ព័ត៌មានជាតិ
ស្ត្រីមានផ្ទៃពោះ និងទើបសម្រាល ស្នាក់នៅមណ្ឌលសុវត្ថិភាពទាំង៦ ក្នុងស្រុកក្រឡាញ់ ទទួលបានកញ្ចប់អាហារូបត្ថម្ភ
ស្ត្រីមានផ្ទៃពោះ ស្រី្តទើបសម្រាលកូន ស្រ្តីកំពុងបំបៅដោះកូន ដែជាជនភៀសសឹកកំពុងស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាព ទាំង ៦មណ្ឌល ក្នុងស្រុកក្រឡាញ់ត្រូវបានទទួលកញ្ចប់អាហារូបត្ថម្ភ។

កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ លោក សុខ ណារ៉េត អភិបាលស្រុកកក្រលាញ់ បានចូលរួមប្រគល់កញ្ចប់អាហារូបត្ថម្ភសម្រាប់ស្ត្រីមានផ្ទៃពោះ ស្រី្តទើបសម្រាលក្រោមអាយុ ១ខែ ស្រ្តីកំពុងបំបៅដោះកូនដែលមានកូនអាយុក្រោម ២ឆ្នាំ កុមារអាយុពី ៦ខែដល់ ១២ខែ និងកុមារអាយុពី ១២ដល់ ៥៩ខែ នៅទីតាំងមណ្ឌលសុវត្ថិភាពជនភៀសសឹក ដើម្បីជួយលើកកម្ពស់ការថែទាំសុខភាព និងអាហារូបត្ថម្ភដល់ជនភៀសសឹក ដែលកំពុងស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាពទាំង៦មណ្ឌលក្នុងស្រុកក្រឡាញ់។
មណ្ឌលសុវត្ថិភាពទាំង៦ រួមមាន មណ្ឌលវត្តធម្មរង្សីសំពៅលូន មណ្ឌលវត្តពោធិ៍ក្រឡាញ់ ស្ថិតនៅឃុំក្រឡាញ់ មណ្ឌលវត្តភ្នំទ្រង់បាត ស្ថិតនៅឃុំកំពង់ថ្កូវ មណ្ឌលវត្តបូរណ៍ខ្នាតេជោ ស្ថិតក្នុងឃុំចន្លាស់ដៃ មណ្ឌលវត្តបូទុម្មរតនញាណ ហៅវត្តស្រណាល ស្ថិតក្នុងឃុំស្រណាល និងមណ្ឌលវត្តនាវ័ន្តរស្មីប្រាសាទខ្នារ ស្ថិតក្នុងឃុំក្រូចគរ ស្រុកក្រឡាញ់ ខេត្តសៀមរាប។

បើតាមរដ្ឋបាលខេត្តសៀមរាប កញ្ចប់អាហារូបត្ថម្ភនេះ គាំទ្រដោយស្ថានទូតអាឡឺម៉ង់ ប្រចាំប្រទេសកម្ពុជា តាមរយៈអង្គការទស្សនៈពិភពលោកអន្តរជាតិ កម្ពុជា។ ក្នុងនោះមាន កញ្ចប់កុមារអាយុ ៦ខែ ដល់១ឆ្នាំ មាន១៣កញ្ចប់ កញ្ចប់កុមារ អាយុ១ឆ្នាំដល់៥៩ខែ មាន១៩០កញ្ចប់ កញ្ចប់ស្រ្តីមានផ្ទៃពោះនិងស្ត្រីមានកូនបៅដោះក្រោមអាយុ២ឆ្នាំ ១១៩កញ្ចប់ ស្ដ្រីទើបសម្រាលកូនក្រោម១ខែ ១៣កញ្ចប់៕





-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


