ឥណទាន Archives - Kampuchea Thmey Daily

ជប៉ុន ​ចុះហត្ថលេខា​ផ្ដល់​ហិរញ្ញប្បទាន​ជាង ​១៧១ ​លានដុល្លារ ​សម្រាប់​គម្រោង​ស្ដារ​ប្រព័ន្ធ​រំដោះទឹក​នៅ​កម្ពុជា​
ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន ​(JICA) ​នៅ​ថ្ងៃទី ​២៥ ​មិថុនា ២០២៦ ​បាន​ចុះ​ហត្ថលេខា​ផ្ដល់​ហិរញ្ញប្បទាន​ជាង ​១៧១ ​លានដុល្លារ ​សម្រាប់​គម្រោង​សាងសង់​វិទ្យាស្ថាន​​គរុកោសល្យ​នៅ​ខេត្ត​កំពង់ចាម​មានទឹកប្រាក់ប្រមាណ ៧,៥ លានដុល្លារ និងគម្រោងស្ដាឡើងវិញនូវ​ប្រព័ន្ធ​ស្រោច​ស្រព​ និងប្រព័ន្ធរំដោះទឹកភាគនិរតី ​រាជធានីភ្នំពេញ​មានទឹកប្រាក់ជាង ១៦៣ ​លានដុល្លារ​។​

ពីពិធីចុះហត្ថលេខា បានរៀបចំធ្វើឡើងក្រោមវត្តមាន លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកSANUI Kazuma ប្រធានទីភ្នាក់ងារ​សហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា។​

សម្រាប់​កិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង សម្រាប់ “គម្រោងសាងសង់វិទ្យាស្ថាន​គរុកោសល្យ​នៅខេត្តកំពង់ចាម ​មានគោលបំណង​ លើកកម្ពស់សមត្ថភាពរបស់គ្រូបង្រៀន​ដែលបានទទួលការ​បណ្តុះ​បណ្តាល​នៅវិទ្យាស្ថានគរុកោសល្យ នៅក្នុង ខេត្តកំពង់ចាម តាមរយៈការផ្តល់សម្ភារៈបរិក្ខារ និងឧបករណ៍អប់រំចាំបាច់នានា និងដើម្បីធ្វើឱ្យប្រសើរឡើងនូវ កម្រិតគ្រឹះស្ថានបណ្តុះ​បណ្តាលគ្រូប​ង្រៀនដែលមានស្រាប់ទៅជាវិទ្យាស្ថានគរុកោសល្យ ដោយធ្វើការសាងសង់ អគារថ្មីចំនួន ២ខ្នង រួមមាន អគារស្ទែម (STEM) សម្រាប់ការអប់រំវិទ្យាសាស្ត្រ បច្ចេកវិទ្យាវិស្វកម្ម និងគណិតវិទ្យា និងអគារសាលប្រជុំ ព្រមទាំងបំពាក់ធនធានសំខាន់ៗនៅក្នុងអគារថ្មី និងនៅក្នុងអគារដែលមានស្រាប់។​

ចំណែកឯ​កិច្ចព្រមព្រៀងឥណទានសម្បទាន ​សម្រាប់ “គម្រោងស្តារឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹក ភាគ និរតីរាជធានីភ្នំពេញ (កញ្ចប់ឥណទានទី៣) ​មានទឹកប្រាក់ចំនួន ប្រមាណ ១៦៣,៨ លានដុល្លារ ​មានគោលបំណងបង្កើនផលិតភាពកសិកម្ម​ និងកាត់បន្ថយការខូចខាត​ដោយ​សារទឹក​ជំនន់នៅតាមតំបន់ជនបទ និងតំបន់ដែលខ្វះខាត តាមរយៈការកែលម្អ និងស្តារឡើង​វិញនូវប្រព័ន្ធធារាសាស្ត្រដែលមានអនុវគម្រោងចំនួន ២ រួមមាន អនុគម្រោងរលាំងជ្រៃ និងអនុគម្រោង កណ្តាលស្ទឹង-បាទី ដែលស្ថិតក្នុងខេត្តកំពង់ស្ពឺ, ខេត្តតាកែវ, និងខេត្តកណ្តាល ដែលនឹងចូលរួមចំណែកដល់ការលើកកម្ពស់កម្រិតជីវភាពរស់នៅផងដែរ។

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានថ្ងៃនេះ បានឆ្លុះបញ្ចាំងពីការរីកចម្រើននៃកិច្ច​សហប្រតិបត្តិការដ៏រឹងមាំ ​និង​យូរអង្វែងរវាងរាជរដ្ឋាភិ​បាលកម្ពុជា និងរដ្ឋាភិបាលជប៉ុន​ តាមរយៈការផ្តល់​ហិរញ្ញប្បទានសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ផ្លូវការ (ODA) ក្នុងក្របខ័ណ្ឌហិរញ្ញប្បទានឥតសំណង និងឥណទានសម្បទាន។

ជប៉ុន គឺជាដៃគូ អភិវឌ្ឍន៍សំខាន់ក្នុងចំណោមដៃគូអភិវឌ្ឍន៍ធំៗរបស់កម្ពុជា បន្ទាប់ពីការដំឡើងកម្រិតទំនាក់ទំនងពី “ភាពជាដៃគូយុទ្ធ-សាស្ត្រ” ទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក្នុងឆ្នាំ ២០២៣។

តាមរយៈកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន, គម្រោងសហប្រតិបត្តិការអាទិភាពថ្មីៗជាច្រើនទៀត ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងសិក្សា ក៏ដូចជា ដាក់ឲ្យអនុវត្តជាបន្តបន្ទាប់​ក្នុងនាមជាដៃគូអភិវឌ្ឍន៍​ដ៏សំខាន់នៅកម្ពុជា, រដ្ឋាភិបាលជប៉ុន, តាមរយៈទីភ្នាក់​ងារសហ ប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA), នឹងបន្តពង្រឹងភាព​ជាដៃគូ​យុទ្ធសាស្ត្រ​រយៈពេល​វែងជាមួយរាជរដ្ឋាភិបាល និងគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា តាមរយៈ​ហិរញ្ញប្បទាន​សម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ផ្លូវការ (ODA) ទាំងក្នុងក្រប​ខ័ណ្ឌ​ហិរញ្ញប្បទាន​ឥតសំណង​ ឥណទានសម្បទាន ​និង​ជំនួយបច្ចេកទេស៕

The post ជប៉ុន ​ចុះហត្ថលេខា​ផ្ដល់​ហិរញ្ញប្បទាន​ជាង ​១៧១ ​លានដុល្លារ ​សម្រាប់​គម្រោង​ស្ដារ​ប្រព័ន្ធ​រំដោះទឹក​នៅ​កម្ពុជា​ appeared first on Kampuchea Thmey Daily.

​ធនាគារ ​ARDB ​ចាក់​បញ្ចូល​ទុន​លើ​​ស្វាយចន្ទី ​និង​ដំឡូងមី​
ធនាគារ​អភិវឌ្ឍន៍​ជនបទ ​និង​កសិកម្ម ​(ARDB) ​បាន​បង្កើន​ការ​បញ្ចេញ​ទំហំ​ឥណទាន​ទៅ​ក្នុង​អនុ​វិស័យ​ស្វាយចន្ទី ​និង​ដំឡូងមី ​ដើម្បី​ជំរុញ​ការនាំចេញ​។​

​លោក ​កៅ ថាច ​អគ្គនាយក​នៃ​ធនាគារ​អភិវឌ្ឍន៍​ជនបទ ​និង​កសិកម្ម ​(ARDB) ​បញ្ជាក់​ថា ​ក្រៅ​ពី​ដំណាំស្រូវ​ ARDB ​បាន​ផ្ដោត​លើ​ការ​ផ្ដល់​ឥណ​ទាន​ក្នុង​អនុវិស័យ​ស្វាយ​ចន្ទី​ ដំឡូងមី ​និង​ពោត​។​

​លោក ​កៅ ថាច ​បន្ថែមថា៖​«​ឥណទាន​ចន្ទី​ក៏ឡើង ​ដំឡូង​ក៏ឡើងខ្លាំង ​ព្រោះ​មាន​អ្នកស្នើសុំ​ ដោយ​សារ​យើង​បានកែសម្រួល​គោលនយោបាយ​ ដោយ​យក​ស្វាយចន្ទី​ធ្វើ​ជា​វត្ថុធានា»។

​លោក ​អួន ​ស៊ីឡុត ​ប្រធាន​សមាគម​ស្វាយចន្ទីកម្ពុជា​ ស្វាគមន៍​ការកែសម្រួលគោលនយោបាយ​របស់ធនាគារ​អភិវឌ្ឍន៍​ជនបទ ​និង​កសិកម្ម។​

​លោកបានលើកឡើងថា ​ទោះបីមានធនាគារពាណិជ្ជមួយចំនួន ​បានចាក់បញ្ចូលថវិកា ​ដើម្បីទប់​គ្រាប់​ស្វាយ​ចន្ទីកែ​ច្នៃក្នុងស្រុកក៏ពិតមែន​ ប៉ុន្តែលំហូរនៃគ្រាប់ស្វាយចន្ទីឆៅទៅក្រៅប្រទេសមាន ៩៥% ​ហើយ​នៅ​ឆ្នាំនេះ។ ​

​ប្រធាន​សមាគម​ស្វាយចន្ទីកម្ពុជា​ បន្ថែមថា ​ការចូលរួមរបស់ធនាគាររដ្ឋ និងធនាគារពាណិជ្ជ គឺជារឿង​ល្អ ​ដើម្បី​ធានាឱ្យ​បានការកែច្នៃ និងបង្កើតការងារក្នុងស្រុក៕​

អត្ថបទ៖ ឡេង ដេត

The post ​ធនាគារ ​ARDB ​ចាក់​បញ្ចូល​ទុន​លើ​​ស្វាយចន្ទី ​និង​ដំឡូងមី​ appeared first on Kampuchea Thmey Daily.

CBC៖ តម្រូវការ​ឥណទាន​បន្តកើន​ឡើង ​នៅឆ្នាំ ​២០២៥​
នៅក្នុងឆ្នាំ ២០២៥ ក្រុម​ហ៊ុន​ ក្រេឌីត ​ប្យួរ៉ូ ​ខេមបូឌា (CBC) ​បាន​ផលិត​របាយការណ៍ចំនួន ​៦,៣ ​លាន​ ពោលគឺមានអតិថិជនប្រមាណ ៦,៣ លាន (Aplication) បានស្នើសុំប្រាក់កម្ចីឥណទានពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ កើនឡើង ៧,៨% ប្រៀបធៀបនឹងឆ្នាំ ​២០២៤ ដែលមានចំនួន ៥,៩ លាន របាយការណ៍។​​

យោងតាមរបាយការណ៍របស់ CBC តម្រូវការស្នើសុំភាគច្រើនលើប្រាក់កម្ចីខ្នាតតូច ដែលមានទំហំទឹកប្រាក់ត្រឹម ៥០០ ដុល្លារ ប្រមាណ ៣០% និងឥណទានទំហំចាប់ពី ៥០០-៣០០០ ដុល្លារ ចំនួន ៣០%។

CBC រាយការណ៍ថា ប្រតិបត្តិការឥណទានដែលត្រូវបានអនុម័តបានកើនឡើង ៥,៣%​ ពី ៤,៣ លានគណនី ទៅ ៤,៥ លានគណនី។ ទំហំឥណទានកើនឡើង ៥,៥% ពី​កើនពី​ ៥៨ ​ពាន់លានដុល្លារ ​នៅឆ្នាំ ២០២៤ រហូតដល់ ៦២ ពាន់លានដុល្លារត្រឹមដំណាច់ឆ្នាំ ២០២៥។

លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ មានប្រសាសន៍ថា នៅក្នុងឆ្នាំ ២០២៥ តម្រូវការឥណទាននៅតែមានកំណើន ទោះបីជាយើងជួបឧបសគ្គមួយចំនួនដូចជាភាពតានតឹងនៅតាមព្រំដែនកម្ពុជា-ថៃ។

លោកស្រី ​ជា ​សិរី ​ទេសាភិបាលធនាគារជាតិ​នៃកម្ពុជា​ មានប្រសាសន៍ថា ​ប្រព័ន្ធធនាគារ​នៅកម្ពុជា​នៅតែមានភាពធន់និងរឹងមាំព្រមទាំងបន្តទទួលបានជំនឿទុកចិត្តពីសាធារណជនទោះបីជាស្ថានភាពសេដ្ឋកិច្ចពិភពលោកនៅតែមិនប្រាកដប្រជាក៏ដោយ។​

លោកស្រី ​ជា សិរី ​បញ្ជាក់​ថា ភាពធន់ ​និង​រឹងមាំរបស់ធនាគារដោយសារស្ថានភាពរឹងមាំនៃដើមទុន និងលទ្ធភាពខ្ពស់ក្នុងការបញ្ចេញសាច់ប្រាក់ដោយឆ្នាំ ​២០២៥ ឥណទានដែលផ្តល់​ដោយ​ប្រព័ន្ធធនា​គារ​បន្តកើនឡើងសន្សឹមៗ​ក្នុងអត្រា ៤.១% ខ្ពស់ជាងឆ្នាំ ២០២៤​ ដែលរួមចំណែកគាំទ្រដោយ​កំណើន​តម្រូវការទុនរបស់ ​SMEs ក្នុងការពង្រីកអាជីវកម្ម។ ចំណែកប្រាក់បញ្ញើក្នុងប្រព័ន្ធធនា​គារ​បាន​បន្តកើនឡើងល្អប្រសើរ ជាមួយនឹងអត្រាកំណើន ១៤.៧ភាគរយ។

លោកបណ្ឌិត គី សេរីវឌ្ឍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានឱ្យដឹងថា ប្រជាពលរដ្ឋកម្ពុជាប្រមាណ ៦៣% ជំពាក់បំណុលធនាគារ។

លោកបណ្ឌិត គី សេរីវឌ្ឍ យល់ឃើញថា អ្នកខ្វះលទ្ធភាពសងបំណុលបានកើនឡើង ដោយសារជម្លោះព្រំដែន និងការធ្លាក់ចុះនៃវិស័យលក់រាយ។ ប៉ុន្តែរដ្ឋាភិបាលក៏បានដាក់ចេញនូវយន្តការដោះស្រាយជាបន្តបន្ទាប់ផងដែរ ដូចជាការរៀបចំឥណទានឡើងវិញ ការពន្យាពេលសងត្រឡប់ជាដើម។

គិតត្រឹមឆ្នាំ ២០២៥ ប្រព័ន្ធធនាគារកម្ពុជាមានស្ថាប័នសរុប ១៩៦ ក្នុងនោះមានធនាគាចំនួន ៩១ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន ៧១ និងគ្រឹះស្ថានភតិសន្យា ព្រមទាំងគ្រឹះស្ថានឥណទានជនបទសរុប ៣៤។

ប្រជាពលរដ្ឋកម្ពុជាចំនួន ៥,១៣ លាននាក់ កំពុងប្រើប្រាស់កម្ចីពី​ប្រព័ន្ធ​ធនាគារ និងហិរញ្ញវត្ថុ ​​ដែល​មានទំហំ​ទឹក​ប្រាក់ ​២៤៨ ​៩២៦ ​៥៧៥ ​លានរៀល ស្មើនឹងប្រមាណ ៦២ ពាន់លានដុល្លារ។ អត្រានៃការសងត្រឡប់យឺតលើសពី ៩០ ថ្ងៃ មានចំនួន ៦,៤៦% គិតត្រឹមដំណាច់ឆ្នាំ​២០២៥៕

អត្ថបទ៖ ឡេង ដេត

The post CBC៖ តម្រូវការ​ឥណទាន​បន្តកើន​ឡើង ​នៅឆ្នាំ ​២០២៥​ appeared first on Kampuchea Thmey Daily.

​ទំហំប្រាក់កម្ចី​ក្នុងប្រព័ន្ធធនាគារ​កើន ៤% ដល់ ៦៣ ពាន់លានដុល្លារ ត្រឹមឆ្នាំ ២០២៥​
គិតត្រឹមឆ្នាំ ២០២៥ ​វិស័យធនាគារ ​និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ​បានផ្ដល់ឥណទានឱ្យទៅអតិថិជន​មានទំហំប្រមាណ ៦៣ ​ពាន់លានដុល្លារ កើនឡើង ៤​ ភាគរយ ធៀបនឹងឆ្នាំ ២០២៤ ឆ្លុះបញ្ចាំងពីភាព​ធន់​ក្នុង​ចំណោមភាពមិនប្រាកដប្រជាសកល និងបញ្ហាប្រឈមក្នុងស្រុក។ នេះបើយោង​តាមរបាយ​ការ​ណ៍​របស់ធនាគារជាតិ នៃកម្ពុជា (NBC)។​

​របាយការណ៍របស់ NBC បង្ហាញថា ​គិតត្រឹមឆ្នាំ ២០២៥ ​ឥណទានអតិថិជនបានកើនឡើង ៤ ភាគរយ ដល់ ៦៣ ពាន់លាន​ដុល្លារ ខណៈប្រាក់បញ្ញើកើន ១៤,៧​ ភាគរយ ដល់ ៦៥,៧ ពាន់លានដុល្លារ ហើយដើម​ទុន​បានកើន ២,៨ ភាគរយ ដែលមានទំហំ ១០,៤ ពាន់លានដុល្លារ។​

លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិ ​នៃកម្ពុជា មានប្រសាសន៍ថា ភាពធន់ និងរឹងមាំរបស់ធនាគារដោយសារស្ថានភាពរឹងមាំនៃដើមទុន និងលទ្ធភាពខ្ពស់ក្នុងការបញ្ចេញសាច់ប្រាក់ ដោយឆ្នាំ២០២៥ ឥណទានដែលផ្តល់ដោយ​ប្រព័ន្ធ​ធនាគារ​បន្តកើនឡើងសន្សឹមៗ ក្នុងអត្រា ៤.១ ភាគរយ ខ្ពស់ជាងឆ្នាំ ២០២៤ ដែលរួមចំណែកគាំទ្រ​ដោយកំ​ណើនតម្រូវការទុនរបស់ SMEs ក្នុងការពង្រីកអាជីវកម្ម។ ចំណែកប្រាក់បញ្ញើក្នុងប្រព័ន្ធធនាគារ​បាន​បន្តកើន​ឡើងល្អប្រសើរ ជាមួយនឹងអត្រាកំណើន ១៤.៧ ភាគរយ។​

​លោកស្រីបណ្ឌិត ជា សិរី ​បានលើកឡើង​នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងទិសដៅការងារឆ្នាំ២០២៦ របស់ធនាគារជាតិនៃកម្ពុជា​កាលពីចុង​សប្តាហ៍កន្លងទៅ។​

​លោកស្រីបណ្ឌិត ជា សិរី បន្ថែមថា ប្រព័ន្ធធនាគារ​នៅកម្ពុជា​នៅតែមានភាពធន់ ​និងរឹងមាំព្រមទាំង​បន្តទទួលបានជំនឿទុកចិត្តពីសាធារណៈ​ជនទោះបី​ជាស្ថានភាពសេដ្ឋកិច្ចពិភពលោកនៅតែមិនប្រាកដប្រជា។​

​សេដ្ឋកិច្ចកម្ពុជាត្រូវបាន​គេព្យាករថា​ នឹងកើន​ឡើង​ប្រមាណ ៥ ភាគរយ និងអតិផរណាដល់ ២,៣ ភាគរយនៅឆ្នាំ ២០២៦ ដែលឆ្លុះបញ្ចាំងពីភាព​ធន់​ក្នុង​ចំណោមភាពមិនប្រាកដប្រជាសកល និងបញ្ហាប្រឈមក្នុងស្រុកដែលកំពុងបន្ត។

​លោកស្រីបណ្ឌិតបានបន្ថែមថា ​ស្ថានភាពសេដ្ឋកិច្ចពិភពលោកនៅតែមិនប្រាកដប្រជា​ ដោយសារ​តែភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយដែលកំពុងបន្តកើតមាន ស្ថានភាពហិរញ្ញវត្ថុតឹងរ៉ឹង និងអត្រា​កំណើនសេដ្ឋកិច្ចខុសៗគ្នានៅទូទាំងប្រទេស​ ដែលបន្តដាក់សម្ពាធយ៉ាងខ្លាំង​ទៅលើ​ពាណិជ្ជកម្ម លំហូរវិនិយោគ និងទីផ្សារហិរញ្ញវត្ថុ។

​លោកស្រីបណ្ឌិតបានបញ្ជាក់ថា សម្ពាធទាំងនេះប៉ះពាល់ដល់សេដ្ឋកិច្ចអភិវឌ្ឍន៍ និងកំពុងអភិវឌ្ឍន៍ ដែលជាបញ្ហាប្រឈម​សម្រាប់អ្នកធ្វើគោលនយោបាយ និងអ្នកវិនិយោគ ខណៈដែល​បានបញ្ជាក់ពី​តម្រូវការសម្រាប់ប្រទេសនានាក្នុងការសម្រប​ខ្លួនយ៉ាងឆាប់រហ័សទៅ​នឹងស្ថានភាព​ពិភពលោកដែលកំពុងផ្លាស់ប្តូរ ដើម្បីរក្សាស្ថិរភាព។​

​លោកស្រីបណ្ឌិតបានសង្កត់ធ្ងន់ថា ការងើបឡើងវិញនៃពិភព​លោកកំពុងរង​ការគំរាមកំហែង​បន្ថែម​ទៀត ដោយការរីករាលដាលនៃឧក្រិដ្ឋកម្មតាមអិនធឺណិតកាន់តែខ្លាំងឡើង រួមទាំងសកម្មភាពធនា​គារ​ស្រមោល និងបទល្មើសក្លែងបន្លំតាមអ៊ីនធឺណិតដែលកំពុងកើនឡើង ដែលបានបំផ្លាញការយល់​ឃើញ​នៃប្រព័ន្ធហិរញ្ញវត្ថុ។​

លោកស្រីបានបន្ថែមទៀតថា ធនាគារជាតិនៃកម្ពុជានឹងបន្តពង្រឹងក្របខ័ណ្ឌច្បាប់ និងបទប្បញ្ញត្តិ ខណៈពេលដែលកំពុងពង្រីកកិច្ចសហប្រតិបត្តិការក្នុងស្រុក និងអន្តរជាតិ លើកកម្ពស់ការយល់ដឹង ធ្វើកម្មវិធីបណ្តុះបណ្តាល និងបង្កើនវិធានការទប់ស្កាត់ការលាងលុយកខ្វក់ និងហិរញ្ញប្បទាន​ភេរវកម្ម​ប្រកបដោយប្រសិទ្ធភាពនៅទូទាំងវិស័យហិរញ្ញវត្ថុ។

នៅឆ្នាំ២០២៥ ធនាគារជាតិនៃកម្ពុជា បានជួយ​សម្រាល​បន្ទុកដល់យោធិននៅសមរភូមិ និងប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជម្លោះ ព្រំដែន​កម្ពុជា-ថៃ ដោយធនាគារជាតិនៃកម្ពុជាបានណែនាំឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ រៀបចំឥណ​ទានឡើងវិញ និងផ្តល់ការអនុគ្រោះផ្សេងៗ។

​ក្នុងនោះធនាគារជាតិនៃកម្ពុជា បានលុបចោលឥណទានរហូតដល់ ៨០លានរៀលសម្រាប់អតិថិជន ឬអ្នករួមខ្ចី ជាយោធិនពលី។

លុបចោលឥណទានរហូតដល់ ១០ លានរៀល សម្រាប់អតិថិជនជា​យោធិនពិការក្នុងសមរភូមិ ព្រមទាំងមានការរៀបចំឥណទានឡើងវិញ សម្រាប់អតិថិ​ជនទូទៅ​ជនភៀសសឹក ពលករត្រលប់មកពីប្រទេសថៃ និងយោធិនដែលធ្វើប្រតិបត្តិការដោយផ្ទាល់ ក្នុង​សមរភូមិប្រយុទ្ធលើកលែងកម្រៃ ការផាកពិន័យ ការប្រាក់ ពន្យារពេលទូទាត់សងប្រាក់ដើម រហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ សម្រាប់អតិថិជនជាយោធិនធ្វើប្រតិបត្តិការផ្ទាល់។

គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបានបន្តរៀប​ចំឥណទានឡើងវិញជូនដល់អតិថិជន ដែលបច្ចុប្បន្នមានចំនួន៥.៣ ប៊ីលានដុល្លារអាមេរិក ស្មើនឹង៨.៣% នៃឥណទានសរុប សម្រាប់គណនីចំនួន ២៤៥.១ ពាន់៕

អត្ថបទ៖ សំ អឿន

The post ​ទំហំប្រាក់កម្ចី​ក្នុងប្រព័ន្ធធនាគារ​កើន ៤% ដល់ ៦៣ ពាន់លានដុល្លារ ត្រឹមឆ្នាំ ២០២៥​ appeared first on Kampuchea Thmey Daily.

សាជីវកម្មធានាឥណទានកម្ពុជា ​ផ្តល់ការធានាប្រាក់កម្ចី កើនដល់ជាង ៥០០ លានដុល្លារ​
គិតត្រឹមដំណាច់ឆ្នាំ ​២០២៥ ​សាជីវកម្មធានាឥណទានកម្ពុជា ​(CGCC) ​បានផ្តល់​ការ​ធា​នា​លើកម្ចី​អាជីវកម្ម ​ដល់សហគ្រាសខ្នាតមីក្រូ តូច និង​មធ្យម ​(MSMEs) ​ចំនួន ​៩៥៥៦ ​កម្ចី​ ស្មើនឹងទំហំទឹក​ប្រាក់​ឥណទានចំនួន ​៥២១ ​លានដុល្លារ​ ​ដែលផ្តល់លទ្ធភាពដល់សហគ្រាស​​មានទុន​បន្តនិរន្តភាព ​និងពង្រីកអាជីវកម្ម ​បន្ទាប់ទទួលរងផល​ប៉ះពាល់​​ដោយសារ​ការធ្លាក់ចុះនៃសកម្មភាពសេដ្ឋកិច្ច។​

​លោក ណូ លីដា អគ្គនាយក ​CGCC​ មានប្រសាសន៍ថា ​សាជីវកម្ម​ធានា​​ឥណ​ទានកម្ពុជា ​បានធានារ៉ាប់រងរហូតដល់ ​៨០% ​នៃ​ប្រាក់កម្ចីរបស់​សហគ្រាស​ខ្នាតតូច និង​មធ្យម ​ខណៈ​រាជរដ្ឋាភិបាល រំពឹងថា ធនា​គារ និង​គ្រឹះ​ស្ថាន​​មីក្រូហិរញ្ញវត្ថុ នឹង​អាចមាន​លទ្ធ​ភាព​​ច្រើនជាង​មុន​ក្នុងការបញ្ចេញ​ឥណ​ទាន​តាមតម្រូវ​ការ​ជូន​​​ទៅដល់​សហគ្រាស​ខ្នាតតូច ​និង​មធ្យម។ ​

​CGCC គឺជាសហគ្រាសសាធារណៈ ​ក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុ របស់​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ​ដែលមានបេសកកម្មចម្បងក្នុងការផ្តល់ការធានាឥណទាន ដើម្បីបង្កើន​បរិយាបន្នហិរញ្ញវត្ថុ និងអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម។ ​

​ផលិតផល និង​សេវាកម្មចម្បងរបស់ ​CGCC រួមមាន ​ការធានាកម្ចីក្នុងវិស័យធនាគារ, ការធានា​សញ្ញាបណ្ណក្នុងវិស័យមូលបត្រ, និងកម្មវិធីកសាងសមត្ថភាពសហគ្រិនរបស់ CGCC ដែលហៅ​កាត់ថា (EPIC)៕

អត្ថបទ៖ ឡេង ដេត

The post សាជីវកម្មធានាឥណទានកម្ពុជា ​ផ្តល់ការធានាប្រាក់កម្ចី កើនដល់ជាង ៥០០ លានដុល្លារ​ appeared first on Kampuchea Thmey Daily.

​រដ្ឋផ្ដល់​ឥណទាន​ការប្រាក់ទាប​ជាង ១២ ​លានដុល្លារ ​ដល់​សហគមន៍កសិកម្ម​ទំនើបដាំដុះស្រូវ
លោក ​ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយក​គម្រោងពិពិធកម្មកសិកម្មកម្ពុជា(CASDP) នៅថ្ងៃទី ៣០ ​ខែធ្នូ ឆ្នាំ ២០២៥ ​បានចុះហត្ថលេខាផ្តល់កម្ចីឥណទានការប្រាក់ទាបជាង១២ លានដុល្លារ និងជំនួយឥតសំណង​ជិត១​លានដុល្លារ ជូនដល់សហគមន៍កសិកម្មទំនើបចំនួន៩ មកពីខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តកំពង់ធំ និងខេត្តសៀមរាប។​

​លោក ​ឃឹម ហ្វីណង់ ​មានប្រសាសន៍ថា ដោយសារភាពស្រពេចស្រពិល​នៃបញ្ហាសង្គ្រាម​នៅតាម​បណ្តាខេត្តជាប់ព្រំដែន កម្មវិធីចុះកិច្ចព្រមព្រៀងដ៏សំខាន់នេះត្រូវ​បានធ្វើឡើងរួមគ្នា​នៅខេត្ត​សៀម​រាប នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥​ ដែលជាការចុះកិច្ចព្រមព្រៀងក្នុង​ទំហំធំបំផុត​មិនធ្លាប់​មានពីមុន​មក ដើម្បីជួយគាំទ្រដើមទុនដល់កសិករដាំដុះស្រូវចំនួនជាង១៥០០ គ្រួសារ នៅលើ​ផ្ទៃដីជាង​១៥០០០ ហិកតា និង​ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធផលិតកម្មមួយចំនួនដូចជា ឃ្លាំង ម៉ាស៊ីនច្រូត ត្រាក់ទ័រ ម៉ាស៊ីនបូមទឹក និងម៉ាស៊ីនកិនស្រូវ ជាដើម។

​រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចត្រៀមកញ្ចប់ថវិកាប្រមាណ ៥០ លានដុល្លារ ដើម្បី​​គាំទ្រ​ដល់​ការ​ផ្ដល់កម្ចីអត្រាការប្រាក់ទាបដល់សហគមន៍កសិកម្មទំនើប នៅក្នុង​រយៈ​ពេល ៣ ឆ្នាំ (២០២៥-២០២៧) ដែលជាយន្តការមួយក្នុងការពង្រឹងគុណ​ភាពកសិកម្ម និង​ទី​ផ្សារ​៕​

The post ​រដ្ឋផ្ដល់​ឥណទាន​ការប្រាក់ទាប​ជាង ១២ ​លានដុល្លារ ​ដល់​សហគមន៍កសិកម្ម​ទំនើបដាំដុះស្រូវ appeared first on Kampuchea Thmey Daily.

​ធនាគារ​អេស៊ីលីដា​ លុបចោល​បំណុល ៣០ លានដុល្លារ ជូនដល់វីរៈកងទ័ពពលី ​និង​របួសពិកា​ក្នុងសមរភូមិ​
ធនាគារ​អេស៊ីលីដា ​ភីអិលស៊ី បានសម្រេចលុបចោលឥណទានចំនួន ៣០ លានដុល្លារ ដល់វីរៈកងទ័ពរបួសពិការ និងពលីក្នុងសមរភូមិ ដែលជាការចូលរួមរបស់ធនាគារក្នុងការអនុវត្ត​តាមសេចក្ដីណែនាំ​របស់រាជរដ្ឋាភិបាលជុំវិញវិធានការជួយសម្រាលបន្ទុកដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ។

ធនាគារជាតិកម្ពុជាកាលពីថ្ងៃទី ១០ ​ខែធ្នូ ឆ្នាំ ២០២៥ ​​បានណែនាំឱ្យគ្រឹះ​ស្ថាន​ធនាគារ និង​ហិរញ្ញ​វត្ថុ​លុប​ចោល​ឥណ​ទាន​​រហូតដល់ ​៨០ លានរៀល របស់អតិថិជន ឬអ្នករួមខ្ចី ជា​យោធិនពលី និង​លុប​ចោល​បំណុល ១០ លានរៀល ចំពោះទា​ហាន​របួសពិការ​នៅសមរភូមិ។​

​លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា បានមានប្រសាសន៍ក្នុងសន្និសិទសារព័ត៌មានកាលពីថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២៥​ថា បំ​ណុល​ដែលត្រូវ​លុប​ចោលចេញពីបញ្ជី ​មានទឹកប្រាក់ប្រមាណ ៣០ លានដុល្លារ ដែល​ជាការ​ចូល​រួម​យ៉ាង​សំខាន់ក្នុងការ​អនុវត្តពេញលេញទៅតាមរាជរដ្ឋាភិបាល និងសេចក្ដីប្រកាស​របស់ធនា​គារ​ជាតិ។

​លោកបណ្ឌិត អ៊ិន ចាន់នី បញ្ជាក់ប្រាប់ឱ្យដឹងថា ធនាគារ​​អេស៊ីលីដា មានសាខា និង​ការិយាល័យ​នៅតាមខេត្ត នៅជាប់ព្រំដែនថៃចំនួន ២៥ សាខា និងការិយាល័យ ដែលមានអតិថិជនឥណទាន ៥ ម៉ឺន ២ ពាន់នាក់ សរុបទំហំទឹកប្រាក់ ៧០០ លានដុល្លារ។​

​លោកបណ្ឌិត អ៊ិន ចាន់នី​បន្ថែមថា អេស៊ីលីដា ​សិក្សាឃើញថា ​មានអតិថិជនដែល​ពាក់ព័ន្ធ ៣ ប្រភេទ ​គឺជនភៀសសឹក យុទ្ធជនដែលប្រយុទ្ធក្នុងសមរភូមិ ​រងរបួស និងពលី ក្នុងសមរភូមិ ហើយឥណទានដែលពន្យាកាសងមានទឹកប្រាក់ ៧០ លានដុល្លារ រីបំណុលដែលត្រូវលុបកាត់ចេញពីបញ្ជីមានទឹកប្រាក់ប្រមាណ ៣០ លានដុល្លារ៕

អត្ថបទ៖ ឡេង ដេត

The post ​ធនាគារ​អេស៊ីលីដា​ លុបចោល​បំណុល ៣០ លានដុល្លារ ជូនដល់វីរៈកងទ័ពពលី ​និង​របួសពិកា​ក្នុងសមរភូមិ​ appeared first on Kampuchea Thmey Daily.

CBC៖ ការ​ស្នើ​សុំ​ឥណទាន​លក្ខណៈ​បុគ្គល​ប្រើប្រាស់​សម្រាប់​អាជីវកម្ម​ខ្នាត​តូច​កើន​ឡើង ៤,៥% ​
​ចំនួន​នៃ​ពាក្យ​ស្នើ​សុំ​ឥណទាន​លក្ខណៈ​បុគ្គល​ប្រើប្រាស់​សម្រាប់​អាជីវកម្ម​ខ្នាត​តូច បានកើនឡើង ៤,៥% នៅក្នុង​ត្រីមាស​ទី ៣ ឆ្នាំ ២០២៥ ខណៈអនុបាតនៃគណនីប្រាក់កម្ចីជាមួយនឹងការសងយឺត ៩០ ថ្ងៃ​ហួស​កាលបរិច្ឆេទកំណត់ ត្រឹម ៧,៤% ដដែល។

​របាយការណ៍​សង្ខេប​របស់​ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (CBC) ​ចេញផ្សាយ​ក្នុង​សប្ដាហ៍នេះ ​បង្ហាញថា ចំនួន​នៃ​ពាក្យ​ស្នើ​សុំ​ឥណទាន​លក្ខណៈ​បុគ្គល​ប្រើប្រាស់​សម្រាប់​អាជីវកម្ម​ខ្នាត​តូចបានកើនឡើង​ជារួម​មាន ៤,៥%។

បែងចែកជាវិស័យ គឺពាក្យស្នើសុំទិញ​ទ្រព្យសកម្ម​កើនឡើង ២៦,៤% និង​ពាក្យ​ស្នើសុំកម្ចីប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូចកើនឡើង​ចំនួន ១២,២ ភាគរយ ប្រៀបធៀប​នឹងត្រីមាស​មុន​។ ពាក្យស្នើសុំកម្ចីសំណង់ធ្លាក់ចុះ ៧,២%។ ​ពាក្យ​ស្នើ​សុំ​ក្នុង​វិស័យ​កសិកម្មធ្លាក់ចុះ ២៣,១%។

​CBC បញ្ជាក់ថា សម្រាប់​ដំណើរការ​ឥណទាន​លក្ខណៈ​បុគ្គល​ប្រើប្រាស់​សម្រាប់​អាជីវកម្ម​ខ្នាត​តូច គឺ​ចំនួនគណនីឥណ​ទាន​លក្ខណៈបុគ្គលប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូចសរុបមានការថយចុះចំនួន​ ០,៦% ដែលនាំឱ្យចំនួនគណនីមានចំនួន ១,៧៨ លានគណនី។ សមតុល្យសរុបបានកើនឡើង ១,៨% ឈានដល់ ៣៦,១៨ ប៊ីលានដុល្លារ នៅត្រីមាសទី ៣ ឆ្នាំ ២០២៥។

​ចំណែក​ឯ ​គុណភាព​ឥណទាន​លក្ខណៈ​បុគ្គល​ប្រើប្រាស់​សម្រាប់​អាជីវកម្ម​ខ្នាត​តូច គឺអនុបាត​នៃ​ឥណទាន​សំណងយឺត​លើសពី ៩០ ថ្ងៃ (90+DPD) រក្សានៅ ៧,៤% ដដែល។ អតិថិជនភាគច្រើន នៅតែមានការប្រើប្រាស់កម្ចីតែមួយស្ថាប័ន (៦៩,៨៩%) ហើយមានគណនីឥណទានតែមួយគណនី (៥៥,៥%)។

​លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ មានប្រសាសន៍ថា៖ «ចំនួននៃពាក្យស្នើសុំ​ឥណទាន​លក្ខណៈ​បុគ្គល​ប្រើប្រាស់​សម្រាប់​អាជីវកម្ម​ខ្នាត​តូច មានការកើនឡើង និងសមតុល្យនៃពាក្យស្នើសុំឥណទានមានការ​កើន​ឡើងដូចគ្នានៅក្នុងត្រីមាសនេះ ធៀបនឹង​ត្រី​មាស​មុន។ ចំនួនគណនី នៃដំណើរការឥណទាន​លក្ខណៈ​បុគ្គល​ប្រើប្រាស់​សម្រាប់​អាជីវកម្ម​ខ្នាត​តូចក៏មានការថយចុះ ០,៦% ប៉ុន្តែសមិទ្ធផល​ឥណទាន​លក្ខណៈ​បុគ្គល​ប្រើប្រាស់​សម្រាប់​អាជីវកម្ម​ខ្នាត​តូចនៅតែមានភាពវិជ្ជមានជាមួយនឹងចំនួនសមតុល្យ ១,៨% នៅក្នុងត្រីមាសទី ៣ នេះ»។

​លោក បន្ថែមថា គុណភាពឥទានធៀបនឹងត្រីមាសមុន នៃរក្សាកម្រិតដដែល​នៃអនុបាតនៃគណនី​ប្រាក់​កម្ចីជាមួយនឹងការសងយឺត ៩០ ថ្ងៃហួសកាលបរិច្ឆេទកំណត់ត្រឹម ៧,៤% ក្នុងត្រីមាសនេះ៕

អត្ថបទ៖ ឡេង ដេត

The post CBC៖ ការ​ស្នើ​សុំ​ឥណទាន​លក្ខណៈ​បុគ្គល​ប្រើប្រាស់​សម្រាប់​អាជីវកម្ម​ខ្នាត​តូច​កើន​ឡើង ៤,៥% ​ appeared first on Kampuchea Thmey Daily.