Connect with us

កីឡា

លោក Munoz បង្ហោះសារលាយ៉ាងក្តុកក្តួល ខណៈ​កោតសរសើរឯកឧត្តម ឌី វិជ្ជា ជាមេដឹកនាំដ៏អស្ចារ្យ

បានផុស

នៅ

លោក Pep Munoz បានបង្ហោះសារលាយ៉ាងក្តុកក្តួលទៅកាន់អ្នកគាំទ្រក្រុម ព្រះខ័នរាជស្វាយរៀង និងជាពិសេសលោកបានបង្ហាញការដឹងគុណយ៉ាងធំធេងទៅកាន់ប្រធានក្លិបឯកឧត្តម ឌី វិជ្ជា។

លោក Pep Munoz និងឯកឧត្តមឌី វិជ្ជា
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅព្រឹកថ្ងៃ អង្គារ៍ ទី ២០ ខែ ឧសភា នេះ ក្លិបព្រះខ័នរាជស្វាយរៀង បានចេញសេចក្តីថ្លែងការណ៍ជាផ្លូវការ ដោយលោក Pep នឹងចែកផ្លូវជាមួយក្រុមម្ចាស់ជើងឯកលីគកំពូលកម្ពុជា Cambodian Premier League នៅចុងបញ្ចប់រដូវកាលនេះ បន្ទាប់ពីលោកស្នាក់នៅទីនេះអស់រយៈពេល ២ រដូវកាល ពោលគឺតាំងពីខែ ឧសភា ឆ្នាំ ២០២៣។

ចំពោះការចាកចេញពី ព្រះខ័នរាជស្វាយរៀង នៅចុងបញ្ចប់រដូវកាលនេះ លោក Pep បានបង្ហោះសារលាយ៉ាងក្តុកក្តួល ទៅកាន់អ្នកគាំទ្រព្រះខ័នរាជស្វាយរៀង ហើយលោកក៏បង្ហាញការដឹងគុណលើប្រធានក្លិបឯកឧត្តម ឌី វិជ្ជា ផងដែរ ដោយលោកបានកោតសរសើរដល់ឯកឧត្តមជាអ្នកដឹកនាំដ៏អស្ចារ្យ និងជាគំរូដ៏ធំធេងនៃតម្លៃសម្រាប់សង្គមទាំងមូល។

លោក Pep Munoz

ដកស្រង់ខ្លឹមសារដើម លោក Pep បានសរសេរថា៖ «សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ឌី វិជ្ជា ដែលបានផ្តល់សេចក្តីទុកចិត្ត ធនធាន ការគាំទ្រ និងក្តីស្រលាញ់ដល់ខ្ញុំ ដើម្បីអភិវឌ្ឍជីវិត និងគម្រោងអាជីពរបស់ខ្ញុំនៅទីនេះក្នុងប្រទេសកម្ពុជា។ អ្នកជាអ្នកដឹកនាំដ៏អស្ចារ្យ ជាបុរសល្អ និងជាគំរូដ៏ធំធេងនៃតម្លៃសម្រាប់សង្គមទាំងមូល សម្រាប់មនុស្សជំនាន់ក្រោយ»

បន្ថែមពីនេះទៀតលោកបានសរសេរលាទៅកាន់អ្នកគាំទ្រថា៖ «ជាចុងក្រោយ ជាការដឹងគុណយ៉ាងធំធេងចំពោះអ្នក គាំទ្រខេត្តស្វាយរៀង ជុំវិញប្រទេសកម្ពុជា។ អរគុណច្រើនសម្រាប់ការគាំទ្រដ៏ច្រើនរបស់អ្នកជានិច្ច។ ខ្ញុំមានអារម្មណ៍ថាអ្នកជិតស្និទ្ធណាស់ ហើយអ្នកគឺជាផ្នែកសំខាន់នៃភាពជោគជ័យរបស់យើង។ បន្តគាំទ្រក្រុម និងបន្តធ្វើឲ្យ​ក្លឹបកាន់តែធំឡើង។ ហើយពិសេសខ្ញុំនិយាយទៅកាន់ Blue swords បេះដូងរបស់ស្វាយរៀង គឺជាក្រុមអ្នកគាំទ្រល្អបំផុត។ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ។ ខ្ញុំស្រលាញ់អ្នក។ស្វាយរៀង និងកម្ពុជានឹងស្ថិតក្នុងបេះដូងខ្ញុំជារៀងរហូត»

យ៉ាងណា លោកគឺនៅសល់ភារកិច្ចចុងក្រោយមួយទៀត ដោយត្រូវដឹកនាំក្រុម ព្រះខ័នរាជស្វាយរៀង ប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ទល់នឹងក្រុម ភ្នំពេញក្រោន នៅពហុកីឡដ្ឋានជាតិមរតកតេជោ ថ្ងៃ អាទិត្យ ទី ២៥ ខែ ឧសភា ចុងសប្តាហ៍នេះ៕

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម