ព័ត៌មានអន្ដរជាតិ
ន័រវែសជាប្រទេសទី៩ ចូលរួមក្នុងគម្រោងសន្តិសុខអាវុធនុយក្លេអ៊ែររបស់បារាំង នៅអឺរ៉ុប
មេដឹកនាំនៃប្រទេសបារាំងនិងន័រវែសលើកឡើងកាលពីថ្ងៃពុធថា ទីក្រុងអូស្លូ នឹងចូលរួមក្នុងគម្រោងនុយក្លេអ៊ែរដឹកនាំដោយទីក្រុងប៉ារីស ដើម្បីជំរុញសន្តិសុខនៅទ្វីបអឺរ៉ុប។ នេះបើយោងតាមសារព័ត៌មានបារាំង France-24 ផ្សាយថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ ។
នាយករដ្ឋមន្ត្រីន័រវែស លោក Jonas Gahr Store ចួបគ្នាជាមួយ ប្រធានាធិបតីបារាំង លោក Emmanuel Macron នៅទីក្រុងប៉ារីស ដោយប្រកាសថា៖ « ប្រទេសទាំងពីរបានចុះហត្ថលេខាលើកតិកាសញ្ញាការពារជាតិ! យើងកំពុងប្រឈមមុខនឹងស្ថានភាពសន្តិសុខធ្ងន់ធ្ងរបំផុត ចាប់តាំងពីសង្គ្រាមលោកលើកទីពីរ»។
គួរបញ្ជាក់ថា ប្រទេសន័រវេសជាប្រទេសទី៩ ដែលចូលរួមក្នុងគម្រោងនុយក្លេអ៊ែររបស់បារាំង។

លោក Jonas Gahr Store បន្តថា៖ « ក្នុងរយៈពេលប្រាំមួយខែកន្លងមកនេះ យើងធ្វើកិច្ចព្រមព្រៀងការពារជាតិជាមួយទាំងអាល្លឺម៉ង់ និងចក្រភពអង់គ្លេស ហើយខ្ញុំមានសេចក្តីសោមនស្សរីករាយដែលយើងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិដ៏ទូលំទូលាយជាមួយបារាំងនៅថ្ងៃនេះ»។
កាលពីខែមីនា លោក Macron បង្ហាញកម្មវិធីមួយដែលក្រោមកម្មវិធីនោះ បារាំងជាប្រទេសដែលមានអាវុធនុយក្លេអ៊ែរតែមួយគត់របស់សហភាពអឺរ៉ុបដែលអាចប្រើប្រាស់ឃ្លាំងស្តុកអាវុធបរមាណូ ដើម្បីជំរុញសន្តិសុខនៅលើទ្វីបនេះ។
លោក Macron ថា៖ « ក្រោមគម្រោងទប់ស្កាត់នុយក្លេអ៊ែរដែលហៅថា «ការឆ្ពោះទៅមុខ» អ្នកចូលរួមនឹងអាចធ្វើជាម្ចាស់ផ្ទះបណ្តោះអាសន្ននៃកងកម្លាំងអាកាសយុទ្ធសាស្ត្ររបស់បារាំង ហើយវានឹងអាចរីករាលដាលពាសពេញទ្វីបអឺរ៉ុប ដើម្បីធ្វើឱ្យការប៉ុនប៉ងវាយប្រហាររបស់សត្រូវមានភាពស្មុគស្មាញ»។
លោក Macron និយាយថា៖ « ប្រទេសន័រវែសជាដៃគូភូមិសាស្ត្រ និងយុទ្ធសាស្ត្រដ៏សំខាន់មួយ ដែលយើងធ្លាប់មានកិច្ចសហប្រតិបត្តិការយ៉ាងសំខាន់ក្នុងការធានាការការពារទឹកដីសម្ព័ន្ធមិត្ត ប្រឆាំងនឹងការគំរាមកំហែងពីខាងក្រៅ នឹងតំណាងឱ្យតម្លៃបន្ថែមដ៏រឹងមាំសម្រាប់ការទប់ស្កាត់ដ៏ប្រសើរឡើង»។
យោងតាមតួលេខចុងក្រោយបង្អស់ដែលចេញផ្សាយដោយវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm(SIPRI) និងសហព័ន្ធអ្នកវិទ្យាសាស្ត្រអាមេរិក (FAS) ប្រទេសបារាំងមានក្បាលគ្រាប់នុយក្លេអ៊ែរប្រមាណ ២៩០គ្រាប់។
យោងតាមអ្នកវិទ្យាសាស្ត្រអាតូមិក ក្បាលគ្រាប់នុយក្លេអ៊ែរជាង ៨០ភាគរយរបស់ប្រទេសបារាំងត្រូវបានបាញ់ចេញពីនាវាមុជទឹក៕
សម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


