Michelle Obama Archives - Kampuchea Thmey Daily

អូបាម៉ា បណ្ដើរភរិយាស្រស់ស្រូប​អាហារបង្អួតភាពផ្អែមល្ហែម បញ្ចប់​ភាព​​សង្ស័យ​បែកបាក់​គ្នា​
អតីត​ប្រធានាធិបតី​អាមេរិក លោក បារ៉ាក់ អូបាម៉ា និង​ភរិយា មីឆែល ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​កំពុង​ទទួល​ទានអាហារ​ពេល​ល្ងាច​ជាមួយ​គ្នាយ៉ាង​ផ្អែមល្ហែម​​ស្និទ្ធស្នាល​​មិនធ្លាប់​បាន​ឃើញ​ជាសាធារណៈ​។ កន្លង​មក ​អ្នក​ទាំង​ពីរ​ធ្លាប់មាន​ពាក្យ​ចចាម​អារ៉ាម​ថា​ ​លែង​លះ​គ្នាស្ងាត់ៗ ​ព្រោះ​តែ​កម្រឃើញបណ្ដើរគ្នាអស់ជាច្រើន​ខែមកហើយ។

កាលពី ថ្ងៃទី ២១ ខែមេសា គណនី TikTok មួយ បានចែករំលែកវីដេអូដែលថតពីទិដ្ឋភាពរបស់អតីត​ប្រធានាធិបតី​អាមេរិក និងអតីតជំទាវទីមួយ កំពុងទទួលទានអាហារពេលល្ងាចជាមួយគ្នាយ៉ាងផ្អែមល្ហែម។

នៅក្នុងវីដេអូ បុរសវ័យ៦៣ឆ្នាំ និងភរិយាដើរចុះតាមជណ្តើរ បន្ទាប់ពីទទួលទានអាហារនៅក្នុងបន្ទប់ឯកជនមួយ នៅឯភោជនីយដ្ឋានអ៊ីតាលី Osteria Mozza ក្នុងទីក្រុង Washington, DC ។ ភ្លាមៗនោះដែរ សូម្បីតែភ្ញៀវដែលមក​ញ៉ាំ​អាហារ​ ក៏បាន​សាទរ​ពេល​ឃើញ​វត្តមានអតីត​ប្រធានាធិបតី​អាមេរិកនៅចំពោះមុខ។ គូស្នេហ៍បុគ្គលល្បីក៏បាន​គ្រវី​ដៃ​ស្វាគមន៍​យ៉ាង​រាក់ទាក់​ដល់​អ្នក​រាល់​គ្នា​ និងចាប់ដៃជាមួយបុគ្គលិកមួយចំនួន ព្រមទាំងជជែកជាមួយភ្ញៀវមុនពេលចាកចេញពីភោជនីយដ្ឋាន។

ទោះបីជាយ៉ាងណាក៏ដោយ នេះជាលើកទីមួយហើយ ដែលលោក បារ៉ាក់ អូបាម៉ា និង​លោកស្រី មីឆែល បង្ហាញមុខជាសាធារណៈជាមួយគ្នា ចាប់តាំងពីខែធ្នូ ឆ្នាំ ២០២៤។ ពីមុនមក លោកត្រូវបានគេឃើញបរិភោគអាហារតែម្នាក់ឯងនៅភោជនីយដ្ឋានលំដាប់ខ្ពស់នេះ កាលពីពាក់កណ្តាលខែមករា ដែលនោះនាំឲ្យគេដាក់ការសន្ធិដ្ធានថា ទំនងជាបែកគ្នាហើយ។

ការ​បែក​គ្នា​របស់​គូស្នេហ៍​បុគ្គលល្បីអស់ពេលជា​ច្រើន​ខែ​ បាន​ធ្វើ​ឲ្យមានការ​សង្ស័យ​ពី​បញ្ហា​អាពាហ៍ពិពាហ៍ ​រហូត​ឈាន​ដល់​ការ​លែងលះ ។ ពាក្យចចាមអារ៉ាមនេះកាន់តែធ្ងន់ធ្ងរ នៅពេលដែលលោកស្រីមីឆែល មិនបានចូលរួមជាមួយស្វាមីក្នុងព្រឹត្តិការណ៍សំខាន់ៗដូចជា ពិធីបើកសម្ពោធលោកប្រធានាធិបតី ដូណាល់ ត្រាំ និងពិធីបុណ្យសពអតីតប្រធានាធិបតី Jimmy Carter។

ថ្វីដ្បិតតែយ៉ាងនេះក្ដី លោក អូបាម៉ា មិនបានពន្យល់អ្វីច្រើននោះទេ ប៉ុន្តែលោកបានចាត់វិធានការដើម្បីបដិសេធពាក្យចចាមអារ៉ាមអំពីការលែងលះ ដោយបង្ហោះរូបថតអបអរសាទរខួបលើកទី ៦១ របស់ភរិយាក្នុងខែមករា និងជូនពរឲ្យនាងរីករាយថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់ក្នុងខែកុម្ភៈ។ ប៉ុន្តែសកម្មភាពទាំងនោះ មិនបានធ្វើឲ្យមហាជនជឿជាក់ឡើយ ហើយដំណឹងនៃការបែកគ្នា ក៏កាន់តែល្បីសុះសាយជាងមុនថែមទៀត៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖តើជីវិតគូរបស់​​​អូបាម៉ានិងភរិយា​ពិត​ជា​បែកបាក់មែនឬ ខណៈ​អូបាម៉ា​ថ្លែង​រឿង​ពិបាកផ្សះផ្សា?

The post អូបាម៉ា បណ្ដើរភរិយាស្រស់ស្រូប​អាហារបង្អួតភាពផ្អែមល្ហែម បញ្ចប់​ភាព​​សង្ស័យ​បែកបាក់​គ្នា​ appeared first on Kampuchea Thmey Daily.

តើជីវិតគូរបស់​​​អូបាម៉ានិងភរិយា​ពិត​ជា​បែកបាក់មែនឬ ខណៈ​អូបាម៉ា​ថ្លែង​រឿង​ពិបាកផ្សះផ្សា?
នៅក្នុងការសន្ទនាមួយស្ថិតនៅក្នុងមហាវិទ្យាល័យ Hamilton កាលថ្ងៃទី៥ខែមេសា អតីត​ប្រធានាធិបតីអាមេរិក​២​អាណតិ្ត​ លោក បារ៉ាក់ អូបាម៉ា បានទទួលស្គាល់ដោយបើកចំហនូ​វ​​ឱនភាព​ដ៏ជ្រាលជ្រៅ​នៃ​ទំនាក់ទំនងជាមួយភរិយា មីឆែល អូបាម៉ា ដោយចាត់ទុកថា វាបណ្តាលមកពីសម្ពាធ និងការទាមទារនៃអាណត្តិទាំងពីររបស់គាត់ក្នុងសេតវិមាន។

​ការ​ទម្លាយ​​ប្រវត្តិ​ទំនាក់​ទំនង​​​ជីវិត​គូ​​របស់​លោក​​​ជាសាធារណៈ​នាពេល​នេះ កើតឡើងចំពេលដែល​មានការរំពឹងទុក និងពាក្យចចាមអារ៉ាមអំពីស្ថានភាពនៃទំនាក់ទំនង​ដ៏​រកាំ​រកូស របស់​​​អ្នក​ទាំង​ពីរ​ ដោយអ្នកខ្លះថែមទាំងបង្ហាញពីលទ្ធភាពនៃការលែងលះទៀតផង។

​យោង​ការ​ចុះ​ផ្សាយ​របស់​​​ marca.com អតីត​ប្រធានាធិបតីអាមេរិក​រូប​នេះ​​ បានសារភាពថា គាត់ធ្លាប់តស៊ូដើម្បីភ្ជាប់ទំនាក់ទំនងជាមួយប្រពន្ធរបស់គាត់ឡើងវិញ បន្ទាប់ពីលោកផ្តោតអារម្មណ៍ខ្លាំងពេក នៅក្នុងកំឡុងពេលខ្លួនធ្វើជាប្រធានាធិបតី។

លោក​បាន​ចែករំលែក​ថា​៖«​ខ្ញុំ​មាន​ឱនភាព​ខ្លាំង​ជាមួយ​ប្រពន្ធ​ខ្ញុំ​» ដោយ​ពន្យល់​ពី​របៀប​ដែល​គាត់​បាន​ធ្វើការ​ដើម្បី​ជួសជុល​ទំនាក់ទំនង​ជាមួយគ្នា ដោយ​រៀបចំ​ផែនការ ​រឿង​សប្បាយៗ​ម្តងម្កាល​។

ដោយឡែក ងាកមក​ដឹង​អំពី​​ លោកស្រី មីឆែលវិញម្តង លោកស្រី​​ធ្លាប់​លើក​ឡើង​​អំពី​បញ្ហា​ប្រឈម​ដែល​ពួក​គេ​បាន​ជួប ក្នុង​​អំឡុង​ពេល​ដែល​អ្នកទាំងពីរ​រស់​នៅ​​ក្នុង​​វិមាន​ប្រធានាធិបតីអាមេរិក​ម្ល៉េះ​។ ក្នុងបទសម្ភាសន៍​​មួយ​កាលឆ្នាំ​ ឆ្នាំ២០២២ ​លោកស្រី ​បានសារភាពថា សម្រាប់រយៈពេលដប់ឆ្នាំ លោកស្រី​មិនអាចទ្រាំទ្របានជាមួយស្វាមី ដោយសារតែការទាមទារចិញ្ចឹមកូនៗគឺ Malia និង Sasha ខណៈពេលដែលក្មេងៗមានសម្ពាធនៃជីវិតសាធារណៈរបស់ពួកគេ។

ទោះបីជាមានការលំបាកទាំងនេះក៏ដោយ លោកស្រីបានសង្កត់ធ្ងន់ថា អាពាហ៍ពិពាហ៍តម្រូវឲ្យមានការខិតខំប្រឹងប្រែង ការគោរព និងការយោគយល់ ទោះបីជាពេលវេលាលំបាកក៏ដោយ។ ទស្សនៈ​របស់​នាង​ចំពោះ​អាពាហ៍​ពិពាហ៍​មិន​មែន​សំដៅ​លើ​សមភាព​ក្នុង​គ្រប់​ទិដ្ឋភាព​នោះ​ទេ ប៉ុន្តែ​ការ​ស្វែង​រក​តុល្យភាព​តាម​រយៈ​ការ​សម្របសម្រួល។

ចំពេលមានពាក្យចចាមអារ៉ាមអំពីការលែងលះដែលលេចធ្លាយនោះ លោកស្រី មីឆែល បានបញ្ចេញសម្លេងអំពីសម្ពាធនៃការត្រួតពិនិត្យជាសាធារណៈ។ នៅ​កម្មវិធី​​​ប​ទ​សម្ភាសន៍​ចាក់​ផ្សាយ​តាមបណ្តាញ​អ៊ិនធឺណែត​​ (podcast) មួយអតីតជំទាវទី១រូប​នេះ​បានលើកទឹកចិត្តមនុស្សកុំឲ្យ​​មាន​​ភាពអវិជ្ជមាននៃបណ្តាញសង្គម ឬការនិយាយបំភ្លើសមានឥទ្ធិពលលើជីវិតរបស់ពួកគេ។

យ៉ាងណាមិញ អស់ជាច្រើនឆ្នាំមកនេះ គូស្វាមីភរិយា  អូបាម៉ា ត្រូវបានសាធារណជនមើលឃើញថា ជាគូស្វាមីភរិយាដែលមានអំណាច និងគួរឲ្យស្ញប់ស្ញែងបំផុតនៅសហរដ្ធអាមេរិក ដែលជារឿយៗត្រូវបានប្រារព្ធឡើងសម្រាប់ការរួបរួមក្នុងនាមជាប្ដីប្រពន្ធ និងរូបភាពសាធារណៈរបស់ពួកគេទៅកាន់អ្នកគាំទ្រជាច្រើន។ ប៉ុន្តែក្នុងមួយរយៈធំនេះ គូស្នេហ៍តែងតែលេចឮនូវពាក្យចចាមអារ៉ាមអំពីការលែងលះល្បីសុះសាយលើបណ្តាញសង្គម ខណៈដែលអ្នកទាំងពីរមិនដែលចេញមកបកស្រាយអំពីដំណឹងមួយនេះឡើយ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖លោក​អូបាម៉ា​ ទម្លាក់សំណេរមួយ ក្រោយ​ធ្លាយដំណឹង​លែងលះជាមួយភរិយា

The post តើជីវិតគូរបស់​​​អូបាម៉ានិងភរិយា​ពិត​ជា​បែកបាក់មែនឬ ខណៈ​អូបាម៉ា​ថ្លែង​រឿង​ពិបាកផ្សះផ្សា? appeared first on Kampuchea Thmey Daily.

ភរិយាលោក Obama ជំរុញឲ្យ Facebook និង Twitter ហាមឃាត់គណនីរបស់ Trump ជារៀងរហូត
វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមធំបំផុតរបស់សហរដ្ឋអាមេរិកបានរាំរាំងគណនីរបស់ប្រធានាធិបតី Donald Trump បន្ទាប់ពីអ្នកគាំទ្ររបស់គាត់បានវាយលុកវិមាន Capitol នៅក្នុងទីក្រុងវ៉ាស៊ីនតោនឌីស៊ីកាលពីថ្ងៃពុធ ខណៈសមាជិកសភាបានជួបគ្នាដើម្បីបញ្ជាក់ពីជ័យជម្នះនៃការបោះឆ្នោតរបស់ប្រធានាធិបតីជាប់ឆ្នោតលោក Joe Biden។

ទន្ទឹមនោះកាលពីថ្ងៃព្រហស្បតិ៍អតីតស្ត្រីទីមួយរបស់សហរដ្ឋអាមេរិកលោកស្រី Michelle Obama បានចេញលិខិតបើកចំហរលើបណ្តាញសង្គម Twitter ដែលក្នុងនោះលោកស្រីបានអំពាវនាវដល់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមធំៗដាក់បម្រាមជាអចិន្ត្រៃយ៍លើគណនីរបស់ប្រធានាធិបតី Trump ដោយរារាំងគាត់មិនឲ្យប្រើប្រាស់វេទិការបស់ពួកគេនាពេលអនាគត ។

លោកស្រីបានសរសេរថា “ឥឡូវនេះដល់ពេលដែលក្រុមហ៊ុន Silicon Valley បញ្ឈប់សកម្មភាពធ្វើអាកប្បកិរិយាដ៏សម្បើមរបស់លោក Trump ហើយគួរតែហាមឃាត់គណនីរបស់គាត់ជារៀងរហូត និងដាក់ចេញនូវគោលនយោបាយដើម្បីការពារបច្ចេកវិទ្យារបស់ពួកគេពីការប្រើប្រាស់របស់មេដឹកនាំជាតិដើម្បីបញ្ឆេះការបះបោរ” ។

លោកស្រីបានប្រៀបធៀបសកម្មភាពរបស់ប៉ូលិសក្នុងអំឡុងពេលនៃការបះបោរកាលពីថ្ងៃពុធនៅក្នងទីក្រុងវ៉ាស៊ីនតោនឌីស៊ីជាមួយនឹងការឆ្លើយតបរបស់អង្គភាពអនុវត្តច្បាប់ទៅនឹងការតវ៉ារបស់ក្រុម Black Lives Matter កាលពីដើមឆ្នាំមុន ។

កាលពីថ្ងៃពុធក្រុមការងារសុវត្ថិភាព Twitter បានប្រកាសថា ខ្លួនបានបិទគណនី Twitter ផ្ទាល់ខ្លួនរបស់លោក Trump ចំពោះការបំពានលើល័ក្ខខ័ណ្ឌនៃសេវាកម្មរបស់ក្រុមហ៊ុនរហូតដល់គាត់លុបចេញនូវការបង្ហោះចំនួន ៣ របស់គណនី @realDonaldTrump កាលពីថ្ងៃព្រហស្បតិ៍ដែលបានរំលោភម្តងហើយម្តងទៀតយ៉ាងធ្ងន់ធ្ងរទៅលើគោលការណ៍ស្មោះត្រង់របស់ពលរដ្ឋ ។

សកម្មភាពនេះក៏ត្រូវបានអនុវត្តដោយក្រុមហ៊ុន Faebook ក្នុងការហាមឃាត់លោក Trump មិនឲ្យបង្ហោះរហូតដល់ការផ្ទេរអំណាចទៅឲ្យប្រធានាធិបតីជាប់ឆ្នោតលោក Joe Biden ។ គណនីរបស់លោក Trump ក៏ត្រូវបានផ្អាកដោយក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Facebook គឺ Instagram រួមជាមួយ Snapchat និង Twitch ផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ Trump ត្រូវហាមមិនឲ្យលេង Facebook និង Instagram ដោយគ្មានកំណត់ពេលបន្ទាប់ពីកុបកម្ម

ចុចអាន ៖ Twitter ព្រមានបិទគណនីរបស់លោក Trump ជារៀងរហូត

The post ភរិយាលោក Obama ជំរុញឲ្យ Facebook និង Twitter ហាមឃាត់គណនីរបស់ Trump ជារៀងរហូត appeared first on Kampuchea Thmey Daily.