កីឡា
តំណាងសង្វៀន Knock Out បង្ហាញឆន្ទៈចាប់ដៃជាមួយគុនខ្មែរឱ្យជាប់
ស្របពេលគុនខ្មែរកំពុងតែមានមហិច្ចតាពង្រីកវិសាលភាពឲ្យកាន់តែខ្លាំងលើឆាកអន្តរជាតិ អ្នកតំណាងសង្វៀន Knock Out របស់ជប៉ុន លោក Genki Yamaguchi បានមើលឃើញពីឱកាសដ៏មានសក្តានុពលនេះដើម្បីចាប់ដៃគូជាមួយគុនខ្មែរឲ្យបានយូរអង្វែង។

ជាការពិតណាស់ នាប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនងរវាងគុនខ្មែរ និងភាគីជប៉ុន Knock Out កាន់តែស្អិតរមួតជាខ្លាំង ដោយភាគីទាំងពីរតែងតែមានកីឡាករផ្លាស់ប្តូរគ្នាប្រកួតទៅវិញទៅមកមិនដាច់។ ពេលខ្លះកីឡាករកម្ពុជាទៅប្រកួតនៅជប៉ុន ហើយកីឡាករជប៉ុនក៏មកប្រកួតនៅកម្ពុជា។
ជាក់ស្តែង កាលពីពាក់កណ្តាលឆ្នាំ២០២៤ កម្ពុជាបានបញ្ជូនកីឡាករ ពេជ្រ សម្បត្តិ, ឈុត សេរីវ៉ាន់ថង និង អេ អាំម៉ារីនភូថង ទៅប្រកួត៣ទល់នឹង៣ ជាមួយតារាឆ្នើមៗប្រចាំ Knock Out។ ចុងឆ្នាំកន្លងទៅ កីឡាករកម្ពុជាពីររូបទៀតគឺ ពេជ្រ សម្បត្តិ និង ចំរើន គុនខ្មែរ ទៅប្រកួតនៅទីនោះ។ ចំណែកសង្វៀន Knock Out ក៏បានយកកីឡាករជាច្រើននាក់មកប្រកួតនៅកម្ពុជា។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុត ជំនួបរវាងជើងខ្លាំង Taimu Hisai និង ឈុត សេរីវ៉ាន់ថង នាពេលចុងក្រោយបំផុតនៅទឹកដីកម្ពុជាគឺ Taimu ជាអ្នកទទួលជ័យជម្នះ។
មិនទាន់ចប់ត្រឹមនេះនោះទេ នៅថ្ងៃទី៣ ខែមេសា ខាងមុខ ស្ថាប័ន Knock Out នឹងហោះមកកម្ពុជាម្តងទៀត ដោយប្រកួតជាមួយក្រុមកីឡាករគុនខ្មែរ ៥ ទល់នឹង ៥ ប៉ុន្តែរឿងសំខាន់មួយទៀតគឺ Taimu ក៏នឹងមកប្រកូតនៅទឹកដីកម្ពុជាជាលើកទី៤ដោយត្រូវប៉ះ ចំរើន គុនខ្មែរ។
ទាក់ទងនឹងរឿងនេះដដែល ត្រឡប់ទៅកាន់សន្និសីទកាសែតកាលពីថ្ងៃទី២៦ ខែកុម្ភៈ លោក Genki Yamaguchi ដែលជាអ្នកតំណាងរបស់ Knock Out បានបញ្ចេញចំណាប់អារម្មណ៍ថា ៖«បន្ទាប់ពីការប្រកួតចុងក្រោយរបស់ Hisai យើងទទួលបានការផ្តល់ជូនពីប្រទេសផ្សេងៗ។ បច្ចុប្បន្ននេះ គុនខ្មែរ ខ្លួនឯងកំពុងពង្រីកការផ្សាយរបស់ខ្លួនទៅកាន់ប្រទេសផ្សេងៗ ហើយលើកនេះការប្រកួតនឹងចាក់ផ្សាយនៅលើ U-NEXT។ វាត្រូវបានគេគិតថា KNOCK OUT នឹងក្លាយជាផ្នែកមួយចាក់ផ្សាយនៅទូរទស្សន៍កម្ពុជានាពេលអនាគត។ គុនខ្មែរ មានមហិច្ឆតាខ្លាំងនៅពេលនេះក្នុងការពង្រីកខ្លួនទៅកាន់ពិភពលោក ដូច្នេះប្រសិនបើយើងអាចធ្វើការជាមួយគ្នាបានយូរ ខ្ញុំគិតថា វានឹងក្លាយជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់យើងក្នុងការពង្រីកទៅកាន់ពិភពលោក»។

អត្ថបទ៖ សេម កុសល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


