KPT+
រូងភ្នំស្អាតដូចឋានសួគ៌ ៧ កន្លែងជុំវិញពិភពលោក ឃើញហើយចំហមាត់
កម្ពុជាជាប្រទេសដែនដីសុវណ្ណភូមិសម្បូររ៉ែនិងរមណីយដ្ឋានធម្មជាតិជាច្រើនជាកន្លែង ទាក់ទាញភ្ញៀវទេសចរមកកម្សាន្តក្នុងប្រទេស។ អ្នកដឹងទេថា ក្រៅពីស្រុកយើងនៅប្រទេសដទៃៗទៀតក៏មានកន្លែងស្អាតៗប្លែកៗ ដែលអ្នកគួរទៅឲ្យបានម្ដងក្នុងមួយជីវិតដែរដូចជា៖
១. រូងភ្នំ Reed Flute ប្រទេសចិន

រូងភ្នំនេះមានប្រវែង ២៤០ម៉ែត្រ អ្នកបុរាណវិទូបានរកឃើញសិលាចារឹកចំនួន ៧០ លើជញ្ជាំងនៃរូងភ្នំនេះនិយាយអំពីការធ្វើដំណើរ និងកំណាព្យពីរាជវង្សថាង មានន័យថាវាគឺជាកន្លែងទាក់ទាញដ៏ពេញនិយមតាំងពីបុរាណកាលមក។
២. រូងភ្នំ Tham Lod ប្រទេសថៃ
អ្នកបុរាណវិទូរកឃើញគ្រឿងសូនពីដីឥដ្ឋ និងឧបករណ៍ផ្សេងទៀតក្នុងរូងភ្នំនេះ មិនតែប៉ុណ្ណោះគំនូរបុរាណក៏ត្រូវបានរកឃើញនៅតាមជញ្ជាំងនៃរូងភ្នំផងដែរ។ ចំណែកឯជម្រៅរូងភ្នំវិញមានប្រវែង ១,៦ គីឡូម៉ែត្រ ដែលអាចមើលឃើញសត្វស្លាបច្រើនប្រភេទគួរជាទីគយគន់។

៣. រូងភ្នំ Marble ប្រទេសប៉ាតាហ្គោនី
វាគឺជាកន្លែងមានថ្មម៉ាបធំបំផុតមួយក្នុងពិភពលោក សកម្មភាពនៃរលករយៈពេលជាង ៦ពាន់ឆ្នាំទើបបង្កើតបានជាល្អាងថ្មកែវដ៏អស្ចារ្យនេះ។

៤. រូងភ្នំ Batu ប្រទេសម៉ាឡេស៊ី
ភ្នំថ្មកំបោរនេះមានរូងភ្នំ និងប្រាសាទល្អាងជាច្រើន ហើយពីមុនមកមានកុលសម្ព័ន្ធបុរាណមួយឈ្មោះ Temuan នៅពាសពេញរូងភ្នំនឹង។

៥. រូងភ្នំអំពិលអំពែកប្រទេសញូវសេឡង់
នៅក្នុងរូងភ្នំនោះសំបូរទៅដោយអំពិលអំពែក ធ្វើឲ្យទេសភាពស្អាតប្លែកជាងរូងភ្នំដទៃ។

៦. រូងភ្នំ Vatnajokull Glacier ប្រទេសអ៊ីស្លង់
វាបង្កើតឡើងដោយការរលាយនិងការបង្ហាប់នៃទឹកកកចំណាយពេលអស់រាប់លានឆ្នាំទម្រាំបានប៉ុណ្ណឹង។ ពពុះខ្យល់ និងគ្រីស្តាល់ទឹកកកជាហេតុផលធ្វើឲ្យទឹកថ្លាមានពណ៌ខៀវគួរឱ្យទាក់ទាញក្នុងរូងភ្នំ។

៧. រណ្ដៅ Naica ប្រទេសម៉ិចស៉ិក
រូងភ្នំនេះមានគ្រីស្តាល់សេលេនីតពីធម្មជាតិដ៏ធំបំផុតមិនធ្លាប់មាននៅក្នុងពិភពលោក។ គុហាគ្រីស្តាល់ដ៏ធំបំផុតនេះត្រូវគេរកឃើញកំឡុងពេលដំណើរការជីកយករ៉ែក្នុងឆ្នាំ២០០០ មានជម្រៅប្រហែល ១០០០ហ្វីតទៅខាងក្រោម។ ដោយឡែក គ្រីស្តាល់យក្សនៅក្នុងរូងភ្នំនេះមានសភាពទន់ជាងក្រចកដៃរបស់មនុស្សទៅទៀត៕

ប្រែសម្រួលដោយ៖ វារី
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


