ជីវិតកម្សាន្ដ
តើជីវិតគូរបស់អូបាម៉ានិងភរិយាពិតជាបែកបាក់មែនឬ ខណៈអូបាម៉ាថ្លែងរឿងពិបាកផ្សះផ្សា?
នៅក្នុងការសន្ទនាមួយស្ថិតនៅក្នុងមហាវិទ្យាល័យ Hamilton កាលថ្ងៃទី៥ខែមេសា អតីតប្រធានាធិបតីអាមេរិក២អាណតិ្ត លោក បារ៉ាក់ អូបាម៉ា បានទទួលស្គាល់ដោយបើកចំហនូវឱនភាពដ៏ជ្រាលជ្រៅនៃទំនាក់ទំនងជាមួយភរិយា មីឆែល អូបាម៉ា ដោយចាត់ទុកថា វាបណ្តាលមកពីសម្ពាធ និងការទាមទារនៃអាណត្តិទាំងពីររបស់គាត់ក្នុងសេតវិមាន។

ការទម្លាយប្រវត្តិទំនាក់ទំនងជីវិតគូរបស់លោកជាសាធារណៈនាពេលនេះ កើតឡើងចំពេលដែលមានការរំពឹងទុក និងពាក្យចចាមអារ៉ាមអំពីស្ថានភាពនៃទំនាក់ទំនងដ៏រកាំរកូស របស់អ្នកទាំងពីរ ដោយអ្នកខ្លះថែមទាំងបង្ហាញពីលទ្ធភាពនៃការលែងលះទៀតផង។
យោងការចុះផ្សាយរបស់ marca.com អតីតប្រធានាធិបតីអាមេរិករូបនេះ បានសារភាពថា គាត់ធ្លាប់តស៊ូដើម្បីភ្ជាប់ទំនាក់ទំនងជាមួយប្រពន្ធរបស់គាត់ឡើងវិញ បន្ទាប់ពីលោកផ្តោតអារម្មណ៍ខ្លាំងពេក នៅក្នុងកំឡុងពេលខ្លួនធ្វើជាប្រធានាធិបតី។
លោកបានចែករំលែកថា៖«ខ្ញុំមានឱនភាពខ្លាំងជាមួយប្រពន្ធខ្ញុំ» ដោយពន្យល់ពីរបៀបដែលគាត់បានធ្វើការដើម្បីជួសជុលទំនាក់ទំនងជាមួយគ្នា ដោយរៀបចំផែនការ រឿងសប្បាយៗម្តងម្កាល។
ដោយឡែក ងាកមកដឹងអំពី លោកស្រី មីឆែលវិញម្តង លោកស្រីធ្លាប់លើកឡើងអំពីបញ្ហាប្រឈមដែលពួកគេបានជួប ក្នុងអំឡុងពេលដែលអ្នកទាំងពីររស់នៅក្នុងវិមានប្រធានាធិបតីអាមេរិកម្ល៉េះ។ ក្នុងបទសម្ភាសន៍មួយកាលឆ្នាំ ឆ្នាំ២០២២ លោកស្រី បានសារភាពថា សម្រាប់រយៈពេលដប់ឆ្នាំ លោកស្រីមិនអាចទ្រាំទ្របានជាមួយស្វាមី ដោយសារតែការទាមទារចិញ្ចឹមកូនៗគឺ Malia និង Sasha ខណៈពេលដែលក្មេងៗមានសម្ពាធនៃជីវិតសាធារណៈរបស់ពួកគេ។
ទោះបីជាមានការលំបាកទាំងនេះក៏ដោយ លោកស្រីបានសង្កត់ធ្ងន់ថា អាពាហ៍ពិពាហ៍តម្រូវឲ្យមានការខិតខំប្រឹងប្រែង ការគោរព និងការយោគយល់ ទោះបីជាពេលវេលាលំបាកក៏ដោយ។ ទស្សនៈរបស់នាងចំពោះអាពាហ៍ពិពាហ៍មិនមែនសំដៅលើសមភាពក្នុងគ្រប់ទិដ្ឋភាពនោះទេ ប៉ុន្តែការស្វែងរកតុល្យភាពតាមរយៈការសម្របសម្រួល។

ចំពេលមានពាក្យចចាមអារ៉ាមអំពីការលែងលះដែលលេចធ្លាយនោះ លោកស្រី មីឆែល បានបញ្ចេញសម្លេងអំពីសម្ពាធនៃការត្រួតពិនិត្យជាសាធារណៈ។ នៅកម្មវិធីបទសម្ភាសន៍ចាក់ផ្សាយតាមបណ្តាញអ៊ិនធឺណែត (podcast) មួយអតីតជំទាវទី១រូបនេះបានលើកទឹកចិត្តមនុស្សកុំឲ្យមានភាពអវិជ្ជមាននៃបណ្តាញសង្គម ឬការនិយាយបំភ្លើសមានឥទ្ធិពលលើជីវិតរបស់ពួកគេ។
យ៉ាងណាមិញ អស់ជាច្រើនឆ្នាំមកនេះ គូស្វាមីភរិយា អូបាម៉ា ត្រូវបានសាធារណជនមើលឃើញថា ជាគូស្វាមីភរិយាដែលមានអំណាច និងគួរឲ្យស្ញប់ស្ញែងបំផុតនៅសហរដ្ធអាមេរិក ដែលជារឿយៗត្រូវបានប្រារព្ធឡើងសម្រាប់ការរួបរួមក្នុងនាមជាប្ដីប្រពន្ធ និងរូបភាពសាធារណៈរបស់ពួកគេទៅកាន់អ្នកគាំទ្រជាច្រើន។ ប៉ុន្តែក្នុងមួយរយៈធំនេះ គូស្នេហ៍តែងតែលេចឮនូវពាក្យចចាមអារ៉ាមអំពីការលែងលះល្បីសុះសាយលើបណ្តាញសង្គម ខណៈដែលអ្នកទាំងពីរមិនដែលចេញមកបកស្រាយអំពីដំណឹងមួយនេះឡើយ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖លោកអូបាម៉ា ទម្លាក់សំណេរមួយ ក្រោយធ្លាយដំណឹងលែងលះជាមួយភរិយា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


