ព័ត៌មានអន្ដរជាតិ
មនុស្ស៧៥នាក់ធ្លាក់ខ្លួនឈឺដោយសារការផ្ទុះឡើងនៃមេរោគ E. coli ពីនំ McDonald’s
មន្ត្រីសុខាភិបាលសហព័ន្ធ បានឲ្យដឹងថា ការផ្ទុះឡើងដ៏សាហាវនៃការពុល E. coli ទាក់ទងទៅនឹងផលិតផលអាហាររហ័ស McDonald’s Quarter Pounders បានកើនឡើងដល់យ៉ាងហោចណាស់៧៥នាក់ធ្លាក់ខ្លួនឈឺនៅក្នុងរដ្ឋចំនួន១៣។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី២៦ខែតុលានេះ។

មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺបាននិយាយថា មនុស្សសរុបចំនួន ២២ នាក់ឥឡូវនេះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ហើយ ២នាក់បានវិវត្តទៅជាជំងឺតម្រងនោមដ៏គ្រោះថ្នាក់ ខណៈមានមនុស្សម្នាក់បានស្លាប់នៅក្នុងរដ្ឋ Colorado ។
មន្ត្រីរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក បានឲ្យដឹងថា គ្មានប្រភពច្បាស់លាស់នៃការផ្ទុះឡើងនៃមេរោគនេះត្រូវបានគេកំណត់អត្តសញ្ញាណនោះទេ។ ព័ត៌មានដំបូងដែលត្រូវបានវិភាគដោយ FDA បានបង្ហាញថា ខ្ទឹមបារាំងដែលមិនទាន់ចម្អិនប្រើនៅប៊ឺហ្គឺ «គឺជាប្រភពនៃការចម្លងរោគ»។
McDonald’s បានបញ្ជាក់ថា Taylor Farms ដែលជាក្រុមហ៊ុននៅរដ្ឋកាលីហ្វ័រញ៉ា គឺជាអ្នកផ្គត់ផ្គង់ខ្ទឹមបារាំងស្រស់ដែលប្រើក្នុងភោជនីយដ្ឋានរបស់ខ្លួន។ ឆ្លើយតបបញ្ហានេះ Taylor Farms បានប្រមូលខ្ទឹមបារាំងលឿងដែលបានបញ្ចួនទៅអតិថិជនរបស់ខ្លួនពីរោងចក្រ Colorado មកវិញ ហើយបន្តធ្វើការជាមួយ CDC និង FDA ក្នុងស៊ើបអង្កេត។

ករណីថ្មីដែលបានរាយការណ៍កាលពីថ្ងៃសុក្រគឺជាការកើនឡើងយ៉ាងខ្លាំងពីចំនួនដើមចំនួន ៤៩នៅក្នុងរដ្ឋចំនួន ១០ ។ ជំងឺភាគច្រើនត្រូវបានរាយការណ៍នៅក្នុងរដ្ឋ Colorado ដែលមានរហូតដល់ទៅ២៦ ករណី។ បើទៅបីជាវានៅតែមិនច្បាស់ថាតើខ្ទឹមបារាំងដែលត្រូវបានប្រមូលមកវិញគឺជាប្រភពនៃការផ្ទុះឡើងនោះ ភោជនីយដ្ឋានអាហាររហ័សផ្សេងទៀតជាច្រើន រួមទាំង Taco Bell, Pizza Hut, KFC និង Burger King បានដកទឹមបារាំងចេញពីមីនុយមួយចំនួនរបស់ពួកគេនៅក្នុងសប្តាហ៍នេះ។
គួរបញ្ជាក់ថារោគសញ្ញានៃការពុល E. coli អាចកើតឡើងយ៉ាងឆាប់រហ័ស ក្នុងរយៈពេលមួយថ្ងៃ ឬពីរថ្ងៃនៃការទទួលទានអាហារដែលមានមេរោគ។ ជាធម្មតា ពួកវារួមមានគ្រុនក្តៅ ក្អួត រាគ ឬរាគចេញឈាម និងសញ្ញានៃការខះជាតិទឹក បន្ទោរបង់តិចតួច ឬគ្មាន ស្រេកទឹក និងវិលមុខ។ ការឆ្លងមេរោគនេះមានគ្រោះថ្នាក់ជាពិសេសចំពោះកុមារអាយុក្រោម ៥ ឆ្នាំ មនុស្សចាស់ ស្រ្តីមានផ្ទៃពោះ ឬអ្នកដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


