អាវុធនុយក្លេអ៊ែរ Archives - Kampuchea Thmey Daily

រុស្ស៊ី ៖ អាវុធនុយក្លេអ៊ែរ ជាការធានាតែមួយគត់ ដើម្បីទប់ស្កាត់សង្គ្រាមលោក
អ្នកនាំពាក្យ​វិមាន​ក្រឹមឡាំង លោក Dmitry Peskov បានប្រកាស​កាលពី​ថ្ងៃ​ទី២៤ ខែមិថុនា ថា អាវុធ​នុយក្លេអ៊ែរ​គឺ​ជា «ខែល​ការពារ​តែ​មួយ​គត់» ដែល​​នឹង​ទប់ស្កាត់​ពិភពលោក​ កុំ​ឲ្យ​ធ្លាក់​ចូល​ទៅ​ក្នុង​សង្គ្រាម​សកល ចំពេល​មាន​ការ​ភ័យខ្លាច​អំពី​ការ​រត់ប្រណាំងសព្វាវុធ​​ថ្មី ​រវាង​ប្រទេស​ជាច្រើន។ ​យោង​ សារព័ត៌មាន thehindu ។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov (រូបភាព៖Reuters)

នៅក្នុងការថ្លែងទៅកាន់វេទិកាវិទ្យាសាស្ត្រ និងអ្នកជំនាញអន្តរជាតិ Primakov លើកទី១២ កាលពីថ្ងៃទី២៤ ខែមិថុនា លោក Peskov បានគូសបញ្ជាក់ថា «បច្ចុប្បន្ន សន្តិសុខសកលលោកកំពុងតែធ្លាក់ចុះលើទិដ្ឋភាពជាច្រើន។ តាមពិតទៅ ពិភពលោកនាពេលបច្ចុប្បន្ន គឺគ្មានអ្វីក្រៅពីការ​​ការពារដោយ​នុយក្លេអ៊ែរនោះឡើយ។ នេះគឺជាកត្តាតែមួយគត់ ដែលកំពុងការពារពិភពលោកពីសង្គ្រាមលោក»។

ទោះជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យវិមានក្រឹមឡាំងរូបនេះបានសង្កត់ធ្ងន់ថា ការ​ការពារ​ដោយ​នុយក្លេអ៊ែរមិនអាចបង្ការជម្លោះក្នុងតំបន់បាននោះទេ ហើយហានិភ័យនៃជម្លោះតូចៗបែបនេះកំពុងតែបន្តកើនឡើង។ លោក Peskov ក៏បានបន្ថែមទៀតថា អង្គការដោះស្រាយវិបត្តិពហុភាគី ក៏ដូចជាប្រព័ន្ធទំនាក់ទំនងអន្តរជាតិទាំងមូល កំពុងតែបាត់បង់តម្លៃ និងឥទ្ធិពលរបស់ខ្លួនជាបណ្តើរៗហើយ។

លោកបាននិយាយទៀតថា វាច្បាស់ណាស់ថា សណ្តាប់ធ្នាប់ពិភពលោកបច្ចុប្បន្ន មិនថាតែការដួលរលំ ឬកំពុងឆ្លងកាត់ការផ្លាស់ប្តូរយ៉ាងស៊ីជម្រៅនោះទេ ប៉ុន្តែក្នុងពេលជាមួយគ្នានេះ ប្រព័ន្ធទំនាក់ទំនងអន្តរជាតិទាំងមូលក៏កំពុងតែធ្លាក់ចុះតម្លៃដូចគ្នាដែរ។ មិនតែប៉ុណ្ណោះ ប្រព័ន្ធសេដ្ឋកិច្ចអន្តរជាតិ ក៏ដូចជាតួនាទីរបស់រូបិយប័ណ្ណបម្រុងសំខាន់ៗរបស់ពិភពលោក ក៏កំពុងតែធ្លាក់ចុះឥទ្ធិពលផងដែរ។

ដោយឡែក ងាកមកកាន់សន្ធិសញ្ញា​គ្រប់គ្រង​អាវុធ​នុយក្លេអ៊ែរ​ចុងក្រោយ​បង្អស់​រវាង​ប្រទេស​រុស្ស៊ី និង​សហរដ្ឋអាមេរិក ដែល​មាន​ឈ្មោះ​ថា «New START» បាន​ផុត​កំណត់​កាលពី​ខែ​កុម្ភៈ ដោយ​ការ​ផុត​កំណត់​នេះ​ បាន​ដក​ចេញ​នូវ​រាល់​ការ​រឹតត្បិត​ទៅ​លើ​មហាអំណាច​នុយក្លេអ៊ែរ​ធំៗ​ទាំងពីរ​របស់​ពិភពលោក។ រហូត​មក​ដល់​ពេលនេះ មិន​ទាន់​មាន​សញ្ញា​ណាមួយ​បង្ហាញ​ថា ភាគី​ទាំងសងខាង​មាន​ចំណាត់ការ​ក្នុង​ការ​បន្ត​សុពលភាព ឬ​ជំនួស​កិច្ចព្រមព្រៀង​នេះ​នៅឡើយ​ទេ បើ​ទោះបីជា​ភាគី​ទាំងពីរ​បាន​យល់ព្រម​បង្កើត​ការ​ចរចា​យោធា​កម្រិត​ខ្ពស់​ឡើងវិញ​ក៏ដោយ។

យ៉ាងណាមិញ ការផុតកំណត់នៃសន្ធិសញ្ញា New START ដោយគ្មានកិច្ចព្រមព្រៀងថ្មីមកជំនួស បានធ្វើឲ្យពិភពលោកធ្លាក់ចូលទៅក្នុង «សុបិនអាក្រក់នៃសម័យសង្គ្រាមត្រជាក់» សារជាថ្មី ដែលប្រទេសមហាអំណាចនានានឹងចាប់ផ្តើមប្រកួតប្រជែងគ្នាលាក់កំបាំង និងផលិតអាវុធប្រល័យលោកជាការរត់ប្រណាំងដោយគ្មានការត្រួតពិនិត្យពីអន្តរជាតិ៕

អត្ថបទ ៖ សាង​ ស្រីល័ក្ខ

The post រុស្ស៊ី ៖ អាវុធនុយក្លេអ៊ែរ ជាការធានាតែមួយគត់ ដើម្បីទប់ស្កាត់សង្គ្រាមលោក appeared first on Kampuchea Thmey Daily.

កូរ៉េខាង​ជើង​ថ្កោល​ទោស​ប្រទេស G7 លើការ​អំពាវ​នាវ​ឱ្យ​ទី​ក្រុង​ព្យុង​យ៉ាង ​រំ​សាយ​អាវុធ​នុយ​ក្លេអ៊ែរ​
កូរ៉េខាងជើង​ បាន​ថ្កោលទោស​ក្រុមប្រទេសសេដ្ឋ​កិច្ច​ជឿន​លឿន​ទាំង​៧​ របស់​ពិភពលោក​​(G7) ចំពោះ ការ​អំពាវនាវ​ឱ្យមាន​ការរំសាយអាវុធនុយក្លេអ៊ែរ​ ដោយ​មន្ត្រី​ជាន់​ខ្ពស់ លោក​ស្រី គីម យ៉ូជុង ពិពណ៌​នា​ពី​ការ​ទាមទារនេះ​ ថាជាការ​រំលោភ​លើអធិបតេយ្យភាព និងសណ្តាប់ធ្នាប់​រដ្ឋធម្មនុញ្ញប្រទេស​​ខ្លួន​។ នេះ​បើ​​យោង​តាមទីភ្នាក់ងារសារព័ត៌​មាន​កណ្តាលកូរ៉េ​ខាង​ជើង​ (KCNA) នៅ​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០២៦ ។ ​

យោង​តាមសេចក្តីថ្លែងការណ៍​​មួយ​ ចេញផ្សាយនៅ​ល្ងាចថ្ងៃ​ព្រហស្បតិ៍ លោក​ស្រី គីម យ៉ូជុង ជាប្អូនស្រី​ដ៏មានឥទ្ធិពលរបស់​មេដឹក​នាំកូរ៉េខាង​ជើង លោក គីម ជុងអ៊ុន និយាយថា៖ « ឋានៈ​របស់ទីក្រុងព្យុងយ៉ាង​ជា​រដ្ឋ​មានអាវុធនុយ​ក្លេអ៊ែរ គឺ​ជា​ការពិត ដែល​មិនអាចត្រឡប់ក្រោយ​​វិញបានទេ ទោះ​ក្នុង​កាលៈ​ទេសៈ​ណាក៏​ដោយ​»។

​មន្ត្រី​ជាន់​ខ្ពស់កូរ៉េខាង​ជើង​ លោក​ស្រី គីម យ៉ូជុង។ រូបភាព៖ Reuters

លោកស្រី​​ ​ថា ឃ្លាំង​​អាវុធ​នុយក្លេអ៊ែរ​​របស់​កូរ៉េខាងជើង​​គឺ​ជា​​ផល​ប្រយោជន៍​​ជាតិ​ស្នូល ហើយ​​បម្រើ​ជា​​ការ​រារាំង​ការពារ​​ខ្លួន​​ប្រឆាំង​​នឹង ​ការ​គំរាមកំហែង​​ឥតឈប់ឈរ​ពី​​ប្រទេស​អរិភាព។

លោកស្រី គីម​ ​ព្រមានថា៖ « ការប៉ុន​ប៉ង​​បំផ្លាញ​​ឋានៈ​​នុយ​ក្លេអ៊ែរ​​របស់​ប្រទេស​កូរ៉េ​ខាង​ជើង​​ស្មើ​នឹង​​​នាំ​ឱ្យ​​មាន​គ្រោះ​មហន្តរាយ»។

ការ​កត់សម្គាល់​នេះ​​​ធ្វើឡើង​​មួយថ្ងៃ​​ បន្ទាប់ពី​មេដឹក​នាំ G7 បាន​​ជួបប្រជុំគ្នា​នៅ​​ទីក្រុង​ Evian ប្រទេស​បារាំង​​ក្នុង​សប្តាហ៍​នេះ ហើយ​បាន​​បញ្ជាក់​ជាថ្មី​នូវ​​ការប្តេជ្ញាចិត្ត​​របស់​ពួកគេ​​ ​ចំពោះការ​លុប​បំបាត់​​អាវុធ​​នុយក្លេអ៊ែរ​ទាំងស្រុងរបស់​​កូរ៉េខាងជើង ស្របតាម​សេចក្តី​សម្រេច​​របស់​​ក្រុមប្រឹក្សាសន្តិសុខ​​អង្គការសហប្រជាជាតិ​។

គួរ​បញ្ជាក់​ថា មេដឹកនាំ G7 បាន​សម្តែងការព្រួយបារម្ភអំពី​កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីល​ផ្លោងរបស់កូរ៉េខាងជើង ដោយបញ្ជាក់ជាថ្មីនូវការគាំទ្រចំពោះការរំសាយ​អាវុធនុយក្លេអ៊ែរទាំងស្រុងរបស់​កូរ៉េខាងជើង។

លោក​ស្រី​ ​គីម បានច្រាន​ចោលការអំពាវនាវ​ឱ្យរំសាយអាវុធនុយក្លេអ៊ែរ​ថា «​ជា​រឿង​ហួសសម័យ​ទាំងស្រុង» ដោយទទូច​ថា​ សម្ពាធអន្តរជាតិ​នឹង​មិន​ផ្លាស់ប្តូរគោលនយោបាយនុយក្លេអ៊ែររបស់កូរ៉េខាង​ជើងឡើយ​៕

សម្រួល​៖ ណឺ មិនា

The post កូរ៉េខាង​ជើង​ថ្កោល​ទោស​ប្រទេស G7 លើការ​អំពាវ​នាវ​ឱ្យ​ទី​ក្រុង​ព្យុង​យ៉ាង ​រំ​សាយ​អាវុធ​នុយ​ក្លេអ៊ែរ​ appeared first on Kampuchea Thmey Daily.

តើ​រុស្ស៊ី​អាច​ដាក់​គ្រាប់​នុយ​ក្លេ​អ៊ែរ ​ក្នុង​លំហ​អាកាស​យ៉ាង​ដូចម្តេច?
រុស្ស៊ី​អាចដាក់ពង្រាយ​ក្បាលគ្រាប់នុយក្លេអ៊ែរ​ចូលទៅក្នុង​លំហ​អាកាស​ដោយប្រើប្រាស់​មីស៊ីលផ្លោងអន្តរទ្វីប (ICBM) ដើម្បី​ដាក់​ឧបករណ៍​ផ្ទុះ ​ឬ​ផ្កាយរណប​ដើរដោយថាមពលនុយក្លេអ៊ែរ​ចូលទៅ​ក្នុង​គន្លង​ផែនដី​ទាប​។

អ្នកជំនាញ​យោធាអាល្លឺម៉ង់ ​នៅតែមាន​ការសង្ស័យ​ ចំពោះ​ការ​ដាក់​ពង្រាយនេះ​ដោយសារតែលក្ខណៈ​បំផ្លិចបំផ្លាញ​នៃ​អាវុធនុយ​ក្លេអ៊ែរ​ដែល​មានមូលដ្ឋាន​លើលំហអាកាស ​បញ្ហាប្រឈមផ្នែក​បច្ចេកទេស​ ភស្តុភារ និង​ហិរញ្ញវត្ថុ​ដ៏ធំធេង​​ពាក់​ព័ន្ធ។

អាវុធ​នុយ​ក្លេ​អ៊ែរ​រុស្ស៊ី។ រូបភាព៖ Reuters

សារព័ត៌មាន CNN បាន​ចុះ​ផ្សាយ​​ឱ្យ​ដឹង​​ពី​របៀប​ដែល​រុស្ស៊ីអាច​ដាក់ពង្រាយក្បាលគ្រាប់នុយក្លេអ៊ែរ​ទៅ​ក្នុង​លំហ​អាកាស​ដោយ​វិធី​ផ្សេង​ៗ រួម​មាន​៖

១. មីស៊ីល​ផ្លោង​អន្តរទ្វីប ICBM ធុន​ធ្ងន់៖ រុស្ស៊ីអាច​ប្រើប្រាស់​ប្រព័ន្ធ​រ៉ុក្កែត​​កែប្រែរួច​ ស្រដៀងគ្នា​ទៅនឹង​ប្រព័ន្ធប្រើ​សម្រាប់​បាញ់​បង្ហោះ​ផ្កាយរណប ឬកម្មវិធីមីស៊ីល​បើកបរ​ដើរដោយថាមពលនុយក្លេអ៊ែរ Burevestnik ដើម្បី​បញ្ជូនបន្ទុកទៅកាន់​គន្លងផែនដី។

២. ផ្កាយ​រណប​គន្លង​​ផែនដី៖ ជំនួស​​ឱ្យ​គ្រាប់​បែក​ប្រពៃណី ឧបករណ៍​នុយក្លេអ៊ែរ​ អាច​​ត្រូវ​បាន​បញ្ចូល​​ទៅ​ក្នុង​​តួ​ផ្កាយរណប​​សកម្ម ឬ​ដាក់​ក្នុង​ក្នុង​គន្លង​ផែនដីពេល​ស្ងប់​ស្ងាត់​ ដោយ​​រង់ចាំ​ការ​ធ្វើ​​ឱ្យ​សកម្ម។

៣.​ ការ​បំផ្ទុះអាវុធ​នេះ​នៅក្នុងគន្លងផែនដីទាប​៖ ប្រទេសរុស្ស៊ីនឹង​បញ្ចេញ​ជីពចរ​វិទ្យុសកម្ម និងជីពចរអេឡិចត្រូម៉ាញ៉េ​ទិច(EMP) ដោយ​មិនរើស​ទី​តាំង​ឆ្លងកាត់លំហ៕​

សម្រួល៖ ណឺ មិនា

The post តើ​រុស្ស៊ី​អាច​ដាក់​គ្រាប់​នុយ​ក្លេ​អ៊ែរ ​ក្នុង​លំហ​អាកាស​យ៉ាង​ដូចម្តេច? appeared first on Kampuchea Thmey Daily.

យោធា​ជាន់​ខ្ពស់​អាល្លឺម៉ង់​ ថា ​រុស្ស៊ី​អាចកំពុងដាក់​ឧបករណ៍​នុយក្លេអ៊ែរ​ចូល​ក្នុង​លំហ​អាកាស​
មន្ត្រី​យោធា​អវកាស​​ជាន់ខ្ពស់​របស់​ប្រទេស​អាល្លឺម៉ង់​ បាន​​លើក​ឡើង​ថា ​ប្រទេស​រុស្ស៊ី​អាចនឹងកំពុង​ធ្វើការ​លើបច្ចេកវិទ្យា​ដែល​មាន​សមត្ថភាព​ដាក់ឧបករណ៍​នុយក្លេអ៊ែរក្នុង​គន្លង​តារា​វិថី ដោយ​ព្រមាន​ថា សេណារីយ៉ូបែប​នេះ​អាចរំខាន​យ៉ាងធ្ងន់ធ្ងរ​ដល់ហេដ្ឋារចនាសម្ព័ន្ធ​ ដែល​ពឹង​ផ្អែក​លើ​ផ្កាយ​រណប និងប្រព័ន្ធយោធា​នៅទូទាំងពិភពលោក​។

យោង​តាម​សារព័ត៌មាន​ ​​Politico និង​ផ្សាយ​បន្ត​ដោយ​សារព័ត៌មាន United 24 Media នៅ​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០២៦ លោក Michael Traut មេបញ្ជាការនៃបញ្ជាការអវកាស​របស់អាល្លឺម៉ង់​និយាយថា លោកមិន​អាចច្រានចោលលទ្ធភាព​ដែលទីក្រុងមូស្គូ​កំពុង​បន្ត​សមត្ថភាពបែបនេះ[ដាក់ឧបករណ៍​នុយក្លេអ៊ែរក្នុង​គន្លង​តារា​វិថី] ​​ជាផ្នែកមួយ​នៃភាព​តាន​តឹងកើនឡើង​ នាពេលអនាគតនោះ​ទេ។

លោក Michael Traut មេបញ្ជាការនៃបញ្ជាការអវកាស​របស់អាល្លឺម៉ង់។ រូបភាព៖ NZZ

លោក Traut ថ្លែង​​ក្នុងបទសម្ភាសន៍​ជាមួយ​សារព័ត៌មាន​ Politico ថា៖ « ក្នុង​ជម្លោះ​ដែល​កំពុង​កើនឡើង មាន​ការសង្ស័យថា​រុស្ស៊ី​អាច​កំពុងធ្វើការ​លើបច្ចេកវិទ្យា​ ដើម្បីដាក់ឧបករណ៍​នុយ​ក្លេអ៊ែរចូល​ទៅ​ក្នុង​គន្លង​ផែនដី»។

ពេលអ្នក​កាសែត​​សួរ​ថា ​តើ​លោកចាត់ទុក​សេណារីយ៉ូបែបនេះ​ជារឿង​ប្រាកដ​និយមឬ​អត់?

លោក Traut ឆ្លើយតប​ថា៖ « ខ្ញុំមិនអាចបដិសេធបានទេ»។

លោក Traut បន្ថែម​ថា ផលវិបាក​នៃការបំផ្ទុះ​នុយក្លេអ៊ែរ​ ក្នុង​លំហ​អាកាសនឹង​ខុសគ្នាយ៉ាងខ្លាំង​ពីការវាយប្រហារនុយក្លេអ៊ែរធម្មតា​ នៅ​លើផែនដី ប៉ុន្តែ​អាចមានផលប៉ះពាល់យ៉ាងធំធេង​ទៅលើសង្គម​សម័យ​ទំនើប​ដែលពឹងផ្អែកលើផ្កាយរណប​សម្រាប់ការទំនាក់ទំនង ការរុករក សេវា​ធនាគារ ការដឹកជញ្ជូន ការព្យាករណ៍អាកាសធាតុ និងប្រតិបត្តិការយោធា​។

មេបញ្ជាការ​អាល្លឺម៉ង់​រូប​នេះ បាន​ចង្អុលបង្ហាញពីការសាកល្បងនុយក្លេអ៊ែរ Starfish Prime របស់សហរដ្ឋអាមេរិក​ធ្វើឡើង​ ក្នុងឆ្នាំ១៩៦២  ជា​ឧទាហរណ៍មួយ​ អំពីរបៀបដែល​ការផ្ទុះនុយក្លេអ៊ែរ​រយៈកម្ពស់ខ្ពស់​អាចប៉ះពាល់ដល់​ផ្កាយរណប និងហេដ្ឋា​រចនាសម្ព័ន្ធអវកាស​។

យោងតាម​សារព័ត៌មាន ​​Politico លោក Traut ព្រមានថា ព្រឹត្តិការណ៍​ស្រដៀង​គ្នានេះ​ នៅថ្ងៃនេះ​ អាច​ធ្វើឱ្យផ្កាយរណបទាំងអស់​ដែល​ដំណើរការក្នុងគន្លងផែនដី​ទាប​ មិនអាចដំណើរការ​បាន​រហូតដល់មួយភាគបី​ក្នុងរយៈ​ពេលប៉ុន្មាន​សប្តាហ៍ និងខែ​បន្ទាប់។

បទ​សម្ភាសន៍នេះកើតឡើង​ ចំពេលមានការព្រួយបារម្ភកាន់​តែខ្លាំង​ឡើងក្នុង​ចំណោមរដ្ឋាភិបាល​លោកខាងលិច​អំពីការគំរាមកំហែងដល់ប្រព័ន្ធ​ដែល​មានមូលដ្ឋានលើលំហ។

លោក Traut បន្ត​ថា ហានិភ័យ​ទាក់ទង​នឹងលំហ​បានពង្រីក​ នៅក្នុង​ប៉ុន្មានឆ្នាំថ្មីៗនេះ ចាប់​ពីការកក​ស្ទះ​ប្រព័ន្ធ​ GPS និងការជ្រៀតជ្រែកឡាស៊ែរ រហូតដល់​ការវាយប្រហារ​ដោយផ្ទាល់លើផ្កាយ​រណប។

លោក Traut បន្ថែម​ថា៖ « ឧទាហរណ៍ដ៏ល្អបំផុត​គឺការកក​ស្ទះ GPS នៅ​ក្នុងតំបន់បាល់ទិក។ ការរំខានទាំងនេះ​ប៉ះពាល់​ទាំង​​អាកាសចរណ៍​ស៊ីវិល និង​ចរាចរណ៍ផ្លូវសមុទ្រ​»៕

សម្រួល៖ ណឺ មិនា

The post យោធា​ជាន់​ខ្ពស់​អាល្លឺម៉ង់​ ថា ​រុស្ស៊ី​អាចកំពុងដាក់​ឧបករណ៍​នុយក្លេអ៊ែរ​ចូល​ក្នុង​លំហ​អាកាស​ appeared first on Kampuchea Thmey Daily.

អឺរ៉ុប​-​កូរ៉េខាង​ត្បូង​៖ កូរ៉េខាង​ជើង​នឹង​មិន​ត្រូវ​​​​ទទួល​ស្គាល់​ ជា​រដ្ឋ​មាន​អាវុធ​នុយ​ក្លេ​អ៊ែរ​ទេ​
កូរ៉េ​ខាងត្បូងនិង​សហភាពអឺរ៉ុប​ បាន​ឯកភាព​គ្នា​លើក​ឡើង​ថា កូរ៉េខាងជើង​នឹងមិន​​​ត្រូវ​បាន​ទទួល​ស្គាល់ជារដ្ឋ​មាន​អាវុធនុយក្លេអ៊ែរ​ឡើយ ដោយ​បញ្ជាក់​ជាថ្មីនូវ​ការប្តេជ្ញាចិត្តរបស់​ពួក​គេ​ ចំពោះការរំសាយអាវុធនុយក្លេអ៊ែរ ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​​ប្រមុខដឹកនាំ​ចិននិងកូរ៉េខាងជើង បាន​សន្យា​ថា នឹង​ភ្ជាប់ទំនាក់ទំនងកាន់​តែជិត​ស្និទ្ធ​ ក្នុងកិច្ចប្រជុំកំពូលមួយ​​ដោយ​មិន​និយាយ​ជាសាធារណៈ​អំពី​បញ្ហានុយក្លេ​អ៊ែរ​។ នេះ​បើ​យោង​តាម​សារព័ត៌មាន​ Bloomberg ផ្សាយ​ថ្ងៃ​ទី​១១ ខែ​មិថុនា ឆ្នាំ​២០២៦ ។

លោក Lee Jae Myung, លោកស្រី Ursula von der Leyen និង លោក Antonio Costa ! រូបភាព៖ Reuters

ប្រធានាធិបតី​កូរ៉េខាងត្បូង លោក Lee Jae Myung បាន​ជួបពិភាក្សាជាមួយប្រធាន​គណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen និង​ប្រធានក្រុមប្រឹក្សា​អឺរ៉ុប លោក Antonio Costa កាលពីថ្ងៃពុធ នៅទីក្រុង​ព្រុចសែល ដែល​​ភាគី​ទាំង​ពីរ​បាន​​យល់ព្រមបង្កើន​ទំនាក់​ទំនង​ការពារជាតិ រួមទាំងកិច្ចខិតខំប្រឹងប្រែង​ ដើម្បីសម្រួលដល់ការផ្លាស់ប្តូរព័ត៌មាន​សម្ងាត់។

សហភាពអឺរ៉ុប និង​កូរ៉េខាងត្បូងនិយាយនៅក្នុងសេចក្តីថ្លែងការណ៍​រួម​មួយ ដោយសំដៅ​ទៅលើឈ្មោះ​ផ្លូវការរបស់​កូរ៉េខាងជើង គឺសាធារណរដ្ឋប្រជាធិបតេយ្យ​ប្រជាមានិត​កូរ៉េ ថា​៖ « កូរ៉េ​ខាង​ជើង​នឹង​មិន​ត្រូវ​បាន​ទទួលយក​ជារដ្ឋ​អាវុធនុយក្លេអ៊ែរឡើយ»។

មីស៊ីល​កូរ៉េខាង​ជើង​។ រូបភាព៖ Reuters

សេចក្តីថ្លែងការណ៍​ធ្វើឡើង​ បន្ទាប់ពីកិច្ច​ប្រជុំ​រវាងមន្ត្រី​សហរដ្ឋ​អាមេរិក និងជប៉ុន​នៅទីក្រុងតូក្យូកាលពីដើមសប្តាហ៍​នេះ ដែល​ពួកគេ​បានបញ្ជាក់ជាថ្មី​នូវការប្តេជ្ញាចិត្តក្នុងការស្វែងរក​ការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាង​ជើង។​

គួរ​បញ្ជាក់​ថា កូរ៉េខាងត្បូង និងសហភាពអឺរ៉ុបក៏​បានថ្កោលទោស​លើ​កិច្ចសហប្រតិបត្តិការ​យោធារវាងរុស្ស៊ី និងកូរ៉េខាងជើងផងដែរ​។

មេដឹកនាំអឺរ៉ុបជំរុញឱ្យប្រធានាធិបតី​រុស្ស៊ី វ្ល៉ាឌីមៀ ពូទីន យល់ព្រម​លើ​បទឈប់បាញ់ជា​បន្ទាន់ និងពេញលេញ បន្ទាប់ពីបដិសេធ​ការអំពាវនាវ​របស់ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី ​ជួប​ប្រជុំនិងចរចាបញ្ចប់សង្គ្រាម​ដែល​បានចាប់ផ្តើមជាង​បួន​ឆ្នាំ​មក​នេះ​ ៕

សម្រួល៖ ណឺ មិនា

The post អឺរ៉ុប​-​កូរ៉េខាង​ត្បូង​៖ កូរ៉េខាង​ជើង​នឹង​មិន​ត្រូវ​​​​ទទួល​ស្គាល់​ ជា​រដ្ឋ​មាន​អាវុធ​នុយ​ក្លេ​អ៊ែរ​ទេ​ appeared first on Kampuchea Thmey Daily.

​​ប្រទេស​មាននុយ​ក្លេអ៊ែរ​​​​ទាំង​៩ បាន​ចំណាយ​​​កើន​ឡើង​យ៉ាងខ្លាំង​​លើ​អាវុធ​នុក្លេ​អ៊ែរ​ ក្នុង​ឆ្នាំមុន
ប្រទេស​ដែលមានអាវុធនុយក្លេអ៊ែរ​ បាន​បង្កើន​ការ​ចំណាយ​របស់ពួកគេ​លើ​កម្ម​វិធី​អាវុធបរមាណូ​ដល់​ទៅមួយ​ភាគប្រាំ ដល់​ជិត ១១៩ប៊ី​លានដុល្លារ ដែល​ជា​កម្រិតខ្ពស់បំផុត​មិនធ្លាប់មាន​ ដោយ​មាន​គម្រោងបង្កើន​ការវិនិយោគ​​អស់​រយៈ​ពេលជាច្រើន​ទសវត្សរ៍​មកហើយ​។ នេះបើយោងតាមអ្នកធ្វើយុទ្ធនាការ​លើក​ឡើង​​កាល​ពីថ្ងៃ​អង្គារ និង​ចុះ​ផ្សាយ​ដោយ​ភ្នាក់​ងារ​សារព័ត៌មាន​ AFP នៅ​ថ្ងៃ​ទី​៩ ខែមិថុនា ឆ្នាំ​២០២៦ ។

យោង​តាមរបាយការណ៍ថ្មី​មួយពីយុទ្ធនាការអន្តរជាតិ​ ដើម្បី​លុបបំបាត់​អាវុធនុយក្លេអ៊ែរ (ICAN) រដ្ឋដែល​មានអាវុធនុយក្លេអ៊ែរចំនួន៩ លើ​ពិភពលោក ​បាន​បង្កើន​ការ​ចំណាយរបស់ពួកគេ​លើ​ឃ្លាំង​អាវុធ​ ជិត ១៧ប៊ី​លានដុល្លារ​ កាលពីឆ្នាំមុន។

អាវុធ​នុយក្លេអ៊ែរ​របស់​រុស្ស៊ី។ រូបភាព៖ Reuters

របាយការណ៍ ICAN ព្រមានថា៖ « ពេល​មានភាពតានតឹងផ្នែក​ភូមិសាស្ត្រនយោបាយកាន់តែខ្លាំង ការរត់ប្រណាំងអាវុធ​នុយក្លេអ៊ែរថ្មីមួយ​កំពុងកើត​មាន​ ដែល​អ្នក​​រំលោភ​បំពាន​​កំពុង​រៀប​ចំ​ឡើង​ បន្ត​អស់រយៈ​ពេល​ជាច្រើន​ទសវត្សរ៍​មក​ហើយ​»។

លោកស្រី Susi Snyder នាយិកាកម្ម​វិធី​របស់ ICAN និង​ជាសហអ្នកនិពន្ធរបាយការណ៍ ​និយាយថា៖ « ការកើនឡើងនេះ រួម​ជាមួយ​នឹងការភ័យខ្លាច​ថា បញ្ញាសិប្បនិម្មិត​(AI)​ អាចបង្កើន​ហានិភ័យ​នៃការ​ប្រើប្រាស់អាវុធនុយក្លេអ៊ែរ គឺជារឿងគួរឱ្យព្រួយបារម្ភយ៉ាង​ខ្លាំង»។

លោកស្រី ប្រាប់ AFP ថា៖ «និយាយ​ឱ្យត្រង់ទៅ ខ្ញុំភ័យខ្លាចណាស់»។

ការសិក្សា​នោះ ​បង្ហាញថា រដ្ឋដែល​មានអាវុធនុយក្លេអ៊ែរ​ទាំងអស់ ​មាន ចក្រភព​អង់គ្លេស ចិន បារាំង ឥណ្ឌា អ៊ីស្រាអែល កូរ៉េខាង​ជើង ប៉ាគីស្ថាន រុស្ស៊ី និងសហរដ្ឋអាមេរិក បាន​បង្កើនការចំណាយ​របស់ពួកគេ​កាលពីឆ្នាំមុន។

របាយការណ៍ដដែល បាន​​បង្ហាញថា ទីក្រុងវ៉ាស៊ីនតោន បាន​ចំណាយ​ខ្ពស់​​ជាងប្រទេសដទៃទៀត​ទាំង​អស់រួមបញ្ចូលគ្នា ដោយ​ចំណាយ​​ចំនួន ៦៩.២ប៊ី​លានដុល្លារ​​លើអាវុធនុយក្លេអ៊ែរក្នុងឆ្នាំ២០២៥ កើន​ឡើង ១២.៤​ប៊ីលាន​ដុល្លារកាល​ពីមួយឆ្នាំ​មុន​។

ដោយ​ឡែក​ ប្រទេសចិន ត្រូវគេប៉ាន់ប្រមាណ​ថាបាន​ចំណាយប្រាក់​ចំនួន ១៣.៥ពាន់លានដុល្លារកាលពីឆ្នាំមុន បន្ទាប់មកចក្រភពអង់គ្លេស​ ១២.៦ប៊ីលាន និងរុស្ស៊ី​ ៩.៥ប៊ីលាន​។

ក្នុង​រយៈពេលប្រាំឆ្នាំកន្លង​មកនេះ ICAN ​ជា​ស្ថាប័ន​ឈ្នះរង្វាន់ណូបែល​សន្តិភាពឆ្នាំ២០១៧ រកឃើញថាប្រទេសទាំង៩ បាន​ចំណាយប្រាក់​ជាង ៤៧០ប៊ីលានដុល្លារលើ​ឃ្លាំង​អាវុធរបស់ពួកគេ។ ការវិនិយោគទាំងនោះ​ត្រូវបានគេរំពឹង​ថានឹងកើនឡើងនៅពេលអនាគត​។

ការ​ចំណាយលើអាវុធនុយក្លេអ៊ែររបស់​សហរដ្ឋអាមេរិកក្នុងរយៈពេលមួយ​ទសវត្សរ៍រវាង​ឆ្នាំ ២០២៥ និង ២០៣៤ ត្រូវបាន​ព្យាករ​ថាមាន​ចំនួនជិត ១​ទ្រី​លាន​ដុល្លារ​។

អ្នកស្រាវជ្រាវនិយាយថា ចំនួនទឹកប្រាក់ដ៏ច្រើនសន្ធឹក​សន្ធាប់​ដែល​កំពុងចំណាយ​គឺពិតជាគួរឱ្យភ្ញាក់ផ្អើល​ ជាពិសេស​ពេលប្រព័ន្ធ​មនុស្សធម៌សកលកំពុង​រងផលប៉ះពាល់​ពីការកាត់បន្ថយថវិកាយ៉ាងខ្លាំង​។

លោកស្រី​ Snyder ចង្អុលបង្ហាញថា៖ « ទឹក​ប្រាក់​ដែល​​ប្រទេសទាំង​នោះ​បាន​ចំណាយក្នុងឆ្នាំ២០២៥ អាចចំណាយ​លើ​ថវិកាប្រតិបត្តិការ​របស់​អង្គការសហប្រជាជាតិរយៈពេល ៣២ឆ្នាំ។ ការចំណាយ​លើអាវុធនុយក្លេអ៊ែរ​តែមួយ​ថ្ងៃ​ កាលពីឆ្នាំមុនអាចផ្តល់សន្តិសុខស្បៀងដល់មនុស្សជាងពីរលាន​នាក់​»៕

សម្រួល៖ ណឺ មិនា

The post ​​ប្រទេស​មាននុយ​ក្លេអ៊ែរ​​​​ទាំង​៩ បាន​ចំណាយ​​​កើន​ឡើង​យ៉ាងខ្លាំង​​លើ​អាវុធ​នុក្លេ​អ៊ែរ​ ក្នុង​ឆ្នាំមុន appeared first on Kampuchea Thmey Daily.

ក្រុមអ្នកឃ្លាំមើល៖ ក្បាលនុយក្លេអ៊ែររុះរើ​ថ្មី​ច្រើន​ពាន់​គ្រាប់​​ ​ត្រូវ​បានដាក់​​ពង្រាយ ដោយ​​ប្រទេស​មហា​អំណាច
ក្រុម​អ្នក​ស្រាវ​ជ្រាវ​​​តាមដាន​ការ​រត់ប្រណាំង​សព្វាវុធ​ បាន​ព្រមាន​នៅ​ពីថ្ងៃចន្ទ​​ នេះ ថា រដ្ឋ​ដែល​​កាន់​កាប់​​អាវុធ​នុយ​ក្លេអ៊ែរ ​កំពុងទាញ​យក​​​អាវុធ​របស់ពួក​គេចេញពីឃ្លាំង ហើយ​ដាក់​នៅ​លើ​ប្រព័ន្ធ​ដឹកជញ្ជូន ខណៈ​អាវុធ​មហាប្រល័យ​ [អាវុធ​នុយក្លេអ៊ែរ] ​ក៏​កំពុងដើរតួនាទីកាន់​តែ​ខ្លាំង​ឡើង​នៅ​ក្នុងនយោបាយ​សកល។

វិទ្យា​ស្ថាន​ស្រាវ​ជ្រាវ​សន្តិភាព​អន្តរជាតិស្តុកហូម (SIPRI) ដែល​មា​ន​មូលដ្ឋាន​​​នៅប្រទេសស៊ុយអែត​​​ បាន​និយាយ​ថា​ មហា​អំណាចនុយ​ក្លេអ៊ែរ​ពិភពលោក មាន​ក្បាលគ្រាប់នុយក្លេអ៊ែរ​សរុប​ប្រមាណ ១២ ១៨៧គ្រាប់ ក្នុង​នោះ​ប្រមាណ​ ៩ ៧៤៥គ្រាប់ ស្ថិត​ក្នុងស្តុកសម្រាប់​ការប្រើប្រាស់ដ៏មាន​​សក្តា​នុពល ឬ​អាច​ត្រូវ​បាន​ដាក់​ពង្រាយ​រួច​ហើយ​​។

រុស្ស៊ី​ធ្វើ​សមយុទ្ធ​ជាមួយ​អាវុធ​នុយក្លេអ៊ែរ។ រូបភាព៖ Reuters

ចំនួន​ទាំង​នេះ​ មាន​ការថយចុះ​បន្តិចបន្តួច​ បើប្រៀបធៀប​ទៅនឹងឆ្នាំ​មុន ដោយសារចាប់​តាំង​ពីចុងបញ្ចប់​នៃសង្គ្រាមត្រជាក់​មក ក្បាល​គ្រាប់ចាស់ៗ​ជាទូទៅត្រូវបានរុះរើលឿន​ជាងក្បាលគ្រាប់ថ្មី​​ត្រូវបានដាក់ពង្រាយ បណ្តាល​ឱ្យ​មាន​ការថយចុះនៃចំនួន​សរុប។

លោក Karim Haggag នាយក SIPRI ប្រាប់ភ្នាក់​ងារ​សារព័ត៌មាន​ AFP នៅ​ថ្ងៃ​ទី​៨ ខែ​មិថុនា ថា៖ « ព័ត៌មាន​​ដែល​គួរ​ឱ្យព្រួយបារម្ភជាងនេះទៅទៀតនោះ​គឺថា ទោះបីជាយើងមាន​ចំនួនអាវុធនុយក្លេអ៊ែរតិចជាង​មុន​ក៏ដោយ កម្រិត​នៃគ្រោះថ្នាក់នុយ​ក្លេអ៊ែរ និងហានិភ័យនុយក្លេអ៊ែរកំពុងកើនឡើង»។

SIPRI ​ព្យាករណ៍ថា និន្នាការ​នៃការថយចុះស្តុក​អាវុធ​នុយក្លេអ៊ែរទំនងជានឹងបញ្ច្រាស់វិញ​ នៅក្នុងប៉ុន្មានឆ្នាំ​ខាងមុខ​ ដោយសារល្បឿន​នៃការរុះរើកំពុង​ថយចុះ ខណៈ​ការដាក់​ពង្រាយ​អាវុធ​នុយក្លេអ៊ែរថ្មី​កំពុងកើនឡើង។

លោក Haggag ក៏​បានរាយ​បញ្ជីសញ្ញាគួរឱ្យព្រួយបារម្ភ​ជាច្រើន​ផង​ដែរ ​ដូចជាការបែកបាក់​នៃការគ្រប់គ្រង​អាវុធ​ជាយុទ្ធសាស្ត្រ កិច្ចព្រមព្រៀង​អន្តរ​ជាតិ និងការប្រកួតប្រជែង​រវាងមហាអំណាចជាមួយ​នឹងអាវុធនុយក្លេអ៊ែរ។

លោក Haggag ថា៖ « និន្នាការ​ដ៏គួរឱ្យព្រួយបារម្ភ​មួយទៀតគឺ រដ្ឋដែល​មានអាវុធនុយក្លេអ៊ែរ​កំពុងដកវា​ចេញពីឃ្លាំង ហើយដាក់​ពង្រាយ​នៅលើប្រព័ន្ធ​ដឹកជញ្ជូនដែល​មានសមត្ថភាព​នុយក្លេអ៊ែរ។ ដូច្នេះយើង​ឃើញ​មានអាវុធនុយក្លេអ៊ែរ​ដាក់ពង្រាយកាន់តែច្រើន»។

គួរ​បញ្ជាក់​ថា សហរដ្ឋអាមេរិកនិងរុស្ស៊ីកាន់​កាប់ស្តុកអាវុធនុយក្លេអ៊ែររបស់ពិភពលោក​ជិត​ ៨៣​ភាគរយ ដោយ​មានក្បាលគ្រាប់ជាង ៥ ០០០គ្រាប់​​ ក្នុង​ប្រទេស​​ពួក​គេនិមួយៗ​​។

ដោយ​ឡែក ប្រទេសចិនកំពុងពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែរ​របស់​ខ្លួន​លឿនជាងប្រទេស​ដទៃទៀត។

លោក Haggag និយាយថា៖ « ការប្រកួត​ប្រជែង​ខាង​ភូមិសាស្ត្រ​នយោបាយ​កាន់តែខ្លាំងឡើង​ មានន័យថាជាការលើក​ទឹក​ចិត្តយ៉ាង​ខ្លាំង​ពីសំណាក់ប្រទេសចិន​ក្នុងការបង្កើន​ការពឹងផ្អែកលើ​អាវុធនុយក្លេអ៊ែរ»។

SIPRI ប៉ាន់ប្រមាណ​ថាប្រទេសចិន​បច្ចុប្បន្ន​មាន​ក្បាល​គ្រាប់នុយក្លេអ៊ែរ​ចំនួន ៦២០គ្រាប់ អាស្រ័យលើរបៀបដែល​ទី​ក្រុង​ប៉េកាំង​សម្រេច​ចិត្ត​រៀប​ចំកងកម្លាំង​​​របស់​ខ្លួន​ប៉ុណ្ណោះ​ ហើយ​អាចមាន​មីស៊ីលផ្លោង​អន្តរទ្វីប (ICBM) ច្រើន​ ដូចសហរដ្ឋអាមេរិកនិងរុស្ស៊ីនៅឆ្នាំ ២០៣០៕

សម្រួល៖ ណឺ មិនា

The post ក្រុមអ្នកឃ្លាំមើល៖ ក្បាលនុយក្លេអ៊ែររុះរើ​ថ្មី​ច្រើន​ពាន់​គ្រាប់​​ ​ត្រូវ​បានដាក់​​ពង្រាយ ដោយ​​ប្រទេស​មហា​អំណាច appeared first on Kampuchea Thmey Daily.

ន័រ​វែស​​ជា​ប្រទេស​ទី​៩ ​ចូលរួមក្នុង​គម្រោង​សន្តិសុខ​អាវុធនុយក្លេអ៊ែរ​របស់​បារាំង​ នៅ​អឺរ៉ុប​
មេដឹកនាំ​នៃ​ប្រទេសបារាំងនិងន័រវែសលើក​ឡើង​កាល​ពី​ថ្ងៃ​ពុធ​ថា ទី​ក្រុង​អូស្លូ នឹងចូលរួមក្នុង​គម្រោងនុយក្លេអ៊ែរ​ដឹក​នាំ​ដោយ​ទីក្រុងប៉ារីស ដើម្បីជំរុញសន្តិសុខ​នៅ​​ទ្វីប​អឺរ៉ុប​​។ នេះ​បើ​យោង​តាម​សារព័ត៌មាន​បារាំង France-24 ផ្សាយ​ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០២៦ ។

នាយករដ្ឋមន្ត្រីន័រវែស លោក Jonas Gahr Store ចួប​គ្នា​ជាមួយ ​ប្រធានាធិបតីបារាំង លោក Emmanuel Macron នៅ​ទីក្រុងប៉ារីស​ ដោយ​​ប្រកាស​ថា៖ « ប្រទេស​ទាំង​ពីរ​បាន​ចុះហត្ថលេខា​លើកតិកា​សញ្ញា​ការពារជាតិ! យើង​កំពុង​ប្រឈមមុខនឹងស្ថានភាពសន្តិសុខធ្ងន់​ធ្ងរ​បំផុត​ ចាប់តាំងពីសង្គ្រាមលោកលើកទីពីរ»។ ​

គួរ​បញ្ជាក់​ថា ប្រទេស​ន័រ​វេសជា​ប្រទេស​ទី​៩ ដែល​ចូល​រួម​ក្នុង​គម្រោង​​នុយ​ក្លេ​អ៊ែរ​របស់​បារាំង​។

នាយករដ្ឋមន្ត្រីន័រវែស Jonas Gahr Store និង​ប្រធានាធិបតី​បារាំង Macron ។ រូបភាព៖ Reuters

លោក Jonas Gahr Store បន្ត​ថា​៖ « ក្នុង​រយៈពេលប្រាំមួយ​ខែ​កន្លង​មកនេះ យើង​ធ្វើ​កិច្ច​ព្រម​ព្រៀង​ការពារ​ជាតិ​ជាមួយ​ទាំងអាល្លឺម៉ង់ និង​ចក្រភពអង់គ្លេស ហើយ​ខ្ញុំ​មានសេចក្តីសោមនស្សរីករាយ​ដែល​យើង​បាន​ចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិ​ដ៏ទូលំទូលាយជាមួយ​បារាំងនៅថ្ងៃនេះ»។

កាលពីខែមីនា លោក Macron បង្ហាញកម្មវិធីមួយដែលក្រោមកម្មវិធីនោះ បារាំងជា​ប្រទេសដែលមានអាវុធនុយក្លេអ៊ែរ​តែមួយគត់​របស់​សហភាពអឺរ៉ុប​ដែល​អាច​ប្រើប្រាស់ឃ្លាំង​ស្តុកអាវុធបរមាណូ​ ដើម្បី​ជំរុញ​សន្តិសុខ​នៅលើទ្វីបនេះ​។

លោក Macron ថា​៖ « ក្រោមគម្រោងទប់ស្កាត់នុយក្លេអ៊ែរដែលហៅថា «ការ​ឆ្ពោះ​ទៅមុខ» អ្នក​ចូលរួម​នឹង​អាចធ្វើជាម្ចាស់ផ្ទះបណ្តោះអាសន្ន​នៃកង​កម្លាំង​អាកាស​យុទ្ធសាស្ត្ររបស់​បារាំង ហើយ​វា​នឹងអាចរីករាល​ដាល​ពាស​ពេញទ្វីបអឺរ៉ុប ដើម្បី​ធ្វើ​ឱ្យ​ការ​ប៉ុន​ប៉ង​វាយ​ប្រហារ​របស់​សត្រូវ​មាន​ភាព​ស្មុគស្មាញ»។

លោក Macron និយាយថា៖​ « ប្រទេសន័រវែសជា​ដៃគូភូមិ​សាស្ត្រ និង​យុទ្ធសាស្ត្រដ៏​សំខាន់មួយ ដែល​យើងធ្លាប់មានកិច្ចសហប្រតិបត្តិការ​យ៉ាងសំខាន់ក្នុងការធានា​ការការពារទឹកដីសម្ព័ន្ធមិត្ត ​ប្រឆាំង​នឹងការ​គំរាមកំហែងពីខាងក្រៅ នឹងតំណាងឱ្យតម្លៃបន្ថែម​ដ៏រឹងមាំ​សម្រាប់ការ​ទប់ស្កាត់ដ៏ប្រសើរឡើង»។

យោងតាមតួលេខចុងក្រោយបង្អស់ដែល​ចេញផ្សាយដោយវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ​ Stockholm(SIPRI) និង​សហព័ន្ធ​អ្នក​វិទ្យា​សាស្ត្រអាមេរិក (FAS) ប្រទេសបារាំងមានក្បាលគ្រាប់នុយក្លេអ៊ែរ​ប្រមាណ ២៩០គ្រាប់។

យោងតាមអ្នកវិទ្យាសាស្ត្រអាតូមិក​ ក្បាលគ្រាប់នុយក្លេអ៊ែរជាង ៨០ភាគរយរបស់​ប្រទេសបារាំង​ត្រូវបាន​បាញ់ចេញពីនាវាមុជទឹក​៕

សម្រួល៖ ណឺ មិនា

The post ន័រ​វែស​​ជា​ប្រទេស​ទី​៩ ​ចូលរួមក្នុង​គម្រោង​សន្តិសុខ​អាវុធនុយក្លេអ៊ែរ​របស់​បារាំង​ នៅ​អឺរ៉ុប​ appeared first on Kampuchea Thmey Daily.