ព័ត៌មានអន្ដរជាតិ
លោកអូបាម៉ា ទម្លាក់សំណេរមួយ ក្រោយធ្លាយដំណឹងលែងលះជាមួយភរិយា
អតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា បានបង្ហាញពីក្តីស្រលាញ់របស់គាត់ចំពោះភរិយា Michelle Obama បន្ទាប់ពីមានពាក្យចចាមអារ៉ាមអំពីការលែងលះបានផ្សព្វផ្សាយនៅលើបណ្តាញសង្គម កាលពីប៉ុន្មានថ្ងៃមុននេះ។
អតីតប្រធានាធិបតីសហរដ្ឋអាមេរិក បានបង្ហាញពីអារម្មណ៍ចំពោះភរិយាក្នុងថ្ងៃខួបកំណើតគម្រប់ ៦១ ឆ្នាំ ដោយសរសេរពេញដោយអទ្ថន័យថា «រីករាយថ្ងៃកំណើតដល់ក្តីស្រលាញ់នៃជីវិតរបស់ខ្ញុំ Michelle Obama។ អ្នកបំពេញគ្រប់យ៉ាងដោយភាពកក់ក្តៅ ប្រាជ្ញា ភាពកំប្លុកកំប្លែង និងការទាក់ទាញ។ អ្នកមើលទៅពូកែ ខ្ញុំមានសំណាងណាស់ដែលមានអ្នកជាដៃគូរបស់ខ្ញុំក្នុងជីវិត។ ខ្ញុំស្រឡាញ់អ្នក»។
យ៉ាងណា ទង្វើចុងក្រោយរបស់លោក និងលោកស្រី អូបាម៉ា បានធ្វើឲ្យអ្នកគាំទ្រហាក់មានអារម្មណ៍ធូរស្បើយជាងមុន ព្រោះកន្លងមក បណ្ដាញសង្គមមានការងឿងឆ្ងល់ជាមួយការសង្ស័យថា គូស្នេហ៍ដ៏មានឥទ្ធិពលមួយគូនេះ បានលែងលះគ្នាបន្ទាប់ពីរៀបការបាន ៣៣ ឆ្នាំ។
ពាក្យចចាមអារ៉ាមមួយនេះទៀតសោត បានផ្ទុះឡើង បន្ទាប់ពីអ្នកលេងអ៊ីនធឺណិតបានកត់សម្គាល់ថា Michelle មិនបានបង្ហាញខ្លួនជាមួយស្វាមីរបស់នាង ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ នាងបានអវត្តមានពីពិធីបុណ្យសពរបស់អតីតប្រធានាធិបតី Jimmy Carter កាលពីថ្ងៃទី ០៩ ខែមករា ដោយសារកាលវិភាគមិនត្រវគ្នា។
លើសពីនេះ ការិយាល័យបានបញ្ជាក់ថា ម្ចាស់ក្រុមហ៊ុន Becoming មិនបានចូលរួមពិធីសម្ពោធលោក Donald Trump និងលោក Obama កាលពីថ្ងៃទី២០ ខែមករា នោះទេ។ មនុស្សជាច្រើនមានមតិចម្រុះលើបញ្ហានេះដោយគិតថាវាជាសញ្ញានៃអស្ថិរភាពក្នុងអាពាហ៍ពិពាហ៍របស់គូស្វាមីភរិយាលោកអូបាម៉ា។
CNN បានរាយការណ៍ថា លោកស្រី Michelle មិនបានចូលរួមពិធីបុណ្យសពរបស់លោក Jimmy Carter ទេ ដោយសារតែនាងមានវិស្សមកាលយូរនៅហាវ៉ៃ។ ជាមួយគ្នានេះដែរ ប្រភពពី Page Six បានបង្ហើបថា មេធាវីស្ត្រីកើតនៅឆ្នាំ ១៩៦៤ មិនបានចូលរួមពិធីសម្ពោធរបស់លោក Trump ទេ ដោយសារតែនាងមិនចង់លេចមុខ។
ពួកគេត្រូវបានគេឃើញជាលើកចុងក្រោយនៅពាក់កណ្តាលខែធ្នូ នៅពេលពួកគេចេញទៅញ៉ាំអាហារពេលល្ងាចនៅ Los Angeles។ រូបថត Paparazzi បង្ហាញ Michelle ញញឹមដាក់កាមេរ៉ា ពេលនាងចាកចេញពីភោជនីយដ្ឋាន Mother Wolf ខណៈដែលលោក Obama ដើរតាមពីក្រោយដោយទឹកមុខធ្ងន់ធ្ងរ។ បន្ទាប់ពីឡើងឡាន ស្នាមញញឹមរបស់ Michelle រសាត់បាត់។
តាមរយៈរូបថតនេះ អ្នកជំនាញខាងភាសាកាយវប្បកម្មជនជាតិអង់គ្លេស Judi James បានអធិប្បាយទៅកាន់ Daily Mail ថា គូស្នេហ៍មួយគូនេះ មិនមានសញ្ញានៃការទាក់ទងគ្នានោះទេ។ បើតាមអ្នកជំនាញ លោកអូបាម៉ាមើលទៅក្រៀមក្រំណាស់ ដោយជ្រើសរើសដើរពីក្រោយ ជាជាងដើរជាមួយប្រពន្ធ។
បន្ថែមពីលើពាក្យចចាមអារ៉ាមអំពីការលែងលះ លោកស្រី អូបាម៉ា ក៏រងការរិះគន់ផងដែរ ចំពោះការមិនគោរព និងវាយតម្លៃខ្លួនឯងហួសហេតុ ដែលមិនបានចូលរួមពិធីសម្ពោធលោក Trump ជាប្រធានាធិបតីសហរដ្ឋអាមេរិក៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖អតីតប្រធានាធិបតីអាមេរិក អូបាម៉ា ចែករំលែកអ្នកអាន ពីសៀវភៅលោកចូលចិត្តបំផុត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


