ព័ត៌មានអន្ដរជាតិ
AFP អំពាវនាវឱ្យជម្លៀសអ្នកកាសែតនៅហ្គាហ្សា ជាបន្ទាន់
សមាគមអ្នកកាសែត (SDJ) ដែលជាសមាគមបុគ្គលិកនៅទីភ្នាក់ងារសារព័ត៌មានបារាំង (AFP) បានចេញការអំពាវនាវជាបន្ទាន់ឱ្យចាត់វិធានការជាបន្ទាន់ដើម្បីការពារអ្នករាយការណ៍ឯករាជ្យប៉ាឡេស្ទីនដែលកំពុងធ្វើការនៅហ្គាហ្សា ចំពេលស្ថានភាពសង្គ្រាមកាន់តែយ៉ាប់យ៉ឺន។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP កាលពីថ្ងៃទី២២ខែកក្កដានេះ ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃច័ន្ទ SDJ បានព្រមានថាស្ថានភាពរបស់អ្នកកាសែតបានក្លាយទៅជាធ្ងន់ធ្ងរ ដោយលើកឡើងពីស្ថានភាពរស់នៅកាន់តែអាក្រក់ និងការគំរាមកំហែងឥតឈប់ឈរចំពោះជីវិតរបស់ពួកគេដោយសារតែជម្លោះដែលកំពុងបន្ត។
អ្នកគ្រប់គ្រង AFP បានបន្ទរពីកង្វល់របស់ SDJ ដោយទទួលស្គាល់នូវភាពក្លាហាន និងការប្តេជ្ញាចិត្តដ៏វិសេសវិសាលរបស់ភ្នាក់ងាររបស់ខ្លួនក្នុងកាលៈទេសៈដ៏លំបាកនេះ។ AFP បាននិយាយថា៖ «យើងបានឃើញស្ថានភាពរបស់ពួកគេកាន់តែអាក្រក់ទៅៗ ហើយឥឡូវនេះវាបានក្លាយទៅជាមិនអាចទ្រាំទ្របាន» ដោយបន្ថែមថា ទោះបីជាទីភ្នាក់ងារនេះបានជម្លៀសបុគ្គលិកទាំងប្រាំបីនាក់ និងក្រុមគ្រួសាររបស់ពួកគេដោយជោគជ័យនៅចន្លោះខែមករា និងខែមេសា ឆ្នាំ២០១៤ ក៏ដោយ ក៏ដំណើរការសម្រាប់អ្នករាយការណ៍ឯករាជ្យមានការលំបាកជាងដោយសារតែការឡោមព័ទ្ធហ្គាហ្សារបស់អ៊ីស្រាអែល។

ចាប់តាំងពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣មក អ៊ីស្រាអែលបានរារាំងអ្នកសារព័ត៌មានអន្តរជាតិទាំងអស់ពីការចូលទៅក្នុងតំបន់ហ្គាហ្សា ដែលធ្វើឱ្យការងាររបស់អ្នករាយការណ៍ឯករាជ្យប៉ាឡេស្ទីនក្នុងស្រុកមានសារៈសំខាន់សម្រាប់ការផ្សាយព័ត៌មានជាសកល។ ទោះជាយ៉ាងណាក៏ដោយ AFP បានសង្កត់ធ្ងន់ថាសុវត្ថិភាពរបស់ពួកគេឥឡូវនេះត្រូវតែជាអាទិភាព។
ឥឡូវនេះ ទីភ្នាក់ងារនេះកំពុងស្វែងរកមធ្យោបាយយ៉ាងសកម្មដើម្បីជម្លៀសទាំងនោះ និងក្រុមគ្រួសាររបស់ពួកគេ ហើយកំពុងអំពាវនាវឱ្យអាជ្ញាធរអ៊ីស្រាអែលអនុញ្ញាតជាបន្ទាន់នូវការឆ្លងកាត់ដោយសុវត្ថិភាពរបស់ពួកគេចេញពីតំបន់ហ្គាហ្សា៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


