ព័ត៌មានជាតិ
ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ រយៈពេល៣ថ្ងៃ ក្នុងពេលបុណ្យចូលឆ្នាំខ្មែរ
តំណាងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានគណៈបញ្ជាការប្រចាំការអចិន្រ្តៃយ៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ រយៈពេល៣ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

កិច្ចប្រជុំដ៏មានសារសំខាន់នេះ បានធ្វើឡើងនៅនាយកដ្ឋានអង្គរក្ស ដោយមានការចូលរួមពីអគ្គស្នងការរង ជាអនុប្រធាន អនុប្រធានប្រចាំការ និងជាសមាជិក ព្រមទាំងប្រធាននាយកដ្ឋាន អង្គភាព មន្ទីរ ជាសមាជិក និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។

ឧត្តមសេនីយ៍ឯក ឌី វិជ្ជា បានថ្លែងការកោតសរសើរដល់កងកម្លាំងគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំនិងសហការជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងការការពារសន្តិសុខ ជារួមនៅទូទាំងប្រទេសមានភាពល្អប្រសើរ ដោយគ្រប់គោលដៅកំសាន្តសប្បាយ វត្តអារ៉ាម តំបន់ទេសចរណ៍ រមណីយដ្ឋាន និងកន្លែងប្រារព្ធពិធីសង្ក្រាន្ត នៅតាមរាជធានី-ខេត្ត បានដំណើរការទៅដោយរលូន និងមានសុវត្ថិភាព។

ដោយថ្ងៃនេះ ជាថ្ងៃបញ្ចប់ព្រឹត្តិការណ៍នគរសង្ក្រាន្ត ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ណែនាំឱ្យកម្លាំងនគរបាលទាំងអស់ចូលរួមខិតខំបន្តការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។
តាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ទោ ចាន់ សម្បត្តិ ប្រធាននាយកដ្ឋានសរុបផែនការ បានបញ្ជាក់ថា សន្តិសុខក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ មានភាពល្អប្រសើរ និងពុំមានហេតុការណ៍អ្វីមួយកើតឡើងគួរឱ្យកត់សម្គាល់ឡើយ។

របាយការណ៍ដដែលនេះ បានឱ្យដឹងថា ក្នុងរយៈពេល៣ថ្ងៃ នៃថ្ងៃបុណ្យចូលឆ្នាំខ្មែរ បទល្មើសជារួមមានការថយចុះ១៦% គួបផ្សំលទ្ធផលបង្ក្រាបខ្ពស់រហូតដល់៩១%។ ចំពោះស្ថានភាពចរាចរណ៍ ថ្វីបើហាក់មានការកកកុញតាមទីប្រជុំជនមួយចំនួន ក៏ប៉ុន្តែត្រូវបានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន រួមគ្នាដោះស្រាយបញ្ចៀសបានការកកស្ទះ។ ធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ឃើញថា គ្រោះថ្នាក់ចរាចរណ៍មានការថយចុះគួរឱ្យកត់សម្គាល់ គឺថយទាំងចំនួនគ្រោះថ្នាក់ អ្នកស្លាប់ និងអ្នករបួស៕
-
កីឡា១១ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៨ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១០ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់


