ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែលជាប្រទេសសម្លាប់អ្នកកាសែតច្រើនបំផុតក្នុងឆ្នាំ២០២៥៖ CPJ
អ៊ីស្រាអែលបានសម្លាប់បុគ្គលិកប្រព័ន្ធផ្សព្វផ្សាយនិងអ្នកកាសែតក្នុងមួយតំបន់យ៉ាងហោចណាស់ ៨៤ នាក់ ក្នុងឆ្នាំ ២០២៥ ច្រើនជាងប្រទេសដទៃទៀត និងជាឆ្នាំដែលអ្នកធ្វើការលើប្រព័ន្ធផ្សព្វផ្សាយស្លាប់ច្រើនបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្ត។

យោងតាម Al Jazeera ចុះផ្សាយថ្ងៃទី២៥ខែកុម្ភៈ គណៈកម្មាធិការការពារអ្នកកាសែត (CPJ) បានចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំនេះនៅថ្ងៃពុធ ហើយបានចង្អុលបង្ហាញអំពី «វប្បធម៌គ្មានទោសពៃរ៍ជាប់លាប់ ចំពោះការវាយប្រហារលើអ្នកសារព័ត៌មានដោយយោធាអ៊ីស្រាអែល»។
គួរបញ្ជាក់ថា បុគ្គលិកប្រព័ន្ធផ្សព្វផ្សាយចំនួន ១២៩នាក់ ត្រូវបានសម្លាប់ នៅកន្លែងផ្សេងៗទៀតក្នុងប្រទេសឬតំបន់តែ១ឆ្នាំ២០២៥ ជាតួលេខខ្ពស់បំផុត ចាប់តាំងពីក្រុមអ្នកឃ្លាំមើលចាប់ផ្តើមកំណត់ត្រានៅឆ្នាំ ១៩៩២។
អ៊ីស្រាអែលទទួលខុសត្រូវចំពោះចំនួនអ្នកស្លាប់តែជាងពីរភាគបី នៃអ្នកទាំងអស់នោះប៉ុណ្ណោះ។
គណៈកម្មការអ្នកកាសែត CPJ និយាយថា បុគ្គលិកប្រព័ន្ធផ្សព្វផ្សាយភាគច្រើនដែលអ៊ីស្រាអែលសម្លាប់គឺជាជនជាតិប៉ាឡេស្ទីន ប៉ុន្តែការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលក៏បានសម្លាប់បុគ្គលិកចំនួន ៣១នាក់ ក្នុងការិយាល័យកាសែតយេម៉ែន(Yemeni)ផងដែរ។
អ៊ីស្រាអែលធ្វើការវាយប្រហារយ៉ាងខ្លាំង ចំពោះអ្នកកាសែតជាគោលដៅរបស់ពួកគេ។ CPJ ចាត់ថ្នាក់ថា៖«វាជាឃាតកម្ម ដែលអនុវត្តឧប្បត្តិហេតុដ៏សាហាវចំនួន ៣៨ករណី ក្នុងចំណោម៤៧ករណី ត្រូវបានកត់ត្រាទូទាំងពិភពលោកដោយអង្គការ CPJ»។
CPJ លើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយថា៖«បច្ចុប្បន្ននេះប្រទេសអ៊ីស្រាអែលបានសម្លាប់អ្នកកាសែតច្រើនជាងរដ្ឋាភិបាលដទៃទៀតចាប់តាំងពី CPJ ចាប់ផ្តើមប្រមូលចងក្រងរបាយការណ៍នៅឆ្នាំ ១៩៩២»។
CPJ ព្រមានទៀតថា ចំនួនពិតប្រាកដនៃអ្នកកាសែតដែលត្រូវបានអ៊ីស្រាអែលកំណត់គោលដៅ និងសម្លាប់អាចមានចំនួនខ្ពស់ជាងនេះទៅទៀត ព្រោះការសម្លាប់មួយចំនួនអាចត្រូវលាក់បាំងដោយការរឹតត្បិតសារព័ត៌មាន និងភាពលំបាកផ្នែកមនុស្សធម៌ ធ្វើឱ្យស្មុគស្មាញដល់ការ ស៊ើបអង្កេត អំឡុងពេលសង្គ្រាមប្រល័យពូជសាសន៍របស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា។
CPJ បន្តថា៖«ដោយមានភស្តុតាងជាច្រើនត្រូវបានបំផ្លាញចោលនាពេលបច្ចុប្បន្ននេះ ចំនួនពិតប្រាកដនៃអ្នកកាសែតប៉ាឡេស្ទីនក្នុងតំបន់ហ្គាហ្សា ត្រូវបានកំណត់គោលដៅដោយចេតនា របស់អ៊ីស្រាអែល អាចនឹងគ្មានអ្នកដឹងឡើយ»៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


