Connect with us

សេដ្ឋកិច្ច

​ធនាគារ​អេស៊ីលីដា​ លុបចោល​បំណុល ៣០ លានដុល្លារ ជូនដល់វីរៈកងទ័ពពលី ​និង​របួសពិកា​ក្នុងសមរភូមិ​

បានផុស

នៅ

ធនាគារ​អេស៊ីលីដា ​ភីអិលស៊ី បានសម្រេចលុបចោលឥណទានចំនួន ៣០ លានដុល្លារ ដល់វីរៈកងទ័ពរបួសពិការ និងពលីក្នុងសមរភូមិ ដែលជាការចូលរួមរបស់ធនាគារក្នុងការអនុវត្ត​តាមសេចក្ដីណែនាំ​របស់រាជរដ្ឋាភិបាលជុំវិញវិធានការជួយសម្រាលបន្ទុកដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ធនាគារជាតិកម្ពុជាកាលពីថ្ងៃទី ១០ ​ខែធ្នូ ឆ្នាំ ២០២៥ ​​បានណែនាំឱ្យគ្រឹះ​ស្ថាន​ធនាគារ និង​ហិរញ្ញ​វត្ថុ​លុប​ចោល​ឥណ​ទាន​​រហូតដល់ ​៨០ លានរៀល របស់អតិថិជន ឬអ្នករួមខ្ចី ជា​យោធិនពលី និង​លុប​ចោល​បំណុល ១០ លានរៀល ចំពោះទា​ហាន​របួសពិការ​នៅសមរភូមិ។​

​លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា បានមានប្រសាសន៍ក្នុងសន្និសិទសារព័ត៌មានកាលពីថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២៥​ថា បំ​ណុល​ដែលត្រូវ​លុប​ចោលចេញពីបញ្ជី ​មានទឹកប្រាក់ប្រមាណ ៣០ លានដុល្លារ ដែល​ជាការ​ចូល​រួម​យ៉ាង​សំខាន់ក្នុងការ​អនុវត្តពេញលេញទៅតាមរាជរដ្ឋាភិបាល និងសេចក្ដីប្រកាស​របស់ធនា​គារ​ជាតិ។

​លោកបណ្ឌិត អ៊ិន ចាន់នី បញ្ជាក់ប្រាប់ឱ្យដឹងថា ធនាគារ​​អេស៊ីលីដា មានសាខា និង​ការិយាល័យ​នៅតាមខេត្ត នៅជាប់ព្រំដែនថៃចំនួន ២៥ សាខា និងការិយាល័យ ដែលមានអតិថិជនឥណទាន ៥ ម៉ឺន ២ ពាន់នាក់ សរុបទំហំទឹកប្រាក់ ៧០០ លានដុល្លារ។​

​លោកបណ្ឌិត អ៊ិន ចាន់នី​បន្ថែមថា អេស៊ីលីដា ​សិក្សាឃើញថា ​មានអតិថិជនដែល​ពាក់ព័ន្ធ ៣ ប្រភេទ ​គឺជនភៀសសឹក យុទ្ធជនដែលប្រយុទ្ធក្នុងសមរភូមិ ​រងរបួស និងពលី ក្នុងសមរភូមិ ហើយឥណទានដែលពន្យាកាសងមានទឹកប្រាក់ ៧០ លានដុល្លារ រីបំណុលដែលត្រូវលុបកាត់ចេញពីបញ្ជីមានទឹកប្រាក់ប្រមាណ ៣០ លានដុល្លារ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម