កីឡា
ទីបំផុត! សែន រ៉ាដេត បំពេញបំណង ជើងខ្លាំងជប៉ុន Morioka ដែលចង់ជួបកីឡាករគុនខ្មែរ
អ្នកប្រដាល់គុនខ្មែរ សែន រ៉ាដេត នឹងត្រូវទទួលភារកិច្ចថ្មីមួយ ដោយត្រូវឆ្លងដែនទៅប្រទេស ជប៉ុន ដើម្បីជួបជាមួយកីឡាករម្ចាស់ផ្ទះ Morioka Yuki នៅសង្វៀន Knock Out ថ្ងៃទី ៨ ខែ វិច្ឆិកា ឆ្នាំ ២០២៥។

ក្រោយសង្វៀន Knock Out ប្រកាសអំពីជំនួបរវាងកីឡាករទាំង ២ នៅថ្ងៃ ពុធ ទី ២២ ខែ តុលា ឆ្នាំ ២០២៥ បានធ្វើឱ្យអ្នកគាំទ្រមានការចាប់អារម្មណ៍ជាខ្លាំង ពីព្រោះ Morioka Yuki ធ្លាប់បានប្រកាស ថា «រូបគេចង់សាកល្បងជាមួយកីឡាករគុនខ្មែរ» បន្ទាប់ពីឃើញ ម៉ឺន មេឃា អេ អាំម៉ារីនភូថង និងកីឡាករគុនខ្មែរប៉ុន្មានរូបទៀត បានយកឈ្នះមិត្តរួមជាតិរបស់គេនៅទីនោះ។

សែន រ៉ាដេត បានក្លាយជាកីឡាករគុនខ្មែរដំបូងគេ ដែលនឹងបំពេញបំណងជូនកីឡាករ ជប៉ុន វ័យ ៣១ ឆ្នាំរូបនេះ។ ទោះបីជាយ៉ាងណា ការទទួលភារកិច្ចនេះ អាចថាមិនមែនជារឿងងាយស្រួលប៉ុន្មានឡើយសម្រាប់កីឡាករគុនខ្មែរ ត្រូវជាប្អូនប្រុសបង្កើតរបស់អតីតកីឡាករម្ទេសខ្មាំង សែន រ៉ាឌី ព្រោះថាគេគឺជាម្ចាស់ផ្ទះ ហើយម្យ៉ាងទៀត Morioka នេះ ជាជើងខ្លាំងមួយរូបក្នុងទម្ងន់ ៥៤ ទៅ ៥៧ គីឡូក្រាមនៅ ជប៉ុន។
ដកស្រង់ប្រវត្តិត្រួសៗ Morioka Yuki បច្ចុប្បន្នជាម្ចាស់ខ្សែក្រវាត់របស់សង្វៀន Knock Out ២ ខ្សែ ក្នុងនោះមាន Knock Out Red និង Knock Out Black។ កីឡាករ ធ្លាប់ឡើងសង្វៀនអាជីពចំនួន ៣៥ ដង ក្នុងនោះឈ្នះ ២១ ដង (ផ្តួលដៃគូឱ្យបោះបង់ការប្រកួត ១៣ ដង) ចាញ់ ១១ ដង និងស្មើ ៣ ដង។

Morioka Yuki ក៏ធ្លាប់ឡើងសង្វៀន ONE ផងដែរកាលពីខែ ឧសភា ឆ្នាំ ២០២៤ ដោយពេលនោះរូបគេបានយកឈ្នះលើកីឡាករ អ៊ីរ៉ង់ Peyman Zolfaghari ដោយផ្តួលឱ្យសន្លប់ទឹកទី ១។ ដោយឡែកការប្រកួតចុងក្រោយរបស់កីឡា ជប៉ុន រូបនេះ គឺបានយកឈ្នះមិត្តរួមជាតិ FUKUDA Takumi កាលពីខែ កញ្ញា កន្លងទៅ និងដណ្តើមបានខ្សែក្រវាត់ Knock Out Black មួយគ្រឿង។
រឿងដ៏ចាប់ចាប់អារម្មណ៍មួយទៀត សម្រាប់ Morioka Yuki គឺរូបគេមានកណ្តាប់ដៃត្រង់ និងលឿនខ្លាំង ហើយម្យ៉ាងទៀតកណ្តាប់ដៃរបស់គេក៏ធ្ងន់ផងដែរ។ ជាក់ស្តែងការផ្តួលដៃគូរបស់គេទាំង ១៣ លើក ភាគច្រើនសុទ្ធតែតាមរយៈកណ្តាប់ដៃ។ យ៉ាងណា សែន រ៉ាដេត របស់ កម្ពុជា ក៏ជាជើងខ្លាំងមួយរូបផងដែរ ដោយរូបគេជាកីឡាករមួយរូបសម្បូរទាំងសាច់ស្នៀត និងបទពិសោធ។ ដូច្នេះការប្រកួតនេះ ធានាថានឹងកក្រើកសម្រាប់អ្នកគាំទ្រទាំងសងខាង។
គួរឱ្យដឹងថា ក្រៅអំពីសែន រ៉ាដេត គឺមានកីឡាករ កីឡាការិនីគុនខ្មែរ ៤ នាក់ទៀត ដែលត្រូវអមដំណើទៅជាមួយផងដែរ រួមមាន រស្មី គុនខ្មែរ ទូច ចាន់វត្តី មាស ប៊ុនថេន និង ផានិត គុនខ្មែរ៕




អត្ថបទ៖ សេម កុសល
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


