McDonald's Archives - Kampuchea Thmey Daily

McDonald’s គ្រោងបើកហាងថ្មី ១០០ កន្លែង នៅម៉ាឡេស៊ី ក្នុងទំហំវិនិយោគជាង ២៥០ លាន​ដុល្លារ
ក្រុមហ៊ុនហាងអាហាររហ័ស McDonald’s ​នៅ​​ម៉ាឡេស៊ី គ្រោងបញ្ចេញទុនវិនិយោគ ២៥៤ លាន​ដុល្លារ ក្នុងរយៈពេល ៧ ឆ្នាំទៅមុខ ដើម្បីបើកហាងថ្មីចំនួន ១០០ កន្លែង នៅទូទាំងប្រទេស​។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន​រដ្ឋ Bernama កាលពីពេលថ្មី។

លោក Datuk Azmir Jaafar នាយកគ្រប់គ្រង និងជាដៃគូប្រតិបត្តិការក្នុងស្រុករបស់ McDonald’s បានថ្លែងថា ការវិនិយោគដែលបានគ្រោងទុកនេះ គូសបញ្ជាក់ពីការប្តេជ្ញាចិត្តរយៈពេលវែងរបស់ក្រុមហ៊ុន ក្នុងការអភិវឌ្ឍកម្លាំងពលកម្មម៉ាឡេស៊ី ខណៈ​ពង្រីកវិសាលភាព​ហាងអាហាររហ័សរបស់ខ្លួនទូទាំងប្រទេស។

លោក​​បន្តថា ៦០% នៃ​ថវិកា ​នឹង​ត្រូវ​បាន​បែងចែក​សម្រាប់​ការ​បើក​ហាង​ថ្មីៗ ខណៈ​​ ២០% នឹង​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ការ​ជួសជុល និង​ធ្វើ​ទំនើបកម្ម​​ហាង​ McDonald’s ជាង ១៥០ កន្លែង​នៅ​​ម៉ាឡេស៊ី និង ២០% ទៀត​សម្រាប់​គំនិត​ផ្តួចផ្តើម​បច្ចេកវិទ្យា និង​ឌីជីថល។

លោក Azmir បាននិយាយថា ក្រុមហ៊ុននឹងបន្តពង្រីកខ្លួននៅរដ្ឋ​ Sabah និង Sarawak ក៏ដូចជានៅទូទាំងឧបទ្វីបម៉ាឡេ​ ដោយផ្តោតលើទីតាំងដែលមានតម្រូវការខ្ពស់ និង​ទិសដៅ​ទេសចរណ៍។ លោក​ថ្លែង​យ៉ាងដូច្នេះថា៖ «យើងឃើញសក្តានុពលកំណើនគួរឱ្យកត់សម្គាល់នៅ Sabah និង Sarawak ដោយសារនៅតែមានទីក្រុងជាច្រើនដែល​ហាង​ McDonald’s»។​

គម្រោងវិនិយោគរបស់ McDonald’s រំពឹង​នឹង​បង្កើតការងារថ្មីជាង ១០ ០០០ កន្លែង ​សម្រាប់ប្រជាជនម៉ាឡេស៊ី ដែលស្របនឹងគោលនយោបាយរបស់ក្រុមហ៊ុនក្នុងការជួលតែកម្មករក្នុងស្រុកប៉ុណ្ណោះ។

គួរគូសបញ្ជាក់ថា បច្ចុប្បន្ន McDonald’s ​ដំណើរការហាងជាង ៣៧០ កន្លែង​នៅទូទាំងប្រទេស។ លោក Azmir បាននិយាយថា ​បន្ទាប់ពីប្រតិបត្តិការអស់រយៈពេល ៤៣ ឆ្នាំនៅម៉ាឡេស៊ី ក្រុមហ៊ុន McDonald’s នៅតែប្តេជ្ញាចិត្តក្នុងការកសាង​ប្រទេសនេះតាមរយៈការបង្កើតការងារ ការបណ្តុះបណ្តាលជំនាញ ការគាំទ្រដល់អ្នកផ្គត់ផ្គង់ក្នុងស្រុក និងការចូលរួមរបស់សហគមន៍។

The post McDonald’s គ្រោងបើកហាងថ្មី ១០០ កន្លែង នៅម៉ាឡេស៊ី ក្នុងទំហំវិនិយោគជាង ២៥០ លាន​ដុល្លារ appeared first on Kampuchea Thmey Daily.

មនុស្ស​៧៥នាក់ធ្លាក់ខ្លួនឈឺដោយសារការផ្ទុះឡើងនៃមេរោគ E. coli ពី​នំ McDonald’s
មន្ត្រី​សុខាភិបាលសហព័ន្ធ បានឲ្យដឹងថា ការផ្ទុះឡើងដ៏សាហាវនៃការពុល E. coli ទាក់ទងទៅនឹង​ផលិតផល​​​អាហាររហ័ស McDonald’s Quarter Pounders បានកើនឡើងដល់យ៉ាងហោចណាស់៧៥នាក់​ធ្លាក់ខ្លួនឈឺនៅក្នុងរដ្ឋចំនួន១៣។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន ​AP នៅថ្ងៃទី២៦ខែតុលានេះ។

(រូបភាព៖​ AP)

មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺបាននិយាយថា មនុស្សសរុបចំនួន ២២ នាក់ឥឡូវនេះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ហើយ ២នាក់បានវិវត្តទៅជាជំងឺតម្រងនោមដ៏គ្រោះថ្នាក់ ខណៈមានមនុស្សម្នាក់បានស្លាប់នៅក្នុងរដ្ឋ Colorado ។

មន្ត្រីរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក បានឲ្យដឹងថា គ្មាន​ប្រភពច្បាស់លាស់នៃការផ្ទុះឡើងនៃមេរោគនេះត្រូវបានគេ​កំណត់អត្តសញ្ញាណនោះទេ។ ព័ត៌មានដំបូងដែលត្រូវបានវិភាគដោយ FDA បានបង្ហាញថា ខ្ទឹមបារាំងដែលមិនទាន់ចម្អិន​ប្រើនៅ​ប៊ឺហ្គឺ «គឺជាប្រភពនៃការចម្លងរោគ»។

McDonald’s បានបញ្ជាក់ថា Taylor Farms ដែលជាក្រុមហ៊ុននៅរដ្ឋកាលីហ្វ័រញ៉ា គឺជាអ្នកផ្គត់ផ្គង់ខ្ទឹមបារាំងស្រស់ដែល​ប្រើក្នុងភោជនីយដ្ឋានរបស់ខ្លួន។ ឆ្លើយតបបញ្ហានេះ Taylor Farms បានប្រមូលខ្ទឹមបារាំងលឿងដែលបានបញ្ចួនទៅអតិថិជនរបស់ខ្លួនពីរោងចក្រ Colorado មកវិញ ហើយបន្តធ្វើការជាមួយ CDC និង FDA ក្នុងស៊ើបអង្កេត។

(រូបភាព៖​ AP)

ករណីថ្មីដែលបានរាយការណ៍កាលពីថ្ងៃសុក្រគឺជាការកើនឡើងយ៉ាងខ្លាំងពីចំនួនដើមចំនួន ៤៩នៅក្នុងរដ្ឋចំនួន ១០ ។ ជំងឺភាគច្រើនត្រូវបានរាយការណ៍នៅក្នុងរដ្ឋ Colorado ដែលមានរហូតដល់ទៅ២៦ ករណី។ បើទៅបីជាវានៅតែមិនច្បាស់ថាតើខ្ទឹមបារាំងដែលត្រូវបានប្រមូលមកវិញគឺជាប្រភពនៃការផ្ទុះឡើងនោះ ភោជនីយដ្ឋានអាហាររហ័សផ្សេងទៀតជាច្រើន រួមទាំង Taco Bell, Pizza Hut, KFC និង Burger King  បានដកទឹមបារាំងចេញពីមីនុយមួយចំនួនរបស់ពួកគេនៅក្នុងសប្តាហ៍នេះ។

គួរបញ្ជាក់ថារោគសញ្ញានៃការពុល E. coli អាចកើតឡើងយ៉ាងឆាប់រហ័ស ក្នុងរយៈពេលមួយថ្ងៃ ឬពីរថ្ងៃនៃការទទួលទានអាហារដែលមានមេរោគ។ ជាធម្មតា ពួកវារួមមានគ្រុនក្តៅ ក្អួត រាគ ឬរាគចេញឈាម និងសញ្ញានៃការខះជាតិទឹក  បន្ទោរបង់តិចតួច ឬគ្មាន ស្រេកទឹក និងវិលមុខ។ ការឆ្លងមេរោគនេះមានគ្រោះថ្នាក់ជាពិសេសចំពោះកុមារអាយុក្រោម ៥ ឆ្នាំ មនុស្សចាស់ ស្រ្តីមានផ្ទៃពោះ ឬអ្នកដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយ៕

(រូបភាព៖​ AP)

អត្ថបទ៖ ប៊ុន សុភាព

The post មនុស្ស​៧៥នាក់ធ្លាក់ខ្លួនឈឺដោយសារការផ្ទុះឡើងនៃមេរោគ E. coli ពី​នំ McDonald’s appeared first on Kampuchea Thmey Daily.

ការលក់ជាសកល​របស់​ McDonald’s ធ្លាក់​ចុះ​លើក​ដំបូង​ក្នុង​រយៈពេល​ជាង​៣​ឆ្នាំ​
ក្រុមហ៊ុនផ្គត់ផ្គង់អាហាររហ័សយក្ស McDonald’s កាល​​ពី​ថ្ងៃ​ចន្ទ​ បាន​រាយការណ៍​ពី​ការ​ធ្លាក់​ចុះ​នៃ​ចំនួន​លក់​ទូទាំង​សកល​របស់​ខ្លួន​ ជា​លើក​ដំបូង​ក្នុង​រយៈ​ពេល​ជាង​ ៣ ឆ្នាំ​ ចំ​ពេល​ដែល​​អតិថិជន​​កាត់​បន្ថយ​ការ​ចំណាយ​លើ​មុខ​បញ្ជី​អាហារ​ថ្លៃៗ​​ ហើយ​ក្រុម​ហ៊ុនអាហារ​ផ្សេង​ៗ​រង​ការ​ធ្វើ​ពហិកា​​របស់​អតិថិជន​ជុំវិញ​ជម្លោះ​អ៊ីស្រាអែល-ហាម៉ាស់​។

ការលក់​ជាសកលបានធ្លាក់ចុះ ១ ភាគរយ​ ក្នុងត្រីមាសទី ២ បើ​ធៀបនឹងការរំពឹងទុក​ពី​កំណើន​ ០,៥ ភាគរយ​។ ​ប្រាក់ចំណូលសរុបរបស់​ McDonald’s ក្នុង​អំឡុង​ពេល​ដដែល​ បានកើនឡើង ១​ ភាគរយ។

នាយកប្រតិបត្តិរបស់​ McDonald’s លោក​ Chris Kempczinski បាននិយាយថា សុទិដ្ឋិនិយម​របស់​អតិថិជន​​លើ​ហិរញ្ញវត្ថុ​ និង​ស្ថេរភាព​សេដ្ឋកិច្ច​ នៅ​​​ទីផ្សារ​លក់ធំៗ​ភាគច្រើន​របស់​ក្រុមហ៊ុន​ ស្ថិត​នៅ​កម្រិត​ទាប​។ ​​

ជុំ​វិញ​របាយការណ៍​ថ្មី​នេះ​ អ្នក​ជំនាញ​លើក​ឡើង​ថា​ ​បញ្ហា​ធំ​មួយ​ដែល​ធ្វើ​ឱ្យ​ការល​ក់​របស់​ McDonald’s ធ្លាក់​ចុះ​ គឺ​ការ​កាត់​បន្ថយ​ការ​ចំណាយ​របស់​ក្រុម​អតិថិជន​ ដែល​មាន​ប្រាក់​ចំណូល​ទាប​ រួម​ទាំង​ការ​កាត់​បន្ថយ​ការ​ញ៉ាំ​ក្រៅ​ផ្ទះ​ ដោយសារ​តែ​បញ្ហា​អតិផរណា​ខ្ពស់​ថេរ​។

ការលក់​នៅ​សហរដ្ឋអាមេរិករបស់​ McDonald’s បានធ្លាក់ចុះ ០,៧ ភាគរយ​ ក្នុង​ត្រីមាស​ទី​២​ ខណៈ​នៅ​ត្រីមាស​ដដែល​កាល​ពីឆ្នាំ​មុន​ ការ​លក់​បាន​កើន​ឡើង​ប្រមាណ​ ១០,៣ ភាគរយ​។ ការលក់​លើ​ទីផ្សារអន្តរជាតិ ដែល​រួម​ចំណែក​ជិតពាក់កណ្តាលនៃប្រាក់ចំណូលឆ្នាំ​ ២០២៣ ​របស់​ក្រុម​ហ៊ុន​នេះ​ បានធ្លាក់ចុះ ១,១ ភាគរយ ដោយសារ​តែ​កម្សោយ​នៅ​បារាំង​។ ​

លើស​ពី​នេះ​ ការ​ស្ទុះ​ងើប​ឡើង​វិញ​យឺតជាងការរំពឹងទុកនៃ​សេដ្ឋកិច្ច​ចិន​ ​និង​ជម្លោះមជ្ឈិមបូព៌ា ក៏​បាន​ធ្វើឱ្យប៉ះពាល់ដល់ដំណើរការ​អាជីវកម្មរបស់​ McDonald’s ផង​ដែរ​។ ​ក្រុមហ៊ុនដូចជា McDonald’s និង Starbucks ក៏ទទួលរងពីការធ្វើពហិការរបស់​អតិថិជន​ ជុំ​វិញ​សង្រ្គាមនៅ​ហ្គាហ្សា​  ​ដែល​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ការលក់របស់ពួកគេ​ក្នុងទីផ្សារមជ្ឈិមបូព៌ា៕

The post ការលក់ជាសកល​របស់​ McDonald’s ធ្លាក់​ចុះ​លើក​ដំបូង​ក្នុង​រយៈពេល​ជាង​៣​ឆ្នាំ​ appeared first on Kampuchea Thmey Daily.

McDonald’s នៅ វៀតណាម សុំទោសពាក្យស្លោក ចំអកឲ្យបុរសចិនលោតទឹកស្លាប់ ក្រោយអតិថិជន​ធ្វើពហិការ
McDonald’s ស្ថិតក្នុងប្រទេសវៀតណាម បានសុំទោសចំពោះពាក្យស្លោកថ្មីរបស់ខ្លួនដែល ប្រើពាក្យមិនសមរម្យសម្ដៅលើការស្លាប់របស់បុរសជនជាតិចិន (Patcat) បានធ្វើអត្តឃាតកាលពីប៉ុន្មានខែមុន ហើយក្លាយជារឿងរ៉ាវរសើបខ្លាំង សូម្បីតែនៅប្រទេសកម្ពុជា។​

យោងតាមការចុះផ្សាយពី VnExpress កាលពីថ្ងៃទី០៧ ខែមេសា បានបញ្ចាក់ឲ្យដឹងដែរថា  កាល​ពី​ថ្ងៃ​ចន្ទសង្វាក់​អាហារ​រហ័ស​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ប្រទេស​វៀតណាម​ បាន​បង្ហាញ​ពាក្យ​ស្លោក​សម្រាប់​មុខ​ម្ហូប​ថ្មី​ចំនួន​បី​ដែល​និយាយ​ថា “ប្រសិន​បើ​អ្នក​មិន​ចូលចិត្ត​បន្លែ ចូរ​ញ៉ាំ​សាច់​មាន់​ជាមួយ​ឈីស BBQ”។

ទោះយ៉ាងណាក៏ដោយ ពាក្យស្លោកថ្មីមួយនេះបានបណ្តាលឲ្យមានការខឹងសម្បារយ៉ាងខ្លាំង ក្នុងចំណោមអ្នកលេងអ៊ីនធឺណិត ដែលភាគច្រើនបានរិះគន់ខ្សែសង្វាក់នេះថា ឈាមត្រជាក់ និងមិនមានគោលការណ៍ច្បាស់លាស់ក្នុងវិស័យរបស់ខ្លួន។

ការចោទប្រកាន់នេះគឺសំដៅទៅលើយុវជនជនជាតិចិនជាអ្នកលេងហ្គេមអាជីពមានរហស្សនាមថា Fat Cat អាយុ ២១ ឆ្នាំ ដែលបានលោតពីលើស្ពានក្នុងទីក្រុង Chongqing ធ្វើអត្តឃាតកាលពីថ្ងៃទី ១១ ខែមេសា ដោយខូចចិត្ត បន្ទាប់ពីបែកបាក់ជាមួយមិត្តស្រីអាយុ២៧ឆ្នាំរបស់គាត់។

ទន្ទឹមនោះទៀតសោត យោតាមប្រភពពីសារព័ត៌មាននៅក្នុងប្រទេសចិន មុនពេលយុវជនរូបនេះ​ស្លាប់ គាត់ធ្លាប់បានបង្ហោះរូបភាពឆ្មាមួយក្បាល និងចំណងជើងថា “ខ្ញុំមិនចង់ញ៉ាំបន្លែទៀតទេ ខ្ញុំចង់ញ៉ាំ McDonald’s”។

McDonald’s​ ដែលមនុស្សជាច្រើនយកដាក់ឲ្យ Patcat​

លើសពីនេះ យោងតាមគេហទំព័រព័ត៌មានចិន 163.com បុរសម្នាក់នេះបានប្រឹងប្រែងធ្វើការទាំងយប់ទាំងថ្ងៃ ហើយបានចំណាយលើថ្លៃអាហារតិចតួច ដើម្បីទុកប្រាក់ផ្ញើទៅគូស្នេហ៍។ គាត់ត្រូវបានគេរាយការណ៍ថាបានផ្តល់ឲ្យនាងចំនួន ៥១០,0០០០ យន់ (៧០,០០០ ដុល្លារអាមេរិក) ហើយនាងបានប្រើប្រាស់វាដើម្បីទូទាត់វិក្កយបត្រ បើកហាង និងការធ្វើដំណើរជាមួយក្រុមមិត្តស្រីរបស់នាង។

ភ្លាមៗនោះដែរ អ្នក​លេង​អ៊ីនធឺណិត​នៅក្នុងប្រទេសវៀតណាម​ជាច្រើនបានប្រមូលផ្ដុំគ្នា ដោយសម្ដែង​ការ​ខឹង​សម្បា​ចំពោះ​ពាក្យ​ស្លោក​នេះ ហើយ​បាន​អំពាវនាវ​ឲ្យ​ធ្វើ​ពហិការ​ចំពោះ​ម៉ាក​យីហោមួយនេះក្នុងប្រទេសខ្លួន។ ក្រោយមក ទើបខ្សែសង្វាក់បានបង្ហោះសារសុំទោសនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនដោយមានន័យថា  “McDonald’s ចង់សុំទោសដោយស្មោះចំពោះ Fat Cat ក្រុមគ្រួសារ និងអតិថិជនរបស់គាត់។ យើងនឹងលុបខ្លឹមសារប្រមាថទាំងអស់ដែលមានវត្តមាននៅលើវេទិកាទាំងអស់។​ McDonald’s យល់ពីភាពធ្ងន់ធ្ងរនៃឧប្បត្តិហេតុនេះ ហើយនេះគឺជាមេរៀនដ៏ធំមួយសម្រាប់ដំណើរការទំនាក់ទំនងរបស់យើង”។

សូមជម្រាបជូនដែរថា  McDonald’s មានវត្តមាននៅក្នុងប្រទេសជាង ១១៨ ជាមួយនឹងភោជនីយដ្ឋានចំនួន ៣៥,០០០ ដែលបម្រើមនុស្សជិត ៧០លាននាក់ក្នុងមួយថ្ងៃ។​​  យីហោប្រណិតមួយនេះ បើកហាងដំបូងរបស់ខ្លួននៅប្រទេសវៀតណាមក្នុងឆ្នាំ ២០១៤ ហើយឥឡូវនេះមាន ២៥ កន្លែងនៅទីក្រុងហូជីមិញ ហាណូយ Binh Duong និង Nha Trang ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ករណីពុលនំប៉័ងសាច់នៅ វៀតណាម កើនមនុស្សដល់ទៅ ៥៦០ នាក់

The post McDonald’s នៅ វៀតណាម សុំទោសពាក្យស្លោក ចំអកឲ្យបុរសចិនលោតទឹកស្លាប់ ក្រោយអតិថិជន​ធ្វើពហិការ appeared first on Kampuchea Thmey Daily.

រកឃើញកុមារជាង ៣០០ នាក់ធ្វើការខុសច្បាប់ក្នុងហាង McDonald’s នៅ អាមេរិក
កុមារច្រើនជាង ៣០០ ​នាក់ រួមមានទាំងក្មេងអាយុ ១០ ឆ្នាំចំនួន ២ នាក់ផងដែរនោះ ត្រូវបានគេរកឃើញកំពុងធ្វើការក្នុងហាង McDonald’s នៅទូទាំងរដ្ឋ Kentucky និងរដ្ឋមួយចំនួនទៀតនៃសហរដ្ឋអាមេរិក ដោយបំពានលើច្បាប់ការងារ ។

នាយកដ្ឋានការងារអាមេរិកបាននិយាយក្នុងសេចក្ដីថ្លែងការណ៍មួយថា អ្នកស៊ើបអង្កេតបានរកឃើញក្មេងអាយុ ១០ ឆ្នាំចំនួន ២ នាក់កំពុងធ្វើការជាអ្នកជូតសម្អាត​ហាង ដឹកម្ហូបកុម្ម៉ង់ ជាអ្នករត់តុ និងគិតលុយ ដោយមិនមានប្រាក់ឈ្នួល ហើយធ្វើការរហូតដល់ម៉ោង ២ ទៀបភ្លឺនៅហាង McDonald’s មួយកន្លែងក្នុងទីក្រុង Louisville ដែលដំណើរការដោយក្រុមហ៊ុន Bauer Food LLC ។

ទន្ទឹមនោះ យោងតាមការស៊ើបអង្កេតរបស់នាយកដ្ឋានការងាររកឃើញថា យ៉ាងហោចណាស់មានកុមារចំនួន ៣០៥ ​នាក់ត្រូវបានជួលឲ្យធ្វើការទាំងរំលោភលើច្បាប់ការងាររបស់សហព័ន្ធនៅក្នុងហាង McDonald’s ចំនួន ៦២ ទីតាំងក្នុងរដ្ឋ Kentucky, រដ្ឋ Indiana, រដ្ឋ Maryland និងរដ្ឋ Ohio ។ ហាងទាំងនោះ​ដំណើរការក្រោមសិទ្ធិផ្តាច់មុខរបស់ក្រុមហ៊ុនចំនួន ៣ គឺក្រុមហ៊ុន Bauer Food LLC, ក្រុមហ៊ុន Archways Richwood LLC និងក្រុមហ៊ុន  Bell Restaurant Group I LLC ។

ពាក់ព័ន្ធនឹងបញ្ហានេះក្រុមហ៊ុន Bauer Food LLC ឆ្លើយតបថា ក្មេងអាយុ ១០ ឆ្នាំទាំងនេះ គឺជាកូនរបស់អ្នកគ្រប់គ្រងហាងពេលយប់ ហើយពួកគេគ្រាន់តែទៅលេងជាមួយឪពុកម្តាយរបស់ពួកគេនៅកន្លែងធ្វើការប៉ុណ្ណោះ ដោយមិនមែនជាបុគ្គលិកឡើយ ។

បច្ចុប្បន្នក្រុមហ៊ុនទាំងបីប្រឈមមុខនឹងបណ្ដឹងរដ្ឋប្បវេណី ជាមួយនឹងការផាកពិន័យជាទឹកប្រាក់សរុបប្រមាណជាង ២១២,០០០ ដុល្លារអាមេរិក ហើយក្នុងចំណោមក្រុមហ៊ុនទាំងបី មានតែក្រុមហ៊ុន Archways Richwood LLC ប៉ុណ្ណោះត្រូវផាកពិន័យច្រើនជាងគេ ពោលប្រមាណជាង ១៤៣,៥៦៦ ដុល្លារ បន្ទាប់រកឃើញថា កុមារ ២៤២ នាក់ដែលមានអាយុចន្លោះពី ១៤ ទៅ ១៥ ឆ្នាំកំពុងធ្វើការនៅក្នុងហាងនោះ ខណៈក្រុមហ៊ុន Bell Restaurant Group I LLC ដែលមានកុមារ ៣៩ នាក់ត្រូវពិន័យ ២៩,២៦៧ ដុល្លារ  ហើយក្រុមហ៊ុន Bauer Food LLC ដែលជួលកុមារ ២៤ នាក់ត្រូវរងពិន័យប្រមាណ ៣៩, ៧១១ ដុល្លារ ៕​

ប្រែសម្រួល៖ នាង រតនៈ

ប្រភព ៖ NBC news

ចុចអាន ៖ អាមេរិក បដិសេធ ជាមេខ្លោង នៃ ការ ប៉ុនប៉ងធ្វើឃាតលោក ពូទីន ក្នុងទីក្រុងមូស្គូ

The post រកឃើញកុមារជាង ៣០០ នាក់ធ្វើការខុសច្បាប់ក្នុងហាង McDonald’s នៅ អាមេរិក appeared first on Kampuchea Thmey Daily.