អាហារូបត្ថម្ភ Archives - Kampuchea Thmey Daily

រដ្ឋមន្ត្រីអប់រំ ៖ កម្មវិធីផ្ដល់អាហារតាមសាលារៀនជាយន្តការដ៏មានប្រសិទ្ធភាព កាត់បន្ថយគម្លាតសិក្សារវាងសិស្សទីក្រុង និងជនបទ
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអះអាងថា កម្មវិធីផ្ដល់អាហារតាមសាលារៀន និងអាហារូបករណ៍ គឺជាយន្តការសង្គមដ៏សំខាន់មួយក្នុងការគាំទ្រដល់ការសិក្សា សុខភាព និងអាហារូបត្ថម្ភរបស់សិស្ស ជាពិសេសកុមាររស់នៅតំបន់ជនបទ និងគ្រួសារក្រីក្រ ហើយក៏ជាយន្តការដ៏មានប្រសិទ្ធភាពក្នុងការកាត់បន្ថយគម្លាតសិក្សារវាងសិស្សទីក្រុង និងជនបទ ដើម្បីជំរុញបាននូវការអប់រំប្រកបដោយគុណភាព សមធម៌ និងបរិយាបន្ន។

ថ្លែងក្នុងពិធីសម្ពោធ និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ “ផែនការសកម្មភាពអនុវត្តគោលនយោបាយស្ដីពីការផ្ដល់អាហារតាមសាលារៀន ឆ្នាំ ២០២៤-២០៣០” កាលពីរសៀលថ្ងៃទី ២៣ មីនា លោកឧបនាយករដ្ឋមន្ត្រី បានបន្តថា កម្មវិធីផ្ដល់អាហារតាមសាលារៀន គឺជាយុទ្ធសាស្ត្រអភិវឌ្ឍន៍មូលធនមនុស្សក្នុងក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ ២០២៤-២០៣៥ និងត្រូវបានដាក់បញ្ចូលជាផ្លូវការក្នុងយុទ្ធសាស្ត្រជាតិស្ដីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភលើកទី ៣ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិផងដែរ។

លោកឧបនាយករដ្ឋមន្ត្រី បានបន្តទៀតថា បច្ចុប្បន្ន កម្មវិធីផ្តល់អាហារតាមសាលារៀន ត្រូវបានអនុវត្តដោយផ្ដោតលើសសរស្តម្ភសំខាន់ៗ ៥ រួមមាន ៖ (១)ការលើកកម្ពស់គុណភាពអប់រំ និងការចូលរៀន។ (២)ការកែលម្អសុខភាព និងអាហារូបត្ថម្ភកុមារ។ (៣)ការលើកកម្ពស់វិស័យកសិកម្ម និងសេដ្ឋកិច្ចមូលដ្ឋានតាមរយៈការប្រើប្រាស់កសិផលក្នុងសហគមន៍។ (៤)ការលើកកម្ពស់សមភាពយេនឌ័រ និងប្រព័ន្ធគាំពារសង្គម និង (៥)ការពង្រឹងការចូលរួម និងភាពជាដៃគូរបស់សហគមន៍។ ផែនការសកម្មភាពនេះ នឹងក្លាយជាមគ្គុទ្ទេសក៍ដ៏ប្រសើរលើការអនុវត្តកម្មវិធីផ្ដល់អាហារតាមសាលា ដែលទាមទារឱ្យមានការចូលរួមគាំទ្រការអនុវត្តយ៉ាងពេញទំហឹងពីគ្រប់ក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ សប្បុរសជន និងសហគមន៍ មានលទ្ធភាពផ្ដល់អាហារជូនដល់សិស្សានុសិស្សនៅតាមសាលារៀនសាធារណៈ ដោយប្រើប្រាស់ធនធានក្នុងសហគមន៍ផ្ទាល់។

លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ផែនការសកម្មភាពអនុវត្តគោលនយោបាយស្ដីពីការផ្ដល់អាហារតាមសាលារៀននាពេលនេះ នឹងត្រូវប្រើប្រាស់ជាផែនទីចង្អុលបង្ហាញមាគ៌ាឆ្ពោះទៅការអនុវត្តកម្មវិធីផ្ដល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍កាន់តែមានប្រសិទ្ធភាព ព្រមទាំងជំរុញលើកទឹកចិត្តឱ្យចូលរួមកាន់តែទូលំទូលាយពីគ្រប់ភាគីពាក់ព័ន្ធ ទាំងនៅកម្រិតជាតិ កម្រិតតំបន់ និងសកល។

គិតត្រឹមដើមឆ្នាំ ២០២៦ នេះ កម្មវិធីផ្តល់អាហារតាមសាលារៀន ដោយប្រើប្រាស់កសិផលក្នុងសហគមន៍ បាននិងកំពុងអនុវត្តតាមសាលារៀនគោលដៅចំនួន ១ ១១៤ ដែលមានសិស្សទទួលផលសរុបជាង ៣០ ម៉ឺននាក់ នៅតំបន់មានភាពងាយរងគ្រោះ និងអសន្តិសុខស្បៀង។

បើតាមរបាយការណ៍ក្រុមប្រឹក្សាជាតិ គាំពារសង្គម សាលារៀនគោលដៅចំនួន ៨១៦ សាលា ដែលមានសិស្សទទួលផលប្រមាណ ២៣ ម៉ឺននាក់ បានអនុវត្តដោយប្រើប្រាស់ថវិកាជាតិ ខណៈសាលាចំនួន ២៩៨ សាលាផ្សេងទៀត កំពុងអនុវត្តដោយកម្មវិធីស្បៀងអាហារពិភពលោក (WFP)។

កម្មវិធីនេះ កំពុងត្រូវបានអនុវត្តតាមបណ្ដាខេត្តចំនួន ១០ រួមមាន ៖ ខេត្តសៀមរាប , កំពង់ធំ , ព្រះវិហារ , បាត់ដំបង , ស្ទឹងត្រែង , បន្ទាយមានជ័យ , កំពង់ចាម , កំពង់ឆ្នាំង , ពោធិ៍សាត់ , និងឧត្តរមានជ័យ ដោយមានសិស្សានុសិស្សទទួលផលសរុបចំនួនប្រមាណ ៣០ ម៉ឺននាក់។ កម្មវិធីនេះ បានរួមចំណែកដ៏សំខាន់ក្នុងការកសាងមូលធនមនុស្ស តាមរយៈការផ្ដល់អាហារពេលព្រឹកដល់កុមារនៅតាមសាលាបឋមសិក្សាគោលដៅខាងលើ។

គួរបញ្ជាក់ថា កម្មវិធីផ្តល់អាហារតាមសាលារៀន ដោយប្រើប្រាស់កសិផលក្នុងសហគមន៍ ត្រូវបានចាប់អនុវត្តចាប់តាំងពីឆ្នាំ ១៩៩៩ មក ក្នុងគោលបំណងរួមចំណែកដល់ការអភិវឌ្ឍមូលធនមនុស្ស តាមរយៈការផ្ដល់អាហារចម្អិនក្ដៅៗ មានជីវជាតិដល់សិស្សនៅតាមសាលាបឋមសិក្សាសាធារណៈ (សាលារដ្ឋ) ក្នុងតំបន់ដែលមានអសន្តិសុខស្បៀង មានភាពក្រីក្រច្រើន និងភាពងាយរងគ្រោះខ្ពស់។

កម្មវិធីនេះ បានចូលរួមលើកកម្ពស់កម្រិតអាហារូបត្ថម្ភ , បង្កើនអត្រាចុះឈ្មោះចូលរៀន , ជំរុញសិស្សានុសិស្សឱ្យមករៀនបានទៀងទាត់ , កាត់បន្ថយការបោះបង់ការសិក្សា ព្រមទាំងរួមចំណែកដល់ការលើកកម្ពស់សេដ្ឋកិច្ច និងសមធម៌នៅក្នុងសហគមន៍ផងដែរ៕
អត្ថបទ ៖ សំអឿន

The post រដ្ឋមន្ត្រីអប់រំ ៖ កម្មវិធីផ្ដល់អាហារតាមសាលារៀនជាយន្តការដ៏មានប្រសិទ្ធភាព កាត់បន្ថយគម្លាតសិក្សារវាងសិស្សទីក្រុង និងជនបទ appeared first on Kampuchea Thmey Daily.

ស្ត្រីមានផ្ទៃពោះ និងទើបសម្រាល ស្នាក់នៅមណ្ឌលសុវត្ថិភាព​ទាំង៦ ​ក្នុងស្រុកក្រឡាញ់​ ទទួលបានកញ្ចប់អាហារូបត្ថម្ភ​
ស្ត្រីមានផ្ទៃពោះ​ ស្រី្តទើបសម្រាលកូន ស្រ្តីកំពុងបំបៅដោះកូន ដែជាជនភៀសសឹកកំពុងស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាព​ ទាំង ៦មណ្ឌល ​ក្នុងស្រុកក្រឡាញ់​ត្រូវបានទទួលកញ្ចប់អាហារូបត្ថម្ភ​។

កាលពីថ្ងៃទី២៤​ ខែកុម្ភៈ​ ឆ្នាំ២០២៦​ លោក​ សុខ​ ណារ៉េត​ អភិបាលស្រុកកក្រលាញ់​ បានចូលរួមប្រគល់កញ្ចប់អាហារូបត្ថម្ភ​សម្រាប់ស្ត្រីមានផ្ទៃពោះ​ ស្រី្តទើបសម្រាលក្រោមអាយុ ១ខែ​ ស្រ្តីកំពុងបំបៅដោះកូនដែលមានកូនអាយុក្រោម ២ឆ្នាំ​ កុមារអាយុពី ៦ខែដល់ ១២ខែ​ និងកុមារអាយុពី ១២ដល់ ៥៩ខែ​ នៅទីតាំងមណ្ឌលសុវត្ថិភាពជនភៀសសឹក​ ដើម្បីជួយលើកកម្ពស់ការថែទាំសុខភាព​ និងអាហារូបត្ថម្ភដល់ជនភៀសសឹក ដែលកំពុងស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាព​ទាំង៦មណ្ឌល​ក្នុងស្រុកក្រឡាញ់។

​មណ្ឌលសុវត្ថិភាព​ទាំង៦ រួមមាន មណ្ឌលវត្តធម្មរង្សីសំពៅលូន​ មណ្ឌលវត្តពោធិ៍ក្រឡាញ់​ ស្ថិតនៅឃុំក្រឡាញ់​ មណ្ឌលវត្តភ្នំទ្រង់បាត​ ស្ថិតនៅឃុំកំពង់ថ្កូវ​ មណ្ឌលវត្តបូរណ៍ខ្នាតេជោ​ ស្ថិតក្នុងឃុំចន្លាស់ដៃ​ មណ្ឌលវត្តបូទុម្មរតនញាណ​ ហៅវត្តស្រណាល​ ស្ថិតក្នុងឃុំស្រណាល​ និងមណ្ឌលវត្តនាវ័ន្តរស្មីប្រាសាទខ្នារ​ ស្ថិតក្នុងឃុំក្រូចគរ​ ស្រុកក្រឡាញ់​ ខេត្តសៀមរាប​។

បើតាមរដ្ឋបាលខេត្តសៀមរាប កញ្ចប់អាហារូបត្ថម្ភនេះ​ គាំទ្រដោយស្ថានទូតអាឡឺម៉ង់​ ប្រចាំប្រទេសកម្ពុជា​ តាមរយៈ​អង្គការទស្សនៈពិភពលោកអន្តរជាតិ​ កម្ពុជា​។ ក្នុងនោះមាន​​ កញ្ចប់កុមារអាយុ​ ៦ខែ ដល់១ឆ្នាំ​ មាន១៣កញ្ចប់​ កញ្ចប់កុមារ​ អាយុ១ឆ្នាំដល់៥៩ខែ​ មាន១៩០កញ្ចប់ កញ្ចប់ស្រ្តីមានផ្ទៃពោះនិងស្ត្រីមានកូនបៅដោះក្រោមអាយុ២ឆ្នាំ​ ១១៩កញ្ចប់​ ស្ដ្រីទើបសម្រាលកូនក្រោម១ខែ​ ១៣កញ្ចប់៕

The post ស្ត្រីមានផ្ទៃពោះ និងទើបសម្រាល ស្នាក់នៅមណ្ឌលសុវត្ថិភាព​ទាំង៦ ​ក្នុងស្រុកក្រឡាញ់​ ទទួលបានកញ្ចប់អាហារូបត្ថម្ភ​ appeared first on Kampuchea Thmey Daily.

ស្ថាប័នរដ្ឋនិងក្រុមហ៊ុនឯកជន ពិភាក្សាបង្កើតគ្លីនិកចល័ត និងផ្តល់ជំនួយអាហារូបត្ថម្ភដល់សិស្ស
ស្ថាប័នរដ្ឋ និងក្រុមហ៊ុនឯកជន កំពុងពិភាក្សាពីលទ្ធភាពលើគម្រោងរៀបចំបង្កើតគ្លីនិកចល័ត (Mobile Clinic)និងការផ្តល់ជំនួយអាហារូបត្ថម្ភដល់កុមារជាសិស្សានុសិស្សនៅតាមបណ្តាខេត្តនានា ជាពិសេសផ្តោតលើតំបន់ដាច់ស្រយាល និងក្រីក្រ ដើម្បីបង្កើននូវសុខុមាលភាពរបស់សិស្ស។

គំនិតផ្តួចផ្តើមនេះត្រូវបានពិភាក្សាក្នុងកិច្ចប្រជុំការងារដែលធ្វើឡើងនៅថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២៥ រវាងលោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងគណៈប្រតិភូមកពីក្រុមហ៊ុន Sino Group និង YHS (Cambodia) Food & Beverage Pte Ltd (Yeo’s) ដឹកនាំដោយលោក Na Wu Beng ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Yeo’s ។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងដោយមានការសម្របសម្រួលពីលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងមានចូលរួមពីសំណាក់លោក ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ក្នុងគោលបំណង ដើម្បីពិភាក្សាសិក្សាលទ្ធភាព លើគម្រោងរៀបចំបង្កើតគ្លីនិកចល័ត (Mobile Clinic) និងការផ្តល់ជំនួយអាហារូបត្ថម្ភដល់កុមារជាសិស្សានុសិស្សនៅតាមបណ្តាខេត្តនានា ដើម្បីចូលរួមក្នុងសកម្មភាពទំនួលខុសត្រូវសង្គម លើវិស័យសុខាភិបាល ក៏ដូចជាវិស័យអប់រំនៅកម្ពុជា។ កិច្ចពិភាក្សានេះឆ្លើយតបទៅនឹងសំណើរបស់ លោក ស៊ុន ចាន់ថុល ដែលបានលើកឡើងក្នុងជំនួបជាមួយ លោក Robert Ng ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Sino Group កាលពីថ្ងៃទី១១ ខែកញ្ញា កន្លងទៅ នៅទីក្រុងហុងកុង។

មានប្រសាសន៍នាឱកាសនេះ លោក ហង់ជួន ណារ៉ុន បានបង្ហាញការស្វាគមន៍ដោយក្តីរីករាយបំផុតចំពោះគម្រោងជួយគាំទ្រដល់វិស័យសុខាភិបាល និងវិស័យអប់រំនៅកម្ពុជា ព្រមទាំងបានចែករំលែកពីគម្រោងមួយចំនួន ដែលក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុងអនុវត្តដើម្បីធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពនិងលទ្ធផលសិក្សារបស់សិស្ស ដូចជា កម្មវិធីផ្តល់អាហារូបករណ៍ដល់សិស្សដែលមកពីគ្រួសារខ្វះខាតលទ្ធភាព និងកម្មវិធីផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ ក្នុងគោលដៅលើកកម្ពស់អាហារូបត្ថម្ភ និងការសិក្សារបស់កុមារក្នុងតំបន់មានភាពក្រីក្រ និងងាយរងគ្រោះខ្ពស់។

តាងនាមក្រសួងអប់រំ យុវជន និងកីឡា លោកបានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមចំណែកគាំទ្រដល់វិស័យអប់រំនៅកម្ពុជានាពេលកន្លងមក និងការបង្ហាញចំណាប់អារម្មណ៍ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដោយគូសបញ្ជាក់នូវការចូលរួមសហការផ្តល់កិច្ចសម្របសម្រួល ជំរុញគម្រោងនេះឱ្យប្រព្រឹត្តទៅដោយរលូន ដើម្បីជាប្រយោជន៍ដល់បងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្សដែលមានតម្រូវការជាចាំបាច់ ព្រមទាំងឯកភាពលើសំណើជួយគាំទ្រផ្នែកអាហាររូបត្ថម្ភដល់សិស្សខ្វះខាត ក៏ដូចជាគំនិតផ្តួចផ្តើមនានាដែលមានគោលដៅលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។

សូមបញ្ជាក់ដែរថា កាលពីខែមិថុនាកន្លងទៅនេះ ក្រុមហ៊ុន Yeo’s បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MOU) ជាមួយក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា លើការអនុវត្តគម្រោង “យុទ្ធនាការលើកកម្ពស់សុវត្ថិភាពចំណីអាហារនៅតាមគ្រឹះស្ថានសិក្សា” ក្នុងគោលបំណងចូលរួមចំណែកលើកកម្ពស់ការយល់ដឹង ស្តីពីការទទួលទានភេសជ្ជៈដែលមានកម្រិតជាតិស្ករតិចដល់សិស្សានុសិស្ស ដែលរៀននៅសាលាបឋមសិក្សានិងអនុវិទ្យាល័យ ជាពិសេសបណ្តុះទម្លាប់ក្នុងការទទួលទានភេសជ្ជៈដែលមានកម្រិតជាតិស្ករតិច៕

The post ស្ថាប័នរដ្ឋនិងក្រុមហ៊ុនឯកជន ពិភាក្សាបង្កើតគ្លីនិកចល័ត និងផ្តល់ជំនួយអាហារូបត្ថម្ភដល់សិស្ស appeared first on Kampuchea Thmey Daily.

កុមារឥណ្ឌូណេស៊ីជិត៤០០នាក់ ធ្លាក់ខ្លួនឈឺ សង្ស័យពុលអាហារដែលសាលាផ្ដល់ឲ្យឥតគិតថ្លៃ
កម្មវិធីផ្តល់អាហារដល់សាលាដោយមិនគិតថ្លៃរបស់ប្រធានាធិបតី Prabowo Subianto កំពុងប្រឈមមុខនឹងការត្រួតពិនិត្យយ៉ាងសំខាន់ បន្ទាប់ពីកុមារជិត៤០០ នាក់នៅក្នុងខេត្ត Bengkulu បានធ្លាក់ខ្លួនឈឺដោយសារការសង្ស័យថាពុលអាហារ ដែលជាឧបទ្ទវហេតុដ៏អាក្រក់បំផុតដែលទាក់ទងនឹងកម្មវិធីនេះ។

កម្មវិធីផ្តល់អាហារឥណ្ឌូណេស៊ីដល់សាលាដោយមិនគិតថ្លៃ។ (រូបភាព៖ Reuters)

កុមាររងគ្រោះមានអាយុពី ៤ ទៅ ១២ ឆ្នាំត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយមានអាការៈឈឺចាប់ក្រពះបន្ទាប់ពីទទួលទានអាហារដែលរៀបចំដោយផ្ទះបាយដែលទើបនឹងបើកថ្មីផ្ដល់អាហារឥតគិតថ្លៃដល់សិស្ស។ ឥឡូវនេះកន្លែងផ្ដល់អាហារខាងលើត្រូវបានបិទដើម្បីធ្វើការស៊ើបអង្កេត។ ទីភ្នាក់ងារជាតិអាហារូបត្ថម្ភដែលគ្រប់គ្រងកម្មវិធីបានសន្យាថានឹងមានការស៊ើបអង្កេតឱ្យបានហ្មត់ចត់ចំពោះឧប្បត្តិហេតុនេះ។

ចាប់ផ្តើមនៅខែមករា ឆ្នាំ ២០២៥គំនិតផ្តួចផ្តើមអាហារឥតគិតថ្លៃមានគោលបំណងឈានដល់អ្នកទទួលចំនួន ៨៣ លាននាក់នៅចុងឆ្នាំជាមួយនឹងថវិកាចំនួន ១០.៥ ពាន់លានដុល្លារ។ ទោះជាយ៉ាងណាក៏ដោយ ភាពយឺតយ៉ាវនៃសុវត្ថិភាពម្តងហើយម្តងទៀត និងការពង្រីកការព្រួយបារម្ភអំពីអនាម័យចំណីអាហារបានធ្វើឱ្យមានការសង្ស័យទៅលើកម្មវិធី។

(រូបភាព៖ Reuters)

គួរបញ្ជាក់ថាឧបទ្ទវហេតុនេះកើតឡើងស្របពេលជាមួយនឹងដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី Prabowo ទៅកាន់ទីក្រុងប៉េកាំងសម្រាប់ពិធីបុណ្យរំលឹកខួបសង្គ្រាមលោកលើកទី ២ ដែលរងការរិះគន់ចំពេលមានការកើនឡើងនូវភាពចលាចលជាសាធារណៈនៅក្នុងប្រទេស។

ការតវ៉ានាពេលថ្មីៗនេះ ជុំវិញបញ្ហាសេដ្ឋកិច្ច និងប្រាក់ឧបត្ថម្ភរបស់សភា បានបណ្តាលឲ្យមនុស្សយ៉ាងតិច១០នាក់ស្លាប់ និងរាប់រយនាក់រងរបួស។ អង្គការសហប្រជាជាតិក៏បានអំពាវនាវឱ្យមានការស៊ើបអង្កេតលើការចោទប្រកាន់ប្រទេសឥណ្ឌូណេស៊ីថាបានប្រើប្រាស់កម្លាំងហួសហេតុប្រឆាំងនឹងក្រុមបាតុករផងដែរ៕

បាតុកម្មក្នុងប្រទេសឥណ្ឌូណេស៊ី(រូបភាព៖ Reuters)

អត្ថបទ៖ ប៊ុន សុភាព

The post កុមារឥណ្ឌូណេស៊ីជិត៤០០នាក់ ធ្លាក់ខ្លួនឈឺ សង្ស័យពុលអាហារដែលសាលាផ្ដល់ឲ្យឥតគិតថ្លៃ appeared first on Kampuchea Thmey Daily.

រដ្ឋបាលខេត្តរតនគិរី ប្រជុំពង្រឹងការអនុវត្តគម្រោងអាហារូបត្ថម្ភនៅកម្ពុជា ប្រចាំឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តរតនគិរី រដ្ឋបាលខេត្តរតនគិរី បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំស្តីពីការអនុវត្តគម្រោងប្រចាំឆ្នាំ២០២៥ ដើម្បីពង្រឹងការអនុវត្តគម្រោងអាហារូបត្ថម្ភនៅកម្ពុជា។ កិច្ចប្រជុំនេះដឹកនាំដោយ លោកស្រី ញាន ទិត្យចិន្តា អភិបាលរងខេត្តរតនគិរី។

គម្រោងអាហារូបត្ថម្ភនៅកម្ពុជា គឺជាការផ្តួច ផ្តើមមួយដ៏សំខាន់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងជំរុញការវិនិយោគ និងការកសាងធនធានមនុស្សដើម្បីរួមចំណែកពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ជាពិសេស ឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលបានកំណត់អាទិភាពគន្លឹះ ចំនួន៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល ដើម្បីពង្រឹងការអនុវត្តគម្រោងអាហារូបត្ថម្ភនៅកម្ពុជាផ្សាយសេចក្តីណែនាំស្តីពីការអនុវត្តគម្រោងប្រចាំឆ្នាំ២០២៥។

គម្រោងអាហារូបត្ថម្ភនៅកម្ពុជានេះ ត្រូវបានសហការឧបត្ថម្ភ ថវិកាដោយរាជរដ្ឋាភិបាលកម្ពុជា និងធនាគារពិភពលោក ព្រមទាំងដៃគូអភិវឌ្ឍន៍នានា ដើម្បីធ្វើឱ្យប្រសើរឡើង នូវគុណភាពនៃការផ្តល់សេវាជាអាទិភាព សម្រាប់សុខភាពមាតា ទារក កុមារ និងអាហារូបត្ថម្ភប្រកបដោយប្រសិទ្ធភាព។

លោកស្រី ញាន ទិត្យចិន្តា មានប្រសាសន៍ថា ខេត្តរតនគិរី បានចាប់ផ្តើមអនុវត្តគម្រោងនេះ ចាប់តាំងពីឆ្នាំ២០២០ នៅស្រុកអណ្តូងមាស ហើយរហូត មកដល់ពេលនេះ បានពង្រីកគ្រប់ទាំង ៥០ឃុំ សង្កាត់ និង ៩ក្រុង ស្រុក រួចហើយ។ ប៉ុន្តែ ឆ្លងតាមរយៈការបណ្តុះបណ្តាលបណ្តើរ និងអនុវត្តបណ្តើរកន្លងមកនេះ ថ្នាក់ដឹកនាំខេត្តបានពិនិត្យឃើញថា មានក្រុង ស្រុក ឃុំ សង្កាត់ មួយចំនួនអនុវត្តមិនទាន់បានល្អនៅឡើយ មានន័យថា នៅមានចន្លោះខ្វះខាតមួយចំនួនដែលត្រូវកែលម្អឡើងវិញ។ ដូច្នេះទើប ក្រុមការងារបច្ចេកទេសថ្នាក់ខេត្ត ប្រជុំផ្សព្វផ្សាយសេចក្តីណែនាំស្តីពីការអនុវត្តគម្រោង អាហារូបត្ថម្ភនៅកម្ពុជា ប្រចាំឆ្នាំ២០២៥ និងការងារចាំបាច់មួយចំនួនទៀត ដែលទាក់ទងទៅនឹងការវាយតម្លៃ នៅក្នុងឆមាសទី១ ឆ្នាំ២០២៥៕

ដោយ៖ ខៀវ ចាប

The post រដ្ឋបាលខេត្តរតនគិរី ប្រជុំពង្រឹងការអនុវត្តគម្រោងអាហារូបត្ថម្ភនៅកម្ពុជា ប្រចាំឆ្នាំ២០២៥ appeared first on Kampuchea Thmey Daily.

អត្រាខ្វះអាហារូបត្ថម្ភ និងភាពក្រិនរបស់កុមារកម្ពុជានៅជនបទ នៅតែជាក្តីកង្វល់រាជរដ្ឋាភិបាល
នា​ពេល​ថ្មីៗ នេះ មន្ត្រី​រាជរដ្ឋាភិបាល​កម្ពុជា និង​អង្គការ​ស៊ីវិល បាន​ចុះ​សិក្សា​ដោយ​ផ្ទាល់​នៅ​ភូមិ​ពើង​ឆ័ត្រ ឃុំ​ឃុន​រាម ស្រុក​បន្ទាយស្រី​ ខេត្ត​សៀមរាប ហើយ​លើកឡើង​ស្រដៀង​គ្នា​ថា កុមារ​នៅ​តាម​ជនបទ​មួយចំនួន ពិសេស​តំបន់​ដាច់​ស្រយាល នៅតែ​ជួប​នូវ​បញ្ហា​កង្វះ​អាហារូបត្ថម្ភ គួរ​ឱ្យ​ព្រួយបារម្ភ ដែល​ធ្វើ​ឱ្យ​កុមារ​មាន​ការ​លូតលាស់​យឺត​(​ក្រិន​) ខ្សោយ ដោយសារតែ​ការ​ខ្ជះខ្ជាយ​របស់​ឪពុកម្ដាយ និង​អ្នក​ថែទាំ​មួយ​ចំនួន​មិនសូវ​បាន​យកចិត្តទុកដាក់​លើ​កុមារ។

លោក យី គឹម​ថាន នាយករង​ប្រចាំ​ប្រទេស អង្គការ Plan International Cambodia (PIC) បានឱ្យដឹងថា បញ្ហា​កង្វះ​អាហារូបត្ថម្ភ​ស្រួចស្រាវ បាន​ប៉ះពាល់​ដល់​កុមារ​កម្ពុជា​ប្រមាណ ១ នាក់ ក្នុងចំណោម ១០ នាក់ ដែល​មាន​អាយុ​ក្រោម ៥ ឆ្នាំ។ ការណ៍​នេះ វា​ត្រូវ​បានកំណត់​លក្ខណៈ​ដោយ​សមាមាត្រ​ទម្ងន់​ស្រាល និង​កម្ពស់។ បច្ចុប្បន្ន​គម្រោង​អាហារូបត្ថម្ភ​របស់លោក បាន​អនុវត្ត​បញ្ចូល​គ្នា​នៅក្នុង​ខេត្ត សៀមរាប ស្ទឹងត្រែង ក្រចេះ និង​រតនគិរី។ បើ​តាម​លទ្ធផល​ពី​ការ​ស្ទង់មតិ​សុខភាព​ប្រជាសាស្ត្រ​កម្ពុជា​ឆ្នាំ ២០២១ ខណៈ​ពេល​ភាព​ក្រិន​របស់​កុមារ​បាន​ថយ​ចុះ​ពី ៣៤ ភាគរយ ទៅ ២២ ភាគរយ នៅ​ចន្លោះ​ឆ្នាំ ២០១៤ និង​ឆ្នាំ ២០២១ ហើយ​ការ​ខ្ជះខ្ជាយ​កុមារភាព​នៅតែ​មិន​ផ្លាស់ប្ដូរ​នៅ​ត្រឹម ១០ ភាគរយ។

លោក ជា សំណាង អនុប្រធាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កសិកម្ម និង​ជនបទ និង​ជា​សហប្រធាន នៃ​អនុ​ក្រុម​ការងារ​សម្រាប់​លាង​សម្អាត និង​អាហារូបត្ថម្ភ នៃ​ក្រសួង​អភិវឌ្ឍន៍​ជនបទ បាន​លើក​ឡើង​ថា ការ​លើក​កម្ពស់​សន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភ គឺជា​កិច្ចការ​ដែល​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ត្រូវធ្វើ​ការ​រួម​គ្នា ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ ហើយ​ការងារ​នេះ​ក៏​ជា​យុទ្ធសាស្ត្រ​ជាតិ​ក្នុងការ​លើកកម្ពស់​សន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភ​នៅ​ទូទាំង​ប្រទេស​ផង​ដែរ។ បច្ចុប្បន្ន ក្រសួងសុខាភិបាល និង​ក្រសួង​អភិវឌ្ឍន៍​ជនបទ កំពុង​ធ្វើការ​រួមគ្នា​កែលម្អ​អាហារូបត្ថម្ភ​របស់​កុមារ ដោយ​ការ​ផ្តល់​ទឹក​ស្អាត និង​អនាម័យ​ដល់​ខេត្ត​ដែល​មាន​ហានិភ័យ​ខ្ពស់។ ការងារ​លើកកម្ពស់​ទឹកស្អាត និង​អនាម័យ ឱ្យ​ឆ្លើយតប​នឹង​អាហារូបត្ថម្ភ ជា​កិច្ចខិតខំ​ប្រឹងប្រែង​អន្តរ​វិស័យ ដែល​ទាមទារ​ឱ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ធ្វើការ​រួមគ្នា ហើយ​មិនអាច​និយាយបានថា អង្គភាព​ណាមួយ អង្គការ​ណាមួយ ឬ​គម្រោង​ណាមួយ​អាច​ធ្វើការ​តែម្នាក់ឯង​បាន​នោះទេ។

លោក ជា សំណាង មានប្រសាសន៍ថា រដ្ឋាភិបាល និង​ដៃគូ​អភិវឌ្ឍន៍​មួយចំនួន ​កំពុងធ្វើការ​កែលម្អ​អាហារូបត្ថម្ភ​នៅ​កម្ពុជា ហើយ​បើ​យោងតាម​ជំរឿន (CDHS) កម្ពុជា ​បាន​កាត់បន្ថយ​អត្រា​ប្រេ​វ៉ាឡង់​នៃ​ជំងឺ​ក្រិន​កុមារ​ពី​ជាង ៣២​ភាគរយ ក្នុង​ឆ្នាំ​២០១៤ មក​នៅត្រឹម ២២​ភាគរយ នៅ​ឆ្នាំ​២០២១ ដោយមាន​អត្រា​ នៃ​ការ​ក្រិន​ប្រហែល ១០ ​ភាគរយ​ប៉ុណ្ណោះ​។ ទោះ​យ៉ាងនេះ​ក៏ដោយ លោក​នៅតែ​មាន​ការ​ព្រួយបារម្ភ​ចំពោះ​អត្រា​ប្រេ​វ៉ាឡង់​ នៃ​កុមារ​អាយុ​ក្រោម ៥ ​ឆ្នាំ ដែល​ទទួលរង​ពី​កង្វះ​អាហារូបត្ថម្ភ​ពី​កម្រិត​ស្រាល​ទៅ​ធ្ងន់ធ្ងរ ហើយ​បាន​ជំរុញ​ក្រសួង​ពាក់ព័ន្ធ ត្រូវ​ដោះស្រាយ​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​ឱ្យបាន​ទាន់ពេលវេលា ដើម្បី​ការពារ​កុមារ​ទាំងនោះ​ទៅជា​ស្គមស្គាំង កែ​មិន​ឡើង ដែល​នាំ​ឱ្យ​ចោទ​ជា​បញ្ហា​កាន់តែ​ធ្ងន់​ឡើង។ បញ្ហា​នេះ បើ​មិនមាន​វិធានការ​ទាន់ពេល​ទេ នឹង​ប៉ះពាល់​ដល់​ការ​អភិវឌ្ឍ​ប្រទេស ប្រទេស​មួយ​អភិវឌ្ឍន៍​ទៅ​បាន​ ត្រូវការ​ធនធានមនុស្ស​ដែល​មាន​សុខភាព​ល្អ មាន​អាហារ​ហូបចុក​គ្រប់គ្រាន់។

លោកស្រី ប្រាក់ សោ​ភ័ណ្ឌ​នារី រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល បានលើកឡើង​ក្នុងឱកាស​ចុះ​បំពេញ​ទស្សនកិច្ច​នៅ​ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ថា ការ​ដោះស្រាយ​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​របស់​កុមារ គឺជា​គន្លឹះ​ នៃ​ការ​អភិវឌ្ឍ​ជាតិ ហើយ​ត្រូវតែ​ដោះស្រាយ​ដោយ​អាជ្ញាធរ។ បញ្ហា​នេះ ខេត្ត​មួយ​ចំនួន​ នៅតែ​ប្រឈមមុខ​នឹង​ការ​ក្រិន និង​ខ្ជះខ្ជាយ​របស់​កុមារ ដោយសារ​ឪពុកម្តាយ និង​អ្នក​មើលថែ មិនបាន​ផ្តល់​អាហារូបត្ថម្ភ​គ្រប់គ្រាន់​សម្រាប់​កូនចៅ​របស់​ពួកគេ ដែលជា​ការព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការលូតលាស់ និង​សុខភាព​របស់​កុមារ។

លោកស្រី ​បាន​បញ្ជាក់​ថា បច្ចុប្បន្ន​ក្រសួងសុខាភិបាល កំពុង​ធ្វើ​ការងារ​នេះ ដើម្បី​កាត់បន្ថយ​កង្វះ​អាហារូបត្ថម្ភ ដោយបាន​បង្កើត​មជ្ឈមណ្ឌល​ថែទាំ​ទារក និង​កុមារ ហើយ​កំពុង​កៀរគរ​ដៃគូ​អភិវឌ្ឍន៍​សុខភាព ដើម្បី​ធ្វើការ​រួមគ្នា​ប្រយុទ្ធ​ប្រឆាំងនឹង​កង្វះ​អាហារូបត្ថម្ភ​នៅ​កម្ពុជា​។ ទន្ទឹម​នឹង​លើកកម្ពស់​អាហារូបត្ថម្ភ​នេះ ក្រសួង​បាន​បណ្តុះបណ្តាល​មន្ត្រី​សុខាភិបាល​នៅតាម​មណ្ឌល​សុខភាព និង​ក្រុម​គាំពារ​សុខភាព ដើម្បី​អប់រំ និង​លើកកម្ពស់​ការយល់ដឹង​អំពី​ការផ្តល់​អាហារូបត្ថម្ភ​ឱ្យបាន​គ្រប់គ្រាន់​ដល់​កុមារ ចៀសវាង​ការខ្វះ​អាហារូបត្ថម្ភ និង​ភាព​ក្រិស​ក្រិន​របស់​កុមារ​។ ក្រៅពីនេះ ក្រសួង​ក៏បាន​ដាក់​ចេញ​នូវ​យុទ្ធនា​ការពិនិត្យ​សុខភាព ដោយ​ប្រើប្រាស់​រង្វង់​ដៃ​នៅលើ​សាច់​ដុំដៃ (MUAC) ការ​វាស់កម្ពស់ និង​ទម្ងន់​របស់​កុមារ​ផងដែរ សម្រាប់​ការវាយតម្លៃ​អំពី​ស្ថានភាព​អាហារូបត្ថម្ភ​របស់​កុមារ​។ ការងារ​ទាំងនេះ ក្រសួង​បាន​បន្ត​ធ្វើការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍ ក្នុងការ​ផ្គត់ផ្គង់​កញ្ចប់​អាហារ​បន្ថែម​ដល់​កុមារ​ដែល​ប្រឈម​នឹង​កង្វះ​អាហារូបត្ថម្ភ ឬ​ក្រិន។

លោកស្រី​ ក៏បាន​បន្តថា រដ្ឋាភិបាល​កំពុង​ធ្វើ​យុទ្ធនាការ​លើកកម្ពស់​ការ​យល់ដឹង និង​ផ្លាស់ប្ដូរ​អាកប្បកិរិយា​របស់​ឪពុកម្តាយ និង​អ្នក​ថែទាំ​កុមារ​នៅក្នុង​សហគមន៍ មូលដ្ឋាន ក្នុង​ការ​ប្រើប្រាស់​ទឹក​ស្អាត និង​អនាម័យ រួម​ទាំង​ការ​បង្កើត​សួន​បន្លែ ដើម្បី​ផ្តល់​អាហារូបត្ថម្ភ​គ្រប់គ្រាន់​ដល់​កូនៗ​ របស់​ពួកគេ ផងដែរ​។ ទន្ទឹមនេះ ក្រសួង​ក៏​កំពុង​កៀរគរ​ដៃគូ​អភិវឌ្ឍន៍ ដើម្បី​ធ្វើការ​រួមគ្នា​លើកកម្ពស់​អាហារូបត្ថម្ភ​នៅ​កម្ពុជា​ផង​ដែរ។

សូម​ជម្រាប​ថា កុមារ​កម្ពុជា​មួយចំនួន​ នៅតាម​ជនបទ ​ត្រូវ​បង្ខំចិត្ត​រស់នៅ​ជាមួយ​ជីដូន ជីតា បងប្អូន ព្រោះ​ឪពុកម្តាយ​ទៅ​ធ្វើការ​នៅ​ឆ្ងាយៗ និង​ក្រៅប្រទេស​ជាដើម ការណ៍​នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​កុមារ​ងាយ​នឹង​កង្វះ​អាហារូបត្ថម្ភ៕

អត្ថបទ ៖ ជុន កុសល

The post អត្រាខ្វះអាហារូបត្ថម្ភ និងភាពក្រិនរបស់កុមារកម្ពុជានៅជនបទ នៅតែជាក្តីកង្វល់រាជរដ្ឋាភិបាល appeared first on Kampuchea Thmey Daily.

តើកត្តាអ្វីខ្លះដែលបណ្តាលឱ្យមានបញ្ហាកង្វះអាហារូបត្ថម្ភនៅកម្ពុជា?
របាយការណ៍អង្គេតប្រជាសាស្ត្រ និងសុខភាពពិភពលោក (CDHS) ឆ្នាំ២០២១-២០២២ បានបង្ហាញថា អត្រាប្រេវ៉ាឡង់នៃកង្វះអាហារូបត្ថម្ភរបស់កុមារនៅកម្ពុជា នៅតែជាក្តីបារម្ភផ្នែកសុខភាពសាធារណៈ។ តើមានកត្តាអ្វីខ្លះដែលបណ្តាលឱ្យមានបញ្ហាកង្វះអាហារូបត្ថម្ភនៅកម្ពុជា?

នៅក្នុងវេទិកាស្តីពី ភស្តុតាងក្នុងការធ្វើឱ្យប្រសើរឡើងនូវស្ថានភាពអាហារូបត្ថម្ភកុមារសម្រាប់ជាជម្រើសក្នុងការបង្កើតនយោបាយកាលពីពេលថ្មីៗនេះ អង្គការភ្លែនអន្តរជាតិកម្ពុជា បានបង្ហាញពីកត្តា ៦យ៉ាងដែលរួមចំណែកបណ្តាលឱ្យមានបញ្ហាកង្វះអាហារូបត្ថម្ភនៅកម្ពុជា។

១.ការផ្តល់អាហារមិនគ្រប់គ្រាន់៖ កុមារដែលមិនអាចបំពេញបានតាមរបបអាហារអប្បបរមា ដែលអាចទទួលយកបាន (MAD) ប្រឈមមុខនឹងហានិភ័យខ្ពស់នៃការវិវត្តទៅរកកង្វះអាហារូបត្ថម្ភ។

២.ការអនុវត្តអាហារូបត្ថម្ភរបស់ម្តាយ៖ កុមារដែលជាកូនៗរបស់ស្ត្រី/អ្នកថែទាំដែលជាធម្មតាទទួលទានចំណីអាហារតិចជាង ៥ក្រុម ក្នុងចំណោមអាហារ ១០ក្រុម ទំនងជាប្រឈមនឹងបញ្ហាកង្វះអាហារូបត្ថម្ភ។

៣.លទ្ធភាពទទួលបានទឹកស្អាត និងអនាម័យមានកម្រិត៖ កង្វះទឹកស្អាតប្រើប្រាស់ បង្គន់អនាម័យ និងកន្លែងលាងដៃរួមចំណែកដល់ហានិភ័យ នៃកង្វះអាហារូបត្ថម្ភ។

៤.តំបន់ភូមិសាស្ត្រ៖ កុមារដែលរស់នៅក្នុងខេត្តរតនគិរី និងខេត្តស្ទឹងត្រែង មានហានិភ័យខ្ពស់ក្នុងការមានបញ្ហាកង្វះអាហារូបត្ថម្ភជាងកុមារដែលរស់នៅក្នុងខេត្តក្រចេះ។

៥.ជនជាតិភាគតិច៖ កុមារដែលជាជនជាតិដើមភាគតិច មានហានិភ័យខ្ពស់ក្នុងការមានបញ្ហាកង្វះអាហារូបត្ថម្ភ បើប្រៀបធៀបទៅនឹងកុមារ ជាជនជាតិខ្មែរ។

៦.កង្វះការអប់រំ៖ កូនរបស់ម្តាយ/អ្នកថែទាំដែលមានការអប់រំទាប មានហានិភ័យខ្ពស់ក្នុងការមានបញ្ហាកង្វះអាហារូបត្ថម្ភ។

បើយោងតាមរបាយការណ៍ការអង្គេតប្រជាសាស្រ្ត និងសុខភាពកម្ពុជាឆ្នាំ២០២១-២០២២ ស្តីពីស្ថានភាពអាហារូបត្ថម្ភរបស់កុមារអាយុក្រោម ៥ឆ្នាំ បានបង្ហាញថា អត្រាកុមារក្រិសក្រិនមានចំនួន ២២% អត្រាស្គមស្គាំងមានចំនួន ១០% និងអត្រាកុមារមានទម្ងន់ក្រោមស្តង់ដាមានចំនួ​ន១៦%៕

The post តើកត្តាអ្វីខ្លះដែលបណ្តាលឱ្យមានបញ្ហាកង្វះអាហារូបត្ថម្ភនៅកម្ពុជា? appeared first on Kampuchea Thmey Daily.

មន្ត្រីជាន់ខ្ពស់សុខាភិបាល៖ បញ្ហាអាហារូបត្ថម្ភនៅតែជាការព្រួយបារម្ភផ្នែកសុខភាពសាធារណៈ និងការអភិវឌ្ឍ
រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រី វេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី បានឱ្យដឹងថា បញ្ហាអាហារូបត្ថម្ភនៅតែជាការព្រួយបារម្ភផ្នែកសុខភាពសាធារណៈ និងការអភិវឌ្ឍ។ លោកស្រី លើកឡើងបែបនេះ ក្នុងវេទិកាស្តីពី «ភស្តុតាងក្នុងការធ្វើឱ្យប្រសើរឡើងនូវស្ថានភាពអាហារូបត្ថម្ហរបស់កុមារសម្រាប់ជាជម្រើសក្នុងការបង្កើតគោលនយោបាយ» នៅសណ្ឋាគារកាំបូឌីយ៉ាណា នៅព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤។

លោកស្រី បានគូសបញ្ជាក់ថា សុខភាពរមាតា ទារក កុមារ និងអាហារូបត្ថម្ភ នៅតែជាអទិភាពមួយរបស់រាជរដ្ឋាភិបាលកម្ពុជាគ្រប់ៗអាណត្តិ ក្នុងអំឡុងពេល ២ទស្សវត្សចុងក្រោយនេះ ប្រទេសកម្ពុជាមានការីកចម្រើនយ៉ាងខ្លាំងក្នុងការកាត់បន្ថយនូវអត្រាមរណៈភាពមាតា ទារក កុមារ ដែលទាំងនេះក៏ដោយសារកត្តារួមចំណែក ដូចជា ការពង្រឹងប្រព័ន្ធសុខាភិបាល ការពង្រឹងប្រព័ន្ធសមត្ថភាពធនធានមនុស្ស។ រីឯអត្រាមរណៈភាពរបស់ទារក។ទើបកើត កុមារអាយុក្រោម ៥ឆ្នាំ ក៏ដូចជាអត្រាមរណៈភាពរបស់កុមារអាយុក្រោម ៥ឆ្នាំ បានថយចុះច្រើនជាងពាក់កណ្តាលបើធៀបនឹងឆ្នាំ២០១៤។ក្នុងនោះអត្រាមរណៈភាពរបស់ទារកទើបកើត គឺនៅសល់ត្រឹមតែ៨ ក៏ដូចជាក្រោមមួយឆ្នាំ១២ និងក្រោម ៥ឆ្នាំ តែ១៦ នៅក្នុង ១ពាន់កំណើតរស់តែប៉ុណ្ណោះ។ នេះមានន័យថា​ប្រទេសកម្ពុជាសម្រេចបានរួចហើយនៅគោលដៅអភិវឌ្ឍន៍ ប្រកបដោយចិរយភាពនៅ ឆ្នាំ២០៣០ ក៏ដូចជាការបញ្ចប់នូវការស្លាប់ដែលអាចបង្ការបានរបស់ទារក និងកុមារ។

ដោយឡែក សម្រាប់អាហារូបត្ថម្ភមាតា ទារក និងកុមារវិញ គឺនៅតែជាសូចនាការអាទិភាពមួយយ៉ាងសំខាន់ ប៉ុន្តែ ការសម្រេចបាននូវវឌ្ឍនភាពនៅតែមានការយឺតយ៉ាវ បើធៀបទៅនឹងសូចនាករសុខភាពផ្សេងៗទៀត។ លោកស្រី បានបញ្ជាក់ថា នៅកម្ពុជា ក្នុងរយៈពេល ២០ឆ្នាំចុងក្រោយនេះ បញ្ហាអាហារូបត្ថម្ភត្រូវបានកែលម្អច្រើន ប៉ុន្តែនៅតែជាការព្រួយបារម្ភផ្នែកសុខភាពសាធារណៈ និងការអភិវឌ្ឍ ជាពិសេស ចំពោះស្ត្រីក្នុងវ័យបន្តពូជ និងកុមារអាយុក្រោម ៥ឆ្នាំ។ ១៦ភាគរយនៃកុមារ អាយុក្រោម ៥ឆ្នាំ មានទម្ងន់ទាប និង ១០ភាគរយ មានបញ្ហាស្គមស្គាំង ជាពិសេស កុមារដែលរស់នៅតាមតំបន់ជនបទ ដែលអត្រានេះ ហាក់ពុំមានការប្រែប្រួលទាល់តែសោះនៅក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ។

រដ្ឋលេខាធិការដដែលរូបនេះ បានបន្តទៀតថា ស្រ្តីក្នុងវ័យបន្តពូជ ៤ភាគរយមានទម្ងន់ទាប និង៣៣ភាគរយលើសទម្ងន់ និងមានជំងឺធាត់ជ្រុល ហើយនេះក៏ជាចំណុចមួយដែលនៅតែមានការព្រួយបារម្ភយ៉ាងខ្លាំង ពីព្រោះ អត្រានៃស្រ្តីដែលមានការលើសទម្ងន់មានការកើនឡើងស្ទើរតែគុណនឹង២ ដែលគួរយកចិត្តទុកដាក់។ លោកស្រីបន្តថា កាលណាដែលស្រី្តមានការកើនទម្ងន់ ឬលើសទម្ងន់ អាចធ្វើឱ្យប៉ះពាល់ដល់ការបង្កកំណើត ក៏ដូចជាបញ្ហាសុខភាពផ្សេងៗផងដែរ។

យ៉ាងណាមិញ បើទោះបីជាបញ្ហាក្រិសក្រិនរបស់កុមារថយចុះពី ៥០ភាគរយនៅក្នុងឆ្នាំ២០០០ មកនៅត្រឹម ២២ភាគរយនៅឆ្នាំ២០២១ យ៉ាងណាក៏ដោយក៏ប្រវ៉ាឡង់នេះនៅមានកម្រិតខ្ពស់ បើធៀបទៅនឹងកម្រិតកំណត់សម្រាប់សុខភាពសាធារណៈរបស់អង្គការសុខភាពពិភពលោក ដែលជាការគំរាមកំហែងមួយ និងជាការរាំងស្ទះដល់និរន្តរភាពនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច មូលធនមនុស្ស និងការរីកចម្រើនរទះដល់និរន្តរភាពនៃការអភិវឌ្ឍសង្គមរបស់ប្រទេសជាតិ។ លោកស្រីថា ការដោះស្រាយបញ្ហា ក្រិសក្រិនមានសារសំខាន់ណាស់ និងចាំបាច់ដើម្បីឱ្យកម្ពុជា អាចសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាពនៅឆ្នាំ២០៣០។

លោកស្រី បានបន្ថែមថា កង្វះអាហារូបត្ថម្ភ បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ការខាតបង់សេដ្ឋកិច្ច ដែលបង្កដោយកត្តាសត្យានុម័តមួយចំនួន ដូចជា ប្រជាពលរដ្ឋភាគច្រើននៅតាមជនបទទទួលបានអាហារូបត្ថម្ភ ជាពិសេស អាហារសម្បូរសាធាតុចិញ្ចឹមនៅមានកម្រិតទាប អត្រាជំងឺឆ្លងនៅមានកម្រិតខ្ពស់ អត្រាប្រើប្រាស់ទឹកស្អាត និងអនាម័យនៅពុំទាន់បានល្អ និងទម្លាប់ការបរិភោគអាហាររបស់មាតា និងការចិញ្ចឹមទារក និងកុមារតូចនៅពុំទាន់បានសមស្របនៅឡើយ៕

The post មន្ត្រីជាន់ខ្ពស់សុខាភិបាល៖ បញ្ហាអាហារូបត្ថម្ភនៅតែជាការព្រួយបារម្ភផ្នែកសុខភាពសាធារណៈ និងការអភិវឌ្ឍ appeared first on Kampuchea Thmey Daily.