កីឡា
ម៉ឺន មេឃា ទៅ Knock Out លើកដំបូង ជួបម្ចាស់ផ្ទះជប៉ុន មានប្រវត្តិ ៥ ឆ្នាំចុងក្រោយចាញ់ ២ដង
ទាយាទគុនខ្មែរ និងជាកូនប្រុសបង្កើតរបស់លោកគ្រូ អេ ភូថង ទាំង២ គឺកីឡាករ អេ អាំម៉ារីន និង ម៉ឺន មេឃា នឹងដឹកដៃគ្នាទៅប្រកួតនៅសង្វៀន Knock Out របស់ជប៉ុន នៅថ្ងៃ ២០ ខែ កក្កដា ឆ្នាំ ២០២៥។

បន្ទាប់ពីខាង Knock Out ទម្លាក់ខិតប័ណ្ណផ្សព្វផ្សាយជាផ្លូវការ អ្នកគាំទ្រហាក់ចាប់អារម្មណ៍ខ្លាំងជាងគេ ទៅលើគូរបស់ អេ អាំម៉ារីន និងកីឡាករ ថៃ Dan Siam ដោយសារអ្នកទាំង ២ ធ្លាប់ជួបគ្នារួចម្តងហើយ នៅសង្វៀន Knock Out នេះកាលពីខែ សីហា ឆ្នាំ ២០២៤ ដែលពេលនោះកីឡាករកម្ពុជា ទទួលបានជ័យជម្នះ។
យ៉ាងណា អ្នកទាំង ២ នឹងត្រូវជួបគ្នាម្តងទៀតនៅសង្វៀនដដែល ប៉ុន្តែលើកនេះជាការប្រកួតមានលក្ខណៈធំជាងមុន ដោយខាង Knock Out សម្រេចឱ្យ អេអាំម៉ារីន វ៉ៃដណ្តើមខ្សែក្រវាត់ Knock Out Red ពីកីឡាករថៃ Dan Siam តែម្តង។

ងាកមកចាប់អារម្មណ៍ជាមួយ គូរបស់កីឡាករ ម៉ឺន មេឃា និងកីឡាករម្ចាស់ផ្ទះជប៉ុន Kobayashi Tsukasa វិញម្តង។ មួយគូនេះ ក៏មិនអាចមើលរំលងបានផងដែរ ដោយ Kobayashi ត្រូវបានគេចាត់ទុកជាជើងខ្លាំងមួយរូបនៅ ជប៉ុន។
កីឡាករ Kobayashi មានជំនាញប្រកួតទាំងលក្ខណៈ ឃីគបុកស៊ីង និងប្រដាល់សេរី ដែលមានប្រវត្តិប្រកួត ៥ ឆ្នាំចុងក្រោយ គិតចាប់តាំងពីឆ្នាំ ២០២១ មក គឺរូបគេប្រកួតបានចំនួន ១៤ ដង ក្នុងនោះឈ្នះ ១១ ដង ស្មើ ១ ដង និងចាញ់តែ ២ ដងប៉ុណ្ណោះ។

គួរឱ្យដឹងថា ម៉ឺន មេឃា ជាកីឡាករគុនខ្មែរម្នាក់ ដែលតែងតែធ្វើបានល្អ និងភាគច្រើនទទួលបានជ័យជម្នះរាល់ពេលចេញទៅប្រកួតនៅក្រៅប្រទេសម្តងៗ។ រូបគេក៏មានបទពិសោធច្រើនក្នុងការប្រកួតឃីកបុកស៊ីងដែរ។ ទោះបីជាយ៉ាងណា ការចេញទៅសង្វៀន Knock Out នៅថ្ងៃទី ២០ ខែ កក្កដា ខាងមុខ គឺជាបទពិសោធលើកដំបូងសម្រាប់កូនប្រុសរបស់លោកគ្រូ អេ ភូថង ក្នុងការប្រកួតនៅទីនោះ៕
អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


