ព័ត៌មានអន្ដរជាតិ
រកឃើញកុមារជាង ៣០០ នាក់ធ្វើការខុសច្បាប់ក្នុងហាង McDonald’s នៅ អាមេរិក
កុមារច្រើនជាង ៣០០ នាក់ រួមមានទាំងក្មេងអាយុ ១០ ឆ្នាំចំនួន ២ នាក់ផងដែរនោះ ត្រូវបានគេរកឃើញកំពុងធ្វើការក្នុងហាង McDonald’s នៅទូទាំងរដ្ឋ Kentucky និងរដ្ឋមួយចំនួនទៀតនៃសហរដ្ឋអាមេរិក ដោយបំពានលើច្បាប់ការងារ ។

នាយកដ្ឋានការងារអាមេរិកបាននិយាយក្នុងសេចក្ដីថ្លែងការណ៍មួយថា អ្នកស៊ើបអង្កេតបានរកឃើញក្មេងអាយុ ១០ ឆ្នាំចំនួន ២ នាក់កំពុងធ្វើការជាអ្នកជូតសម្អាតហាង ដឹកម្ហូបកុម្ម៉ង់ ជាអ្នករត់តុ និងគិតលុយ ដោយមិនមានប្រាក់ឈ្នួល ហើយធ្វើការរហូតដល់ម៉ោង ២ ទៀបភ្លឺនៅហាង McDonald’s មួយកន្លែងក្នុងទីក្រុង Louisville ដែលដំណើរការដោយក្រុមហ៊ុន Bauer Food LLC ។
ទន្ទឹមនោះ យោងតាមការស៊ើបអង្កេតរបស់នាយកដ្ឋានការងាររកឃើញថា យ៉ាងហោចណាស់មានកុមារចំនួន ៣០៥ នាក់ត្រូវបានជួលឲ្យធ្វើការទាំងរំលោភលើច្បាប់ការងាររបស់សហព័ន្ធនៅក្នុងហាង McDonald’s ចំនួន ៦២ ទីតាំងក្នុងរដ្ឋ Kentucky, រដ្ឋ Indiana, រដ្ឋ Maryland និងរដ្ឋ Ohio ។ ហាងទាំងនោះដំណើរការក្រោមសិទ្ធិផ្តាច់មុខរបស់ក្រុមហ៊ុនចំនួន ៣ គឺក្រុមហ៊ុន Bauer Food LLC, ក្រុមហ៊ុន Archways Richwood LLC និងក្រុមហ៊ុន Bell Restaurant Group I LLC ។

ពាក់ព័ន្ធនឹងបញ្ហានេះក្រុមហ៊ុន Bauer Food LLC ឆ្លើយតបថា ក្មេងអាយុ ១០ ឆ្នាំទាំងនេះ គឺជាកូនរបស់អ្នកគ្រប់គ្រងហាងពេលយប់ ហើយពួកគេគ្រាន់តែទៅលេងជាមួយឪពុកម្តាយរបស់ពួកគេនៅកន្លែងធ្វើការប៉ុណ្ណោះ ដោយមិនមែនជាបុគ្គលិកឡើយ ។
បច្ចុប្បន្នក្រុមហ៊ុនទាំងបីប្រឈមមុខនឹងបណ្ដឹងរដ្ឋប្បវេណី ជាមួយនឹងការផាកពិន័យជាទឹកប្រាក់សរុបប្រមាណជាង ២១២,០០០ ដុល្លារអាមេរិក ហើយក្នុងចំណោមក្រុមហ៊ុនទាំងបី មានតែក្រុមហ៊ុន Archways Richwood LLC ប៉ុណ្ណោះត្រូវផាកពិន័យច្រើនជាងគេ ពោលប្រមាណជាង ១៤៣,៥៦៦ ដុល្លារ បន្ទាប់រកឃើញថា កុមារ ២៤២ នាក់ដែលមានអាយុចន្លោះពី ១៤ ទៅ ១៥ ឆ្នាំកំពុងធ្វើការនៅក្នុងហាងនោះ ខណៈក្រុមហ៊ុន Bell Restaurant Group I LLC ដែលមានកុមារ ៣៩ នាក់ត្រូវពិន័យ ២៩,២៦៧ ដុល្លារ ហើយក្រុមហ៊ុន Bauer Food LLC ដែលជួលកុមារ ២៤ នាក់ត្រូវរងពិន័យប្រមាណ ៣៩, ៧១១ ដុល្លារ ៕

ប្រែសម្រួល៖ នាង រតនៈ
ប្រភព ៖ NBC news
ចុចអាន ៖ អាមេរិក បដិសេធ ជាមេខ្លោង នៃ ការ ប៉ុនប៉ងធ្វើឃាតលោក ពូទីន ក្នុងទីក្រុងមូស្គូ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម៦ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


