Connect with us

សេដ្ឋកិច្ច

CBC៖ ការ​ស្នើ​សុំ​ឥណទាន​លក្ខណៈ​បុគ្គល​ប្រើប្រាស់​សម្រាប់​អាជីវកម្ម​ខ្នាត​តូច​កើន​ឡើង ៤,៥% ​

បានផុស

នៅ

​ចំនួន​នៃ​ពាក្យ​ស្នើ​សុំ​ឥណទាន​លក្ខណៈ​បុគ្គល​ប្រើប្រាស់​សម្រាប់​អាជីវកម្ម​ខ្នាត​តូច បានកើនឡើង ៤,៥% នៅក្នុង​ត្រីមាស​ទី ៣ ឆ្នាំ ២០២៥ ខណៈអនុបាតនៃគណនីប្រាក់កម្ចីជាមួយនឹងការសងយឺត ៩០ ថ្ងៃ​ហួស​កាលបរិច្ឆេទកំណត់ ត្រឹម ៧,៤% ដដែល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​របាយការណ៍​សង្ខេប​របស់​ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (CBC) ​ចេញផ្សាយ​ក្នុង​សប្ដាហ៍នេះ ​បង្ហាញថា ចំនួន​នៃ​ពាក្យ​ស្នើ​សុំ​ឥណទាន​លក្ខណៈ​បុគ្គល​ប្រើប្រាស់​សម្រាប់​អាជីវកម្ម​ខ្នាត​តូចបានកើនឡើង​ជារួម​មាន ៤,៥%។

បែងចែកជាវិស័យ គឺពាក្យស្នើសុំទិញ​ទ្រព្យសកម្ម​កើនឡើង ២៦,៤% និង​ពាក្យ​ស្នើសុំកម្ចីប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូចកើនឡើង​ចំនួន ១២,២ ភាគរយ ប្រៀបធៀប​នឹងត្រីមាស​មុន​។ ពាក្យស្នើសុំកម្ចីសំណង់ធ្លាក់ចុះ ៧,២%។ ​ពាក្យ​ស្នើ​សុំ​ក្នុង​វិស័យ​កសិកម្មធ្លាក់ចុះ ២៣,១%។

​CBC បញ្ជាក់ថា សម្រាប់​ដំណើរការ​ឥណទាន​លក្ខណៈ​បុគ្គល​ប្រើប្រាស់​សម្រាប់​អាជីវកម្ម​ខ្នាត​តូច គឺ​ចំនួនគណនីឥណ​ទាន​លក្ខណៈបុគ្គលប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូចសរុបមានការថយចុះចំនួន​ ០,៦% ដែលនាំឱ្យចំនួនគណនីមានចំនួន ១,៧៨ លានគណនី។ សមតុល្យសរុបបានកើនឡើង ១,៨% ឈានដល់ ៣៦,១៨ ប៊ីលានដុល្លារ នៅត្រីមាសទី ៣ ឆ្នាំ ២០២៥។

​ចំណែក​ឯ ​គុណភាព​ឥណទាន​លក្ខណៈ​បុគ្គល​ប្រើប្រាស់​សម្រាប់​អាជីវកម្ម​ខ្នាត​តូច គឺអនុបាត​នៃ​ឥណទាន​សំណងយឺត​លើសពី ៩០ ថ្ងៃ (90+DPD) រក្សានៅ ៧,៤% ដដែល។ អតិថិជនភាគច្រើន នៅតែមានការប្រើប្រាស់កម្ចីតែមួយស្ថាប័ន (៦៩,៨៩%) ហើយមានគណនីឥណទានតែមួយគណនី (៥៥,៥%)។

​លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ មានប្រសាសន៍ថា៖ «ចំនួននៃពាក្យស្នើសុំ​ឥណទាន​លក្ខណៈ​បុគ្គល​ប្រើប្រាស់​សម្រាប់​អាជីវកម្ម​ខ្នាត​តូច មានការកើនឡើង និងសមតុល្យនៃពាក្យស្នើសុំឥណទានមានការ​កើន​ឡើងដូចគ្នានៅក្នុងត្រីមាសនេះ ធៀបនឹង​ត្រី​មាស​មុន។ ចំនួនគណនី នៃដំណើរការឥណទាន​លក្ខណៈ​បុគ្គល​ប្រើប្រាស់​សម្រាប់​អាជីវកម្ម​ខ្នាត​តូចក៏មានការថយចុះ ០,៦% ប៉ុន្តែសមិទ្ធផល​ឥណទាន​លក្ខណៈ​បុគ្គល​ប្រើប្រាស់​សម្រាប់​អាជីវកម្ម​ខ្នាត​តូចនៅតែមានភាពវិជ្ជមានជាមួយនឹងចំនួនសមតុល្យ ១,៨% នៅក្នុងត្រីមាសទី ៣ នេះ»។

​លោក បន្ថែមថា គុណភាពឥទានធៀបនឹងត្រីមាសមុន នៃរក្សាកម្រិតដដែល​នៃអនុបាតនៃគណនី​ប្រាក់​កម្ចីជាមួយនឹងការសងយឺត ៩០ ថ្ងៃហួសកាលបរិច្ឆេទកំណត់ត្រឹម ៧,៤% ក្នុងត្រីមាសនេះ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម