ព័ត៌មានជាតិ
អាហារូបករណ៍សម្រាប់សិស្សនារី SHE-CAN បើកទទួលពាក្យហើយ!
អាហារូបករណ៍របស់សហរដ្ឋអាមេរិក ដែលមានឈ្មោះថា SHE-CAN ចាប់ផ្តើមបើកទទួលពាក្យនៅខែកក្កដា និងឈប់ទទួលពាក្យថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣នេះ ជាមួយនឹងអត្ថប្រយោជន៍ជាច្រើនសម្រាប់ការសិក្សានៅអាមេរិក។

អាហារូបករណ៍ SHE-CAN មានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដែលជាកម្មវិធីភាពជាអ្នកដឹកនាំមួយ ផ្តល់ឱ្យនិស្សិតស្រ្តីឆ្នើមនៅកម្ពុជា អាចមានឱកាសទៅបន្តការសិក្សានៅមហាវិទ្យាល័យសហរដ្ឋអាមេរិក។ SHE-CAN ផ្តល់ជាប្រាក់ឧបត្ថម្ភ វគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ ការណែនាំ និងការគាំទ្រអាជីព ដើម្បីរៀបចំពួកគេត្រឡប់មកកម្ពុជាវិញជាមួយនឹងភាពជាអ្នកដឹកនាំល្អ។ ក្រៅពីការផ្តល់ជូននេះ អាហារូបករណ៍នេះ ក៏ផ្តោតសំខាន់លើស្ត្រីដែលមកពីជីវភាពខ្វះខាត និងមានមហិច្ឆតាខ្ពស់ក្នុងការសិក្សា ក៏ដូចជា មានភាពជាអ្នកដឹកនាំនៅក្នុងខ្លួនរបស់ពួកគេ។
លក្ខខណ្ឌទទួលបានអាហារូបករណ៍មានដូចជា៖
- ជានិស្សិតស្រ្តីមានអាយុពី ១៧ ដល់២០ឆ្នាំ មានមហិច្ឆតាខ្ពស់ក្នុងការផ្លាស់ប្តូរការសិក្សា
- បញ្ចប់អនុវិទ្យាល័យមុនខែមករា ឆ្នាំ២០២៤
- មកពីគ្រួសារមានប្រាក់ចំណូលទាប
- អាចមានពេលចូលរួមវគ្គបណ្តុះបណ្តាលនៅភ្នំពេញ
- ចាប់អារម្មណ៍សិក្សានៅអាមេរិក (សម្រាប់តែនិស្សិតមិនទាន់បញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ)
- ធ្លាប់ធ្វើជាអ្នកដឹកនាំនៅសាលា ឬ សហគមន៍ពួកគេរួចហើយ (ប្រធានថ្នាក់…)
- មានភាសាអង់គ្លេសខ្លាំង (និយាយ សរសេរ អាន ស្តាប់… អាចប្រើប្រាស់ផ្លូវការបាន)
- ជាសិស្សពូកែ មានចំណាត់ថ្នាក់ល្អ
- មិនអនុញ្ញាតិឱ្យធ្វើការពេញម៉ោងកំឡុងពេលនោះ។

SHE-CAN ទទួលពាក្យសម្រាប់តែបេក្ខនារីណាដែលបានបំពេញឯកសារគ្រប់ចំនួនតាមលក្ខខណ្ឌរបស់កម្មវិធី ដោយមិនមានការស្នើសុំពន្យាពេលឡើយ។ ឯកសារដែលចាំបាច់ត្រូវមានគឺ របាយការណ៍ពិន្ទុប្រឡងថ្នាក់ជាតិជា PDF (ប្រសិនបើមិនទាន់ប្រឡង ឬ មិនទាន់ទទួលពិន្ទុទេ ត្រូវធ្វើរបាយការណ៍ជាលាយលក្ខណ៍អក្សរ)។ ព្រឹត្តិបត្រពិន្ទុ ថ្នាក់ទី១០ ១១ និងទី១២ ជាទម្រង់ PDF។ ព្រឹត្តិបត្រពិន្ទុនៅសាកលវិទ្យាល័យជាទម្រង់ PDF និងបកប្រែជាភាសាអង់គ្លេស ប្រសិនបើពិន្ទុនោះជាភាសាខ្មែរ។ ព័ត៌មានលម្អិត សូមចូលតាមរយៈតំណភ្ជាប់ (https://shecan.hire.trakstar.com/jobs/fk0xcmq) និង (https://shecan.global/scholars/apply-to-be-a-scholar)។
សូមជម្រាបថា សម្រាប់អាហារូបករណ៍ឆ្នាំ២០២៣-២០២៤ នេះ មិនត្រឹមតែផ្តល់ជូនឱ្យកម្ពុជាប៉ុណ្ណោះទេ ក៏ត្រូវបានផ្តល់ជូនប្រទេស Guatemala និង Liberia ផងដែរ៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


