កីឡា
ស្មារតីមោះមុតរបស់ សែន រ៉ាដេត ធ្វើឱ្យកីឡាករជប៉ុន Morioka សរសើរគុនខ្មែរមិនដាច់ពីមាត់
អ្នកប្រដាល់ ជប៉ុន Morioka Yuki បានបង្ហាញភាពភ្ញាក់ផ្អើល និងកោតសរសើរអំពីអ្នកប្រដាល់ «គុនខ្មែរ» មិនដាច់ពីមាត់ បន្ទាប់ពីកីឡាកររូបនេះប្រកួតជាមួយ សែន រ៉ាដេត នៅសង្វៀន Knock Out កាលពីពេលថ្មីៗនេះ។

កាលពីថ្ងៃ សៅរិ៍ ទី ៨ ខែ វិច្ឆិកា ឆ្នាំ ២០២៥ អ្នកប្រដាល់ម្ចាស់ផ្ទះ ជប៉ុន Morioka Yuki បានយកឈ្នះលើកីឡាករគុនខ្មែរ សែន រ៉ាដេត ដោយពិន្ទុ បន្ទាប់ពីឆ្លងកាត់ ៣ ទឹកពេញ នៅសង្វៀន Knock Out របស់ប្រទេស ជប៉ុន។
ទោះបីជាការប្រកួតនេះ រ៉ាដេត បរាជ័យក៏ពិតមែន ប៉ុន្តែរូបគេទទួលបានការកោតសរសើរពីអ្នកគាំទ្រជាខ្លាំង ដោយសារអំឡុងពេលនៅលើសង្វៀនប្រកួត កីឡាករបានបង្ហាញពីការតស៊ូ និងទឹកចិត្តមោះជាខ្លាំង។ កីឡាករមិនបោះបង់ការប្រកួតឡើយ ទោះត្រូវគូប្រកួតវាយចូលច្រើន និងត្រូវបានអាជ្ញាកណ្តាលរាប់ ១ លើកតាំងពីទឹកទី ១ ក៏ដោយ។ រឿងដ៏គួរឱ្យស្ងើចសរសើរមួយទៀត គឺ រ៉ាដេត បានវាយឱ្យ Morioka រាប់វិញម្តងនៅទឹកទី ៣។

មិនត្រឹមតែអ្នកគាំទ្រគុនខ្មែរប៉ុណ្ណោះទេ សូម្បីកីឡាករ Morioka Yuki ក៏បានកោតសរសើរពីទឹកចិត្តមោះមុតរបស់ សែន រ៉ាដេត ផងដែរ ដោយក្រោយបញ្ចប់ការប្រកួត កីឡាករបានបង្ហោះសារនៅលើបណ្តាញសង្គម IG ដូច្នេះថា៖ «សូមអរគុណដល់ការខំប្រឹងប្រែង ខ្ញុំអាចឈ្នះបាននៅវិនាទីចុងក្រោយ។ ការឆ្លងកាត់ការប្រកួតនេះ នឹងក្លាយជាបទពិសោធសំខាន់សម្រាប់ការប្រកួតបន្ទាប់ ហើយខ្ញុំនឹងបន្តហ្វឹកហាត់ ដើម្បីអាចឱ្យការប្រកួតក្រោយៗឲ្យកាន់តែល្អប្រសើរ…»។
កីឡាករ ជប៉ុន បានបន្ត ថា៖ «សូមអរគុណចំពោះគូប្រជែង សែន រ៉ាដេត ដែលបានធ្វើដំណើរពីប្រទេសកម្ពុជា មកប្រកួតនៅជប៉ុន។ គាត់ជាអ្នកប្រយុទ្ធគុនខ្មែរ ពិតប្រាកដ ដែលរឹងមាំ មានស្មារតីប្រយុទ្ធ និងសក្ដានុពលខ្លាំង។ អ្នកប្រដាល់គុនខ្មែរ មកពីប្រទេស កម្ពុជា មានលក្ខណៈពិសេសជាច្រើន ដែលយើងជាកីឡាករប្រដាល់ ជប៉ុន មិនមាន។ ពួកគេជាអ្នកប្រដាល់អស្ចារ្យមែនៗ។ ជួបគ្នាម្ដងទៀតនៅការប្រកួតលើកក្រោយ»៕

អត្ថបទ៖ សេម កុសល
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១ សប្តាហ៍ agoWorld Cup 2026 រកឃើញវគ្គ ៨ ក្រុម ខណៈ អាហ្សង់ទីន ហាក់ដូចសំណាងជាងគេ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


