Connect with us

ព័ត៌មានអន្ដរជាតិ

McDonald’s នៅ វៀតណាម សុំទោសពាក្យស្លោក ចំអកឲ្យបុរសចិនលោតទឹកស្លាប់ ក្រោយអតិថិជន​ធ្វើពហិការ

បានផុស

នៅ

McDonald’s ស្ថិតក្នុងប្រទេសវៀតណាម បានសុំទោសចំពោះពាក្យស្លោកថ្មីរបស់ខ្លួនដែល ប្រើពាក្យមិនសមរម្យសម្ដៅលើការស្លាប់របស់បុរសជនជាតិចិន (Patcat) បានធ្វើអត្តឃាតកាលពីប៉ុន្មានខែមុន ហើយក្លាយជារឿងរ៉ាវរសើបខ្លាំង សូម្បីតែនៅប្រទេសកម្ពុជា។​

យោងតាមការចុះផ្សាយពី VnExpress កាលពីថ្ងៃទី០៧ ខែមេសា បានបញ្ចាក់ឲ្យដឹងដែរថា កាល​ពី​ថ្ងៃ​ចន្ទសង្វាក់​អាហារ​រហ័ស​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ប្រទេស​វៀតណាម​ បាន​បង្ហាញ​ពាក្យ​ស្លោក​សម្រាប់​មុខ​ម្ហូប​ថ្មី​ចំនួន​បី​ដែល​និយាយ​ថា “ប្រសិន​បើ​អ្នក​មិន​ចូលចិត្ត​បន្លែ ចូរ​ញ៉ាំ​សាច់​មាន់​ជាមួយ​ឈីស BBQ”។

ទោះយ៉ាងណាក៏ដោយ ពាក្យស្លោកថ្មីមួយនេះបានបណ្តាលឲ្យមានការខឹងសម្បារយ៉ាងខ្លាំង ក្នុងចំណោមអ្នកលេងអ៊ីនធឺណិត ដែលភាគច្រើនបានរិះគន់ខ្សែសង្វាក់នេះថា ឈាមត្រជាក់ និងមិនមានគោលការណ៍ច្បាស់លាស់ក្នុងវិស័យរបស់ខ្លួន។

ការចោទប្រកាន់នេះគឺសំដៅទៅលើយុវជនជនជាតិចិនជាអ្នកលេងហ្គេមអាជីពមានរហស្សនាមថា Fat Cat អាយុ ២១ ឆ្នាំ ដែលបានលោតពីលើស្ពានក្នុងទីក្រុង Chongqing ធ្វើអត្តឃាតកាលពីថ្ងៃទី ១១ ខែមេសា ដោយខូចចិត្ត បន្ទាប់ពីបែកបាក់ជាមួយមិត្តស្រីអាយុ២៧ឆ្នាំរបស់គាត់។

ទន្ទឹមនោះទៀតសោត យោតាមប្រភពពីសារព័ត៌មាននៅក្នុងប្រទេសចិន មុនពេលយុវជនរូបនេះ​ស្លាប់ គាត់ធ្លាប់បានបង្ហោះរូបភាពឆ្មាមួយក្បាល និងចំណងជើងថា “ខ្ញុំមិនចង់ញ៉ាំបន្លែទៀតទេ ខ្ញុំចង់ញ៉ាំ McDonald’s”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
McDonald’sដែលមនុស្សជាច្រើនយកដាក់ឲ្យ Patcat​

លើសពីនេះ យោងតាមគេហទំព័រព័ត៌មានចិន 163.com បុរសម្នាក់នេះបានប្រឹងប្រែងធ្វើការទាំងយប់ទាំងថ្ងៃ ហើយបានចំណាយលើថ្លៃអាហារតិចតួច ដើម្បីទុកប្រាក់ផ្ញើទៅគូស្នេហ៍។ គាត់ត្រូវបានគេរាយការណ៍ថាបានផ្តល់ឲ្យនាងចំនួន ៥១០,0០០០ យន់ (៧០,០០០ ដុល្លារអាមេរិក) ហើយនាងបានប្រើប្រាស់វាដើម្បីទូទាត់វិក្កយបត្រ បើកហាង និងការធ្វើដំណើរជាមួយក្រុមមិត្តស្រីរបស់នាង។

ភ្លាមៗនោះដែរ អ្នក​លេង​អ៊ីនធឺណិត​នៅក្នុងប្រទេសវៀតណាម​ជាច្រើនបានប្រមូលផ្ដុំគ្នា ដោយសម្ដែង​ការ​ខឹង​សម្បា​ចំពោះ​ពាក្យ​ស្លោក​នេះ ហើយ​បាន​អំពាវនាវ​ឲ្យ​ធ្វើ​ពហិការ​ចំពោះ​ម៉ាក​យីហោមួយនេះក្នុងប្រទេសខ្លួន។ ក្រោយមក ទើបខ្សែសង្វាក់បានបង្ហោះសារសុំទោសនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនដោយមានន័យថា “McDonald’s ចង់សុំទោសដោយស្មោះចំពោះ Fat Cat ក្រុមគ្រួសារ និងអតិថិជនរបស់គាត់។ យើងនឹងលុបខ្លឹមសារប្រមាថទាំងអស់ដែលមានវត្តមាននៅលើវេទិកាទាំងអស់។​ McDonald’s យល់ពីភាពធ្ងន់ធ្ងរនៃឧប្បត្តិហេតុនេះ ហើយនេះគឺជាមេរៀនដ៏ធំមួយសម្រាប់ដំណើរការទំនាក់ទំនងរបស់យើង”។

សូមជម្រាបជូនដែរថា McDonald’s មានវត្តមាននៅក្នុងប្រទេសជាង ១១៨ ជាមួយនឹងភោជនីយដ្ឋានចំនួន ៣៥,០០០ ដែលបម្រើមនុស្សជិត ៧០លាននាក់ក្នុងមួយថ្ងៃ។​​ យីហោប្រណិតមួយនេះ បើកហាងដំបូងរបស់ខ្លួននៅប្រទេសវៀតណាមក្នុងឆ្នាំ ២០១៤ ហើយឥឡូវនេះមាន ២៥ កន្លែងនៅទីក្រុងហូជីមិញ ហាណូយ Binh Duong និង Nha Trang ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ករណីពុលនំប៉័ងសាច់នៅ វៀតណាម កើនមនុស្សដល់ទៅ ៥៦០ នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម