ព័ត៌មានអន្ដរជាតិ
អឺរ៉ុប-កូរ៉េខាងត្បូង៖ កូរ៉េខាងជើងនឹងមិនត្រូវទទួលស្គាល់ ជារដ្ឋមានអាវុធនុយក្លេអ៊ែរទេ
កូរ៉េខាងត្បូងនិងសហភាពអឺរ៉ុប បានឯកភាពគ្នាលើកឡើងថា កូរ៉េខាងជើងនឹងមិនត្រូវបានទទួលស្គាល់ជារដ្ឋមានអាវុធនុយក្លេអ៊ែរឡើយ ដោយបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ពួកគេ ចំពោះការរំសាយអាវុធនុយក្លេអ៊ែរ ប៉ុន្មានថ្ងៃបន្ទាប់ពីប្រមុខដឹកនាំចិននិងកូរ៉េខាងជើង បានសន្យាថា នឹងភ្ជាប់ទំនាក់ទំនងកាន់តែជិតស្និទ្ធ ក្នុងកិច្ចប្រជុំកំពូលមួយដោយមិននិយាយជាសាធារណៈអំពីបញ្ហានុយក្លេអ៊ែរ។ នេះបើយោងតាមសារព័ត៌មាន Bloomberg ផ្សាយថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ។

ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បានជួបពិភាក្សាជាមួយប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen និងប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Antonio Costa កាលពីថ្ងៃពុធ នៅទីក្រុងព្រុចសែល ដែលភាគីទាំងពីរបានយល់ព្រមបង្កើនទំនាក់ទំនងការពារជាតិ រួមទាំងកិច្ចខិតខំប្រឹងប្រែង ដើម្បីសម្រួលដល់ការផ្លាស់ប្តូរព័ត៌មានសម្ងាត់។
សហភាពអឺរ៉ុប និងកូរ៉េខាងត្បូងនិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ដោយសំដៅទៅលើឈ្មោះផ្លូវការរបស់កូរ៉េខាងជើង គឺសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ថា៖ « កូរ៉េខាងជើងនឹងមិនត្រូវបានទទួលយកជារដ្ឋអាវុធនុយក្លេអ៊ែរឡើយ»។

សេចក្តីថ្លែងការណ៍ធ្វើឡើង បន្ទាប់ពីកិច្ចប្រជុំរវាងមន្ត្រីសហរដ្ឋអាមេរិក និងជប៉ុននៅទីក្រុងតូក្យូកាលពីដើមសប្តាហ៍នេះ ដែលពួកគេបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការស្វែងរកការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។
គួរបញ្ជាក់ថា កូរ៉េខាងត្បូង និងសហភាពអឺរ៉ុបក៏បានថ្កោលទោសលើកិច្ចសហប្រតិបត្តិការយោធារវាងរុស្ស៊ី និងកូរ៉េខាងជើងផងដែរ។
មេដឹកនាំអឺរ៉ុបជំរុញឱ្យប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន យល់ព្រមលើបទឈប់បាញ់ជាបន្ទាន់ និងពេញលេញ បន្ទាប់ពីបដិសេធការអំពាវនាវរបស់ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី ជួបប្រជុំនិងចរចាបញ្ចប់សង្គ្រាមដែលបានចាប់ផ្តើមជាងបួនឆ្នាំមកនេះ ៕
សម្រួល៖ ណឺ មិនា
-
ព័ត៌មានជាតិ២២ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


