាប់ជួយដល់ប្រជាពលរដ្ឋនៅក្នុងតំបន់កាហ្សា និងWest Bank។ មិនតែប៉ុណ្ណោះ លោក​បានធានាថា រដ្ឋាភិបាលអ៊ីស្រាអែលនឹងផ្តល់អាហារ ទឹក និងថ្នាំសង្កូវដល់ប្រជាពលរដ្ឋនៅតំបន់កាហ្សាតាមច្រកព្រំដែនអេហ្ស៊ីប។ ព័ត៌មានចុងក្រោយ គឺអេហ្ស៊ីប បានអនុញ្ញាតឱ្យក្បួនរថយន្តជំនួយមនុស្សធម៌មួយចំនួនបានចូលទៅតំបន់កាហ្សា តាមការអំពាវនាវរបស់លោកប្រធានាធិបតីអាមេរិក។

លោក ចូ បាយដិន«លក់មុខ»នៅមជ្ឈឹមបូព៌ា ព្រោះរឿងទម្លាក់គ្រាប់បែកលើមន្ទីរពេទ្យកាហ្សា?

មុនទៅកាន់ប្រទេសអ៊ីស្រាអែលកាលពីថ្ងៃពុធ តាមគម្រោង លោក ចូ បាយដិន ក្រៅពីជួបលោកនាយករដ្ឋមន្រ្តីអ៊ីស្រាអែល ក៏គ្រោងជួបជាមួយមេដឹកនាំហ្ស៊កដានី និងមេដឹកនាំក្នុងតំបន់មជ្ឈឹមបូព៌ាដទៃទៀត។ ប៉ុន្តែ ហេតុការណ៍ទម្លាក់គ្រាប់បែកលើមន្ទីរពេទ្យនៅតំបន់កាហ្សាសម្លាប់ជីវិតមនុស្សប្រមាណ៥០០នាក់ បានធ្វើឱ្យមេដឹកនាំទាំងអស់នោះសម្រេចលុបចោលជំនួបជាមួយលោក ចូ បាយដិន ភ្លាមៗតែម្តង។ ដូច្នេះហើយ បញ្ហាផ្ទុះមន្ទីរពេទ្យនេះ ធ្វើឱ្យមានផលវិបាកផ្នែកការទូតសម្រាប់លោក ចូ បាយដិន នៅតំបន់មជ្ឈឹមបូព៌ា។

ព្រះអង្គម្ចាស់ Abdullah II

ប្រទេសហ្សកដានី ដែលជាអ្នកផ្តើមគំនិតរៀបចំឱ្យមានជំនួបកំពូលរវាងលោក ចូ បាយដិន ជាមួយព្រះអង្គម្ចាស់ Abdullah II ជាមួយប្រធានាធិបតី អេហ្ស៊ីប លោក Abdel Fattah el-Sisi និងលោក Mahmoud Abbas ប្រធានាធិបតីរដ្ឋប៉ាឡេស្ទីននោះ បានលុបចោលទៅវិញ។ មានន័យថា លោក ចូ បាយដិន លែងត្រូវបានទទួលស្វាគមន៍នៅក្នុងរាជធានី Amman ប្រទេសហ្ស៊កដានីទៀតហើយ។ ការណ៍នេះ ធ្វើឱ្យលោក ចូ បាយដិន ប្រឈមមុខនឹងភាពអាម៉ាស ដោយសារតែមេដឹកនាំនៃប្រទេសហ្ស៊កដានី អេហ្ស៊ីប និងរដ្ឋប៉ាឡេស្ទីនថា ពួកគេគ្មានទំនុកចិត្តលើសមត្ថភាពរបស់លោកប្រធានាធិបតីអាមេរិកក្នុងការបញ្ចប់អំពើហិង្សានៅក្នុងតំបន់កាហ្សា ដែលពួកគេចាត់ទុកថា ជាទង្វើរំលោភបំពានច្បាប់អន្តរជាតិ៕

ប្រធានាធិបតី អេហ្ស៊ីប លោក Abdel Fattah el-Sisi

លោក Mahmoud Abbas

ដោយ៖ វណ្ណ សុគន្ធា

The post តើវត្តមានលោក​ ចូ បាយដិន នៅអ៊ីស្រាអែល ជាការបន្ធូរស្ថានការណ៍ ឬបំប៉នបញ្ហានៅមជ្ឈឹមបូព៌ា? appeared first on Kampuchea Thmey Daily.

អ្នកវិទ្យាសាស្ត្រអាមេរិក ជាប់នៅក្រោមដីប្រហែល ១ គីឡូម៉ែត្រ ដោយសារជំងឺ
កាលពីថ្ងៃព្រហស្បតិ៍ ទី៧ ខែសីហា អ្នកជួយសង្គ្រោះជាង ១៥០ នាក់បានចុះទៅជួយបុរសជនជាតិអាមេរិកម្នាក់ ដែលជាប់នៅក្រោមដីប្រហែល ១ គីឡូម៉ែត្រ ក្នុងរូងភ្នំនៅភាគខាងត្បូងប្រទេសតួកគី ។

បុរសខាងលើ ឈ្មោះ Mark Dickey អាយុ ៤០ ឆ្នាំម្នាក់ កំពុងជាប់ចុះរូងភ្នំ ហើយឡើងមិនរួច ដោយសារការហូរឈាមក្រពះ ។

ប្រធាន TUMAF លោក Bulent Genc បានឲ្យដឹងថា “ក្រុមអន្តរជាតិជាច្រើន រួមទាំងក្រុម Croats និង Italians កំពុងជួយក្នុងប្រតិបត្តិការនេះ ។ Mark កំពុងជាប់ក្រោមរូងភ្នំជម្រៅប្រហែល ១ គីឡូម៉ែត្រ ដូច្នេះពួកគេកំពុងបែងចែកការចុះភ្នំជាប្រាំពីរផ្នែក” ។

Genc បាននិយាយថា “ពួកគេរំពឹង (ប្រតិបត្តិការជួយសង្គ្រោះ) នឹងចំណាយពេល ១០ ថ្ងៃ ឬខ្លីជាងនេះ បើបុរសនោះប្រសើរជាងមុន ។ គួរជម្រាបថា ឥលូវនេះ Mark អាចឈរដោយខ្លួនឯងបានហើយ ៕

ប្រែសម្រួល៖ វារី

ប្រភព៖ newyorkpost

ចុចអាន៖ រូងភ្នំស្អាតដូចឋានសួគ៌ ៧ កន្លែងជុំវិញពិភពលោក ឃើញហើយចំហមាត់

The post អ្នកវិទ្យាសាស្ត្រអាមេរិក ជាប់នៅក្រោមដីប្រហែល ១ គីឡូម៉ែត្រ ដោយសារជំងឺ appeared first on Kampuchea Thmey Daily.

អាហារូបករណ៍ស​ម្រាប់សិស្សនារី SHE-CAN បើកទទួលពាក្យហើយ!
អាហារូបករណ៍របស់សហរដ្ឋអាមេរិក ដែលមានឈ្មោះថា SHE-CAN ចាប់ផ្តើមបើកទទួលពាក្យនៅខែកក្កដា និងឈប់ទទួលពាក្យថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣នេះ ជាមួយនឹងអត្ថប្រយោជន៍ជាច្រើនសម្រាប់ការសិក្សានៅអាមេរិក។

ប្រភព៖ SHE-CAN

អាហារូបករណ៍ SHE-CAN មានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដែលជាកម្មវិធីភាពជាអ្នកដឹកនាំមួយ ផ្តល់ឱ្យនិស្សិតស្រ្តីឆ្នើមនៅកម្ពុជា អាចមានឱកាសទៅបន្តការសិក្សានៅមហាវិទ្យាល័យសហរដ្ឋអាមេរិក។  SHE-CAN ផ្តល់ជាប្រាក់ឧបត្ថម្ភ វគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ ការណែនាំ និងការគាំទ្រអាជីព ដើម្បីរៀបចំពួកគេត្រឡប់មកកម្ពុជាវិញជាមួយនឹងភាពជាអ្នកដឹកនាំល្អ។ ក្រៅពីការផ្តល់ជូននេះ អាហារូបករណ៍នេះ ក៏ផ្តោតសំខាន់លើស្ត្រីដែលមកពីជីវភាពខ្វះខាត និងមានមហិច្ឆតាខ្ពស់ក្នុងការសិក្សា​ ក៏ដូចជា មានភាពជាអ្នកដឹកនាំនៅក្នុងខ្លួនរបស់ពួកគេ។

លក្ខខណ្ឌទទួលបានអាហារូបករណ៍មានដូចជា៖

ជានិស្សិតស្រ្តីមានអាយុពី ១៧ ដល់២០ឆ្នាំ មានមហិច្ឆតាខ្ពស់ក្នុងការផ្លាស់ប្តូរការសិក្សា

បញ្ចប់អនុវិទ្យាល័យមុនខែមករា ឆ្នាំ២០២៤

មកពីគ្រួសារមានប្រាក់ចំណូលទាប

អាចមានពេលចូលរួមវគ្គបណ្តុះបណ្តាលនៅភ្នំពេញ

ចាប់អារម្មណ៍សិក្សានៅអាមេរិក (សម្រាប់តែនិស្សិតមិនទាន់បញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ)

ធ្លាប់ធ្វើជាអ្នកដឹកនាំនៅសាលា ឬ សហគមន៍ពួកគេរួចហើយ (ប្រធានថ្នាក់…)

មានភាសាអង់គ្លេសខ្លាំង (និយាយ សរសេរ អាន ស្តាប់… អាចប្រើប្រាស់ផ្លូវការបាន)

ជាសិស្សពូកែ មានចំណាត់ថ្នាក់ល្អ

មិនអនុញ្ញាតិឱ្យធ្វើការពេញម៉ោងកំឡុងពេលនោះ។

ប្រភព៖ SHE-CAN

SHE-CAN ទទួលពាក្យសម្រាប់តែបេក្ខនារីណាដែលបានបំពេញឯកសារគ្រប់ចំនួនតាមលក្ខខណ្ឌរបស់កម្មវិធី ដោយមិនមានការស្នើសុំពន្យាពេលឡើយ។ ឯកសារដែលចាំបាច់ត្រូវមានគឺ របាយការណ៍ពិន្ទុប្រឡងថ្នាក់ជាតិជា PDF (ប្រសិនបើមិនទាន់ប្រឡង ឬ មិនទាន់ទទួលពិន្ទុទេ ត្រូវធ្វើរបាយការណ៍ជាលាយលក្ខណ៍អក្សរ)។ ព្រឹត្តិបត្រពិន្ទុ ថ្នាក់ទី១០ ១១ និងទី១២ ជាទម្រង់ PDF។ ព្រឹត្តិបត្រពិន្ទុនៅសាកលវិទ្យាល័យជាទម្រង់ PDF និងបកប្រែជាភាសាអង់គ្លេស ប្រសិនបើពិន្ទុនោះជាភាសាខ្មែរ។ ព័ត៌មានលម្អិត សូមចូលតាមរយៈតំណភ្ជាប់ (https://shecan.hire.trakstar.com/jobs/fk0xcmq) និង (https://shecan.global/scholars/apply-to-be-a-scholar)។

សូមជម្រាបថា  សម្រាប់អាហារូបករណ៍ឆ្នាំ២០២៣-២០២៤ នេះ មិនត្រឹមតែផ្តល់ជូនឱ្យកម្ពុជាប៉ុណ្ណោះទេ ក៏ត្រូវបានផ្តល់ជូនប្រទេស Guatemala និង Liberia ផងដែរ៕

The post អាហារូបករណ៍ស​ម្រាប់សិស្សនារី SHE-CAN បើកទទួលពាក្យហើយ! appeared first on Kampuchea Thmey Daily.

អ៊ីរ៉ង់ តវ៉ាជាមួយ FIFA ជុំវិញអាមេរិក ដកពាក្យ “Allah” ចេញពីទង់ជាតិរបស់ខ្លួន
សហព័ន្ធ​បាល់ទាត់​អ៊ីរ៉ង់ ថ្កោលទោស “​ទង្វើ​គ្មាន​វិជ្ជាជីវៈ​” នៅ​ពេល​ស្ថាប័ន​បាល់ទាត់​អាមេរិក ប្រើប្រាស់​ទង់ជាតិ​ដែល​បាន​កែប្រែ​ក្នុង​ការ​បង្ហោះ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម។

សហព័ន្ធ​កីឡាបាល់ទាត់​របស់​ប្រទេស​អ៊ីរ៉ង់​និយាយ​ថា ខ្លួន​បាន​ដាក់​ពាក្យបណ្ដឹង​ទៅ FIFA ជុំវិញ​ការ​ដក​ពាក្យ “Allah” ចេញពី​ទង់ជាតិ​របស់​សាធារណរដ្ឋ​អ៊ីស្លាម នៅ​លើ​ការ​បង្ហោះ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ដោយ​គូប្រកួត​របស់​ខ្លួន​សហរដ្ឋអាមេរិក មុន​ពេល​ការ​ប្រកួត​បាល់ទាត់​ពិភពលោក នា​ពេល​ខាង​មុខ​រវាង​ប្រទេស​ទាំងពីរ។

ទីភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ IRNA បាន​រាយការណ៍​កាលពី​ថ្ងៃអាទិត្យ​ថា “នៅ​ក្នុង​ទង្វើ​ដែល​គ្មាន​វិជ្ជាជីវៈ ទំព័រ Instagram របស់​សហព័ន្ធ​បាល់ទាត់​អាមេរិក បាន​ដក​និមិត្តសញ្ញា​ព្រះ​អាឡស់​ចេញពី​ទង់ជាតិ​អ៊ីរ៉ង់​”។ សហព័ន្ធ​កីឡាបាល់ទាត់​អ៊ីរ៉ង់ បាន​ផ្ញើ​អ៊ីមែល​ទៅ FIFA ដើម្បី​ទាមទារ​ឲ្យ​វា​ចេញ​ការ​ព្រមាន​ធ្ងន់ធ្ងរ​ដល់​សហព័ន្ធ​អាមេរិក។

មិន​មាន​ការ​ឆ្លើយតប​ជា​សាធារណៈ​ភ្លាមៗ​ពី​ស្ថាប័ន​គ្រប់គ្រង​កីឡាបាល់ទាត់​ពិភពលោក​ចំពោះ​ពាក្យបណ្ដឹង​ដែល​រាយការណ៍​នោះ​ទេ បាន​កើតឡើង​ពេល​សហរដ្ឋអាមេរិក ត្រៀម​ប្រឈមមុខ​ជា​មួយ​នឹង​អ៊ីរ៉ង់ ក្នុង​ការប្រកួត​កាត់សេចក្ដី​ក្រុម​ឡើង​វគ្គ​បន្ត នៃ World Cup ថ្ងៃ​អង្គារ ហើយ​វា​គឺជា​ការ​ប្រកួត​រងបន្ទុក​រួច​ទៅ​ហើយ​ដោយ​ភាព​ជា​សត្រូវ​រាប់​ទសវត្សរ៍​រវាង​ប្រទេស។ សហរដ្ឋអាមេរិក និង​អ៊ីរ៉ង់ បាន​កាត់​ផ្ដាច់​ទំនាក់ទំនង​ការទូត​នៅ​ឆ្នាំ ១៩៨០។

ការ​បង្ហាញ នៃ”ការ​គាំទ្រ” សម្រាប់​ការ​តវ៉ា​របស់​អ៊ីរ៉ង់

សហព័ន្ធ​បាល់ទាត់​សហរដ្ឋអាមេរិក (USSF) បាន​និយាយ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​កាលពី​ព្រឹក​ថ្ងៃអាទិត្យ​ថា ខ្លួន​បានសម្រេច​ចិត្ត​បោះបង់ចោល​ទង់ជាតិ​ផ្លូវការ​នៅ​លើ​គណនី​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ក្នុង​ការ​បង្ហាញ​សាមគ្គីភាព​ជាមួយ “ស្ត្រី​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់​ដែល​តស៊ូ​ដើម្បី​សិទ្ធិមនុស្ស​ជា​មូលដ្ឋាន” បន្ទាប់ពី​មរណភាព​នេះ។ ស្ត្រី​ជនជាតិ​អ៊ីរ៉ង់ អាយុ ២២ ឆ្នាំ Mahsa Amini នៅ​ក្នុង​ការ​ឃុំ​ឃាំង​របស់​ប៉ូលិស។

ទង់ជាតិ នៃ​សាធារណរដ្ឋ​ឥស្លាម​មាន​ខ្សែ​ផ្ដេក​ចំនួន​បី​ជា​ពណ៌​ក្រហម ស និង​បៃតង ជាមួយ​នឹង​ពាក្យ​ថា “Allah” លេច​ឡើង​ជា​អក្សរ​រចនា​នៅ​កណ្ដាល។

នៅ​រសៀល​ថ្ងៃអាទិត្យ ទង់​ធម្មតា​ដែល​មាន​និមិត្តសញ្ញា​ត្រូវ​បាន​ផ្លាស់ប្ដូរ​ឡើងវិញ​នៅ​ក្នុង​បដា Twitter ហើយ​ការ​បង្ហោះ Facebook និង Instagram ដែលមាន​ទង់ជាតិ​ត្រូវ​បាន​ផ្លាស់ប្ដូរ​ត្រូវ​បាន​ដកចេញ។

សហព័ន្ធ​បាន​និយាយ​ថា “​យើង​ចង់​បង្ហាញ​ការ​គាំទ្រ​របស់​យើង​ចំពោះ​ស្ត្រី​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់ ជា​មួយ​នឹង​ក្រាហ្វិក​របស់​យើង​សម្រាប់​រយៈពេល ២៤ ម៉ោង”។

អង្គការ​សហប្រជាជាតិ​បាន​និយាយ​ថា មនុស្ស​ជាង ៣០០ នាក់ ត្រូវ​បាន​សម្លាប់​ចំ​ពេល​មានការ​បង្ក្រាប​លើ​ការ​តវ៉ា​ដែល​បាន​ផ្ទុះឡើង​បន្ទាប់ពី​ការ​ស្លាប់​របស់ Amini ក្នុង​ខែ​កញ្ញា ហើយ​មនុស្ស​ប្រហែល ១៤,០០០ នាក់ ត្រូវ​បាន​ចាប់ខ្លួន រួម​ទាំង​កុមារ​ផង​ដែរ។ អ៊ីរ៉ង់ បាន​ចោទ​អាមេរិក និង​រដ្ឋ​បរទេស​ផ្សេង​ទៀត​ថា បាន​បង្ក​បាតុកម្ម​ដោយ​គ្មាន​ភស្តុតាង៕

ប្រភព ៖ aljazeera.com

អត្ថបទ ៖ មន្នីរ័ត្ន

The post អ៊ីរ៉ង់ តវ៉ាជាមួយ FIFA ជុំវិញអាមេរិក ដកពាក្យ “Allah” ចេញពីទង់ជាតិរបស់ខ្លួន appeared first on Kampuchea Thmey Daily.