ព័ត៌មានអន្ដរជាតិ
ប្រមុខបក្សកុម្មុយនិស្តវៀតណាម និង ត្រាំ ពិភាក្សាគ្នាលើទំនាក់ទំនងសេដ្ឋកិច្ច
បក្សកុម្មុយនិស្តវៀតណាមបានឱ្យដឹងកាលពីថ្ងៃអង្គារថា ប្រមុខបក្សកុម្មុយនិស្តវៀតណាម លោក To Lam បានពិភាក្សាគ្នាលើទំនាក់ទំនងសេដ្ឋកិច្ចជាមួយលោក ដូណាល់ ត្រាំ នៅពេលលោកទូរស័ព្ទទៅអបអរសាទរអ្នកនយោបាយអាមេរិករូបនេះចំពោះជ័យជម្នះជាថ្មីក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

លោក Lam បាននិយាយក្នុងការហៅទូរស័ព្ទជាមួយលោក ត្រាំ កាលពីថ្ងៃចន្ទថា៖ «វៀតណាមបានត្រៀមខ្លួនរួចជាស្រេចក្នុងការលើកកម្ពស់ស្ថិរភាព និងការអភិវឌ្ឍយូរអង្វែងនៃទំនាក់ទំនងទ្វេភាគី ដើម្បីជាប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំង២»។ នេះបើតាមសេចក្ដីថ្លែងការណ៍ចេញផ្សាយដោយបក្សកុម្មុយនិស្តវៀតណាម ដែលបន្តថា លោក ត្រាំ បានសម្តែងការគោរពចំពោះទំនាក់ទំនងជាមួយវៀតណាម និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម-អាមេរិក ហើយចង់លើកកម្ពស់វាបន្ថែមទៀត។
គួរគូសបញ្ជាក់ថា បញ្ហាសេដ្ឋកិច្ចជាមួយអាមេរិក គឺជាប្រធានបទធំសម្រាប់វៀតណាម ដោយហេតុថា មហាអំណាចសេដ្ឋកិច្ចមួយនេះគឺជាទីផ្សារនាំចេញដ៏ធំបំផុតរបស់វៀតណាម។ កាលពីខែកញ្ញាឆ្នាំមុន ប្រទេសទាំង២ បានដំឡើងងារទំនាក់ទំនងរបស់ខ្លួនទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលវាជាកម្រិតខ្ពស់បំផុតក្នុងចំណាត់ថ្នាក់របស់ វៀតណាម។ ប៉ុន្តែឥឡូវនេះ មានការព្រមានឱ្យវៀតណាមបង្កើនការប្រុងប្រយ័ត្នពីលទ្ធភាពនៃផលប៉ះពាល់ពីរដ្ឋបាល ត្រាំ ដែលរំពឹងថានឹងបន្តឹងការនាំចូលទៅអាមេរិក ដើម្បីជំរុញវិស័យផលិតកម្ម និងកាត់បន្ថយឱនភាពពាណិជ្ជកម្ម។

កាលពីសប្តាហ៍មុន មន្ត្រី និងអ្នកជំនាញខ្សែសង្វាក់ផ្គត់ផ្គង់បានប្រាប់រ៉យទ័រថា វៀតណាមអាចប្រឈមមុខនឹងការប្រែប្រួលពាណិជ្ជកម្ម នៅពេលលោក ត្រាំ ឡើងកាន់អំណាច ដោយប្រទេសនេះអាចទទួលបានអត្ថប្រយោជន៍ពីកំណើននៃភាពតានតឹងពាណិជ្ជកម្មអាមេរិក-ចិន ប៉ុន្តែអាចរងផលប៉ះពាល់ពីវិធានការការពារនិយមរបស់អាមេរិកផងដែរ។
ទោះជាយ៉ាងណាក៏ដោយ សេចក្ដីថ្លែងការណ៍របស់បក្សកុម្មុយនិស្តវៀតណាម ហាក់ដូចជារំលេចនូវភាពវិជ្ជមានជាធំ ដោយនិយាយថា មេដឹកនាំទាំង២បានអញ្ជើញគ្នាទៅវិញទៅមកឱ្យទៅធ្វើទស្សនកិច្ចនៅប្រទេសរបស់ខ្លួនរៀងៗខ្លួន។
គួររំឭកថា លោក ត្រាំ បានធ្វើដំណើរទស្សនកចិ្ចទៅប្រទេសវៀតណាម២ដង ក្នុងអាណត្តិដំបូងរបស់លោកជាប្រធានាធិបតី ដោយលើកទី១បានចូលរួមកិច្ចប្រជុំកំពូលវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក(APEC) ហើយបន្ទាប់មក គឺកិច្ចប្រជុំជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


