ឯកឧត្ដម ឌី វិជ្ជា Archives - Kampuchea Thmey Daily

ឯកឧត្តម ឌី វិជ្ជា បានជួបសំណេះ​សំណាល​ជាមួយវីរបុរស​ Man United លោក Rio Ferdinand
ប្រធានក្លិបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង ឯកឧត្តម ឌី វិជ្ជា បានជួបសំណេះសំណាលជាមួយវីរបុរស​បាល់ទាត់ អង់គ្លេស និង Manchester United លោក Rio Ferdinand អំឡុងពេលធ្វើដំណើទៅប្រទេស គុយវ៉ែត ដើម្បីគាំទ្រក្លិប ព្រះខ័នរាជស្វាយរៀង ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ AFC Challenge League ទល់នឹងក្រុម Kuwait SC នាវេលាម៉ោង ១១:៤៥ នាទីយប់ (ម៉ោងនៅ កម្ពុជា) ថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០២៦។

នៅថ្ងៃ អង្គារ៍ ទី ១២ ខែ ឧសភា ឆ្នាំ ២០២៦ នេះ ក្លិបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង បានបង្ហោះរូបឯកឧត្តម ឌី វិជ្ជា ជាមួយនឹងលោក Rio Ferdinand អមជាមួយសំណេរដូច្នេះ ថា៖ «ពេលលវេលាមួយដ៏ពិសេសសម្រាប់ព្រះខ័នរាជស្វាយរៀង ដែលឯកឧត្តមប្រធាន ឌី វិជ្ជា បានជួបសំណេះសំណាលជាមួយលោក Rio Ferdinand អតីតកីឡាករបាល់ទាត់ដ៏ល្បីល្បាញមួយរូបលើពិភពលោក​»។

ក្លិបបានបន្ត ថា៖ «ភាពជោគជ័យរបស់លោកជាមួយ Manchester United និងក្រុមជម្រើសជាតិ​​អង់គ្លេស បានបន្តជំរុញលើកទឹកចិត្តដល់អ្នកស្រលាញ់បាល់ទាត់ជាច្រើនជំនាន់។ យើងពិតជាមានមោទនភាពក្នុងការចែករំលែកឱកាសដ៏ល្អមួយនេះជាមួយមហាគ្រួសារបាល់ទាត់កម្ពុជា ស្របទៅតាមឆន្ទៈរបស់យើងក្នុងការប្ដេជ្ញាជំរុញ អភិវឌ្ឍ និងលើកស្ទួយវិស័យបាល់ទាត់នៅកម្ពុជា»។

គួរឱ្យដឹង ថា លោក Rio Ferdinand គឺជាអតីតកីឡាករ ដ៏ជោគជ័យម្នាក់អំឡុងពេលលេងនៅក្រុមបិសាចក្រហម Man United។ អតីតខ្សែការពារវ័យ ៤៧ ឆ្នាំរូបនេះ ធ្លាប់លេងនៅក្លិបល្បីៗរបស់ អង់គ្លេស ជាច្រើន ដូចជា  West Ham, Bournemouth, Leeds United, Man united និង Queen Park Ranger។

អាជីពរបស់លោក គឺជោគជ័យបំផុត នៅពេលលេងនៅ Man United ពីឆ្នាំ ២០០២ ដល់ ២០១៤ ដោយបានឈ្នះ​ពាន Champions League ១ លើក, Premier League ៦ លើក, FIFA Club World Cup ១ លើក, League Cup ៣ លើក និង English Super Cup ៤ លើក៕

អត្ថបទ៖ សេម កុសល

The post ឯកឧត្តម ឌី វិជ្ជា បានជួបសំណេះ​សំណាល​ជាមួយវីរបុរស​ Man United លោក Rio Ferdinand appeared first on Kampuchea Thmey Daily.

ឯកឧត្តម ឌី វិជ្ជា ណែនាំសមត្ថកិច្ចតាមដានក្តាប់ល្បិចកលឧក្រិដ្ឋជនឱ្យបាន ដើម្បីការពារទ្រព្យសម្បត្តិ និងសេចក្តីសុខសាន្តពលរដ្ឋក្នុងខេត្តស្វាយរៀង
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ  ផ្តល់អនុសាសន៍ណែនាំដល់កងកម្លាំងសមត្ថកិច្ចទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ តាមដាន និងក្តាប់ឱ្យបាននូវរាល់ល្បិចកលរបស់ឧក្រិដ្ធជនឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីការពារទ្រព្យសម្បត្តិ និងសេចក្តីសុខសាន្តរបស់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀងឱ្យបានកាន់តែប្រសើរឡើង។

ឯកឧត្តម ឌី វិជ្ជា ណែនាំដូច្នេះ ក្នុងពេលអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី «ការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)» ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ក្នុងយុគសម័យឌីជីថល នាថ្ងៃពុធ ទី០៦ ខែឧសភា ឆ្នាំ២០២៦ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង  ដោយមានការអញ្ជើញចូលរួមពីអភិបាលរងខេត្តស្វាយរៀង ស្នងការ ស្នងការរង នាយការិយាល័យជំនាញ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

អង្គប្រជុំបានផ្ដោតការពិភាក្សាយ៉ាងម៉ត់ចត់លើយុទ្ធសាស្ត្របង្ការ ទប់ស្កាត់ និងបង្ក្រាបឱ្យបានទាន់ពេលវេលានូវរាល់សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលកំពុងមានការវិវត្តយ៉ាងស្មុគស្មាញ។

កិច្ចប្រជុំនេះ បានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ក៏ដូចជារដ្ឋបាលខេត្ត  ក្នុងការលុបបំបាត់រាល់បទល្មើសបច្ចេកវិទ្យាឱ្យអស់ពីភូមិសាស្ត្រខេត្តស្វាយរៀង។

គូររំលឹកថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ បានតែងតាំងឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា  អនុប្រធានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(គ.ប.ឆ.ប.) ឱ្យធ្វើជាប្រធានក្រុមការងារទី១ ចំណុះលេខាធិការដ្ឋាន នៃគ.ប.ឆ.ប. ទទួលខុសត្រូវការងារប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងខេត្តស្វាយរៀង ព្រៃវែង ត្បូងឃ្មុំ មណ្ឌលគីរី និងក្រចេះ៕

អត្ថបទដោយ ភក្ដី

The post ឯកឧត្តម ឌី វិជ្ជា ណែនាំសមត្ថកិច្ចតាមដានក្តាប់ល្បិចកលឧក្រិដ្ឋជនឱ្យបាន ដើម្បីការពារទ្រព្យសម្បត្តិ និងសេចក្តីសុខសាន្តពលរដ្ឋក្នុងខេត្តស្វាយរៀង appeared first on Kampuchea Thmey Daily.

ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ រយៈពេល៣ថ្ងៃ ក្នុងពេលបុណ្យចូលឆ្នាំខ្មែរ
តំណាងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានគណៈបញ្ជាការប្រចាំការអចិន្រ្តៃយ៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ រយៈពេល៣ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

កិច្ចប្រជុំដ៏មានសារសំខាន់នេះ បានធ្វើឡើងនៅនាយកដ្ឋានអង្គរក្ស ដោយមានការចូលរួមពីអគ្គស្នងការរង ជាអនុប្រធាន អនុប្រធានប្រចាំការ និងជាសមាជិក ព្រមទាំងប្រធាននាយកដ្ឋាន អង្គភាព មន្ទីរ ជាសមាជិក និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។

ឧត្តមសេនីយ៍ឯក ឌី វិជ្ជា បានថ្លែងការកោតសរសើរដល់កងកម្លាំងគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំនិងសហការជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងការការពារសន្តិសុខ ជារួមនៅទូទាំងប្រទេសមានភាពល្អប្រសើរ ដោយគ្រប់គោលដៅកំសាន្តសប្បាយ វត្តអារ៉ាម តំបន់ទេសចរណ៍ រមណីយដ្ឋាន និងកន្លែងប្រារព្ធពិធីសង្ក្រាន្ត នៅតាមរាជធានី-ខេត្ត បានដំណើរការទៅដោយរលូន និងមានសុវត្ថិភាព។

ដោយថ្ងៃនេះ ជាថ្ងៃបញ្ចប់ព្រឹត្តិការណ៍នគរសង្ក្រាន្ត ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ណែនាំឱ្យកម្លាំងនគរបាលទាំងអស់ចូលរួមខិតខំបន្តការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។

តាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ទោ ចាន់ សម្បត្តិ ប្រធាននាយកដ្ឋានសរុបផែនការ បានបញ្ជាក់ថា សន្តិសុខក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ មានភាពល្អប្រសើរ និងពុំមានហេតុការណ៍អ្វីមួយកើតឡើងគួរឱ្យកត់សម្គាល់ឡើយ។

របាយការណ៍ដដែលនេះ បានឱ្យដឹងថា ក្នុងរយៈពេល៣ថ្ងៃ នៃថ្ងៃបុណ្យចូលឆ្នាំខ្មែរ បទល្មើសជារួមមានការថយចុះ១៦% គួបផ្សំលទ្ធផលបង្ក្រាបខ្ពស់រហូតដល់៩១%។ ចំពោះស្ថានភាពចរាចរណ៍ ថ្វីបើហាក់មានការកកកុញតាមទីប្រជុំជនមួយចំនួន ក៏ប៉ុន្តែត្រូវបានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន រួមគ្នាដោះស្រាយបញ្ចៀសបានការកកស្ទះ។ ធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ឃើញថា គ្រោះថ្នាក់ចរាចរណ៍មានការថយចុះគួរឱ្យកត់សម្គាល់ គឺថយទាំងចំនួនគ្រោះថ្នាក់ អ្នកស្លាប់ និងអ្នករបួស៕

The post ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ រយៈពេល៣ថ្ងៃ ក្នុងពេលបុណ្យចូលឆ្នាំខ្មែរ appeared first on Kampuchea Thmey Daily.

ឯកឧត្តម ឌី វិជ្ជា ជា​បុរស​ធ្វើ​ឲ្យ​ក្លិប​​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ ជោគជ័យជាង​គេ​លើ​ឆាក​អន្តរជាតិ
ក្លិបព្រះខ័នរាជស្វាយរៀង ត្រូវ​បាន​ចាត់​ទុក​ជា​ក្លិប​បាល់ទាត់​កម្ពុជា​ទីមួយ​​កំពុង​ទទួល​បាន​ជោគជ័យ​ជាង​គេ​លើ​ឆាក​អន្តរជាតិ។ បង្កើត​នៅ​ឆ្នាំ ១៩៩៧ ក្លិប​កំពុង​មាន​​កិត្តិនាម ទាំង​​ពានរង្វាន់ក្នុងស្រុក និងពានរង្វាន់អន្តរជាតិ ជា​ពិសេស​​បាន​ក្លាយ​ជា​ក្លិប​កម្ពុជា​ទី១ ឈ្នះ​​ជើង​ឯក​លីគ​កំពូល​ ៣ រដូវ​កាល​ជាប់​គ្នា និង​ការ​ឈាន​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ AFC Challenge League ពីរ​លើក​ជាប់​គ្នា ព្រម​ទាំង​ទទួល​បាន​កៅអីវគ្គ​សន្សំពិន្ទុ​ក្នុង​ពាន​អាស៊ី​ AFC Champions League Two។

សមិទ្ធផល​ទាំង​នេះ​មិន​មែន​កើត​ឡើង​ដោយ​ងាយ​ស្រួល​​ក្នុង​រយៈ​ពេល​​ខ្លី​នោះ​ទេ ប៉ុន្តែ​កើត​ឡើង​​ក្រោម​ការ​ដឹក​នាំ​ប្រកប​ដោយ​ចក្ខុវិស័យ​វែង​ឆ្ងាយ​ របស់​ឯកឧត្តម ឌី វិជ្ជា ប្រធាន​ក្លិប​បាល់ទាត់​ព្រះ​ខ័ន​រាជ​ស្វាយរៀង ក្នុង​​​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មោះ​មុត ការ​លះ​បង់​ទាំង​កម្លាំង​កាយចិត្ត និង​ហិរញ្ញវត្ថុ​ទើប​ធ្វើ​ឲ្យ​​ក្លិប​ឈាន​ដល់​កម្រិត​កំពូល​ទាំង​ស្រុក និង​លើ​ឆាក​អន្តរជាតិ។

ឯកឧត្តម ឌី វិជ្ជា មានទស្សនៈវិស័យមួយក្នុងការជម្រុញកីឡា​បាល់ទាត់​ជាតិឈានដល់កម្រិតប្រកួតប្រជែងលើឆាកអន្តរជាតិ ដោយប្រកាន់យកឆន្ទៈ​មិនរាថយ ទាំងវិន័យ ទាំងចំណង់ចំណូលចិត្ត និង ការលះបង់ដែលមិនអាចកាត់ថ្លៃបានសម្រាប់វិស័យមួយដែលទាមទារទាំងធនធាន ស្មារតី ពេលវេលា ថវិកា និងច្រើនទៀត។ ចក្ខុវិស័យរបស់ឯកឧត្តម​លាតសន្ធឹងហួសពីកម្រិតបច្ចុប្បន្នឆ្ពោះទៅរកការកំណត់អនាគតមិនស្ទាក់ស្ទើរ ជាមួយការវិនិយោគយ៉ាងក្លាហាន មិនត្រឹមតែនៅក្នុងគម្រោងប៉ុណ្ណោះទេ ប៉ុន្តែនៅក្នុងការសន្យាគ្មានសំឡេង នៃថ្ងៃស្អែក….ស្អែក និងស្អែក ដែលកាន់តែអស្ចារ្យ។

ការរៀបចំក្រុម​​បាល់ទាត់​ជម្រើស​ដៃទី ១ ​ត្រូវ​បាន​កំណត់ដោយសមាសភាពកីឡាករ​​ក្នុង​​ស្រុក​ឈាន​មុខ​គេ​​ដើម្បី​ចាប់​ដៃ​ជា​មួយ​កីឡាករ​បរទេសឆ្នើម​ៗ ដែល​ស្ថិត​ក្រោម​​ការ​ដឹក​នាំ​ក្រុម​ការងារ​គ្រូ​បង្វឹក​សុទ្ធសឹង​តែ​មានជំនាញពិសេសរៀងៗខ្លួននាំឱ្យព្រះខ័នរាជស្វាយរៀងក្លាយមកជាក្លិប​ឈាន​មុខ​គេ​នៅ​ក្នុង​ប្រទេស និង​​​លេច​ធ្លោ​​លើ​​អន្តរជាតិ។

ក្លិបមួយស្របទៅតាមកម្រិតស្តង់ដាបាល់ទាត់អាស៊ី និងពិភពលោក តោងត្រូវមានកីឡដ្ឋានស្របតាមបទដ្ឋានផ្ទាល់ខ្លួន។ កីឡដ្ឋានខេត្តស្វាយរៀង បាន​កសាង​នៅឆ្នាំ២០១៥ និង​នៅឆ្នាំ២០២៣ ត្រូវបានពង្រីកបន្ថែម ហើយ​​​ឆ្នាំ ២០២៥ ត្រូវ​បាន​កសាង​ឡើង​វិញ​ដើម្បី​បំពេញ​ទៅ​តាម​តម្រូវ​ការ​ស្តង់ដា​ទ្វីប​អាស៊ី និង​ពិភព​លោក។

មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល​ថ្នាល​យុវជន និង​ហ្វឹក​ហាត់​ស្ថិត​នៅ​តាម​ បណ្តោយមហាវិថីឈ្នះឈ្នះ​ ​​មានអគារសម្រាប់បុគ្គលិកបំពេញការងារ មានទីលានហ្វឹកហាត់ កន្លែងហ្វឹកហាត់កាយសម្បទា បន្ទប់ប្រជុំ រដ្ឋបាល បន្ទប់ព្យាបាល បន្ទប់សម្លៀកបំពាក់ ទីផ្សារ និងកន្លែងអាហារជាដើម។ ក្លិប​កំពុងបណ្តុះបណ្តាលថ្នាលយុវជន​ដែល​​ត្រូវបានជ្រើសរើសពីទូទាំងប្រទេសកម្ពុជា ដើម្បីមកស្នាក់នៅ សិក្សារៀនសូត្រ និងហ្វឹកហាត់បាល់ទាត់រយៈពេល ៥ ឆ្នាំពេញ។

ឯកឧត្តម ឌី វិជ្ជា ត្រូវ​បាន​មើល​ឃើញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ចំពោះ​​អ្នក​គាំទ្រ។ ក្លិប​បានធ្វើសកម្មភាពជាច្រើនលើកទឹកចិត្តដល់ ទស្សនិកជន ជាពិសេសយុវជនឲ្យចាប់អារម្មណ៍លើបាល់ទាត់។ រាល់ការប្រកួតនៅកីឡដ្ឋានខេត្តស្វាយរៀងតែងតែមានក្រុមអ្នកគាំទ្រផ្លូវការមកចូលរួមជាសកម្មភាពលើកទឹកចិត្ត និងបានទៅគាំទ្រផ្ទាល់ដល់តាមបណ្តាខេត្តផ្សេងៗ និងក្រៅប្រទេសថែមទៀត។

ការនេះបានបង្កើនវិសាលភាពក្រុមអ្នកគាំទ្ររបស់ក្លិបយ៉ាងសស្រាក់សស្រាំ ជាក់ស្តែង ការប្រកួតក្នុងពានរង្វាន់ AFC Challenge League ​ពីរ​ដូវ​កាល​ចុង​ក្រោយ​នេះ​តែង​តែ​ទទួល​បាន​ការ​ចូល​រួម​ទស្សនា​ផ្ទាល់​រាប់​ម៉ឺន​នាក់​ ជា​ពិសេស​នៅ​វគ្គផ្តាច់ព្រ័ត្រ​កាល​ពី​ឆ្នាំ ២០២៥ មាន​អ្នក​គាំទ្រជាង ៥ ម៉ឺននាក់ នៅ​ពហុកីឡដ្ឋាន​ជាតិ​ មរតក​តេជោ។

សូម​បញ្ជាក់​ថា ព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​ឈ្នះ​ជើង​ឯក​លីគ​កំពូល​កម្ពុជា ៥ លើក​ហើយ​គឺ​ឆ្នាំ ២០១៣ ២០១៩ ២០២៣-២៤ ២០២៤-២៥ និង ២០២៥-២៦ ជា​ពិសេស​បាន​ក្លាយ​ជាក្លិប ១ បាន​​ឈ្នះ​ជើង​ឯក​លីគ​កំពូង​កម្ពុជា ៣ រដូវ​កាល​ជាប់​គ្នា​ក្នុង​ប្រវត្តិ​សាស្ត្រ​លីគ​កម្ពុជា និង​បាន​ឈ្នះ​​ពាន​រង្វាន់​សម្តេច​តេជោ ហ៊ុន សែន ៥ លើក​ដែល​ជា​ក្លិប​កម្ពុជា​ឈ្នះ​ពាន​នេះ​ច្រើន​ជាង​គេ។

អ្វី​ដែល​កាន់​តែ​អស្ចារ្យ ​​ព្រះ​ខ័ន​រាជ​ស្វាយរៀង ជា​ក្លិប​កម្ពុជា​ទី​១  បាន​ឈាន​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​ពាន​រង្វាន់ AFC Challenge League ពីរដូវ​កាល​ជាប់​គ្នា ព្រម​ទាំង​​ទទួល​បាន​កៅអី​ប្រកួត​វគ្គ​សន្សំពិន្ទុ​ក្នុង​ពាន​ AFC Champions League Two រដូវ​កាល ២០២៦-២៧៕

អត្ថបទ៖ វិរបុត្រ

The post ឯកឧត្តម ឌី វិជ្ជា ជា​បុរស​ធ្វើ​ឲ្យ​ក្លិប​​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ ជោគជ័យជាង​គេ​លើ​ឆាក​អន្តរជាតិ appeared first on Kampuchea Thmey Daily.

ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ជួបពិភាក្សាការងារជាមួយមន្ត្រីជាន់ខ្ពស់ទីភ្នាក់ងារនគរបាលជាតិកូរ៉េ
នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក លី ជេយ៉ុង (LEE JAE YOUNG) អគ្គនាយកទទួលបន្ទុកកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃទីភ្នាក់ងារនគរបាលជាតិកូរ៉េ និងសហការី នៅទីស្តីការក្រសួងមហាផ្ទៃ។

ក្នុងជំនួបពិភាក្សាការងារនោះ ភាគីទាំងពីរ គឺបានផ្តោតសំខាន់ទៅលើវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងក្រុមការងារ Task Force កម្ពុជា-កូរ៉េ ដែលអគ្គស្នងការដ្ឋាននគរបាលជាតិ និងទីភ្នាក់ងារជាតិកូរ៉េ បានបង្កើតឡើងកាលពីខែវិចិ្ឆកា ឆ្នាំ២០២៥កន្លងទៅ ដែលសម្រេចបានលទ្ធផលគួរជាទីមោទនៈ។

ឯកឧត្តមឧត្តមសេនីយ៍ឯក ឌី វិជ្ជា និងលោក លី ជេយ៉ុង ក៏បានពិភាក្សាអំពីផែនការសកម្មភាពបន្ត ដែលភាគីទាំងពីរបានដាក់ចេញជាទិសដៅអនុវត្តនាពេលខាងមុខ។

គួរឱ្យដឹងថា អគ្គស្នងការដ្ឋាននគរបាលជាតិ និងទីភ្នាក់ងារនគរបាលជាតិកូរ៉េ បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ក្នុងការបង្កើតក្រុមការងាររួមមួយរវាងកម្ពុជា និងកូរ៉េ ដើម្បីប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែននានា រាប់ទាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលជាប់ពាក់ព័ន្ធជាមួយជនជាតិកូរ៉េនៅកម្ពុជា។

ការិយាល័យក្រុមការងាររួមកម្ពុជា-កូរ៉េ សម្រាប់ពលរដ្ឋកូរ៉េ Task Force ក៏ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីកន្លងទៅផងដែរ នៅក្នុងនាយកដ្ឋានកណ្តាលសន្តិសុខ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

MOU រវាងប៉ូលិសជាតិកម្ពុជា និងប៉ូលិសជាតិកូរ៉េខាងត្បូង គឺជាការបោះជំហានទៅមុខប្រកបដោយទំនុកចិត្ត និងភាពប្រាកដនិយមសម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខ ជាពិសេសការចាប់ដៃគ្នាក្នុងកិច្ចសហប្រតិបត្តិការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (online Scams) ដែលកើតមាននៅក្នុងប្រទេសកម្ពុជា និងកូរ៉េខាងត្បូង៕

ដោយ៖ ធឿន វ៉ាន់សុង

The post ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ជួបពិភាក្សាការងារជាមួយមន្ត្រីជាន់ខ្ពស់ទីភ្នាក់ងារនគរបាលជាតិកូរ៉េ appeared first on Kampuchea Thmey Daily.

ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អញ្ជើញបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងដាក់ចេញទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៦ នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ នាព្រឹកថ្ងៃសុក្រ ទី០២ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមប្រចាំឆ្នាំ២០២៥ ព្រមទាំងដាក់ចេញទិសដៅការងារសម្រាប់ឆ្នាំ២០២៦ នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង។ អង្គពិធីនេះមានការចូលរួមពីសំណាក់លោកស្នងការ ស្នងការរង មន្ត្រីនគរបាលពាក់ព័ន្ធ និងអាជ្ញាធរដែនដីជាច្រើនរូប។

យោងតាមរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ បានឱ្យដឹងថា ក្នុងរយៈពេលពេញមួយឆ្នាំកន្លងទៅ កងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការបង្ក្រាបបទល្មើសផ្សេងៗ ជាពិសេសការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព»។ ក្នុងនោះ បទល្មើសព្រហ្មទណ្ឌត្រូវបានបង្ក្រាបបានទាន់ពេលវេលា ការងារគ្រប់គ្រងសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនត្រូវបានពង្រឹង និងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋមានភាពល្អប្រសើរ។

ថ្លែងក្នុងឱកាសនោះ អភិបាលខេត្តស្វាយរៀង ប៉េង ពោធិ៍សា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំងនគរបាលខេត្តទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត ដើម្បីការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងរក្សាសន្តិសុខសណ្តាប់ធ្នាប់ក្នុងខេត្តបានយ៉ាងល្អប្រសើរ។

ទន្ទឹមនឹងនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ក៏បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ និងការណែនាំពីសំណាក់ឯកឧត្តមអគ្គស្នងការនគរបាលជាតិ ដោយបានសង្កត់ធ្ងន់លើទិសដៅការងារសំខាន់ៗសម្រាប់ឆ្នាំ២០២៦ រួមមាន៖១. បន្តពង្រឹងការងារសន្តិសុខផ្ទៃក្នុង និងទប់ស្កាត់រាល់សកម្មភាពដែលបង្កអសន្តិសុខសង្គម។ ២. បង្កើនការយកចិត្តទុកដាក់លើការងារគ្រប់គ្រងជនបរទេស និងការបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ។ ៣. ជំរុញការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ និង៤. បន្តលើកកម្ពស់សមត្ថភាពមន្ត្រី និងពង្រឹងសីលធម៌ វិជ្ជាជីវៈ ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ។

ក្នុងអង្គពិធីនេះ ក៏មានការបំពាក់គ្រឿងឥស្សរិយយស និងប្រគល់លិខិតសរសើរ ប័ណ្ណសរសើរ ជូនដល់មន្ត្រីនគរបាលដែលមានស្នាដៃឆ្នើមក្នុងការបំពេញភារកិច្ចកន្លងមក ដើម្បីជាការលើកទឹកចិត្តផងដែរ៕

ដោយ/ភក្ដី

The post ឧត្តមសេនីយ៍ឯក ឌី វិជ្ជា  អញ្ជើញបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងដាក់ចេញទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៦ នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង appeared first on Kampuchea Thmey Daily.

ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ណែនាំក្រុមប្រតិបត្តិការឱ្យបន្តម្ចាស់ការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ
អគ្គស្នងការរងនគរបាលជាតិ ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ណែនាំក្រុមប្រតិបត្តិការទី១ នៃគណៈបញ្ជាការដឹកនាំស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ឱ្យបន្តអនុវត្តភារកិច្ចដោយភាពម្ចាស់ការក្នុងការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

ការណែនាំរបស់ឧត្តមសេនីយ៍ឯក ឌី វិជ្ជា បានធ្វើឡើងក្នុងឱកាសដឹកនាំកិច្ចប្រជុំប្រកាសសមាសភាពក្រុមប្រតិបត្តិការជំនាញទី១ នៃគណៈបញ្ជាការដឹកនាំស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសាលប្រជុំនាយកដ្ឋានអង្គរក្ស។

ក្នុងកិច្ចប្រជុំនេះ ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានក្រុមប្រតិបត្តិការទី១ បានបែងចែកតួនាទីភារកិច្ចដល់អនុប្រធាន និងសមាជិកក្រុមប្រតិបត្តិការទី១ ព្រមទាំងបានណែនាំដល់សមាជិកអង្គប្រជុំឱ្យបន្តយកចិត្តទុកដាក់ម្ចាស់ការអនុវត្តភារកិច្ចឱ្យទទួលបានប្រសិទ្ធភាពខ្ពស់ក្នុងដំណាក់កាលដែលពិភពលោកកំពុងប្រទះនូវនិន្នាការបទល្មើសថ្មីៗ ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

ឯកឧត្តម ថា អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាបទល្មើសឆ្លងដែនមួយដ៏ស្មុគស្មាញ និងមានឧបាយកលខ្ពស់ ដែលតម្រូវឱ្យមានការឆ្លើយតបតាមគ្រប់មធ្យោបាយ ទាំងយន្តការទ្វេភាគី ឬពហុភាគី ប្រកបដោយគុណភាព និងសង្គតិភាព៕

The post ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ណែនាំក្រុមប្រតិបត្តិការឱ្យបន្តម្ចាស់ការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ appeared first on Kampuchea Thmey Daily.

លោក Munoz បង្ហោះសារលាយ៉ាងក្តុកក្តួល ខណៈ​កោតសរសើរឯកឧត្តម ឌី វិជ្ជា ជាមេដឹកនាំដ៏អស្ចារ្យ
លោក Pep Munoz បានបង្ហោះសារលាយ៉ាងក្តុកក្តួលទៅកាន់អ្នកគាំទ្រក្រុម ព្រះខ័នរាជស្វាយរៀង និងជាពិសេសលោកបានបង្ហាញការដឹងគុណយ៉ាងធំធេងទៅកាន់ប្រធានក្លិបឯកឧត្តម ឌី វិជ្ជា។

លោក Pep Munoz និងឯកឧត្តមឌី វិជ្ជា

នៅព្រឹកថ្ងៃ អង្គារ៍ ទី ២០ ខែ ឧសភា នេះ ក្លិបព្រះខ័នរាជស្វាយរៀង បានចេញសេចក្តីថ្លែងការណ៍ជាផ្លូវការ ដោយលោក Pep នឹងចែកផ្លូវជាមួយក្រុមម្ចាស់ជើងឯកលីគកំពូលកម្ពុជា Cambodian Premier League នៅចុងបញ្ចប់រដូវកាលនេះ បន្ទាប់ពីលោកស្នាក់នៅទីនេះអស់រយៈពេល ២ រដូវកាល ពោលគឺតាំងពីខែ ឧសភា ឆ្នាំ ២០២៣។

ចំពោះការចាកចេញពី ព្រះខ័នរាជស្វាយរៀង នៅចុងបញ្ចប់រដូវកាលនេះ លោក Pep បានបង្ហោះសារលាយ៉ាងក្តុកក្តួល ទៅកាន់អ្នកគាំទ្រព្រះខ័នរាជស្វាយរៀង ហើយលោកក៏បង្ហាញការដឹងគុណលើប្រធានក្លិបឯកឧត្តម ឌី វិជ្ជា ផងដែរ ដោយលោកបានកោតសរសើរដល់ឯកឧត្តមជាអ្នកដឹកនាំដ៏អស្ចារ្យ និងជាគំរូដ៏ធំធេងនៃតម្លៃសម្រាប់សង្គមទាំងមូល។

លោក Pep Munoz

ដកស្រង់ខ្លឹមសារដើម លោក Pep បានសរសេរថា៖ «សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ឌី វិជ្ជា ដែលបានផ្តល់សេចក្តីទុកចិត្ត ធនធាន ការគាំទ្រ និងក្តីស្រលាញ់ដល់ខ្ញុំ ដើម្បីអភិវឌ្ឍជីវិត និងគម្រោងអាជីពរបស់ខ្ញុំនៅទីនេះក្នុងប្រទេសកម្ពុជា។ អ្នកជាអ្នកដឹកនាំដ៏អស្ចារ្យ ជាបុរសល្អ និងជាគំរូដ៏ធំធេងនៃតម្លៃសម្រាប់សង្គមទាំងមូល សម្រាប់មនុស្សជំនាន់ក្រោយ»។

បន្ថែមពីនេះទៀតលោកបានសរសេរលាទៅកាន់អ្នកគាំទ្រថា៖ «ជាចុងក្រោយ ជាការដឹងគុណយ៉ាងធំធេងចំពោះអ្នក គាំទ្រខេត្តស្វាយរៀង ជុំវិញប្រទេសកម្ពុជា។ អរគុណច្រើនសម្រាប់ការគាំទ្រដ៏ច្រើនរបស់អ្នកជានិច្ច។ ខ្ញុំមានអារម្មណ៍ថាអ្នកជិតស្និទ្ធណាស់ ហើយអ្នកគឺជាផ្នែកសំខាន់នៃភាពជោគជ័យរបស់យើង។ បន្តគាំទ្រក្រុម និងបន្តធ្វើឲ្យ​ក្លឹបកាន់តែធំឡើង។ ហើយពិសេសខ្ញុំនិយាយទៅកាន់ Blue swords បេះដូងរបស់ស្វាយរៀង គឺជាក្រុមអ្នកគាំទ្រល្អបំផុត។ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ។ ខ្ញុំស្រលាញ់អ្នក។ស្វាយរៀង និងកម្ពុជានឹងស្ថិតក្នុងបេះដូងខ្ញុំជារៀងរហូត»។

យ៉ាងណា លោកគឺនៅសល់ភារកិច្ចចុងក្រោយមួយទៀត ដោយត្រូវដឹកនាំក្រុម ព្រះខ័នរាជស្វាយរៀង ប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ទល់នឹងក្រុម ភ្នំពេញក្រោន នៅពហុកីឡដ្ឋានជាតិមរតកតេជោ ថ្ងៃ អាទិត្យ ទី ២៥ ខែ ឧសភា ចុងសប្តាហ៍នេះ៕

អត្ថបទ៖ សេម កុសល

The post លោក Munoz បង្ហោះសារលាយ៉ាងក្តុកក្តួល ខណៈ​កោតសរសើរឯកឧត្តម ឌី វិជ្ជា ជាមេដឹកនាំដ៏អស្ចារ្យ appeared first on Kampuchea Thmey Daily.