អ្នកវិភាគនយោបាយ Archives - Kampuchea Thmey Daily

ការវិលត្រឡប់របស់វីរកងទ័ពទាំង ១៨រូប គឺជាជោគជ័យនៃនយោបាយការទូតរបស់រាជរដ្ឋា ភិបាលកម្ពុជាជាមួយប្រទេសថៃ
អ្នកវិភាគ សហជីព និងនាយកសាលាបណ្តុះបណ្តាលបច្ចេកទេស បានលើកឡើងដូចៗគ្នាថា ការដែលយោធាថៃដោះលែងវីរកងទ័ពកម្ពុជាទាំង១៨រូប គឺជាការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែគិតគូរ និងយកចិត្តទុកដាក់អំពីសុខទុក្ខរបស់ពួកគាត់ ហើយក៏ជាជោគជ័យនៃនយោបាយការទូតរបស់រាជរដ្ឋាភិបាលកម្ពុជាជាមួយប្រទេសថៃ ផងដែរ។

ការលើកឡើងនេះ ស្របដែលវីរកងទ័ពកម្ពុជាទាំង ១៨រូប ត្រូវបានយោធាថៃដោះលែងមកដល់ប្រទេសកម្ពុជាវិញហើយ នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥នេះ បន្ទាប់ពីត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃចំនួន ១៥៥មកហើយ។

លោក ថុង ម៉េងដាវិត អ្នកវិភាគភូមិសាស្រ្តនយោបាយ និងសន្តិសុខអន្តរជាតិ មានប្រសាសន៍ថា ការយល់ព្រមដោះលែងទាហានខ្មែរទាំង ១៨រូប មកកម្ពុជាវិញ គឺជាកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលយកចិត្តទុកដាក់ជាខ្លាំងទៅលើសុវត្ថិភាព និងភាពស្របច្បាប់ក្នុងការជំរុញថៃឱ្យដោះលែងទាហានខ្មែរមកវិញ។

លោក បានបន្តថា ការដោះលែងនេះផងដែរ ក៏ជាសញ្ញាមួយនៃការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលថៃ ក្នុងការបន្ធូរបន្ថយភាពតានតឹងតាមបណ្តោយព្រំដែន កាត់បន្ថយការចំណាយថវិកាយោធាដែលធ្វើសង្រ្គាមជាមួយកម្ពុជា មិនទទួលបានផលចំណេញអ្វីដល់ប្រជាជនថៃ ក៏ដូចជាអាចអនុញ្ញាតឱ្យរដ្ឋាភិបាលថៃរៀបចំខ្លួនសម្រាប់ការបោះឆ្នោតនៅខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខនេះ។

លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា មានប្រសាសន៍ថា ការដោះលែងវីរកងទ័ពទាំង ១៨រូប នៅថ្ងៃនេះ គឺជាដំណឹងដ៏ល្អមួយសម្រាប់ប្រជាជាតិខ្មែរទាំងមូល ជាពិសេសក្រុមគ្រួសារបស់ពួកគាត់តែម្ដង ហើយនេះស្ដែងឱ្យឃើញពីការខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ទាំងយប់ទាំងថ្ងៃរបស់រាជរដ្ឋាភិបាល។

មេសហជីពរូបនេះ បានបន្ថែមថា «នេះជាការខិតខំប្រឹងប្រែង និងការទទួលបានូវលទ្ធផលយ៉ាងល្អប្រសើររបស់រាជរដ្ឋាភិបាល ក្នុងការជួយទៅដល់កងទ័ពយើង ដែលត្រូវបានយោធាថៃចាប់ខ្លួននាពេលកន្លងមកនេះ ហើយរាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ដល់វីរកងទ័ពជួរមុខការពារព្រំដែន ក៏ដូចជាកងកម្លាំងនគរបាលការពារព្រំដែន ហើយប្រជាពលរដ្ឋនៅតាមបន្ទាត់ព្រំដែន ក៏ត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ ផងដែរ»។

ចំណែកឯលោក យ៉ោក សុទ្ធី នាយកវិទ្យាស្ថានវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស បានលើកឡើងដែរថា ការដែលវីរកងទ័ពកម្ពុជាទាំង ១៨រូប ត្រូវបានយោធាថៃដោះលែងមកវិញនេះ មិនមែនជារឿងចៃដន្យនោះទេ តែជាការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងការគិតគូរពីគ្រប់មធ្យោបាយទាំងអស់ ដើម្បីឱ្យថៃដោះលែងពួកគាត់ត្រឡប់មកវិញ។

លោក មានប្រសាសន៍ថា «ការត្រឡប់មកវិញនេះ មិនមែនជារឿងដោយចៃដន្យទេ គឺជារឿងដែលយើងជឿជាក់ទៅលើរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលលោកទាំងពីរតែងតែគិតគូរពិចារណា រកវិធីសាស្រ្ដ រកដំណោះស្រាយដើម្បីឱ្យបងប្អូនវីរកងទ័ពទាំង ១៨រូប បានត្រឡប់មកវិញ»។

លោក យ៉ោក សុទ្ធី បានបន្ថែមថា ការខិតខំប្រឹងប្រែង និងការគិតគូររបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏ដូចជាថ្នាក់ដឹកនាំដទៃទៀត បានធ្វើឱ្យប្រជាជនទាំងអស់គ្នាមានភាពជឿជាក់ទៅលើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី ពីព្រោះប្រទេសកម្ពុជាចង់បានសន្តិភាព ដោយមិនត្រូវការសង្រ្គាមនោះទេ៕

The post ការវិលត្រឡប់របស់វីរកងទ័ពទាំង ១៨រូប គឺជាជោគជ័យនៃនយោបាយការទូតរបស់រាជរដ្ឋា ភិបាលកម្ពុជាជាមួយប្រទេសថៃ appeared first on Kampuchea Thmey Daily.

អ្នក​វិភាគ​សង្គម​និង​នយោបាយ​កម្ពុជា​ ៖ សង្គ្រាម​ដែល​បង្កឡើងដោយប្រទេសថៃ គឺ​ជាសង្គ្រាមឈ្លានពានចូលក្នុងបទឧក្រិដ្ឋសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
ភ្នំពេញ ៖ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងសហជីពនៅកម្ពុជា បានលើកឡើងថា ការបាញ់ប្រហាររបស់ទាហានថៃមកលើដែនអធិបតេយ្យភាពកម្ពុជាចាប់ពីថ្ងៃទី៧ ខែធ្នូ រហូតដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥នេះ គឺជាសង្គ្រាមឈ្លានពានចូលក្នុងបទឧក្រិដ្ឋសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។

លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកតាមដានស្ថានការណ៍នយោបាយ មើលឃើញថា ប្រទេសថៃ​ធ្វើ​សង្គ្រាម​ដោយ​ឈ្លានពានជាឯកតោភាគីមកលើកម្ពុជាដោយឈ្លានពានចូលជ្រៅរហូតដល់ចំណុចខ្លះ ១០០គីឡូម៉ែត្រ និងបានបំផ្លាញ ទ្រព្យសម្បត្តិ ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល សាលារៀន ស្ពានថ្នល់ វត្តអារាម ផ្ទះសម្បែង សម្បត្តិវប្បធម៌ និងទីតាំងសាធារណៈច្រើនរាប់មិនអស់ ថែមទាំងធ្វើឱ្យជនស៊ីវិលស្លូតត្រង់បាត់បង់ជីវិត និងរងបួសជាច្រើននាក់ដោយសព្វាវុធធុនធ្ងន់ សម្លាប់រង្គាលតាមទង្វើចិត្ត ដែលទាំងអស់នេះសុទ្ធតែជាបទឧក្រិដ្ឋសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។

លោកថ្លែងថា «ថៃប្រកាសសង្គ្រាមជាឯកតោភាគីចាប់តាំងពីថ្ងៃទី៨ ខែធ្នូ មកដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥នេះ គឺ​ជា​សង្គ្រាមឈ្លានពាន ហើយជាសង្គ្រាមដែលចូលក្នុងបទឧក្រិដ្ឋសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដោយមិនអាចគេចវេសបាន»។

រីឯ លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា និង​ជា​អ្នក​តាមដាន​ព្រឹត្តិការណ៍នយោបាយខ្មែរ មើលឃើញថា អំពើ​ឈ្លាន​ពាន​ដ៏​សាហាវ​ឃោរឃៅ​របស់ភាគីថៃមកលើកម្ពុជា ដោយប្រើសព្វាវុធទំនើបៗ ការបាញ់ប្រហារមកលើប្រជាពលរដ្ឋស្លូតត្រង់បណ្តាលឱ្យស្លាប់និងរងរបួសជាច្រើននាក់ ការ​បំផ្លាញលំនៅឋាន​ប្រជាពលរដ្ឋ​ស្លូតត្រង់ ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ចាកចេញពី​លំនៅឋាន​ទៅរកទីទួលសុវត្ថិភាពប្រមាណជិត១លាននាក់ គឺជាអំពើឧក្រិដ្ឋកម្មសង្គ្រាម ដែលពិភពលោកមិនអាចទទួលយកបាន។

លោកថ្លែងថា «ថៃបានប្រើប្រាស់​គ្រាប់​បែក​ចង្កោម​ដែល​អន្តរជាតិ​ហាម​ឃាត់ បានបាញ់ផ្សែងពុល ផ្លោងគ្រាប់បែក ប្រើ​យន្តហោះទំនើប​ទម្លាក់​គ្រាប់​បែក បាញ់សម្លាប់ប្រជាពលរដ្ឋស្លូតត្រង់ បាញ់​ផ្លោង​បំផ្លាញ​ហេដ្ឋា​រចនាសម្ព័ន្ធ ជាដើម គឺជាទង្វើឈ្លានពានរបស់ថៃមកលើកម្ពុជា និង​ជា​ឧក្រិដ្ឋកម្ម​សង្គ្រាម ដ៏​ឃោរឃៅ​មួយ ហើយ​ក៏​ជា​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិផងដែរ»។

ចំណែកលោកថុង ម៉េងដាវិត អ្នកវិភាគភូមិសាស្រ្តនយោបាយ និងសន្តិសុខ បានពន្យល់ថា តាម​ច្បាប់​អន្តរជាតិនៃសង្គ្រាម សិទ្ធិការពារខ្លួន មិនផ្តល់អាជ្ញាបណ្ណឱ្យប្រទេសណាមួយវាយប្រហារលើ ជនស៊ីវិល ឬអគារស៊ីវិល ទេ។ ប្រសិនបើមានការវាយប្រហារលើអគារ ពលរដ្ឋ ផ្ទះ សាលារៀន វត្តអារាម មន្ទីរពេទ្យ ហើយគ្មានគោលដៅយោធាច្បាស់លាស់ នោះអាចចាត់ទុកថា ជា​ការ​បំពានធ្ងន់ធ្ងរនៃច្បាប់សង្គ្រាម។

លោកថ្លែង​ថា​ « បើការវាយប្រហារ​មិន​អាច​បែង​ចែក​រវាង​គោល​ដៅ​យោធា និងស៊ីវិល ឬប្រើអាវុធដែលបង្កហានិភ័យខ្ពស់ដល់ពលរដ្ឋ ជាពិសេស នៅជិត ជំរំជនភៀសខ្លួន នោះអាចត្រូវបានចាត់ទុកជា បទឧក្រិដ្ឋកម្មសង្គ្រាម»។

ចំពោះទង្វើឈ្លានពានរបស់ថៃមកលើកម្ពុជា ប្រជាពលរដ្ឋកម្ពុជា បានចេញញត្តិថ្កោលទោសយ៉ាងផុលផុសដោយបញ្ជាក់ពីការឈ្លានពានរបស់ថៃថា ពិតជាបានប្រើប្រាស់អាវុធធុនតូច និងធុនធំ ដោយកំរោលនិងមិនរើសគោលដៅ យ៉ាងសាហាវព្រៃផ្សៃ បានធ្វើឱ្យប្រជាជនស៊ីវិលកម្ពុជាមួយចំនួនរងរបួស ផ្ទះសម្បែងជាច្រើនខ្នងត្រូវបានបំផ្លាញ សិស្សសាលា ក្មេងចាស់ ប្រុសស្រីត្រូវបង្ខំចិត្តភៀសខ្លួនរកទីកន្លែងសុវត្ថិភាពបណ្តោះអាសន្នភ្លាមៗ ប្រាកដមែន៕

The post អ្នក​វិភាគ​សង្គម​និង​នយោបាយ​កម្ពុជា​ ៖ សង្គ្រាម​ដែល​បង្កឡើងដោយប្រទេសថៃ គឺ​ជាសង្គ្រាមឈ្លានពានចូលក្នុងបទឧក្រិដ្ឋសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ appeared first on Kampuchea Thmey Daily.

ខណៈការឈ្លានពានរបស់ថៃលើកម្ពុជាបន្តអូសបន្លាយ អ្នកជំនាញ រិះគន់អាស៊ានថា គ្មានយន្តការដោះស្រាយ
អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ បានរិះគន់ដោយចំហរទៅលើអាស៊ាន ថា គ្មានយន្តការដោះស្រាយជម្លោះដោយប្រដាប់អាវុធក្នុងចង្កោមប្រទេសជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះ។ការប្រយុទ្ធគ្នាដ៏ខ្លាំងក្លារវាងកម្ពុជា និងថៃ ជាមេរៀនដែលបង្ហាញយ៉ាងច្បាស់ថាអាស៊ានគ្មានអំណាចអ្វីទាល់តែសោះ។ ខណៈអ្នកជំនាញមើលឃើញតួនាទីដ៏សំខាន់របស់មហាអំណាចសម្រាប់ដំណោះស្រាយបញ្ហានៅក្នុងតំបន់។

ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត សុខ ទូច បាននិយាយថា អាស៊ានគ្មានទេអំណាច ដោយលោក រិះគន់ថា អាស៊ានតែមួយជោគវាសនាតែមួយ គ្រាន់ជាពាក្យខ្យល់ តែតាមការពិតនោះ គឺអាស៊ានមានប្រទេសជាសមាជិកចំនួន១១ ប៉ុន្តែជោគវាសនាទៅដល់១៥ឯណោះ។

ជាមួយនឹងការរិះគន់ និងមិនរំពឹងលើយន្តការអាស៊ាន អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយខាងលើ បែរសម្លឹងឃើញពីតួនាទីដ៏សំខាន់របស់មហាអំណាច ដោយលោកបានលើកចំឈ្មោះទៅដល់មហាអំណាចចិនក្នុងការសម្របសម្រួល និងផ្សះផ្សាររកដំណោះស្រាយ ដើម្បីបញ្ចប់សង្គ្រាមរវាងការឈ្លានពានរបស់ថៃលើទឹកដីប្រទេសកម្ពុជា។ លោកបណ្ឌិត សុខ ទូច ជឿជាក់ថា ចិននៅពេលនេះដើរតួនាទីសំខាន់ដែលជាមេរៀនសម្រាប់ពិភពលោក និងសម្រាប់អាស៊ាន។

លោកបណ្ឌិត ឥន សុផល សាស្រ្តាចារ្យ និងជាអ្នកជំនាញផ្នែកវិទ្យាសាស្រ្តនយោបាយ បានលើកឡើងថា គោលការណ៍អាស៊ានដែលមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់រដ្ឋជាសមាជិក គឺស្ដែងឱ្យឃើញភាពចលាចលជាបន្តបន្ទាប់បានកើតមានឡើងក្នុងប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ តាមរយៈចលនាផ្តួលរំលំរបបផ្តាច់ការ Ferdinand Marcos នៅហ្វីលីពីន ចលនាបដិវត្តអំណាចប្រជាជនផ្តួលរំលំរបបស៊ូហារតូ ក្នុងប្រទេសឥណ្ឌូនេស៊ី និងថ្មីៗនេះ រដ្ឋប្រហារយោធា និងសង្រ្គាមស៊ីវិលដែលកំពុងបន្តនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ ប៉ុន្តែចលនាទាំងអស់នេះ ត្រូវបានគេចាត់ទុកថា ជា «កិច្ចការផ្ទៃក្នុង»។

សម្រាប់ជម្លោះព្រំដែនរវាងកម្ពុជា និងថៃ​ដែលជារដ្ឋសមាជិកអាស៊ានដូចគ្នាពេលនេះ លោកបណ្ឌិត ថា ត្រូវដោះស្រាយជម្លោះដោយសន្តិវិធី ដូចមានចែងក្នុងគោលការណ៍គ្រឹះមួយទៀតរបស់អាស៊ាន។ ប៉ុន្តែបណ្ឌិត ឥន សុផល បានព្រលះអាស៊ានដែលនៅខ្វះយន្តការដោះស្រាយវិវាទដ៏មានប្រសិទ្ធភាព ដែលជាការបរាជ័យរបស់អាស៊ានកន្លងមកក្នុងដំណោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ កាលពីឆ្នាំ២០១១។

ជុំវិញយន្តការអាស៊ាន ក្នុងដំណោះស្រាយជម្លោះព្រំដែនកម្ពុជា និងថៃ លោកបណ្ឌិត ឥន សុផល ថា ប្រធានអាស៊ានបច្ចុប្បន្ន គឺនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានស្នើឱ្យមានការសម្រុះសម្រួលផ្ទាល់ខ្លួន និងបានពិភាក្សាជាមួយនាយករដ្ឋមន្ត្រីទាំងពីរប៉ុណ្ណោះ តែស្ថានភាពនៅតែតានតឹងបើទោះជាមានកិច្ចព្រមព្រៀងបទឈប់បាញ់កន្លងទៅក៏ដោយ ដោយភាគីថៃបានទាត់ចោល និងចេះតែបន្តរាយបន្លាលួសចូលក្នុងទឹកដីកម្ពុជា។

ចាប់តាំងពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ យោធាថៃ បានបើកការវាយប្រហារដោយប្រដាប់អាវុធធុនធ្ងន់គ្រប់ប្រភេទ ជាមួយនឹងការទម្លាក់គ្រាប់ពីយន្តហោះចម្បាំង F-16 ដោយមិនរើសទីតាំង ដើម្បីឈ្លានពានបូរណភាពទឹកដីកម្ពុជា ខណៈកម្ពុជាប្រើសិទ្ធិតបតដើម្បីការពារដែនអធិបតេយ្យជាតិរបស់ខ្លួន។

ការវាយប្រហារនៅតែបន្ត ​បើទោះការអំពាវនាវឱ្យមានការបទឈប់បាញ់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានអាស៊ាន លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីមក៏ដោយ ដោយកម្ពុជាសាទរ និងស្វាគមន៍នូវការសម្របសម្រួល តែភាគីថៃ បែរជាច្រានចោល និងអះអាងថា គ្មានបទឈប់បាញ់ណាមួយត្រូវបានធ្វើឡើងនោះ​ឡើយ៕

អត្ថបទ៖ ធឿន វ៉ាន់សុង

The post ខណៈការឈ្លានពានរបស់ថៃលើកម្ពុជាបន្តអូសបន្លាយ អ្នកជំនាញ រិះគន់អាស៊ានថា គ្មានយន្តការដោះស្រាយ appeared first on Kampuchea Thmey Daily.

គម្រោងរបស់វៀតណាមសង់ផ្លូវពីដីគោកទៅកំពង់ផែហាទៀង អ្នកវិភាគ ថា ពុំមានផលប៉ះពាល់ដល់កម្ពុជាទេ
អ្នកវិភាគនៅកម្ពុជាលើកឡើងថា គម្រោងរបស់វៀតណាមសាងសង់ហេដ្ឋារចនាសម្ព័ន្ធភ្ជាប់ពីដីគោកទៅកាន់កំពង់ផែពហុបំណងហាទៀង គឺពុំមានផលប៉ះពាល់អ្វីដល់កម្ពុជានោះទេ។ គម្រោងអភិវឌ្ឍន៍នេះ ត្រូវបានអ្នកវិភាគ មើលឃើញថា ជាកិច្ចការផ្ទៃក្នុងរបស់វៀតណាម ហើយផ្ទុយពីការលើកឡើងរបស់ក្រុមប្រឆាំងនៅក្រៅប្រទេស ដែលថា ជាការរំលោភដែនសមុទ្រកម្ពុជា។

លោក ថុង ម៉េងដាវីត អ្នកវិភាគភូមិសាស្ត្រនយោបាយ និងសន្តិសុខអន្តរជាតិ មើលឃើញថា សកម្មភាពកសាងផ្លូវ ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធកំពង់ផែរបស់វៀតណាមនេះ​ គឺជាកិច្ចការផ្ទៃក្នុងវៀតណាម ដែលមិនមានផលប៉ះពាល់អ្វីដល់ប្រទេសកម្ពុជានោះទេ។ សម្រាប់លោក ថុង ម៉េងដាវីត នេះគឺជាសិទ្ធិសម្រេចលើអធិបតេយ្យភាពរបស់វៀតណាម ក្នុងការការអភិវឌ្ឍ និងកសាងប្រទេសរបស់ខ្លួន។

ជុំវិញការលើកឡើងរបស់ក្រុមមាននិន្នាការប្រឆាំងខ្លះនៅក្រៅប្រទេស អ្នកវិភាគរូបនេះ ថា ជារឿងនយោបាយ ដែលអ្នកទាំងនោះព្យាយាមធ្វើយ៉ាងណាមូលបង្កាច់ លាបពណ៌ឱ្យមានការរើសអើង ក៏ដូចជាការញុះញង់ឱ្យស្អប់ ឬក៏មានបញ្ហាណាមួយជាមួយប្រទេសវៀតណាម។ ប៉ុន្តែយ៉ាងនេះក្ដី លោក ថា ការផ្សព្វផ្សាយរបស់អ្នកទាំងនោះ មិនមានឥទ្ធិពល ក៏ដូចជាធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងកម្ពុជា និងវៀតណាមនោះទេ។

លោក ថុង ម៉េងដាវីត បានថ្លែងប្រាប់កម្ពុជាថ្មី ក្នុងន័យដើមថា«បច្ចុប្បន្ននេះប្រជាជនកម្ពុជា គឺគាត់មានការយល់ដឹងច្រើន ស្វែងយល់ច្រើន ក៏ដូចជាមានភាពចាស់ទុំក្នុងនយោបាយ។ ដូច្នេះហើយ ខ្ញុំគិតថា អ្វីដែលក្រុមប្រឆាំងធ្វើនេះ គឺនឹងមានឥទ្ធិពលអ្វី ក៏ដូចជាមិនមានអ្វីប៉ះពាល់ជាដុំកំភួនទៅដល់ទំនាក់ទំនងកម្ពុជា និងវៀតណាមនោះទេ»។

បន្ទាប់ពីមានការផ្សាយព័ត៌មានតាមបណ្ដេញសង្គម ដែលបង្ហាញថា វៀតណាមកំពុងសង់ផ្លូវកាត់សមុទ្រពីកោះទៀនហៃ នៃខេត្តអានយ៉ាង ទៅកាន់កោះហ្វូគក់ ឬកោះត្រល់នោះ រដ្ឋាភិបាលវៀតណាម តាមរយៈការបំភ្លឺពីឯកអគ្គរដ្ឋទូតរបស់ខ្លួននៅរាជធានីភ្នំពេញ បានបញ្ជាក់មកកាន់ក្រសួងការបរទេសកម្ពុជា ថា រូបភាពសំណង់ផ្លូវកាត់សមុទ្រ គឺចេញពីដីគោកនៃសង្កាត់ហាទៀង ខេត្តអានយ៉ាង ទៅកាន់កំពង់ផែពហុបំណង នៃទីក្រុងហាទៀង ដែលស្ថិតក្នុងទឹកដីវៀតណាម។

តាមសេចក្ដីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ដោយសំអាងតាមការបញ្ជាក់ពីភាគីវៀតណាម គឺពុំមានការសាងសង់ផ្លូវកាត់សមុទ្ររំលោភនឹងកិច្ចព្រមព្រៀងដែនទឹកជាប្រវត្ថិសាស្ត្ររវាងកម្ពុជា និងវៀតណាម ឆ្នាំ១៩៨២ ដូចការផ្សព្វផ្សាយលើបណ្តាញសង្គមនោះទេ។

អ្នកតាមដានភូមិសាស្ត្រនយោបាយ លោកបណ្ឌិត ជ័យ តិច បង្ហាញការមិនជឿលើលើកឡើងរបស់ក្រុមប្រឆាំង ដោយលោក បញ្ជាក់ថា គ្មានឡើយគម្រោងចាក់លុបសមុទ្រប្រវែងជាង៤៥គីឡូម៉ែត្រ ដើម្បីធ្វើផ្លូវតភ្ជាប់ពីដីគោកទៅកាន់ដីកោះនោះ។ បើតាមបណ្ឌិត ជ័យ តិច ដែលបានស្រាវជ្រាវលើរឿងនេះ បានឱ្យដឹងថា នេះជាគម្រោងរបស់វៀតណាម ដែលតភ្ជាប់ពីតំបន់ដីគោក ទៅកាន់កំពង់ផែពហុបំណងនៅហាទៀង ដែលមានទាំងការសង់ផ្លូវប្រវែង ៤៧០០ម៉ែត្រ និងស្ពានឆ្លងកាត់សមុទ្រប្រមាណ២៤០ម៉ែត្រ។

«ដូច្នេះព័ត៌មានដែលបានផ្សព្វផ្សាយថា វៀតណាមកំពុងចាក់ដីលុបសមុទ្រ កសាងផ្លូវពីដីគោកទៅកាន់កោះត្រល់ គឺមិនអាចទៅរូចទេ ហើយវៀតណាមក៏គ្មានផែនការធ្វើដូច្នេះដែរ»។ នេះជាការលើកឡើងរបស់បណ្ឌិត ជ័យ តិច ដោយយោងតាមការបំភ្លឺរបស់មន្ត្រីទូតវៀតណាម ប្រាប់មកកាន់ក្រសួងការបរទេសកម្ពុជា។

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា តាមរយៈសេចក្ដីថ្លែងការណ៍កាលពីថ្ងៃទី២៤ ខែវិច្ឆិកា បានស្នើឱ្យបញ្ឈប់ការចែកផ្សាយព័ត៌មានខុសការពិតនេះ ដែលអាចបង្កឱ្យមានការយល់ខុស និងធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងមិត្តភាពរវាងកម្ពុជា និងវៀតណាម៕

អត្ថបទ៖ ធឿន វ៉ាន់សុង

The post គម្រោងរបស់វៀតណាមសង់ផ្លូវពីដីគោកទៅកំពង់ផែហាទៀង អ្នកវិភាគ ថា ពុំមានផលប៉ះពាល់ដល់កម្ពុជាទេ appeared first on Kampuchea Thmey Daily.

អ្នកវិភាគ ថា តួនាទីរបស់លោក អាន់វ៉ា និងលោក ត្រាំ មិនមែនជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង តែជាការធានាសន្តិភាពតំបន់អាស៊ាន
អ្នកវិភាគលើកឡើងពីតួនាទីដ៏សំខាន់របស់លោក អាន់វ៉ា ជាមួយនឹងវត្តមានលោក ត្រាំ ចំពោះកិច្ចខិតខំប្រឹងប្រែង ដើម្បីធ្វើឱ្យជម្លោះព្រំដែនដ៏តានតឹងរវាងថៃ និងកម្ពុជា វិលទៅរកសន្តិភាពឡើងវិញ។ ការចោទរបស់អ្នកនយោបាយថៃលើមេដឹកនាំទាំងពីរ ថា បានជ្រៀតជ្រែតចូលកិច្ចការផ្ទៃក្នុងខ្លួននោះ អ្នកវិភាគ ថា ជារឿងខុសឆ្គង ហើយមើលរំលងពីតួនាទីរបស់លោក អាន់វ៉ា និងលោក ត្រាំ ចំពោះសន្តិភាពក្នុងតំបន់ និងពិភពលោក។

អ្នកតាមដានសង្គម លោកបណ្ឌិត ឈត ប៊ុនថង បានថ្លែងថា នេះគឺជាការចោទប្រកាន់ដែលខុសឆ្គង ពីព្រោះថា បញ្ហាជម្លោះព្រំដែនកម្ពុជា និងថៃ មិនមែនជាកិច្ចការផ្ទៃក្នុងរបស់ថៃដោយឡែកនោះទេ ប៉ុន្តែជាជម្លោះរវាងរដ្ឋ និងរដ្ឋ ដែលជាសមាជិកអាស៊ាន។

លោកបណ្ឌិត បានគូសរំលេចថា លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក្នុងនាមជាប្រធានប្ដូរវេនអាស៊ាន រួមជាមួយនឹងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួលឱ្យមានវេទិកាចរចា ហើយនាំភាគីជម្លោះទៅចុះកិច្ចព្រមព្រៀងបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាព ដើម្បីឈានទៅបញ្ចប់អរិយភាពរវាងគ្នា ដោយកសាងសន្តិភាពឡើងវិញរវាងកម្ពុជា និងថៃ។

ផ្ទុយទៅវិញ លោកបណ្ឌិត ឈត ប៊ុនថង មើលឃើញថា ការចូលរួមរបស់មេដឹកនាំក្នុងតំបន់ និងមេដឹកនាំពិភពលោក គឺមិនមែនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងទេ តែមេដឹកនាំទាំងពីរ គ្រាន់តែជាសាក្សី និងជាអ្នកសម្របសម្រួលឱ្យមានដំណោះស្រាយដោយសន្តិវិធីសម្រាប់ជម្លោះព្រំដែនដ៏តានតឹងរវាងកម្ពុជា និងថៃ។ សម្រាប់បណ្ឌិត ឈត ប៊ុនថង ការដែលអ្នកនយោបាយថៃព្យាយាមចោទប្រកាន់ទៅលើលោក អាន់វ៉ា និងលោក ត្រាំ គឺចង់បង្វែរចំណាប់អារម្មណ៍របស់ពិភពលោក ដើម្បីបិទបាំងអំពើឈ្លានពានរបស់ថៃមកលើកម្ពុជា ហើយក៏ជាយុទ្ធសាស្ត្ររបស់អ្នកនយោបាយថៃ ដើម្បីទាញយកប្រជាប្រិយភាពសម្រាប់ការបោះឆ្នោតជាតិនៅប្រទេសថៃ នាពេលខាងមុខ។

ស្របនឹងទស្សនៈរបស់បណ្ឌិត ឈត ប៊ុនថង លោកបណ្ឌិត ជ័យ តិច អ្នកតាមដានភូមិសាស្រ្តនយោបាយ ក៏បានគូសរំលេចពីតួនាទីដ៏មានតម្លៃរបស់លោក អាន់វ៉ា និងលោក ត្រាំ ក្នុងកិច្ចខិតខំប្រឹងប្រែងឱ្យកម្ពុជា និងថៃ ចូលតុចរចាដោយសន្តិវិធីសម្រាប់ជម្លោះព្រំដែនដ៏តានតឹងផងដែរ។ បណ្ឌិត ជ័យ តិច ថា លោក អាន់វ៉ា និងលោក ត្រាំ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួលឱ្យមានបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ។

តួនាទីរបស់លោក អាន់វ៉ា និងលោក ត្រាំ ត្រូវបានបណ្ឌិត ជ័យ តិច បញ្ជាក់ថា មិនមែនជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងដូចក្រុមជ្រុលនិយមនៅថៃលើកឡើងទេ។ តែជាការរួមចំណែកក្នុងកិច្ចសម្របសម្រួលឱ្យមានសន្តិភាពឡើងវិញក្នុងចំណោមរដ្ឋជាសមាជិកអាស៊ាន។

បណ្ឌិតខ្មែររូបនេះ បានសង្កត់ធ្ងន់ថា ថៃព្យាយាមបិទទ្វារសម្រាប់ភាគីទី៣ ក្នុងដំណោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជា ដើម្បីគៀបសង្កត់កម្ពុជា ដែលជាប្រទេសអន់ខ្សោយជាងខ្លួន ខណៈកម្ពុជា​ជាប្រទេសរងគ្រោះពីការឈ្លានពានរបស់ថៃ គឺត្រូវការនូវ​ភាគីទី៣ ​ចូលរួម​ធ្វើ​ជាសាក្សី។

ការ​លើក​ឡើង​របស់​អ្នកវិភាគខាងលើ ធ្វើ​ឡើង​ស្រប​ពេល​ដែល​ក្រុម​អ្នកនយោបាយថៃបានប្រមូលផ្ដុំគ្នាធ្វើបាតុកម្ម នៅក្នុង​ទីក្រុងបាងកក កាលពីថ្ងៃទី២២ ខែវិច្ឆិកា ដើម្បីប្រឆាំងនឹងប្រទេសម៉ាឡេស៊ី និងសហរដ្ឋអាមេរិក ដោយបានចោទប្រកាន់ជា​ពិសេស​លើលោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ថា​ជ្រៀតជ្រែក​ចូល​កិច្ច​ការ​ផ្ទៃក្នុង​ថៃ។

តែលោក អាន់វ៉ា កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ម្សិលមិញ បានចេញមកបដិសេធការចោទប្រកាន់​បែប​នេះ ហើយលោក បានបញ្ជាក់ថា លោកគ្រាន់តែបានសម្របសម្រួលកិច្ចសន្ទនា ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធីប៉ុណ្ណោះ៕

អត្ថបទ៖ ធឿន វ៉ាន់សុង

The post អ្នកវិភាគ ថា តួនាទីរបស់លោក អាន់វ៉ា និងលោក ត្រាំ មិនមែនជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង តែជាការធានាសន្តិភាពតំបន់អាស៊ាន appeared first on Kampuchea Thmey Daily.

ចំណាប់អារម្មណ៍អ្នកវិភាគ ជុំវិញដំណើរទស្សនកិច្ចមេដឹកនាំពិភពលោកមកកម្ពុជា ចំពេលមានភាពតានតឹងជម្លោះព្រំដែនកម្ពុជា-ថៃ
ស្របពេលដែលកម្ពុជា-ថៃ មានជម្លោះព្រំដែន ចាប់ពីថ្ងៃទី​២៨ ខែឧសភា ឆ្នាំ ២០២៥ ដែលបានអូសបន្លាយអស់​រយៈពេលជិតមួយខែមកនេះ បានធ្វើឱ្យទំនាក់ទំនងប្រទេសទាំងពីរកាន់តែឡើងកម្តៅ និងឈានទៅដល់ការបិទច្រកព្រំដែនផ្លូវគោកទ្វេភាគី។ ដើមហេតុនៃបញ្ហានេះ ដោយសារកងទ័ពថៃបានបាញ់មកលើទាហានខ្មែរមួយរូបបណ្តាលឱ្យបាត់បង់ជីវិតនៅទីកន្លែងលេណដ្ឋានទឹកដីកម្ពុជា។

នាយឧត្តមសេនីយ៍ MORISHITA Yasunori

ជាការកត់សម្គាល់ស្របពេលមានភាពតានតឹងនេះ សង្កេតឃើញបណ្តាប្រទេសជាមិត្ត ទាំងមេដឹកនាំក្នុងតំបន់ និងពិភពលោក បានមកបំពេញទស្សនកិច្ចនៅកម្ពុជាជាបន្តបន្ទាប់។ ជាក់ស្តែង នាយឧត្តមសេនីយ៍ MORISHITA Yasunori មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន បានធ្វើទស្សនកិច្ចមកកម្ពុជា និងប្តេជ្ញាបន្តពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកាន់តែល្អ ជាមួយកងទ័ពជើងគោកកម្ពុជា។

ជាមួយគ្នានោះ លោក Andrew Byers ឧបការីរងរដ្ឋមន្រ្តីក្រសួងការពារជាតិសហរដ្ឋអាមេរិក ទទួលបន្ទុកតំបន់អាស៊ីភាគខាងត្បូង និងអាស៊ីអាគ្នេយ៍ បានធ្វើទស្សនកិច្ចនៅកម្ពុជារយៈពេល២ថ្ងៃ ដើម្បីមានជំនួបជាមួយមន្រ្តីកម្ពុជា និងពិភាក្សាជំហានបន្ទាប់ពង្រឹងទំនាក់ទំនងយោធាទ្វេភាគី។ តាមគម្រោង រដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិក និងនាយករដ្ឋមន្រ្តីសិង្ហបុរី នឹងបំពេញទស្សនកិច្ចនៅកម្ពុជានាពេលឆាប់ៗខាងមុខនេះ។

លោក Andrew Byers ឧបការីរងរដ្ឋមន្រ្តីក្រសួងការពារជាតិសហរដ្ឋអាមេរិក

ជុំវិញដំណើរទស្សនកិច្ចរបស់បណ្តាប្រទេសជាមិត្តមកកាន់កម្ពុជាចំពេលមានភាពតានតឹង ត្រូវបានអ្នកវិភាគនយោបាយ មើលឃើញស្រដៀងគ្នាថា ដោយសារកម្ពុជាមាននយោបាយការទូតកម្រិតខ្ពស់ និងគោរពគោលការណ៍ច្បាប់អន្តរជាតិ។

អ្នកវិភាគនយោបាយ លោកបណ្ឌិត អេង កុកថាយ កត់សម្គាល់ថា ដំណើរទស្សនកិច្ចរបស់មេដឹកនាំប្រទេស ជប៉ុន សហរដ្ឋអាមេជិក និងសិង្ហបុរី និងប្រទេសផ្សេងៗមកកាន់កម្ពុជានាពេលនេះ ជាចំណុចវិជ្ជមានល្អមែនទែនសម្រាប់ស្ថានភាពដែលកម្ពុជាកំពុងជួបប្រទះ នៅក្នុងទំនាស់ព្រំដែនជាមួយថៃ។ លោកបញ្ជាក់ថា៖«ជំនួបទាំងអស់ ក៏ដូចជាដំណើរទស្សនកិច្ចរបស់មេដឹកនាំក្នុងតំបន់ ក៏ដូចជាអាស៊ាន មកកម្ពុជាគឺជាចំណុចល្អប្រសើរ និងស្របទិសដៅនៃយុទ្ធសាស្រ្តរួមកម្ពុជាដែលពឹងផ្អែកលើវិស័យការទូត និងលើច្បាប់អន្តរជាតិ ដើម្បីតតាំងជាមួយថៃ ទាក់ទងតំបន់ព្រំដែនរបស់ប្រទេសទាំងពីរ»។

លោកថ្លែងថា បើនិយាយពីការទូតកម្ពុជាមានកម្រិតមួយខ្ពស់នៅឆ្នាំ ២០២៥ ក៏ដូចឆ្នាំ ២០២៤ ឃើញថានៅក្នុងសន្ទទ្សន៍អំណាចអាស៊ីដែលធ្វើឡើងដោយវិទ្យាស្ថានឡូវី បានបញ្ជាក់ថា កម្ពុជាមានអំណាចផ្នែកការទូតខ្លាំងជាងប្រទេសថៃ និងមានកម្រិតខ្ពស់បើប្រៀបធៀបទៅនឹងទំហំសេដ្ឋកិច្ច និងប្រជាជនរបស់កម្ពុជា។ លោកបន្តថា ដូច្នេះវិស័យការទូតកម្ពុជា ជាប្រទេសមួយដែលមានភាពល្បីល្បាញ ដឹងឭ មានការជ្រោមជ្រែងច្រើនពីប្រទេសផ្សេងៗនៅក្នុងពិភពលោកដែលនេះជាយុទ្ធមួយដែលកម្ពុជាបាននិងកំពុងធ្វើដើម្បីដោះស្រាយទំនាស់ជាមួយប្រទេសថៃ។

លោកបណ្ឌិត អេង កុកថាយ

លោកបញ្ជាក់ថា យុទ្ធសាស្រ្តមួយទៀតដែលកម្ពុជាកំពុងធ្វើនោះ គឺការពឹងទៅលើច្បាប់អន្តរជាតិដែលប្រទេសទាំងអស់ជាសមាជិករបស់អង្គការសហប្រជាជាតិត្រូវអនុវត្តតាម ហើយច្បាប់អន្តរជាតិគឺវាបម្រើផលប្រយោជន៍ធំ ចំពោះប្រទេសដែលទំហំសេដ្ឋកិច្ច ប្រជាជន ទំហំដី យោធា ដែលជាគោលដៅដើមនៃការបង្កើតអង្គការសហហប្រជាជាតិ ដើម្បីឱ្យប្រទេសទាំងអស់គោរពគ្នាទៅវិញទៅមក និងគោរពច្បាប់ ធ្វើជាអាទិភាពក្នុងការទំនាក់ទំនងរវាងប្រទេសនិងប្រទេស និងការដោះស្រាយទំនាស់។

លោកថា៖«អ៊ីចឹង!កម្ពុជាដើរតាមគោលដៅនេះជាចំបង ដោយបានលើកករណីទាំង ៤ ប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងតំបន់មុំ បី ទៅតុលាការយុត្តិធម៌អន្តរជាតិដើម្បីដោះស្រាយ ហើយកម្ពុជាក៏បានធ្វើយុទ្ធសាស្រ្ត​នេះនៅក្នុងឆ្នាំ ១៩៦២ ទាក់ទងទៅនឹងករណីប្រាសាទព្រះវិហារកន្លងរួចមកហើយ ដែលទទួលបានជោគជ័យ»។លើសពីនេះ លោកថាកម្ពុជាក៏បានបោះឆ្នោតប្រឆាំងនឹងការឈ្លានពានរបស់ប្រទេសរុស្ស៊ី មកលើប្រទេសអ៊ុយក្រែន នេះក៏ដោយសារតែកម្ពុជាគឺដើរតាមច្បាប់អន្តរជាតិនៃការឈ្លានពានទៅវិញទៅមករវាងប្រទេសនិងប្រទេស។​

ចំណុចមួយទៀត ប្រទេសទាំងអស់ដែលមកទស្សនកិច្ចនៅកម្ពុជានាពេលនេះ សុទ្ធសឹងតែជាប្រទេសដែលមិនអាចមកចូលរួមធ្វើសង្គ្រាមដើម្បីជួយភាគីកម្ពុជាបាននោះទេ ដោយលោកឃើញថាប្រទេសទាំងអស់នេះមានទំនាក់ទំនងជាមួយកម្ពុជាផង ជាមួយថៃផង ។ ត្រង់ចំណុចនេះ លោកបញ្ជាក់ថា៖«ប៉ុន្តែដើម្បីឱ្យមានការចរចាការទូត និងមានឥទ្ធិពលចំពោះភាគីទាំងសងខាង យើងទាមទារប្រទេសដែលមានឥទ្ធិពលទៅលើប្រទេសដែលមានទំនាស់ទាំងពីរកម្ពុជា ថៃ»។

បើតាមអ្នកវិភាគរូបនេះ កម្ពុជាមានទំនាក់ទំនងល្អជាមួយអាមេរិកដែលជាមហាអំណាចទី១ និងជប៉ុនមហាអំណាចក្នុងតំបន់អាស៊ីមួយដែរនោះ ដើម្បីឱ្យគាត់ជួយសម្រួលភាគីទាំងពីរមានការចរចាដោយសន្តិវិធី ដើម្បីបញ្ចៀសសង្គ្រាម ឬមួយក៏បញ្ឈប់សង្គ្រាមនៅពេលកើតមានឡើង។

ចំណុចពិសេសមួយទៀតរបស់អាមេរិកនោះ គឺថានៅពេលដែលត្រង់ចំណុចព្រំដែនកម្ពុជា ហើយនិងព្រំដែនថៃ គឺអាមេរិកនៅខាងកម្ពុជាកន្លងមក។ លោកបណ្ឌិត អេង កុកថាយ ថា ៖«យើងឃើញថានៅឆ្នាំ ១៩៤៦ អាមេរិកក៏បានជួយគាំទ្រឱ្យមានការធ្វើសន្ធិសញ្ញារវាងថៃ និងបារាំង ដើម្បីបញ្ចប់ទំនាស់ព្រំដែនរវាងប្រទេសទាំងពីរដែលថៃទាមទារក្នុងសង្គ្រាមលោកលើកទី២រហូតមកដល់ព្រំដែនខេត្តសៀមរាប»។

អាមេរិកបានសម្របសម្រួលដែលមានសន្ធិសញ្ញានេះ នៅទីក្រុងវ៉ាស៊ីនតោន។ នៅឆ្នាំ ១៩៦២ អាមេរិកក៏នៅគាំទ្រជំហរកម្ពុជាដែរ ហើយក្រុមការងារក្តីរបស់កម្ពុជាក៏មានឥស្សរជនអាមេរិកជួយគាំទ្រ។ ចឹងជាប្រវត្តិសាស្រ្តទាក់ទងជាមួយព្រំដែនអាមេរិកនៅខាងកម្ពុជាមួយភាគធំ។ ដែលនេះបញ្ជាក់ថា វិស័យការទូតកម្ពុជានៅតែពង្រឹងទៅមុខក្នុងនាមជាប្រទេសដែលមានទំហំតូច ទំហំកងទ័ពក៏តូចជាងប្រទេសថៃ ប៉ុន្តែកម្ពុជាមានគោលដៅមួយនៃការពង្រឹង ពង្រីក និងយុទ្ធសាស្រ្តដ៏សំខាន់ក្នុងការតទល់ទំនាស់ជាមួយថៃ។

ពាក់ព័ន្ធវិស័យការពារជាតិវិញ លោក អេង កុកថាយ​ កត់សម្គាល់ថា៖«ក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ គឺកម្ពុជាបានធ្វើទំនើបកម្មនៅក្នុងវិស័យការពារជាតិច្រើន បានធ្វើសមយុទ្ធជាមួយបណ្តាប្រទេសផ្សេងៗជាច្រើន ដែលមានសមត្ថភាពក្នុងការប្រើបច្ចេកវិទ្យាថ្មីៗនៅក្នុងសង្គ្រាម ក៏ដូចជាការធ្វើសង្គ្រាមតាមប្រភពអនឡាញ សុទ្ធតែជាចំណុចពិសេសៗដែលកម្ពុជាបានធ្វើទំនើបកម្ម និងធ្វើសមយុទ្ធរៀនសូត្រពីប្រទេសទាំងអស់នោះកន្លងមក»។

លោកបណ្ឌិត​ យង់ ពៅ

ចំណែកអ្នកវិភាគនយោបាយ លោកបណ្ឌិត​ យង់ ពៅ កត់សម្គាល់ថា​ ទោះបីកម្ពុជាមានជម្លោះជាមួយថៃ ប៉ុន្តែកម្ពុជាក្នុងកាលៈទេសៈនេះ បានបង្ហាញឥរិយាបទ បើកទូលាយសម្រាប់បណ្តាប្រទេសទាំងអស់នៅលើកិច្ចសហប្រតិបត្តិការវិស័យកងទ័ព វិស័យការពារជាតិ ដែលផ្ទុយពីការរិះគន់កន្លងមកថាកម្ពុជាមានតែកិច្ចសហប្រតិបត្តិការជាមួយចិននោះទេ។

លោកបន្តថា ដំណើរទស្សនកិច្ចមេដឹកនាំប្រទេសជាមិត្តមកកាន់កម្ពុជា បានបង្ហាញថា កម្ពុជាបច្ចុប្បន្ននេះ មិនដូចកម្ពុជាកាលពីទសវត្សមុនៗនោះទេ គឺកម្ពុជាក៏ជាចំណុចស្នូលសំខាន់សម្រាប់តំបន់ និងពិភពលោកផងដែរ បើមិនសំខាន់ ករណីកើតឡើងថ្មីៗ ឬក៏បញ្ហាទាំងឡាយណា គឺពិភពលោកមិនបានចាប់អារម្មណ៍ពីកម្ពុជានោះទេ។

លោកបញ្ជាក់ថា៖«អ៊ីចឹង! ការចាប់អារម្មណ៍បំពេញទស្សនកិច្ចបន្តបន្ទាប់របស់បណ្តាថ្នាក់ដឹកនាំប្រទេសផ្សេងៗជាមិត្ត ទៅលើវិស័យការពារជាតិ បានបង្ហាញអំពីប្រទេសកម្ពុជា គឺជាចំណុចស្នូលសំខាន់ផងដែរ ទៅលើសណ្តាប់ធ្នាប់តំបន់ ក៏ដូច​ជាពិភពលោក ហើយក៏បានបង្ហាញតួនាទីដ៏សំខាន់របស់កម្ពុជាទៅលើកិច្ចការអន្តរជាតិ និងការថែរក្សាសន្តិភាពរបស់កម្ពុជា​ដែលប្រឹងប្រែងកន្លងមក»៕

The post ចំណាប់អារម្មណ៍អ្នកវិភាគ ជុំវិញដំណើរទស្សនកិច្ចមេដឹកនាំពិភពលោកមកកម្ពុជា ចំពេលមានភាពតានតឹងជម្លោះព្រំដែនកម្ពុជា-ថៃ appeared first on Kampuchea Thmey Daily.

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ
ភ្នំពេញ ៖ អ្នកវិភាគភូមិសាស្ដ្រនយោបាយ និងអ្នកឃ្លាំមើលការអភិវឌ្ឍន៍សង្គម បានលើកឡើងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា តែងតែ​ផ្ដល់អាទិភាព​ខ្ពស់​ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ទោះ​ស្ថិត​ក្នុង​កាលៈទេសៈ​បែបណា​ក៏​ដោយ គឺ​សម្ដេចនៅតែតាមជួយការពារ និងគាំទ្រប្រជាពលរដ្ឋខ្មែរ។

លោក ថុង ម៉េងដាវីត អ្នកវិភាគភូមិសាស្រ្តនយោបាយ និងសន្ដិសុខ​បាន​ថ្លែង​ថា «ខ្ញុំ​បាន​ទទួល​ព័ត៌មាន​ថា សម្ដេចបរវធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបានចូលរួមបច្ច័យ ១ម៉ឺនដុល្លារជូនក្រុមគ្រួសារសពពលករខ្មែរដែលស្លាប់ក្នុងគ្រោះរញ្ជួយដីនៅក្នុងប្រទេសថៃ។ ខ្ញុំ​គិត​ថា កាយវិការ​នេះ គឺ​ជា​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​របស់សម្ដេច ដែល​មិន​បានមើលរំលងទៅលើបញ្ហាណាមួយនោះទេ»។

លោក​បន្ត​ថា «មិន​ត្រឹម​តែ​ករណី​ជួយ​ពលរដ្ឋរងគ្រោះក្នុងករណីរញ្ជួយដីនេះទេ គឺ​បញ្ហាផ្សេងៗជាច្រើន ត្រូវបានសម្ដេចដោះស្រាយជាបន្តបន្ទាប់ គឺ​ចាប់​តាំង​ពី​មុនពេលដែលសម្ដេចក្លាយជានាយករដ្ឋមន្រ្តីម្ល៉េះ។ ដូច្នេះ ពលរដ្ឋកម្ពុជាគ្រប់គ្នា ទាំងខ្ញុំផងដែរ គឺ​មាន​ភាព​កក់ក្ដៅក្នុងចិត្តដែលមានមេដឹកនាំយល់ច្បាស់ពីទុក្ខធុរៈរបស់ពលរដ្ឋ»។

អ្នកវិភាគរូបនេះបានសង្កត់ធ្ងន់ថា កម្ពុជារីកចម្រើន ហើយជីវភាពប្រជាពលរដ្ឋនឹងកាន់តែធូរធារ ក្រោម​ការ​ដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។ លើសពីនេះ កម្ពុជា​នឹង​បន្ត​រីក​ចម្រើន​ទៅមុខប្រកបដោយមោទកភាព និងសម្រេចបានចក្ខុវិស័យទៅតាមការគ្រោងទុករបស់ខ្លួន។

ចំណែកលោក សំ សឿន អ្នកឃ្លាំមើលការអភិវឌ្ឍន៍សង្គម និង​នយោបាយ​បាន​ថ្លែង​ថា «សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ជាមេដឹកនាំគម្រូសម្រាប់អ្នកដឹកនាំវ័យក្មេងជំនាន់ក្រោយ ព្រោះសម្ដេចបានផ្ដោតសំខាន់ទៅលើដំណោះស្រាយរបស់ពលរដ្ឋ គឺ​សម្ដេចមិនបានទុកពលរដ្ឋខ្មែរណាចោលឱ្យនៅក្រៅប្រទេសដោយមិនជួយអ្វីនោះទេ»។

លោក​បន្ត​ថា ក្រៅពីជួយការពារពលរដ្ឋឱ្យមានសុខសុវត្ថិភាព គឺ​នៅ​បន្ត​គាំទ្រ​រក​ដំណោះស្រាយទាក់ទងកត្តាជីវភាពផងដែរ។

សម្តេចបវរធិបតី តែងតែ​តាម​ដាន​យ៉ាង​យក​ចិត្តទុកដាក់លើករណីគ្រោះរញ្ជួយដីនៅប្រទេសថៃ និង​មីយ៉ាន់ម៉ា​ តាំង​ពី​ពេលចាប់ផ្តើមរហូតមកដល់ពេលនេះ។

លើសពី​នេះ លោក​សង្កត់​ធ្ងន់​លើ​ការ​ជួយយុវជនដែលងាយប្រឈមនឹងបញ្ហាជីវភាព ក៏​ទទួល​បាន​ការ​បណ្ដុះបណ្ដាល​ជំនាញវិជ្ជាជីវៈតាមរយៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បី​ពួក​គេ​អាច​យក​ទៅ​ប្រកបរបរ​ចិញ្ចឹម​ជីវិត​បាន​ងាយស្រួល និង​ការជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ រួមទាំងបងប្អូនកម្មករនិយោជិតគឺជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅថ្ងៃទី ០១ ខែមេសាឆ្នាំ២០២៥នេះ បានចូលរួមបច្ច័យ ១ម៉ឺនដុល្លារជូនក្រុមគ្រួសារសពពលករខ្មែរដែលស្លាប់ក្នុងគ្រោះរញ្ជួយដីនៅក្នុងប្រទេសថៃ ដើម្បីរៀបចំពិធីបុណ្យសព និងរំលែកការលំបាកផ្សេងៗ។

ក្រៅ​ពី​នោះ​លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អភិបាលខេត្តបន្ទាយមានជ័យ និងក្រុមការងារដទៃទៀត បានចូលរួមថវិកាសរុបជាង ៥០លានរៀលថែមទៀត។ ស្ថិតនៅក្នុងបរិយាកាសដ៏ក្រៀមក្រំនោះ លោក​រដ្ឋមន្រ្តី ហេង សួរ តំណាងសម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត រួមជាមួយរដ្ឋបាលខេត្តបន្ទាយមានជ័យ បាននាំសាររំលែកទុក្ខរបស់រាជរដ្ឋាភិបាលជូនចំពោះលោក សែ វិត និងលោកស្រី ភិន រី ជាឪពុកម្តាយនៃសពលោក មាស សាវ៉ាង ព្រមទាំងក្រុមគ្រួសារ ស្ថិតនៅក្នុងភូមិបាល័ង្គ ឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

នៅក្នុងឱកាសនោះដែរ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចូលរួមបច្ច័យចំនួន ២០លានរៀល, ថវិការបស់លោកអភិបាលខេត្តចំនួន ២លានរៀល, ថវិការបស់ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ (ESEA)ចំនួន ១៥លានរៀល ព្រម​ទាំង​ថវិកា​របស់សមាគមភ្នាក់ងារជ្រើសរើសពលករកម្ពុជា (ACRA) ១៥លានរៀលផងដែរ។

សូមបញ្ជាក់ថា លោក មាស សាវ៉ាង ជាពលករខ្មែរមួយរូប ត្រូវបានបញ្ជាក់អត្តសញ្ញាណ ដែលបានបាត់បង់ជីវិតក្នុងហេតុការណ៍បាក់រលំអគារបណ្តាលមកពីគ្រោះរញ្ជួយដីនៅក្នុងប្រទេសថៃកាលពីថ្ងៃទី ២៨ ខែមីនាឆ្នាំ២០២៥កន្លងទៅនេះ៕

The post អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ appeared first on Kampuchea Thmey Daily.

អ្នកវិភាគ៖ ពលរដ្ឋខ្មែរគួរយកចិត្តទុកដាក់តាមដានការវិវត្តនយោបាយនៅថៃ ខណៈក្រុមប្រឆាំងថៃតែងតែរុញច្រានបញ្ហាព្រំដែនឱ្យឡើងកម្ដៅ
ភ្នំពេញ ៖ អ្នកវិភាគស្ថានភាពនយោបាយ និងកិច្ចការបរទេស បានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាកុំជ្រួលជ្រើម ទៅតាមរបត់នយោបាយនៅប្រទេសថៃ ដោយមិនមានជះឥទ្ធិពលធ្ងន់ធ្ងរទៅលើទំនាក់ទំនងប្រទេសទាំងពីរទេ ខណៈអ្នកនយោបាយប្រឆាំងថៃតែងតែរុញច្រានបញ្ហាព្រំដែនឱ្យឡើងកម្ដៅ ដើម្បីបង្កចលាចលផ្ទៃក្នុងរបស់ខ្លួនប៉ុណ្ណោះ។

លោកបណ្ឌិត យង់ ពៅ អ្នកវិភាគបញ្ហានយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងថា «បើទោះបីជានយោបាយថៃមានការប្រែប្រួលយ៉ាងណាក៏ដោយ ទោះអ្នកដឹកនាំថៃជាមន្រ្តីយោធាដោយ ក៏មិនមានអ្វីប្រែប្រួលជាដុំកំភួនចំពោះទំនាក់ទំនងកម្ពុជា និងថៃ ប៉ុន្ដែកម្ពុជាត្រូវតែតាមដានយ៉ាងយកចិត្តទុកដាក់នៃការវិវត្តពីមួយជំហានទៅមួយជំហានសម្រាប់នយោបាយថៃ ដើម្បីយើងអាចសម្របខ្លួនទៅតាមស្ថានការក្នុងកិច្ចសហប្រតិបត្តិការជាមួយថៃ»។

លោកបណ្ឌិតបន្តថា «ចំពោះបញ្ហាព្រំដែន គឺនឹងមិនអាចជៀសផុតពីការឡើងកម្ដៅម្ដងៗនោះទេ ព្រោះអ្នកនយោបាយប្រឆាំងថៃតែងតែរុញច្រានបញ្ហាព្រំដែនជាមួយកម្ពុជា ដើម្បីបង្កឱ្យមានបញ្ហានយោបាយផ្ទៃក្នុងរបស់ខ្លួន។ ក្នុងករណីដែលក្រុមប្រឆាំងចង់ទម្លាក់រដ្ឋាភិបាលណាមួយ គឺពួកគេតែងតែរុញបញ្ហាព្រំដែនឱ្យឡើងកម្ដៅ»។

បើតាមលោកបណ្ឌិតបានលើកឡើងថា កម្ពុជាមិនអាចលូកលន់កិច្ចការផ្ទៃក្នុងរបស់ថៃបានទេ ទោះបីជាបុគ្គលណា ឬអ្នកដឹកនាំមកពីគណបក្សណាមួយក៏ដោយ ក៏កម្ពុជានៅតែរក្សាទំនាក់ទំនងល្អជាមួយថៃ ព្រោះកម្ពុជា និងថៃមិនអាចបាត់បង់ភាគីណាមួយបានទេ ដោយត្រូវពឹងផ្អែកគ្នាទៅវិញទៅមកទាំងសេដ្ឋកិច្ច និងសន្ដិសុខជាតិ។

ដើម្បីទប់ទល់នឹងចរន្តរុញច្រានបញ្ហាព្រំដែនកម្ពុជា-ថៃឱ្យឡើងកម្ដៅ លោកបណ្ឌិត យង់ ពៅ បានថ្លែងថា កម្ពុជាត្រូវតែពង្រឹងវិស័យការពារជាតិតាមព្រំដែនថែមទៀតទាំងព្រំដែនថៃ និងវៀតណាម ដើម្បីកុំឱ្យពួកគេរំលោភលើដែនអធិបតេយ្យភាព ហើយពួកគេមិនអាចយកលេសព្រំដែនទៅកេងចំណេញនយោបាយផ្ទៃក្នុងរបស់ពួកគេបានទេ។

កម្ពុជាត្រូវតែមានអ្នកជំនាញផ្នែកកិច្ចការព្រំដែនឱ្យកាន់តែមុតស្រួចថែមទៀត ជាពិសេសបណ្ដុះបណ្ដាលយុវជនជំនាន់ក្រោយឱ្យមានជំនាញកិច្ចការព្រំដែនឱ្យបានច្បាស់លាស់។ បន្ថែមលើនេះ ត្រូវតែផ្សព្វផ្សាយឱ្យពលរដ្ឋ និងកូនចៅខ្មែរជំនាន់ក្រោយយល់ដឹងពីកិច្ចការព្រំដែន និងប្រវត្តិសាស្រ្តរបស់ខ្លួន។

ចំណែកលោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងថា «ក្នុងករណីដែលថៃមានជម្លោះនយោបាយ ពួកគេតែងធ្វើអន្តរជាតិតូបនីយកម្មនយោបាយជាមួយប្រទេសជិតខាង ហើយរឿងដែលពួកគេផ្ដោតជាចំណុចសំខាន់នោះ គឺបង្កើតភ្លើងជាតិនិយមទៅលើបញ្ហានៅតាមព្រំដែនជាមួយកម្ពុជា ហើយគេតែងលេងល្បែងស្នេហាជាតិជាមួយកម្ពុជា»។

លោកបណ្ឌិតបន្តថា រាល់ការផ្លាស់ប្ដូររដ្ឋាភិបាលថៃ តែងតែមានផលជះឥទ្ធិពល ឬមានការលំបាកតិចតួចមកលើកម្ពុជា ប៉ុន្ដែប្រទេសទាំងពីរនៅតែមិនអាចបាត់បង់ភាគីណាមួយ ដែលមិនអាចចាត់ទុកភាគីណាមួយជាសត្រូវជារៀងរហូតបាននោះទេ ព្រោះប្រទេសទាំងពីរត្រូវការផ្លាស់ប្ដូរពាណិជ្ជកម្ម ការវិនិយោគ កម្លាំងពលកម្ម សន្ដិសុខជាតិ និងនយោបាយការទូតទៅវិញទៅមក។

បញ្ហាដែលរសើបនៅក្នុងទំនាក់ទំនងរវាងកម្ពុជា និងថៃ ដែលតែងតែត្រូវបានប្រើប្រាស់ដោយអ្នកនយោបាយប្រឆាំងថៃ ត្រូវបានលោកបណ្ឌិតកត់សម្គាល់ឃើញថា គឺមានកត្តាប្រវត្តិសាស្រ្តតាមរយៈបកស្រាយប្រវត្តិសាស្រ្ត ការបំភ្លៃ និងការពន្យល់ប្រវត្តិសាស្រ្តដោយគ្មានមូលដ្ឋានច្បាស់លាស់ និងបញ្ហាវប្បធម៌នានាដែលជាប់ពាក់ព័ន្ធគ្នា។ លើសពីនេះ បញ្ហាទឹកដី និងបញ្ហាព្រំដែនដែលចំណុចក្ដៅបំផុត ហើយត្រូវបានប្រើប្រាស់ដោយអ្នកនយោបាយថៃ។

អ្វីដែលកម្ពុជាត្រូវធ្វើនាពេលនេះ គឺពលរដ្ឋកុំជ្រួលច្របល់ទៅតាមរបត់នយោបាយថៃ ប៉ុន្ដែត្រូវពង្រឹងសមត្ថភាពកងទ័ព និងធ្វើទំនើបកម្មសព្វាវុធការពារជាតិរបស់ខ្លួនថែមទៀត។ លើសពីនេះលោកបណ្ឌិតថា កម្ពុជាត្រូវតែយកចិត្តទុកដាក់ទៅលើសេដ្ឋកិច្ចរបស់ខ្លួនឱ្យកាន់តែខ្លាំង ដើម្បីកាត់បន្ថយការពឹងទាំងស្រុងទៅលើផលិតផលរបស់បរទេស និងកាត់បង្កើនបង្កើតការងារជូនពលរដ្ឋខ្មែរដែលជាកត្តាចៀសវាងពីការធ្វើចំណាកស្រុកទៅថៃច្រើន។

បើតាមលោកបណ្ឌិត យង់ ពៅ វាជាទម្លាប់អ្នកនយោបាយថៃដែលនាយករដ្ឋមន្រ្តីតែងតែទទួលរងនូវការរិះគន់ និងយាយីឈានដល់ការប្រកាសឱ្យមានរដ្ឋប្រហារយោធាទម្លាក់ចេញពីតំណែង។ អ្វីដែលជាការកត់សម្គាល់នោះ គឺអ្នកនយោបាយដែលមកពីគណបក្សភឿថៃ ហើយអ្នកយោបាយមកពីគ្រួសារលោក ថាក់ស៊ីន តែងតែទទួលរងគ្រោះដោយការបោះឆ្នោតដកសេចក្ដីទុកចិត្ត ឬឈានដល់ការធ្វើរដ្ឋប្រហារយោធា។

ចំពោះប្រទេសថៃ គឺរងនូវការធ្វើរដ្ឋប្រហារយោធាប្រមាណជិត ២០លើករួចមកហើយទាំងរដ្ឋប្រហារជោគជ័យ និងមិនបានជោគជ័យ ប៉ុន្ដែស្ថានភាពនៃការអភិវឌ្ឍន៍សង្គមជាតិរបស់គេនៅតែបន្តដើរទៅមុខជានិច្ចដោយមិនមានផលប៉ះពាល់សន្ដិសុខសង្គមធ្ងន់ធ្ងរ ឬបំផ្លាញ់ប្រទេសជាតិនោះទេ ដែលផ្ទុយពីនយោបាយកម្ពុជាមានរដ្ឋប្រហារយោធាតែមួយលើកប៉ុណ្ណោះ ប៉ុន្ដែបានបង្កវិនាសកម្មយ៉ាងធ្ងន់ធ្ងរដល់ជាតិជាច្រើនឆ្នាំ៕

The post អ្នកវិភាគ៖ ពលរដ្ឋខ្មែរគួរយកចិត្តទុកដាក់តាមដានការវិវត្តនយោបាយនៅថៃ ខណៈក្រុមប្រឆាំងថៃតែងតែរុញច្រានបញ្ហាព្រំដែនឱ្យឡើងកម្ដៅ appeared first on Kampuchea Thmey Daily.