Knock Out Archives - Kampuchea Thmey Daily

ស្មារតីមោះមុតរបស់ សែន រ៉ាដេត ធ្វើឱ្យកីឡាករជប៉ុន Morioka សរសើរគុន​ខ្មែរមិនដាច់ពីមាត់
អ្នកប្រដាល់ ជប៉ុន Morioka Yuki បានបង្ហាញភាពភ្ញាក់ផ្អើល និងកោតសរសើរអំពីអ្នក​ប្រដាល់ «គុនខ្មែរ» មិនដាច់ពីមាត់ បន្ទាប់ពីកីឡាកររូបនេះ​ប្រកួត​ជា​មួយ​ សែន រ៉ាដេត នៅសង្វៀន Knock Out កាលពីពេលថ្មីៗនេះ។

Morioka Yuki និងសែន រ៉ាដេត

កាលពីថ្ងៃ សៅរិ៍ ទី ៨ ខែ វិច្ឆិកា ឆ្នាំ ២០២៥ អ្នកប្រដាល់ម្ចាស់ផ្ទះ ជប៉ុន​ Morioka Yuki បានយកឈ្នះលើ​កីឡាករគុនខ្មែរ សែន រ៉ាដេត ដោយពិន្ទុ បន្ទាប់ពីឆ្លងកាត់ ៣ ទឹកពេញ នៅសង្វៀន Knock Out របស់ប្រទេស ជប៉ុន។

ទោះបីជាការប្រកួតនេះ រ៉ាដេត បរាជ័យក៏ពិតមែន ប៉ុន្តែរូបគេទទួលបានការកោតសរសើរពីអ្នកគាំទ្រជាខ្លាំង ដោយសារអំឡុងពេលនៅលើសង្វៀនប្រកួត កីឡាករបានបង្ហាញពីការតស៊ូ និងទឹកចិត្តមោះជាខ្លាំង។ កីឡាករ​មិនបោះបង់ការប្រកួតឡើយ ទោះត្រូវគូប្រកួតវាយចូលច្រើន និងត្រូវបានអាជ្ញាកណ្តាលរាប់ ១ លើកតាំងពីទឹកទី ១ ក៏ដោយ។ រឿងដ៏គួរឱ្យស្ងើចសរសើរមួយទៀត គឺ រ៉ាដេត បានវាយឱ្យ Morioka រាប់វិញម្តងនៅទឹកទី ៣។

Morioka Yuki និងសែន រ៉ាដេត

មិនត្រឹមតែអ្នកគាំទ្រគុនខ្មែរប៉ុណ្ណោះទេ សូម្បីកីឡាករ Morioka Yuki ក៏បានកោតសរសើរពីទឹកចិត្តមោះមុតរបស់ សែន រ៉ាដេត ផងដែរ ដោយក្រោយបញ្ចប់ការប្រកួត កីឡាករបានបង្ហោះសារនៅលើបណ្តាញសង្គម IG ដូច្នេះថា៖ «សូមអរគុណដល់ការខំប្រឹងប្រែង ខ្ញុំអាចឈ្នះបាននៅវិនាទីចុងក្រោយ។ ការឆ្លងកាត់ការប្រកួតនេះ នឹងក្លាយជាបទពិសោធ​សំខាន់សម្រាប់ការប្រកួតបន្ទាប់ ហើយខ្ញុំនឹងបន្តហ្វឹកហាត់ ដើម្បីអាចឱ្យការប្រកួត​ក្រោយ​ៗ​​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ…»។

កីឡាករ ជប៉ុន បានបន្ត ថា៖ «សូមអរគុណចំពោះគូប្រជែង សែន រ៉ាដេត ដែលបានធ្វើដំណើរពីប្រទេសកម្ពុជា មកប្រកួតនៅជប៉ុន។ គាត់ជាអ្នកប្រយុទ្ធគុនខ្មែរ ពិតប្រាកដ ដែលរឹងមាំ មានស្មារតីប្រយុទ្ធ និងសក្ដានុពលខ្លាំង។ អ្នកប្រដាល់គុនខ្មែរ មកពីប្រទេស កម្ពុជា មានលក្ខណៈពិសេសជាច្រើន ដែលយើងជាកីឡាករប្រដាល់ ជប៉ុន មិនមាន។ ពួកគេជាអ្នកប្រដាល់អស្ចារ្យមែនៗ។ ជួបគ្នាម្ដងទៀតនៅការប្រកួតលើកក្រោយ»៕

Morioka Yuki និងសែន រ៉ាដេត

អត្ថបទ៖ សេម កុសល

The post ស្មារតីមោះមុតរបស់ សែន រ៉ាដេត ធ្វើឱ្យកីឡាករជប៉ុន Morioka សរសើរគុន​ខ្មែរមិនដាច់ពីមាត់ appeared first on Kampuchea Thmey Daily.

ទីបំផុត! សែន រ៉ាដេត បំពេញបំណង ជើងខ្លាំងជប៉ុន Morioka ដែលចង់ជួបកីឡាករគុនខ្មែរ
អ្នកប្រដាល់គុនខ្មែរ សែន រ៉ាដេត នឹងត្រូវទទួលភារកិច្ចថ្មីមួយ ដោយត្រូវឆ្លងដែនទៅប្រទេស ជប៉ុន ដើម្បីជួបជាមួយកីឡាករម្ចាស់ផ្ទះ Morioka Yuki នៅសង្វៀន Knock Out ថ្ងៃទី ៨ ខែ វិច្ឆិកា ឆ្នាំ ២០២៥។

កីឡាករសែន រ៉ាដេត

ក្រោយសង្វៀន Knock Out ប្រកាសអំពីជំនួបរវាងកីឡាករទាំង ២ នៅថ្ងៃ ពុធ ទី ២២ ខែ តុលា ឆ្នាំ ២០២៥ បានធ្វើឱ្យអ្នកគាំទ្រមានការចាប់អារម្មណ៍ជាខ្លាំង ពីព្រោះ Morioka Yuki ធ្លាប់បានប្រកាស ថា «រូបគេចង់សាកល្បងជាមួយកីឡាករគុនខ្មែរ» បន្ទាប់ពីឃើញ ម៉ឺន មេឃា អេ អាំម៉ារីនភូថង និងកីឡាករគុនខ្មែរប៉ុន្មានរូបទៀត បានយកឈ្នះមិត្តរួមជាតិរបស់គេនៅទីនោះ។

ខិត្តប័ណ្ណផ្សព្វផ្សាយការប្រកួត

សែន រ៉ាដេត បានក្លាយជាកីឡាករគុនខ្មែរដំបូងគេ ដែលនឹងបំពេញបំណងជូនកីឡាករ ជប៉ុន វ័យ ៣១ ឆ្នាំរូបនេះ។ ទោះបីជាយ៉ាងណា ការទទួលភារកិច្ចនេះ អាចថាមិនមែនជារឿងងាយស្រួលប៉ុន្មានឡើយសម្រាប់កីឡាករគុនខ្មែរ ត្រូវជាប្អូនប្រុសបង្កើតរបស់អតីតកីឡាករម្ទេសខ្មាំង សែន រ៉ាឌី ព្រោះថាគេគឺជាម្ចាស់ផ្ទះ ហើយម្យ៉ាងទៀត Morioka នេះ ជាជើងខ្លាំងមួយរូបក្នុងទម្ងន់ ៥៤ ទៅ ៥៧ គីឡូក្រាមនៅ ជប៉ុន។

ដកស្រង់ប្រវត្តិត្រួសៗ Morioka Yuki បច្ចុប្បន្នជាម្ចាស់ខ្សែក្រវាត់របស់សង្វៀន Knock Out ២ ខ្សែ ក្នុងនោះមាន Knock Out Red និង Knock Out Black។ កីឡាករ ធ្លាប់ឡើងសង្វៀនអាជីពចំនួន ៣៥ ដង ក្នុងនោះឈ្នះ ២១ ដង (ផ្តួលដៃគូឱ្យបោះបង់ការប្រកួត ១៣ ដង) ចាញ់ ១១ ដង និងស្មើ ៣ ដង។

Morioka Yuki

Morioka Yuki ក៏ធ្លាប់ឡើងសង្វៀន ONE ផងដែរកាលពីខែ ឧសភា ឆ្នាំ ២០២៤ ដោយពេលនោះរូបគេបានយកឈ្នះលើកីឡាករ អ៊ីរ៉ង់ Peyman Zolfaghari ដោយផ្តួលឱ្យសន្លប់ទឹកទី ១។ ដោយឡែកការប្រកួតចុងក្រោយរបស់កីឡា ជប៉ុន រូបនេះ គឺបានយកឈ្នះមិត្តរួមជាតិ FUKUDA Takumi កាលពីខែ កញ្ញា កន្លងទៅ និងដណ្តើមបានខ្សែក្រវាត់ Knock Out Black មួយគ្រឿង។

រឿងដ៏ចាប់ចាប់អារម្មណ៍មួយទៀត សម្រាប់ Morioka Yuki គឺរូបគេមានកណ្តាប់ដៃត្រង់ និងលឿនខ្លាំង ហើយម្យ៉ាងទៀតកណ្តាប់ដៃរបស់គេក៏ធ្ងន់ផងដែរ។ ជាក់ស្តែងការផ្តួលដៃគូរបស់គេទាំង ១៣ លើក ភាគច្រើនសុទ្ធតែតាម​រយៈ​កណ្តាប់​ដៃ។ យ៉ាងណា សែន រ៉ាដេត របស់ កម្ពុជា ក៏ជាជើងខ្លាំងមួយរូបផងដែរ ដោយរូបគេជាកីឡាករមួយរូបសម្បូរទាំងសាច់ស្នៀត និងបទពិសោធ។ ដូច្នេះការប្រកួតនេះ ធានាថានឹងកក្រើកសម្រាប់អ្នកគាំទ្រទាំងសងខាង។

គួរឱ្យដឹងថា ក្រៅអំពីសែន រ៉ាដេត គឺមានកីឡាករ កីឡាការិនីគុនខ្មែរ ៤ នាក់ទៀត ដែលត្រូវអមដំណើទៅជាមួយផងដែរ រួមមាន រស្មី គុនខ្មែរ ទូច ចាន់វត្តី មាស ប៊ុនថេន និង ផានិត គុនខ្មែរ៕

គូ រស្មី គុនខ្មែរ

គូ ទូច ចាន់វត្តី

គូ មាស ប៊ុនថេន

គូ ផានិត គុនខ្មែរ

អត្ថបទ៖ សេម កុសល

The post ទីបំផុត! សែន រ៉ាដេត បំពេញបំណង ជើងខ្លាំងជប៉ុន Morioka ដែលចង់ជួបកីឡាករគុនខ្មែរ appeared first on Kampuchea Thmey Daily.

ម៉ឺន មេឃា ទៅ Knock Out លើកដំបូង ជួបម្ចាស់ផ្ទះជប៉ុន មានប្រវត្តិ ៥ ឆ្នាំចុងក្រោយចាញ់ ២ដង
ទាយាទគុនខ្មែរ និងជាកូនប្រុសបង្កើតរបស់លោកគ្រូ អេ ភូថង ទាំង២ គឺកីឡាករ​ អេ អាំម៉ារីន និង ម៉ឺន មេឃា នឹងដឹកដៃគ្នាទៅប្រកួតនៅសង្វៀន Knock Out របស់ជប៉ុន នៅថ្ងៃ ២០ ខែ កក្កដា ឆ្នាំ ២០២៥។

ម៉ឺន មេឃា និងអេ អាំម៉ារីន

បន្ទាប់ពីខាង Knock Out ទម្លាក់ខិតប័ណ្ណផ្សព្វផ្សាយ​ជាផ្លូវការ អ្នកគាំទ្រហាក់ចាប់អារម្មណ៍ខ្លាំងជាងគេ ទៅលើគូរបស់ អេ អាំម៉ារីន និងកីឡាករ ថៃ Dan Siam ដោយសារអ្នកទាំង ២ ធ្លាប់ជួបគ្នារួចម្តងហើយ នៅសង្វៀន Knock Out នេះកាលពីខែ សីហា ឆ្នាំ ២០២៤ ដែលពេលនោះ​កីឡាករ​កម្ពុជា​ ទទួលបានជ័យជម្នះ។

យ៉ាងណា អ្នកទាំង ២ នឹងត្រូវជួបគ្នាម្តងទៀតនៅសង្វៀនដដែល ប៉ុន្តែលើកនេះ​ជាការប្រកួតមានលក្ខណៈធំជាងមុន ដោយខាង Knock Out សម្រេចឱ្យ អេអាំម៉ារីន វ៉ៃ​ដណ្តើមខ្សែក្រវាត់ Knock Out Red ពីកីឡាករ​ថៃ​ Dan Siam តែម្តង។

ផុស្ទើប្រកួត

ងាកមកចាប់អារម្មណ៍ជាមួយ គូរបស់កីឡាករ ម៉ឺន មេឃា និងកីឡាករម្ចាស់ផ្ទះជប៉ុន Kobayashi Tsukasa វិញម្តង។ មួយគូនេះ ក៏មិនអាចមើលរំលងបានផងដែរ ដោយ Kobayashi ត្រូវបានគេចាត់ទុកជាជើងខ្លាំងមួយរូបនៅ ជប៉ុន។

កីឡាករ Kobayashi មានជំនាញប្រកួតទាំងលក្ខណៈ ឃីគបុកស៊ីង និងប្រដាល់សេរី ដែល​មាន​ប្រវត្តិប្រកួត ៥ ឆ្នាំចុងក្រោយ គិត​ចាប់​តាំង​ពីឆ្នាំ ២០២១ មក គឺរូបគេប្រកួតបានចំនួន ១៤ ដង ក្នុងនោះឈ្នះ ១១ ដង ស្មើ ១ ដង និងចាញ់តែ ២ ដងប៉ុណ្ណោះ។

ផុស្ទើប្រកួត

គួរឱ្យដឹងថា ម៉ឺន មេឃា ជាកីឡាករគុនខ្មែរម្នាក់ ដែលតែងតែធ្វើបានល្អ និងភាគច្រើនទទួលបានជ័យជម្នះរាល់ពេលចេញទៅប្រកួតនៅក្រៅប្រទេសម្តងៗ។ រូប​គេ​ក៏​មាន​បទ​ពិសោធ​ច្រើន​ក្នុង​ការ​ប្រកួត​ឃីក​បុកស៊ីង​ដែរ។ ទោះ​បី​ជា​យ៉ាងណា ការចេញទៅសង្វៀន Knock Out នៅថ្ងៃទី ២០ ខែ កក្កដា ខាងមុខ គឺជាបទពិសោធលើកដំបូងសម្រាប់កូនប្រុសរបស់លោកគ្រូ អេ ភូថង ក្នុងការប្រកួតនៅទីនោះ៕

អត្ថបទ៖ សេម កុសល

The post ម៉ឺន មេឃា ទៅ Knock Out លើកដំបូង ជួបម្ចាស់ផ្ទះជប៉ុន មានប្រវត្តិ ៥ ឆ្នាំចុងក្រោយចាញ់ ២ដង appeared first on Kampuchea Thmey Daily.

តំណាងសង្វៀន Knock Out បង្ហាញឆន្ទៈ​ចាប់​ដៃ​ជា​មួយ​គុនខ្មែរឱ្យជាប់
ស្របពេលគុនខ្មែរកំពុងតែមានមហិច្ចតាពង្រីកវិសាលភាព​ឲ្យ​កាន់​តែ​​ខ្លាំង​លើ​ឆាក​អន្តរជាតិ​ អ្នកតំណាង​សង្វៀន Knock Out របស់​ជប៉ុន លោក Genki Yamaguchi បានមើលឃើញពីឱកាស​ដ៏​មាន​សក្តានុពល​នេះ​​ដើម្បី​​ចាប់ដៃគូ​ជាមួយគុនខ្មែរ​ឲ្យ​បាន​យូរ​អង្វែង។

ជាការពិតណាស់ នាប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនងរវាងគុនខ្មែរ និង​ភាគី​ជប៉ុន​ Knock Out កាន់​តែស្អិតរមួតជាខ្លាំង ដោយភាគីទាំង​ពីរ​តែងតែមានកីឡាករ​ផ្លាស់​ប្តូរគ្នាប្រកួតទៅវិញទៅមកមិនដាច់។ ពេលខ្លះ​កីឡាករ​កម្ពុជា​ទៅប្រកួត​នៅ​ជប៉ុន ហើយ​កីឡាករ​ជប៉ុន​​​ក៏​មក​ប្រកួតនៅ​កម្ពុជា​។

ជាក់​ស្តែង កាលពីពាក់កណ្តាលឆ្នាំ២០២៤ កម្ពុជាបានបញ្ជូនកីឡាករ​ ពេជ្រ សម្បត្តិ, ឈុត សេរីវ៉ាន់ថង និង អេ អាំម៉ារីនភូថង ទៅប្រកួត៣​ទល់នឹង​៣ ជាមួយតារាឆ្នើមៗប្រចាំ Knock Out។ ​ចុងឆ្នាំ​កន្លង​ទៅ​ កីឡាករកម្ពុជា​ពីរ​រូប​ទៀត​គឺ​ ពេជ្រ សម្បត្តិ និង ចំរើន គុនខ្មែរ ទៅប្រកួតនៅទីនោះ។ ចំណែក​សង្វៀន​ Knock Out ក៏បានយកកីឡាករជាច្រើននាក់មកប្រកួត​​នៅ​កម្ពុជា។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត​ ជំនួបរវាង​ជើង​ខ្លាំង Taimu Hisai និង ឈុត សេរីវ៉ាន់ថង នា​ពេល​ចុង​ក្រោយ​បំផុត​នៅ​ទឹក​ដី​កម្ពុជា​​គឺ Taimu ជាអ្នកទទួលជ័យជម្នះ។

មិនទាន់ចប់ត្រឹមនេះនោះទេ នៅថ្ងៃទី៣ ខែមេសា ខាងមុខ ស្ថាប័ន Knock Out នឹងហោះមកកម្ពុជាម្តងទៀត ដោយប្រកួតជាមួយក្រុមកីឡាករគុនខ្មែរ ៥ ទល់នឹង ៥ ប៉ុន្តែ​រឿង​សំខាន់​មួយ​ទៀត​​គឺ Taimu ក៏នឹង​មក​ប្រកូត​នៅ​ទឹក​ដី​កម្ពុជា​ជា​លើក​ទី​​៤​ដោយ​ត្រូវ​ប៉ះ​ ចំរើន គុនខ្មែរ។

ទាក់ទងនឹងរឿងនេះដដែល ត្រឡប់ទៅកាន់សន្និសីទកាសែតកាលពីថ្ងៃទី២៦ ខែកុម្ភៈ លោក Genki Yamaguchi ដែលជាអ្នកតំណាងរបស់ Knock Out បានបញ្ចេញចំណាប់អារម្មណ៍ថា ៖«បន្ទាប់ពីការប្រកួតចុងក្រោយរបស់ Hisai យើងទទួលបានការផ្តល់ជូនពីប្រទេសផ្សេងៗ។ បច្ចុប្បន្ននេះ គុន​ខ្មែរ​ ខ្លួនឯងកំពុងពង្រីកការផ្សាយរបស់ខ្លួនទៅកាន់ប្រទេសផ្សេងៗ ហើយលើកនេះការប្រកួតនឹងចាក់ផ្សាយនៅលើ U-NEXT។ វាត្រូវបានគេគិតថា KNOCK OUT នឹងក្លាយជាផ្នែកមួយចាក់ផ្សាយនៅទូរទស្សន៍កម្ពុជានាពេលអនាគត។ គុន​ខ្មែរ​ មានមហិច្ឆតាខ្លាំង​នៅពេលនេះក្នុងការពង្រីកខ្លួន​ទៅកាន់ពិភពលោក ដូច្នេះប្រសិនបើយើងអាចធ្វើការជាមួយគ្នាបានយូរ​ ខ្ញុំគិតថា វានឹងក្លាយជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់យើងក្នុងការពង្រីកទៅកាន់ពិភពលោក»។

អត្ថបទ៖ សេម កុសល

The post តំណាងសង្វៀន Knock Out បង្ហាញឆន្ទៈ​ចាប់​ដៃ​ជា​មួយ​គុនខ្មែរឱ្យជាប់ appeared first on Kampuchea Thmey Daily.