អ្នកកាសែត Archives - Kampuchea Thmey Daily

ត្រឹមជាង​២ឆ្នាំ ​អ្នក​កាសែត ២៦២នាក់​ ​ត្រូវសម្លាប់​នៅ​ហ្គាហ្សា​ ដោយសារ​​អ៊ីស្រាអែល​
​សមាគម​អ្នក​កាសែត​ប៉ាឡេស្ទីន បាន​លើក​ឡើង​​នៅ​​ថ្ងៃអាទិត្យថា ខ្លួន​បាន​កត់ត្រាការរំលោភ​បំពាន និងការវាយប្រហារ​ជាង​ ៣០០លើក ​ប្រឆាំង​នឹង​អ្នកកាសែតប៉ាឡេស្ទីន​ចាប់​តាំង​ពី​ដើម​ឆ្នាំ២០២៦ ចំពេល​មានការកើនឡើង​នៃការកំណត់គោលដៅ​លើបុគ្គលិក​ក្នុង​ប្រព័ន្ធផ្សព្វផ្សាយ​។​ យោង​បណ្តាញ​ផ្សព្វផ្សាយ​អន្តរជាតិ​។

ការប្រកាស​​របស់​សមាគម បាន​ធ្វើ​ឡើង ​អំឡុង​ពេល​ប្រារព្ធ​ទិវា​សេរីភាព​សារព័ត៌​មាន​ពិភពលោកលើក​ទី​៣៣ និងការ​តវ៉ាប្រឆាំង​នឹងការវាយប្រហាររបស់​អ៊ីស្រាអែល​​ជា​បន្ត​បន្ទាប់​លើ​អ្នក​កាសែត។ នេះ​បើ​យោង​តាម​ភ្នាក់​ងារ​សារព័ត៌មាន​តួក​គី Anadolu ចុះ​ផ្សាយ​ថ្ងៃ​ទី០៣ ខែ​ឧសភា ឆ្នាំ​២០២៦ ។

អ្នក​កាសែត​ដែល​អ៊ីស្រាអែល​បាន​សម្លាប់​។ រូបភាព៖ Al Jazeera

លោក Omar Nazzal អនុ​ប្រធានសមាគមថ្លែងទៅកាន់មនុស្ស​ជា​ច្រើន​ថា៖ « សកម្មភាព​ដែល​រៀប​ចំ​ឡើង​នៅ​ថ្ងៃសេរីភាពសារព័ត៌មានពិភព​លោក មាន​គោលបំណង​បញ្ជាក់​ពីលក្ខខណ្ឌពិសេសនិងមិនធ្លាប់មានពីមុន​មកដែល​អ្នកកាសែតប៉ាឡេស្ទីនបាន​ធ្វើការ»។

លោក បន្ថែម​ថា៖ « អ្នកសារព័ត៌មាន​កំពុង​ប្រឈមនឹង​សង្គ្រាម​ដ៏​សាហាវ​យង់ឃ្នង​បំផុតរបស់អ៊ីស្រាអែល។ ការរំលោភ​បំពាន​ជាង ៤០០០ ត្រូវ​បានកត់ត្រាប្រឆាំងនឹង​​អ្នក​បម្រើការ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ ចាប់តាំងពីការចាប់ផ្តើម​សង្គ្រាម​លើ​តំបន់ហ្គាហ្សាក្នុងខែតុលា ឆ្នាំ​២០២៣»។

ដោយ​ឡែក លោក Mohammad al-Lahham ប្រធាន​គណៈកម្មាធិការសេរីភាព​​ប៉ា​ឡេស្ទីន​និយាយថា៖ « ចំនួនអ្នកសារព័ត៌​មាន​ដែលត្រូវបាន​សម្លាប់បាន​កើន​ឡើង​ដល់ ២៦២នាក់ មាន​ទាំង​បុរស​​និង​ស្រ្តី​ ចាប់​តាំងពីថ្ងៃនោះមក ក្នុងនោះ​ មាន ២៦១នាក់​ នៅក្នុងតំបន់ហ្គាហ្សា ដោយ​​អ្នកសារព័ត៌មានចំនួន៦នាក់​ ​ត្រូវបានសម្លាប់ចាប់​តាំងពីដើមឆ្នាំ​២០២៦ »។

លោកបន្ថែមថា៖ « ឆ្នាំនេះក៏មាន​អ្នក​រងរបួស​ដោយផ្ទាល់​ចំនួន ១០នាក់ ការចាប់​ខ្លួនចំនួន ២២ករណី ការឃុំខ្លួន ឬការរារាំងមិនឱ្យផ្សាយ​ព័ត៌មានចំនួន ១២០ករណី និងការវាយប្រហារ​ចំនួន ១២លើក​ ធ្វើ​ឡើង​ដោយ​​អ៊ីស្រាអែល»។

បើ​ទោះបីជាមានបទឈប់បាញ់ចាប់​តាំងពីខែតុលា ឆ្នាំ២០២៥ ក៏​ដោយ ក៏អ៊ីស្រាអែលនៅតែបន្តវាយប្រហារជារៀងរាល់ថ្ងៃ និង​ការ​បិទ​ផ្លូវ សម្លាប់មនុស្សរាប់រយនាក់​បន្ថែមទៀត ធ្វើឱ្យស្ថានភាព​មនុស្ស​ធម៌កាន់តែអាក្រក់ទៅៗនៅ​ក្នុងតំបន់ ដែលជាជម្រករបស់​ប្រជាជន​ប៉ាឡេស្ទីន​​ជាង​ ២.៤លាននាក់ និងមាន​​មនុស្ស​ ១.៥លាន​នាក់​ផ្លាស់​ទី​លំនៅ​៕

ប្រែសម្រួល៖ ណឺ មិនា

The post ត្រឹមជាង​២ឆ្នាំ ​អ្នក​កាសែត ២៦២នាក់​ ​ត្រូវសម្លាប់​នៅ​ហ្គាហ្សា​ ដោយសារ​​អ៊ីស្រាអែល​ appeared first on Kampuchea Thmey Daily.

​ទី​វា​សេរីភាពសារព័ត៌មាន៖ អឺរ៉ុប​​​អំពាវ​នាវ​ឱ្យ​ស៊ើប​អង្កេត ​លើការ​សម្លាប់​អ្នក​កាសែត​​នៅ​តំបន់​ជម្លោះ​​
ប្រធាន​គោល​នយោបាយ​ការបរទេស​របស់​សហភាពអឺរ៉ុប (EU) លោកស្រី Kaja Kallas បាន​អំពាវ​នាវ​នៅ​ថ្ងៃអាទិត្យ ឱ្យមានការស៊ើបអង្កេតពេញ​លេញមួយ​លើ​ការ​សម្លាប់អ្នកកាសែតនៅក្នុងតំបន់​ជម្លោះ រួមមាន​ នៅ​ប្រទេស​អ៊ុយក្រែន តំបន់ហ្គាហ្សា ប្រទេសលីបង់ និងផ្នែកខ្លះនៃទ្វីប​អាហ្វ្រិក​។

យោង​តាម​ភ្នាក់​ងារ​សារព័ត៌មាន​តួក​គី Anadolu ផ្សាយ​ថ្ងៃ​ទី​០៣ ខែ​ឧសភា ឆ្នាំ​២០២៦ លោកស្រី Kallas បាន​លើក​ឡើងក្នុង​សេចក្តីថ្លែងការណ៍​មួយក្នុង​នាម​សហភាពអឺរ៉ុប សម្រាប់​ទិវាសេរីភាពសារព័ត៌​មានពិភព​លោកលើក​ទី​៣៣ ឆ្នាំ​២០២៦ ថា៖ « ឆ្នាំ២០២៥ គឺជា​ឆ្នាំដ៏សាហាវ​បំផុតសម្រាប់អ្នកកាសែត​ទូទាំង​ពិភពលោក ​ហើយ​ការសម្លាប់ ការធ្វើឱ្យ​របួស ឬការគំរាមកំហែងពួកគេ​ក្លាយ​ជា​ការ​ពិត​ដ៏គួរឱ្យរន្ធត់មួយ»។

ប្រធាន​គោល​នយោបាយ​ការបរទេស​របស់​សហភាពអឺរ៉ុប លោកស្រី Kaja Kallas. រូបភាព៖ Reuters.

លោកស្រី​ បញ្ជាក់​ថា៖ «ការសម្លាប់​អ្នក​កាសែត និងអ្នក​ជំនាញ​ប្រព័ន្ធផ្សព្វផ្សាយ ដូចយើង​បាន​ឃើញ​នៅក្នុងសង្គ្រាម​ឈ្លាន​ពាន​របស់​រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន និងនៅ​ក្នុងជម្លោះបច្ចុប្បន្ន​នៅមជ្ឈិម​បូព៌ា ថ្មីៗ​នេះនៅតំបន់ហ្គាហ្សា និងនៅលីបង់ ក៏ដូចជានៅ​អាហ្វ្រិក គួរតែត្រូវ​បាន​ស៊ើបអង្កេតយ៉ាងពេញលេញ ហើយអ្នក​នៅ​ពី​ក្រោយ​រឿង​នេះ​​ត្រូវ​តែ​ទទួលខុសត្រូវ»។

លោកស្រី Kallas ក៏បាន​សង្កត់ធ្ងន់​លើតម្រូវការ​សម្រាប់សារព័ត៌មាន​សេរី ដោយ​គូសបញ្ជាក់ថា ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ​គឺជាមូលដ្ឋាន​គ្រឹះ​នៃ​សង្គមប្រជាធិបតេយ្យ​​។

លោកស្រីបន្ថែម​ថា៖ « ច្បាប់អន្តរជាតិ​គឺច្បាស់លាស់! អ្នកសារ​ព័ត៌មាន​ត្រូវតែទទួលបាន​ការការពារគ្រប់​ពេល​វេលា។ ពួកគេត្រូវតែ​អាចអនុវត្ត​ការងាររបស់​ពួកគេដោយសេរី ដោយគ្មានការជ្រៀតជ្រែក​ហួសហេតុ ការភ័យ​ខ្លាចនៃអំពើហិង្សា ការយាយី ការបំភិតបំភ័យ ការ​ធ្វើទុក្ខបុកម្នេញ ឬការបណ្តេញចេញ​ណាមួយ​ឡើយ​»៕

ប្រែសម្រួល៖ ណឺ មិនា

The post ​ទី​វា​សេរីភាពសារព័ត៌មាន៖ អឺរ៉ុប​​​អំពាវ​នាវ​ឱ្យ​ស៊ើប​អង្កេត ​លើការ​សម្លាប់​អ្នក​កាសែត​​នៅ​តំបន់​ជម្លោះ​​ appeared first on Kampuchea Thmey Daily.

អ៊ីស្រាអែល​សម្លាប់​អ្នក​កាសែត​បី​នាក់​​ក្នុង​​ថ្ងៃ​តែ​​មួយ​​​ ទាំង​នៅ​លីបង់​និង​តំបន់​ហ្គាហ្សា​
គណៈ​កម្មាធិការការពារ​អ្នកកាសែត (CPJ) ថ្កោលទោស​យ៉ាងខ្លាំង ចំពោះ​ការ​សម្លាប់អ្នកកាសែត​បីនាក់​នៅក្នុង​ប្រទេសលីបង់និង​តំបន់​ហ្គាហ្សា​ដោយ​ភាគី​អ៊ីស្រាអែល​ក្នុងរយៈពេលមួយថ្ងៃ ដែលមាន​ម្នាក់​ក្នុង​ចំណោម​ពួកគេ​គឺជាការ​កំណត់​គោលដៅ​វាយ​ប្រហារ​របស់​យោធា​អ៊ីស្រាអែល​​តែម្តង​​។ គំរូ​នៃ​ការវាយប្រហារ​នេះ គូស​បញ្ជាក់ពី​បរិបទ​នៃ​ភាព​គ្មានទោសពៃរ៍​កាន់​តែអាក្រក់​ទៅៗ និងការ​មិន​អើពើ​នឹងច្បាប់អន្តរជាតិ។

យោង​តាមសារព័ត៌មាន Al Jazeera និង CPJ ផ្សាយ​ថ្ងៃ​ទី​៨ ខែមសា ឆ្នាំ​២០២៦ បាន​លើក​ឡើង​ថា ការវាយប្រហារ​ដោយចេតនា មិនរើស​​​គោលដៅ​​ ឬមិន​បែងចែក​លើ​អ្នក​កាសែតនិង​ជនស៊ីវិល​ក្រោមច្បាប់​មនុស្សធម៌អន្តរ​ជាតិ គឺ​ជា​ឧក្រិដ្ឋកម្ម​សង្គ្រាម​ជាក់ស្តែង​ ជាពិសេស​តម្រូវឱ្យមានការស៊ើប​អង្កេត​បន្ទាន់​និង​ប្រកប​ដោយ​​ប្រសិទ្ធ​ភាព​។

ការវាយ​ប្រហារ​របស់​អ៊ីស្រាអែល​លើ​លីបង់​។ រូបភាព៖ Reuters

អ៊ីស្រាអែល​បើក​ការ​វាយប្រហារដ៏សាហាវទាំង​នៅតំបន់ហ្គាហ្សា​និង​លីបង់​នៅ​ថ្ងៃពុធ ក្នុងពេលដែលបទ​ឈប់បាញ់​ទូទាំង​តំបន់​​​​ចូលជាធរមាន​ ដោយសម្លាប់អ្នក​កាសែត លោក Mohammed Samir Washah, អ្នក​នាង Ghada Dayekh និងអ្នក​នាង Suzan Khalil ដែលការណ៍​នេះ ​ជា​កំណើន​​​នៃការវាយប្រហារ​លើ​មក​លើ​អ្នក​សារព័ត៌មាន។

លោក Washah ជា​អ្នកឆ្លើយឆ្លងព័ត៌​មាន​របស់ Al Jazeera ​ដែល​មាន​មូល​ដ្ឋាននៅ​ប្រទេសកាតា ត្រូវបានសម្លាប់នៅពេលដែល​ដ្រូន​របស់អ៊ីស្រាអែលវាយ​ប្រហារ​មក​លើ​រថយន្តរបស់​លោក​នៅ​​ក្នុងទីក្រុង​ហ្គាហ្សា។

ចំណែក​នៅ​ប្រទេសលីបង់ ជា​ការវាយប្រហារដាច់ដោយឡែកពីគ្នា​របស់​អ៊ីស្រាអែល​ បាន​សម្លាប់​អ្នកនាង​ Dayekh ដែល​ជាពិធីករ​របស់​សារព័ត៌មាន​ Sawt Al-Farah មាន​មូល​ដ្ឋាន​នៅ​លីបង់​ និងអ្នក​នាង​ Khalil ជាអ្នកយកព័ត៌មាននិងជាពិធីករ​នៅ​លើ​ទូរទស្សន៍ Al-Manar និងវិទ្យុ Al-Nour ។

លោក Mohammed Samir Washah ជា​អ្នកឆ្លើយឆ្លងព័ត៌​មាន​របស់ Al Jazeera ។ រូបភាព៖ ICSPR

ការសម្លាប់ទាំងនេះ​កើតឡើង​ចំពេល​មានការទម្លាក់គ្រាប់​បែក​កាន់​តែ​ខ្លាំង​របស់អ៊ីស្រាអែល ​នៅទូទាំងប្រទេសលីបង់ ប៉ុន្មាន​ម៉ោង​ បន្ទាប់​ពី​បទ​ឈប់បាញ់​រវាងអ៊ីរ៉ង់-អ៊ីស្រាអែល និងសហរដ្ឋអាមេរិក​។

ក្នុង​ពេល​នោះដែរ​​ មាន​​ការវាយ​ប្រហារជាង ១០០លើកធ្វើ​ឡើង​ក្នុង​រយៈ​ពេលប៉ុន្មាន​នាទី​ សម្លាប់​ជន​ស៊ីវិល​ ២៥៤នាក់ និង​រងរបួស​ ១ ១៦៥នាក់ ទោះបីជា​មានការប្រកាស​បទឈប់បាញ់ដោយ​ភាគី​អាមេរិក​-​អ៊ីរ៉ង់​​ក៏​ដោយ​។

CPJ សង្កត់​ធ្ងន់​​ថា​៖ « ការ​សម្លាប់អ្នកកាសែត​នៅតំបន់ហ្គាហ្សានិង​ប្រទេស​លីបង់នាពេលបច្ចុប្បន្ននេះ​ វា​មិនមែនជារឿងចៃដន្យទេ​ តែ​ជាផ្នែកមួយនៃការវាយ​ប្រហារកាន់​តែទូលំទូលាយ​លើ​សេរីភាព​សារព័ត៌មាន​។ សហគមន៍អន្តរជាតិត្រូវតែធ្វើសកម្មភាពឥឡូវនេះ ដើម្បីបញ្ឈប់ការ​វាយ​ប្រហារ​ខុស​ច្បាប់​របស់​អ៊ីស្រាអែល​​»៕

ប្រែសម្រួល៖ ណឺ មិនា

The post អ៊ីស្រាអែល​សម្លាប់​អ្នក​កាសែត​បី​នាក់​​ក្នុង​​ថ្ងៃ​តែ​​មួយ​​​ ទាំង​នៅ​លីបង់​និង​តំបន់​ហ្គាហ្សា​ appeared first on Kampuchea Thmey Daily.

លោក ត្រាំ ​គំរាម​ចាប់​អ្នក​កាសែត​ម្នាក់​ដាក់​គុក​ បន្ទាប់​ពី​ធ្វើ​ឱ្យ​បែក​ធ្លាយ​​ព័ត៌មាន​​យោធា​អាមេរិក​​
ប្រ​ធានា​ធិបតី​សហរដ្ឋ​អាមេរិក​ លោក ដូណាល់ ត្រាំ គំរាម​ចាប់អ្នក​កាសែត​ម្នាក់​​ដាក់​​គុក បន្ទាប់​ពី​​​​លេច​ធ្លាយ​ព័ត៌មាន​​លម្អិត​​​និង​ធ្វើឱ្យស្មុគ​ស្មាញដល់​បេសកកម្ម​ជួយសង្គ្រោះ​ដល់​​​សមាជិក​​​អាកាសយានិក​នៃយន្តហោះចម្បាំង F-១៥E Strike Eagle របស់អាមេរិក ដែល​ត្រូវបាន​បាញ់ទម្លាក់លើទឹក​ដី​អ៊ីរ៉ង់​កាល​ពី​សប្តាហ៍មុន។ នេះ​បើយោង​តាមសារព័ត៌មាន​ Al Jazeera និង RT ផ្សាយ​ថ្ងៃ​ទី​៦ ខែមេសា ឆ្នាំ​២០២៦ ។

លោក ត្រាំ​ និង​មន្រ្តី​ការពារ​ជាតិអាមេរិក។ រូបភាព៖ Reuters

ថ្លែងក្នុង​សន្និសីទ​សារព័ត៌មានមួយ​នៅសេតវិ​មាន លោក ត្រាំ​ បាន​លើក​ឡើង​ថា អ្នកបើកយន្តហោះត្រូវបាន​ជួយ​​សង្គ្រោះក្នុង​រយៈ​ពេល​ប៉ុន្មាន​ម៉ោង​នៅ​ថ្ងៃសុក្រ ខណៈយោ​ធាកាន់​​ប្រព័ន្ធអាវុធដែលរងរបួស​ធ្ងន់ធ្ងរ និង​លាក់ខ្លួនក្នុង​ភ្នំបាន​ជួយ​សង្គ្រោះ​នៅព្រឹក​ថ្ងៃ​អាទិត្យ បន្ទាប់​ពី​បេស​កកម្ម​ស្មុគស្មាញ​មួយ​ពាក់​ព័ន្ធ​នឹងយន្តហោះជាង​ ១៥០គ្រឿង។

លោក បន្ត​ថា រដ្ឋាភិបាល​សង្ឃឹម​ថា​នឹង​រក្សាការបាត់ខ្លួនរបស់​អ្នក​បើក​យន្ត​ហោះ​ទីពីរ​ជាសម្ងាត់ ដើម្បីការពារពួក​គេ​​ពី​កងកម្លាំង​អ៊ីរ៉ង់។

យ៉ាង​ណា​បន្ទាប់​ពីប្រព័ន្ធផ្សព្វផ្សាយ​ជាច្រើនរាយការណ៍​ថាសមាជិក​នាវិក​ម្នាក់នៅតែបាត់ខ្លួន លោក ត្រាំ​ ចោទប្រកាន់ថាការ​ផ្សាយ​​ព័ត៌មាននេះ​បាន​ជូនដំណឹងដល់យោធាអ៊ីរ៉ង់និង​ធ្វើ​ឱ្យ​ជីវិត​របស់​សមាជិកយោធា​គ្រោះ​ថ្នាក់​។

លោក​ត្រាំ​ប្រាប់អ្នកយកព័ត៌មាន​ថា៖ «យើងនឹងទៅកាន់ក្រុមហ៊ុនផ្សព្វផ្សាយដែលបានបញ្ចេញព័ត៌មាននេះ ហើយយើងនឹងនិយាយថា វាជាសន្តិសុខជាតិ ​មិន​ធ្វើ​វា​ទេ​​​​ ឬចង់ទៅចូលគុក។ អ្នកដែលធ្វើព័ត៌មាននេះ នឹងទៅចូលគុក បើសិនគាត់  [​អ្នក​កាសែត​] មិនព្រមនិយាយឱ្យដឹងពីប្រភព [ដែលបញ្ចេញព័ត៌មាននេះ]។

ប្រធានាធិបតី​រូប​អាមេរិក​បន្ត​ទៀត​ថា​៖ « វាបាន​ក្លាយជាប្រតិបត្តិការ​ដ៏​លំបាកជាង​មុនដោយសារលេចធ្លាយព័ត៌មាន។ ភ្លាមៗនោះ​ ប្រទេស​អ៊ី​រ៉ង់ទាំងមូលបាន​ដឹងថា មានអ្នកបើកយន្តហោះម្នាក់​នៅលើទឹកដី​របស់ពួកគេ កំពុងតស៊ូ​ដើម្បី​រក្សា​ជីវិត​របស់​គាត់​»៕

ប្រែសម្រួល៖ ណឺ មិនា

The post លោក ត្រាំ ​គំរាម​ចាប់​អ្នក​កាសែត​ម្នាក់​ដាក់​គុក​ បន្ទាប់​ពី​ធ្វើ​ឱ្យ​បែក​ធ្លាយ​​ព័ត៌មាន​​យោធា​អាមេរិក​​ appeared first on Kampuchea Thmey Daily.

អ៊ី​ស្រាអែល​​ជា​ប្រទេស​​​សម្លាប់​អ្នក​កាសែត​​​ច្រើន​បំផុត​​​ក្នុង​​​ឆ្នាំ២០២៥​៖ CPJ
អ៊ី​ស្រាអែល​បាន​សម្លាប់​បុគ្គលិក​ប្រព័ន្ធផ្សព្វផ្សាយនិង​អ្នក​កាសែតក្នុង​មួយ​តំបន់យ៉ាង​ហោច​ណាស់ ៨៤ នាក់ ​ក្នុងឆ្នាំ ២០២៥ ច្រើន​ជាង​ប្រទេស​ដទៃ​ទៀត និង​ជា​ឆ្នាំ​ដែល​អ្នក​ធ្វើ​ការ​លើ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​​ស្លាប់​​ច្រើន​​បំផុត​មិនធ្លាប់​មាន​​​​ក្នុង​​ប្រវត្តិសាស្រ្ត​។

អ្នក​កាសែត​ប៉ាឡេស្ទីន។ រូបភាព៖ Reuters

យោង​តាម Al Jazeera ចុះផ្សាយ​ថ្ងៃ​ទី​២៥ខែ​កុម្ភៈ​ គណៈ​កម្មាធិការ​ការពារ​អ្នកកាសែត (CPJ) បាន​ចេញ​ផ្សាយ​របាយ​ការណ៍​​​ប្រចាំ​ឆ្នាំ​នេះ​នៅ​ថ្ងៃ​ពុធ ហើយ​បាន​ចង្អុលបង្ហាញ​អំពី «​​វប្បធម៌​គ្មានទោស​ពៃរ៍​ជាប់​លាប់​ ចំពោះ​ការ​វាយ​ប្រហារ​លើ​អ្នក​សារព័ត៌មាន​ដោយ​យោធា​អ៊ីស្រាអែល»។

គួរ​បញ្ជាក់​ថា​ បុគ្គលិក​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ចំនួន ១២៩នាក់ ត្រូវ​បាន​សម្លាប់​ នៅ​កន្លែង​ផ្សេង​ៗទៀតក្នុង​ប្រទេសឬ​តំបន់​តែ​១​ឆ្នាំ២០២៥ ជា​តួលេខ​ខ្ពស់បំផុត​ ចាប់​តាំង​ពី​ក្រុមអ្នក​​ឃ្លាំ​មើល​ចាប់​ផ្តើមកំណត់​ត្រា​នៅ​ឆ្នាំ ១៩៩២។

អ៊ី​ស្រាអែល​ទទួល​ខុស​ត្រូវ​ចំពោះ​ចំនួន​អ្នកស្លាប់​តែ​ជាងពីរភាគបី នៃ​អ្នក​ទាំង​អស់​នោះ​ប៉ុណ្ណោះ​។​

គណៈ​កម្មការអ្នក​កាសែត CPJ និយាយថា បុគ្គលិក​ប្រព័ន្ធផ្សព្វផ្សាយ​ភាគ​ច្រើន​ដែលអ៊ីស្រាអែលសម្លាប់​គឺជាជនជាតិប៉ាឡេស្ទីន ប៉ុន្តែ​ការ​វាយ​ប្រហារ​តាមអាកាស​របស់​អ៊ីស្រាអែល​ក៏​បាន​សម្លាប់​បុគ្គលិក​ចំនួន ​៣១នាក់ ក្នុង​ការិយាល័យ​កាសែត​យេម៉ែន(Yemeni)ផង​ដែរ​។​

អ៊ីស្រាអែល​ធ្វើ​ការ​វាយ​ប្រហារ​យ៉ាង​ខ្លាំង ចំពោះ​អ្នក​កាសែត​ជា​គោលដៅរបស់​ពួក​គេ។ CPJ ចាត់ថ្នាក់​ថា៖«វាជាឃាតកម្ម ដែល​អនុវត្ត​ឧប្ប​ត្តិ​ហេតុ​ដ៏សាហាវ​ចំនួន ៣៨ករណី ​ក្នុងចំណោម៤៧​ករណី​ ត្រូវ​បានកត់ត្រា​ទូ​ទាំង​ពិភពលោក​ដោយ​អង្គការ CPJ»​។

CPJ លើក​ឡើង​​ក្នុងសេចក្តី​ថ្លែង​ការណ៍មួយ​ថា៖«បច្ចុប្បន្ន​​នេះប្រទេស​​អ៊ី​ស្រាអែល​បាន​សម្លាប់អ្នកកាសែតច្រើនជាងរដ្ឋាភិបាលដទៃទៀត​ចាប់​តាំងពី CPJ ចាប់ផ្តើម​ប្រមូល​​​ចងក្រង​​​របាយការណ៍​​​នៅ​ឆ្នាំ ១៩៩២»។

CPJ ព្រមាន​ទៀត​ថា ចំនួន​ពិតប្រាកដ​នៃអ្នកកាសែត​ដែល​ត្រូវ​បាន​អ៊ី​ស្រា​អែល​កំណត់គោលដៅ និងសម្លាប់​អាច​មាន​ចំនួន​​ខ្ពស់​ជាង​នេះ​ទៅ​ទៀត ព្រោះ​ការសម្លាប់មួយចំនួន​អាចត្រូវលាក់បាំង​ដោយ​ការ​រឹត​ត្បិត​សារព័ត៌មាន និង​ភាព​លំបាក​ផ្នែក​មនុស្ស​ធម៌ ធ្វើឱ្យ​ស្មុគ​ស្មាញ​ដល់​ការ​ ស៊ើប​អង្កេត អំឡុង​ពេល​សង្គ្រាម​ប្រល័យ​ពូជសាសន៍​របស់​អ៊ីស្រាអែល​លើ​តំបន់​ហ្គាហ្សា។

CPJ បន្ត​ថា៖«ដោយ​មាន​ភស្តុតាង​ជាច្រើន​ត្រូវបានបំផ្លាញ​ចោល​នា​ពេល​បច្ចុប្បន្ននេះ ចំនួន​ពិតប្រាកដនៃអ្នកកាសែត​ប៉ាឡេស្ទីន​ក្នុង​តំបន់​ហ្គាហ្សា ត្រូវ​បាន​កំណត់​គោលដៅ​ដោយ​ចេតនា​ របស់​អ៊ី​ស្រា​អែល​ អាច​នឹង​គ្មានអ្នក​ដឹង​ឡើយ»៕

ប្រែសម្រួល៖ ណឺ មិនា

The post អ៊ី​ស្រាអែល​​ជា​ប្រទេស​​​សម្លាប់​អ្នក​កាសែត​​​ច្រើន​បំផុត​​​ក្នុង​​​ឆ្នាំ២០២៥​៖ CPJ appeared first on Kampuchea Thmey Daily.

អ្នកសារព័ត៌មាន​ស្លាប់ច្រើន​បំផុត​នៅ​ប៉ាឡេ​ស្ទីន​​​ក្នុង​ឆ្នាំ​​២០២៥ ខណៈតំបន់​ច្រើនទៀត​មាន​ហានិភ័យ​ខ្ពស់​​​​​
ប៉ា​ឡេ​ស្ទីន​គឺ​ជា​កន្លែង​ដែល​អ្នក​កាសែត​ស្លាប់​ច្រើន​ជាង​គេ​ក្នុង​ឆ្នាំ​ ២០២៥ ​ ហើយ​​ទឹក​ដី​​នេះ​​គឺ​ជា​កន្លែង​ដ៏​គ្រោះ​ថ្នាក់​បំផុត​សម្រាប់​អ្នក​កាសែត​​ដែលចុះ​បំពេញ​ភារកិច្ច​​ បើ​ទោះ​បី​ជា​ពួក​គេ​ជា​អ្នក​ដែល​មាន​វិជ្ជាជីវៈ​យ៉ាង​ណា​ក៏​ដោយ​។ នេះ​បើ​យោង​តាម​របាយ​ការណ៍​របស់​អ្នក​កាសែត​ជុំវិញ​ពិភព​លោក​​។

អ្នក​កាសែតនៅតំបន់​ហ្គាហ្សា។ Reuters

សហព័ន្ធ​អ្នក​សារ​ព័ត៌​មាន​អន្តរ​ជាតិ​ (IFJ) ​បាន​និយាយ​ថា​ តំបន់​នេះ​មាន​អ្នក​កាសែត​ស្លាប់​ចំនួន​៧៤​នាក់ កាល​ពី​ឆ្នាំ​មុន​ ជាង​ពាក់​កណ្តាល​នៃ​អ្នក​កា​សែត​​ចំនួន​​​ ១២៨នាក់ និង​​អ្នក​ធ្វើ​ការ​ផ្នែក​ប្រព័ន្ធ​ផ្សព្វ​​ផ្សាយផ្សេងទៀត​ផង​ដែរ​។ នេះបើ​យោង​តាម​របាយ​ការណ៍​មួយ​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ពុធ។

សារព័ត៌មាន Al Jazeera បាន​ផ្សាយ​ឲ្យ​ដឹងថា ​ជម្លោះ​​នៅ​​ក្នុង​តំបន់​​នៅ​​មជ្ឈិម​បូព៌ានេះ​បាន​សម្លាប់​អ្នក​កាសែត​មាន​ដូច​ជា​​ ជន​ជាតិ​អាហ្រ្វិក​ចំនួន ១៨នាក់​ អាស៊ី​ប៉ា​ស៊ី​ហ្វិក១៥នាក់ អាមេរិក ១១នាក់​ និងអឺរ៉ុបចំនួន​ ១០​នាក់​។ ភាគ​ច្រើន​​នៃ​​អ្នក​​ស្លាប់​​ទាំង​​នោះ​​ជា​​បុរស ​ប៉ុន្តែ​​ក្នុង​របាយ​ការណ៍​​​នោះ​​​មាន​​ស្ត្រី​​ ១០នាក់ផងដែរ​​។​

អគ្គលេខាធិការនៃ (IFJ) ​លោក Anthony Bellanger ​បាន​ឱ្យ​ដឹង​ថា​៖«បើ​តាម​ស្ថិតិ​អ្នក​កាសែត​ចំនួន​ ១២៨ បាន​សម្លាប់​ក្នុង​រយៈ​ពេល​តែ​មួយ​ឆ្នាំ​ប៉ុណ្ណោះ​ ដែល​នេះ​គឺ​ជា​វិបត្តិ​សកល​ដ៏​ធំ។ ការ​ស្លាប់​ទាំង​នេះ​គឺ​ជា​ការរំឮក​ថា ​វាជា​អំពើ​ដ៏​ឃោរ​ឃៅ​មួយ​ ដែល​អ្នក​សារព័ត៌​មាន​កំពុង​ត្រូវ​បាន​កំណត់​ជា​គោលដៅ​​​និទណ្ឌ​ភាព ​ដោយ​ពួក​គេ​គ្រាន់​តែ​ធ្វើ​ការងារ​របស់​ពួកគេ​សោះ​»។

គួរ​ឱ្យ​ដឹង​ផង​ដែរ​ថា​ អ្នក​កាសែត​ជនជាតិ​ប៉ាឡេស្ទីន​បាន​ស្លាប់​ច្រើន​ជាង​គេ​ក្នុង​ចំណោម​អ្នក​កាសែត​​បរទេស​ផ្សេង​ទៀត​ អ្នក​​សារព័ត៌​មាន​វិជ្ជា​ជីវៈ​ប៉ា​ឡេ​ស្ទីន​ចំនួន​ ៥៦នាក់​ត្រូវ​បាន​សម្លាប់​ក្នុង​ឆ្នាំ ២០២៥។

មិន​តែ​ប៉ុណ្ណោះ​អ្នក​កាសែត​ដែល​បាន​ស្លាប់​ក៏​មាន​ អ្នក​ដែល​មក​ពី​សារព័ត៌មាន Al Jazeera ផង​ដែរ​។

ខណៈ​ដែល​មជ្ឈិមបូព៌ា​គឺ​ជា​តំបន់​ដែល​មាន​មនុស្ស​ស្លាប់​ច្រើន​បំផុត​ចំនួន​៣​ឆ្នាំ​​ជាប់ៗ​គ្នា​ក្នុង​ឆ្នាំ២០២៥ អាស៊ី​ប៉ាស៊ី​ហ្វិក​ក៏​មាន​ចំនួន​អ្នក​កាសែត និង​បុគ្គលិក​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ច្រើន​ជាង​គេ​ដែល​នៅ​ពី​ក្រោយ​ការឃុំ​ខ្លួន​។ ករណីនេះ​កើត​ឡើង​ នៅ​ក្នុង​ប្រទេស​ចិន និង​ហុង​កុង ​ដែល​រាប់​បញ្ចូល​អ្នក​កាសែត​ចំនួន ១៤៣នាក់ បន្ទាប់​មក​មាន​ ៤៩នាក់នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា និង ៣៧នាក់​នៅ​ក្នុង​ប្រទេស​វៀត​​ណាម។​

តែ​យ៉ាង​ណា​អឺរ៉ុប​គឺ​ជា​ចំណុច​ក្តៅ​នៃ​ការ​ឃុំខ្លួន​អ្នក​កាសែត​មួយ​ផ្សេង​ទៀត​កាល​ពី​ឆ្នាំ​មុន ដែល​មាន​ចំនួន​អ្នក​កាសែត​ចំនួន ១៤៩នាក់ កំពុង​ជាប់​ពន្ធនា​គារ​។ IFJ បាន​សន្មត​ថា​ តួ​លេខ​នេះ​​កើន​ឡើង​ ៤០ភាគរយ បើ​​ធៀប​នឹង​ឆ្នាំ​មុន​ ថា៖ «​វា​ជា​ការ​បង្ក្រាបសំឡេង​អ្នក​កាសែត​​កាន់​តែ​ខ្លាំង​នៅ​ Azerbaijan និង​រុស្ស៊ី» ៕​

ប្រែសម្រួល៖ ណឺ មិនា​

The post អ្នកសារព័ត៌មាន​ស្លាប់ច្រើន​បំផុត​នៅ​ប៉ាឡេ​ស្ទីន​​​ក្នុង​ឆ្នាំ​​២០២៥ ខណៈតំបន់​ច្រើនទៀត​មាន​ហានិភ័យ​ខ្ពស់​​​​​ appeared first on Kampuchea Thmey Daily.

AFP អំពាវនាវឱ្យជម្លៀសអ្នកកាសែតនៅហ្គាហ្សា ជាបន្ទាន់
សមាគមអ្នកកាសែត (SDJ) ដែលជាសមាគមបុគ្គលិកនៅទីភ្នាក់ងារសារព័ត៌មានបារាំង (AFP) បានចេញការអំពាវនាវជាបន្ទាន់ឱ្យចាត់វិធានការជាបន្ទាន់ដើម្បីការពារអ្នករាយការណ៍ឯករាជ្យប៉ាឡេស្ទីនដែលកំពុងធ្វើការនៅហ្គាហ្សា ចំពេលស្ថានភាពសង្គ្រាមកាន់តែយ៉ាប់យ៉ឺន។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន​ AFP កាលពីថ្ងៃទី២២ខែកក្កដានេះ ។

អ្នកកាសែតដែលរាយការណ៍ផ្ទាល់ពីហ្គាហ្សា។ (រូបភាព៖ Getty)

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃច័ន្ទ SDJ បានព្រមានថាស្ថានភាពរបស់អ្នកកាសែតបានក្លាយទៅជាធ្ងន់ធ្ងរ ដោយលើកឡើងពីស្ថានភាពរស់នៅកាន់តែអាក្រក់ និងការគំរាមកំហែងឥតឈប់ឈរចំពោះជីវិតរបស់ពួកគេដោយសារតែជម្លោះដែលកំពុងបន្ត។

អ្នកគ្រប់គ្រង AFP បានបន្ទរពីកង្វល់របស់ SDJ ដោយទទួលស្គាល់នូវភាពក្លាហាន និងការប្តេជ្ញាចិត្តដ៏វិសេសវិសាលរបស់ភ្នាក់ងាររបស់ខ្លួនក្នុងកាលៈទេសៈដ៏លំបាកនេះ។ AFP បាននិយាយថា៖ «យើង​បាន​ឃើញ​ស្ថានភាព​របស់​ពួក​គេ​កាន់​តែ​អាក្រក់​ទៅៗ ហើយ​ឥឡូវ​នេះវាបានក្លាយទៅជាមិនអាចទ្រាំទ្របាន» ដោយបន្ថែមថា ទោះបីជាទីភ្នាក់ងារនេះបានជម្លៀសបុគ្គលិកទាំងប្រាំបីនាក់ និងក្រុមគ្រួសាររបស់ពួកគេដោយជោគជ័យនៅចន្លោះខែមករា និងខែមេសា ឆ្នាំ២០១៤ ក៏ដោយ ក៏ដំណើរការសម្រាប់អ្នករាយការណ៍ឯករាជ្យមានការលំបាកជាងដោយសារតែការឡោមព័ទ្ធហ្គាហ្សារបស់អ៊ីស្រាអែល។

អ្នកកាសែតសោកសៅក្រោយក្រុមការងាររបស់ខ្លួនស្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅហ្គាហ្សា។ (រូបភាព៖ EPA)

ចាប់តាំងពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣មក អ៊ីស្រាអែលបានរារាំងអ្នកសារព័ត៌មានអន្តរជាតិទាំងអស់ពីការចូលទៅក្នុងតំបន់ហ្គាហ្សា ដែលធ្វើឱ្យការងាររបស់អ្នករាយការណ៍ឯករាជ្យប៉ាឡេស្ទីនក្នុងស្រុកមានសារៈសំខាន់សម្រាប់ការផ្សាយព័ត៌មានជាសកល។ ទោះជាយ៉ាងណាក៏ដោយ AFP បានសង្កត់ធ្ងន់ថាសុវត្ថិភាពរបស់ពួកគេឥឡូវនេះត្រូវតែជាអាទិភាព។

ឥឡូវនេះ ទីភ្នាក់ងារនេះកំពុងស្វែងរកមធ្យោបាយយ៉ាងសកម្មដើម្បីជម្លៀសទាំងនោះ និងក្រុមគ្រួសាររបស់ពួកគេ ហើយកំពុងអំពាវនាវឱ្យអាជ្ញាធរអ៊ីស្រាអែលអនុញ្ញាតជាបន្ទាន់នូវការឆ្លងកាត់ដោយសុវត្ថិភាពរបស់ពួកគេចេញពីតំបន់ហ្គាហ្សា៕

សេចក្ដីប្រកាសរបស់ AFP

អត្ថបទ៖ ប៊ុន សុភាព

The post AFP អំពាវនាវឱ្យជម្លៀសអ្នកកាសែតនៅហ្គាហ្សា ជាបន្ទាន់ appeared first on Kampuchea Thmey Daily.

អ្នកកាសែតដោះមីនតោនត្រូវបានដោះលែង
និពន្ធនាយកសារព័ត៌មានមាតុភូមិលោក ស៊ុន សុផល បានប្រាប់កម្ពុជាថ្មីនៅថ្ងៃទី១០ ខែកុម្ភៈនេះថាបុគ្គលិកលោកឈ្មោះ ទឺ ពិទូ ត្រូវបានតុលាការតាមរយៈការសម្របសម្រួលពីអាជ្ញាធរខេត្តសម្រេចដោះលែងឱ្យមានសេរីភាពវិញហើយ។ ទោះជាយ៉ាងណាលោកមិនអាចបញ្ជាក់បានទេថាជាការទម្លាក់ចោលការចោទប្រកាន់ ឬគ្រាន់តែឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន។

លោក ស៊ុន សុផល បានបញ្ជាក់ថាពេលនេះលោក ទឺ ពិទូ បានទៅដល់គេហដ្ឋានរបស់លោកវិញហើយ បន្ទាប់ពីត្រូវបានដោះលែងនៅម៉ោង១១និង៣០នាទីថ្ងៃទី១០ ខែកុម្ភៈនេះ។

គួរឱ្យដឹងថាលោក ទឺ ពិទូ ត្រូវសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី៦ ខែកុម្ភៈ បន្ទាប់ពីលោកបានដោះមីនតោនដែលរក​ឃើញនៅចំណុចព្រំដែនកម្ពុជា-ថៃ យកទៅឱ្យនគរបាលប៉ុស្តិរដ្ឋបាលសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ លោក និងមិត្តភ័ក្រ ត្រូវបានតុលាការចោទប្រកាន់ពីបទបោះបង់អាវុធ ឬវត្ថុដទៃ​ទៀតដែលអាច​នាំឱ្យមានគ្រោះថ្នាក់ដល់បុគ្គលក្នុងទីកន្លែងសាធារណៈ ឬទីកន្លែងដែលសាធារណជនអាចចូលទៅបាន ដែលអាចប្រឈមនឹងទោសពន្ធនាគារពី៦ខែ ដល់៣ឆ្នាំ។

ក្នុងវីដេអូថ្លែងអំណរគុណអាជ្ញាធរដែលបានដោះលែងលោក ពិទូ បានទទួលស្គាល់កំហុស និងថាមូលហេតុដែលលោកក្លាហានដោះគ្រាប់មីនតោនទៅប្រគល់ឱ្យនគរបាលដោយសារពេលនោះគឺលោកស្រវឹងស្រា។

លោកថា៖ «ដោយសារខ្ញុំស្រវឹង ដល់ពេលដែលខ្ញុំស្វាងទៅខ្ញុំភ័យដែរ! ថាអាចផ្ទុះដែលអាចបង្កគ្រោះថ្នាក់ដល់ខ្ញុំ សមត្ថកិច្ច និងប្រជាជនដទៃទៀត»។

លោកថ្លែងអំណរដល់អាជ្ញាធរ និងតុលាការដែលបានលើកលែងទោសដល់លោកផងដែរ និងសន្យាថាមិនប្រព្រឹត្តិកំហុសជាលើកទី២ទេ។

លោក ពិទូ គឺជាភ្នាក់ងារសារព័ត៌មានមាតុភូមិនៅខេត្តឧត្តរមានជ័យនៅថ្ងៃកើតហេតុខាងលើលោកបានធ្វើការផ្សាយផ្ទាល់ពីទីតាំងគ្រាប់មីនតោនមួយនៅក្បែរព្រំដែនកម្ពុជា-ថៃ ដែលសមត្ថកិច្ចបញ្ជាក់ថាទីតាំងនោះជាតំបន់ស។ នៅល្ងាចថ្ងៃដដែលលោកនិងមិត្តភ័ក្របានទៅដោះមីនតោននោះយកទៅឱ្យនគរបាលប៉ុស្តិ៍អូរស្មាច់តែម្ដង ដែលបង្កការភ្ញាក់ផ្អើល និងត្រូវបានឃាត់ខ្លួនតែម្ដង។ ក្រោយឃាត់ខ្លួនមានមតិចម្រុះពីពលរដ្ឋ​ដែលខ្លះថាការចាប់ខ្លួនជាការត្រឹមត្រូវ និងខ្លះបានរិះគន់អាជ្ញាធរផងដែរ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

The post អ្នកកាសែតដោះមីនតោនត្រូវបានដោះលែង appeared first on Kampuchea Thmey Daily.