កីឡា
ឯកឧត្តម ឌី វិជ្ជា ជាបុរសធ្វើឲ្យក្លិបព្រះខ័នរាជស្វាយរៀង ជោគជ័យជាងគេលើឆាកអន្តរជាតិ
ក្លិបព្រះខ័នរាជស្វាយរៀង ត្រូវបានចាត់ទុកជាក្លិបបាល់ទាត់កម្ពុជាទីមួយកំពុងទទួលបានជោគជ័យជាងគេលើឆាកអន្តរជាតិ។ បង្កើតនៅឆ្នាំ ១៩៩៧ ក្លិបកំពុងមានកិត្តិនាម ទាំងពានរង្វាន់ក្នុងស្រុក និងពានរង្វាន់អន្តរជាតិ ជាពិសេសបានក្លាយជាក្លិបកម្ពុជាទី១ ឈ្នះជើងឯកលីគកំពូល ៣ រដូវកាលជាប់គ្នា និងការឈានដល់វគ្គផ្តាច់ព្រ័ត្រ AFC Challenge League ពីរលើកជាប់គ្នា ព្រមទាំងទទួលបានកៅអីវគ្គសន្សំពិន្ទុក្នុងពានអាស៊ី AFC Champions League Two។

សមិទ្ធផលទាំងនេះមិនមែនកើតឡើងដោយងាយស្រួលក្នុងរយៈពេលខ្លីនោះទេ ប៉ុន្តែកើតឡើងក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ របស់ឯកឧត្តម ឌី វិជ្ជា ប្រធានក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ក្នុងការប្តេជ្ញាចិត្តយ៉ាងមោះមុត ការលះបង់ទាំងកម្លាំងកាយចិត្ត និងហិរញ្ញវត្ថុទើបធ្វើឲ្យក្លិបឈានដល់កម្រិតកំពូលទាំងស្រុក និងលើឆាកអន្តរជាតិ។
ឯកឧត្តម ឌី វិជ្ជា មានទស្សនៈវិស័យមួយក្នុងការជម្រុញកីឡាបាល់ទាត់ជាតិឈានដល់កម្រិតប្រកួតប្រជែងលើឆាកអន្តរជាតិ ដោយប្រកាន់យកឆន្ទៈមិនរាថយ ទាំងវិន័យ ទាំងចំណង់ចំណូលចិត្ត និង ការលះបង់ដែលមិនអាចកាត់ថ្លៃបានសម្រាប់វិស័យមួយដែលទាមទារទាំងធនធាន ស្មារតី ពេលវេលា ថវិកា និងច្រើនទៀត។ ចក្ខុវិស័យរបស់ឯកឧត្តមលាតសន្ធឹងហួសពីកម្រិតបច្ចុប្បន្នឆ្ពោះទៅរកការកំណត់អនាគតមិនស្ទាក់ស្ទើរ ជាមួយការវិនិយោគយ៉ាងក្លាហាន មិនត្រឹមតែនៅក្នុងគម្រោងប៉ុណ្ណោះទេ ប៉ុន្តែនៅក្នុងការសន្យាគ្មានសំឡេង នៃថ្ងៃស្អែក….ស្អែក និងស្អែក ដែលកាន់តែអស្ចារ្យ។

ការរៀបចំក្រុមបាល់ទាត់ជម្រើសដៃទី ១ ត្រូវបានកំណត់ដោយសមាសភាពកីឡាករក្នុងស្រុកឈានមុខគេដើម្បីចាប់ដៃជាមួយកីឡាករបរទេសឆ្នើមៗ ដែលស្ថិតក្រោមការដឹកនាំក្រុមការងារគ្រូបង្វឹកសុទ្ធសឹងតែមានជំនាញពិសេសរៀងៗខ្លួននាំឱ្យព្រះខ័នរាជស្វាយរៀងក្លាយមកជាក្លិបឈានមុខគេនៅក្នុងប្រទេស និងលេចធ្លោលើអន្តរជាតិ។
ក្លិបមួយស្របទៅតាមកម្រិតស្តង់ដាបាល់ទាត់អាស៊ី និងពិភពលោក តោងត្រូវមានកីឡដ្ឋានស្របតាមបទដ្ឋានផ្ទាល់ខ្លួន។ កីឡដ្ឋានខេត្តស្វាយរៀង បានកសាងនៅឆ្នាំ២០១៥ និងនៅឆ្នាំ២០២៣ ត្រូវបានពង្រីកបន្ថែម ហើយឆ្នាំ ២០២៥ ត្រូវបានកសាងឡើងវិញដើម្បីបំពេញទៅតាមតម្រូវការស្តង់ដាទ្វីបអាស៊ី និងពិភពលោក។

មជ្ឈមណ្ឌលបណ្តុះបណ្តាលថ្នាលយុវជន និងហ្វឹកហាត់ស្ថិតនៅតាម បណ្តោយមហាវិថីឈ្នះឈ្នះ មានអគារសម្រាប់បុគ្គលិកបំពេញការងារ មានទីលានហ្វឹកហាត់ កន្លែងហ្វឹកហាត់កាយសម្បទា បន្ទប់ប្រជុំ រដ្ឋបាល បន្ទប់ព្យាបាល បន្ទប់សម្លៀកបំពាក់ ទីផ្សារ និងកន្លែងអាហារជាដើម។ ក្លិបកំពុងបណ្តុះបណ្តាលថ្នាលយុវជនដែលត្រូវបានជ្រើសរើសពីទូទាំងប្រទេសកម្ពុជា ដើម្បីមកស្នាក់នៅ សិក្សារៀនសូត្រ និងហ្វឹកហាត់បាល់ទាត់រយៈពេល ៥ ឆ្នាំពេញ។
ឯកឧត្តម ឌី វិជ្ជា ត្រូវបានមើលឃើញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះអ្នកគាំទ្រ។ ក្លិបបានធ្វើសកម្មភាពជាច្រើនលើកទឹកចិត្តដល់ ទស្សនិកជន ជាពិសេសយុវជនឲ្យចាប់អារម្មណ៍លើបាល់ទាត់។ រាល់ការប្រកួតនៅកីឡដ្ឋានខេត្តស្វាយរៀងតែងតែមានក្រុមអ្នកគាំទ្រផ្លូវការមកចូលរួមជាសកម្មភាពលើកទឹកចិត្ត និងបានទៅគាំទ្រផ្ទាល់ដល់តាមបណ្តាខេត្តផ្សេងៗ និងក្រៅប្រទេសថែមទៀត។

ការនេះបានបង្កើនវិសាលភាពក្រុមអ្នកគាំទ្ររបស់ក្លិបយ៉ាងសស្រាក់សស្រាំ ជាក់ស្តែង ការប្រកួតក្នុងពានរង្វាន់ AFC Challenge League ពីរដូវកាលចុងក្រោយនេះតែងតែទទួលបានការចូលរួមទស្សនាផ្ទាល់រាប់ម៉ឺននាក់ ជាពិសេសនៅវគ្គផ្តាច់ព្រ័ត្រកាលពីឆ្នាំ ២០២៥ មានអ្នកគាំទ្រជាង ៥ ម៉ឺននាក់ នៅពហុកីឡដ្ឋានជាតិ មរតកតេជោ។

សូមបញ្ជាក់ថា ព្រះខ័នរាជស្វាយរៀង បានឈ្នះជើងឯកលីគកំពូលកម្ពុជា ៥ លើកហើយគឺឆ្នាំ ២០១៣ ២០១៩ ២០២៣-២៤ ២០២៤-២៥ និង ២០២៥-២៦ ជាពិសេសបានក្លាយជាក្លិប ១ បានឈ្នះជើងឯកលីគកំពូងកម្ពុជា ៣ រដូវកាលជាប់គ្នាក្នុងប្រវត្តិសាស្ត្រលីគកម្ពុជា និងបានឈ្នះពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ៥ លើកដែលជាក្លិបកម្ពុជាឈ្នះពាននេះច្រើនជាងគេ។

អ្វីដែលកាន់តែអស្ចារ្យ ព្រះខ័នរាជស្វាយរៀង ជាក្លិបកម្ពុជាទី១ បានឈានដល់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ AFC Challenge League ពីរដូវកាលជាប់គ្នា ព្រមទាំងទទួលបានកៅអីប្រកួតវគ្គសន្សំពិន្ទុក្នុងពាន AFC Champions League Two រដូវកាល ២០២៦-២៧៕


អត្ថបទ៖ វិរបុត្រ
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ២៩ នាទី agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១៨ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ


