ជីវិតកម្សាន្ដ
ត្រឹម ១៧ ថ្ងៃ Barbie រកចំណូលបានដល់ទៅ ១ ពាន់លានដុល្លារក្នុង Box office ពិភពលោក
ភាពយន្ត Barbie នឹងបញ្ចប់ការចាក់បញ្ចាំងនៅចុងសប្តាហ៍នេះជាមួយនឹងប្រាក់ចំណូល ១.០៣ ពាន់លានដុល្លារ ក្នុង Box office ពិភពលោក ។

ដូច្នេះអ្នកស្រី Greta Gerwig បានក្លាយជាស្ត្រីដំបូងគេដែលជោគជ័យបំផុត ក្នុងនាមជាអ្នកដឹកនាំរឿងឯក ។

សូម្បីលោក Jeff Goldstein ប្រធានផ្នែកចែកចាយក្នុងស្រុកនៅសហរដ្ឋអាមេរិកបាននិយាយថា “គ្មាននរណាក្រៅពី Greta Gerwig ទេ ដែលអាចនាំយក Barbie មកកាន់ពិភពពិតពោរពេញដោយពណ៌ផ្កាឈូក មានភាពរស់រវើក កំប្លែង រំជួលចិត្ត និងកម្សាន្តអារម្មណ៍ ។”

ភាពយន្ត Barbie ដែលសម្ដែងដោយតារាសម្ដែង Margot Robbie ជាតួអង្គ Barbie និង Ryan Gosling ជាតួអង្គ Ken រកចំណូលពីសហរដ្ឋអាមេរិកបាន ៤៥៩ លានដុល្លារ និងជាខ្នាតអន្តរជាតិ ៥៧២ លានដុល្លារ ។

សូមជម្រាបថា ខ្សែភាពយន្ត Barbie ចំណាយថវិកាត្រឹមតែ ១៤៥ លានដុល្លារដើម្បីផលិត មានន័យថាពួកគេចំណេញដល់ទៅជិត ៩០០ លានដុល្លារឯណោះ ៕
ប្រែសម្រួល៖ វារី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


