Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់សុខាភិបាល៖ បញ្ហាអាហារូបត្ថម្ភនៅតែជាការព្រួយបារម្ភផ្នែកសុខភាពសាធារណៈ និងការអភិវឌ្ឍ

បានផុស

នៅ

រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រី វេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី បានឱ្យដឹងថា បញ្ហាអាហារូបត្ថម្ភនៅតែជាការព្រួយបារម្ភផ្នែកសុខភាពសាធារណៈ និងការអភិវឌ្ឍ។ លោកស្រី លើកឡើងបែបនេះ ក្នុងវេទិកាស្តីពី «ភស្តុតាងក្នុងការធ្វើឱ្យប្រសើរឡើងនូវស្ថានភាពអាហារូបត្ថម្ហរបស់កុមារសម្រាប់ជាជម្រើសក្នុងការបង្កើតគោលនយោបាយ» នៅសណ្ឋាគារកាំបូឌីយ៉ាណា នៅព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី បានគូសបញ្ជាក់ថា សុខភាពរមាតា ទារក កុមារ និងអាហារូបត្ថម្ភ នៅតែជាអទិភាពមួយរបស់រាជរដ្ឋាភិបាលកម្ពុជាគ្រប់ៗអាណត្តិ ក្នុងអំឡុងពេល ២ទស្សវត្សចុងក្រោយនេះ ប្រទេសកម្ពុជាមានការីកចម្រើនយ៉ាងខ្លាំងក្នុងការកាត់បន្ថយនូវអត្រាមរណៈភាពមាតា ទារក កុមារ ដែលទាំងនេះក៏ដោយសារកត្តារួមចំណែក ដូចជា ការពង្រឹងប្រព័ន្ធសុខាភិបាល ការពង្រឹងប្រព័ន្ធសមត្ថភាពធនធានមនុស្ស។ រីឯអត្រាមរណៈភាពរបស់ទារក។ទើបកើត កុមារអាយុក្រោម ៥ឆ្នាំ ក៏ដូចជាអត្រាមរណៈភាពរបស់កុមារអាយុក្រោម ៥ឆ្នាំ បានថយចុះច្រើនជាងពាក់កណ្តាលបើធៀបនឹងឆ្នាំ២០១៤។ក្នុងនោះអត្រាមរណៈភាពរបស់ទារកទើបកើត គឺនៅសល់ត្រឹមតែ៨ ក៏ដូចជាក្រោមមួយឆ្នាំ១២ និងក្រោម ៥ឆ្នាំ តែ១៦ នៅក្នុង ១ពាន់កំណើតរស់តែប៉ុណ្ណោះ។ នេះមានន័យថា​ប្រទេសកម្ពុជាសម្រេចបានរួចហើយនៅគោលដៅអភិវឌ្ឍន៍ ប្រកបដោយចិរយភាពនៅ ឆ្នាំ២០៣០ ក៏ដូចជាការបញ្ចប់នូវការស្លាប់ដែលអាចបង្ការបានរបស់ទារក និងកុមារ។

ដោយឡែក សម្រាប់អាហារូបត្ថម្ភមាតា ទារក និងកុមារវិញ គឺនៅតែជាសូចនាការអាទិភាពមួយយ៉ាងសំខាន់ ប៉ុន្តែ ការសម្រេចបាននូវវឌ្ឍនភាពនៅតែមានការយឺតយ៉ាវ បើធៀបទៅនឹងសូចនាករសុខភាពផ្សេងៗទៀត។ លោកស្រី បានបញ្ជាក់ថា នៅកម្ពុជា ក្នុងរយៈពេល ២០ឆ្នាំចុងក្រោយនេះ បញ្ហាអាហារូបត្ថម្ភត្រូវបានកែលម្អច្រើន ប៉ុន្តែនៅតែជាការព្រួយបារម្ភផ្នែកសុខភាពសាធារណៈ និងការអភិវឌ្ឍ ជាពិសេស ចំពោះស្ត្រីក្នុងវ័យបន្តពូជ និងកុមារអាយុក្រោម ៥ឆ្នាំ។ ១៦ភាគរយនៃកុមារ អាយុក្រោម ៥ឆ្នាំ មានទម្ងន់ទាប និង ១០ភាគរយ មានបញ្ហាស្គមស្គាំង ជាពិសេស កុមារដែលរស់នៅតាមតំបន់ជនបទ ដែលអត្រានេះ ហាក់ពុំមានការប្រែប្រួលទាល់តែសោះនៅក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ។

រដ្ឋលេខាធិការដដែលរូបនេះ បានបន្តទៀតថា ស្រ្តីក្នុងវ័យបន្តពូជ ៤ភាគរយមានទម្ងន់ទាប និង៣៣ភាគរយលើសទម្ងន់ និងមានជំងឺធាត់ជ្រុល ហើយនេះក៏ជាចំណុចមួយដែលនៅតែមានការព្រួយបារម្ភយ៉ាងខ្លាំង ពីព្រោះ អត្រានៃស្រ្តីដែលមានការលើសទម្ងន់មានការកើនឡើងស្ទើរតែគុណនឹង២ ដែលគួរយកចិត្តទុកដាក់។ លោកស្រីបន្តថា កាលណាដែលស្រី្តមានការកើនទម្ងន់ ឬលើសទម្ងន់ អាចធ្វើឱ្យប៉ះពាល់ដល់ការបង្កកំណើត ក៏ដូចជាបញ្ហាសុខភាពផ្សេងៗផងដែរ។

យ៉ាងណាមិញ បើទោះបីជាបញ្ហាក្រិសក្រិនរបស់កុមារថយចុះពី ៥០ភាគរយនៅក្នុងឆ្នាំ២០០០ មកនៅត្រឹម ២២ភាគរយនៅឆ្នាំ២០២១ យ៉ាងណាក៏ដោយក៏ប្រវ៉ាឡង់នេះនៅមានកម្រិតខ្ពស់ បើធៀបទៅនឹងកម្រិតកំណត់សម្រាប់សុខភាពសាធារណៈរបស់អង្គការសុខភាពពិភពលោក ដែលជាការគំរាមកំហែងមួយ និងជាការរាំងស្ទះដល់និរន្តរភាពនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច មូលធនមនុស្ស និងការរីកចម្រើនរទះដល់និរន្តរភាពនៃការអភិវឌ្ឍសង្គមរបស់ប្រទេសជាតិ។ លោកស្រីថា ការដោះស្រាយបញ្ហា ក្រិសក្រិនមានសារសំខាន់ណាស់ និងចាំបាច់ដើម្បីឱ្យកម្ពុជា អាចសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាពនៅឆ្នាំ២០៣០។

លោកស្រី បានបន្ថែមថា កង្វះអាហារូបត្ថម្ភ បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ការខាតបង់សេដ្ឋកិច្ច ដែលបង្កដោយកត្តាសត្យានុម័តមួយចំនួន ដូចជា ប្រជាពលរដ្ឋភាគច្រើននៅតាមជនបទទទួលបានអាហារូបត្ថម្ភ ជាពិសេស អាហារសម្បូរសាធាតុចិញ្ចឹមនៅមានកម្រិតទាប អត្រាជំងឺឆ្លងនៅមានកម្រិតខ្ពស់ អត្រាប្រើប្រាស់ទឹកស្អាត និងអនាម័យនៅពុំទាន់បានល្អ និងទម្លាប់ការបរិភោគអាហាររបស់មាតា និងការចិញ្ចឹមទារក និងកុមារតូចនៅពុំទាន់បានសមស្របនៅឡើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម