ព័ត៌មានជាតិ
ឯកឧត្តម ឌី វិជ្ជា ណែនាំសមត្ថកិច្ចតាមដានក្តាប់ល្បិចកលឧក្រិដ្ឋជនឱ្យបាន ដើម្បីការពារទ្រព្យសម្បត្តិ និងសេចក្តីសុខសាន្តពលរដ្ឋក្នុងខេត្តស្វាយរៀង
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ ផ្តល់អនុសាសន៍ណែនាំដល់កងកម្លាំងសមត្ថកិច្ចទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ តាមដាន និងក្តាប់ឱ្យបាននូវរាល់ល្បិចកលរបស់ឧក្រិដ្ធជនឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីការពារទ្រព្យសម្បត្តិ និងសេចក្តីសុខសាន្តរបស់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀងឱ្យបានកាន់តែប្រសើរឡើង។

ឯកឧត្តម ឌី វិជ្ជា ណែនាំដូច្នេះ ក្នុងពេលអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី «ការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)» ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ក្នុងយុគសម័យឌីជីថល នាថ្ងៃពុធ ទី០៦ ខែឧសភា ឆ្នាំ២០២៦ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដោយមានការអញ្ជើញចូលរួមពីអភិបាលរងខេត្តស្វាយរៀង ស្នងការ ស្នងការរង នាយការិយាល័យជំនាញ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

អង្គប្រជុំបានផ្ដោតការពិភាក្សាយ៉ាងម៉ត់ចត់លើយុទ្ធសាស្ត្របង្ការ ទប់ស្កាត់ និងបង្ក្រាបឱ្យបានទាន់ពេលវេលានូវរាល់សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលកំពុងមានការវិវត្តយ៉ាងស្មុគស្មាញ។

កិច្ចប្រជុំនេះ បានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ក៏ដូចជារដ្ឋបាលខេត្ត ក្នុងការលុបបំបាត់រាល់បទល្មើសបច្ចេកវិទ្យាឱ្យអស់ពីភូមិសាស្ត្រខេត្តស្វាយរៀង។

គូររំលឹកថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ បានតែងតាំងឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អនុប្រធានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(គ.ប.ឆ.ប.) ឱ្យធ្វើជាប្រធានក្រុមការងារទី១ ចំណុះលេខាធិការដ្ឋាន នៃគ.ប.ឆ.ប. ទទួលខុសត្រូវការងារប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងខេត្តស្វាយរៀង ព្រៃវែង ត្បូងឃ្មុំ មណ្ឌលគីរី និងក្រចេះ៕
អត្ថបទដោយ ភក្ដី

-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


