ព័ត៌មានអន្ដរជាតិ
Trump ត្រូវហាមមិនឲ្យលេង Facebook និង Instagram ដោយគ្មានកំណត់ពេលបន្ទាប់ពីកុបកម្ម
លោក Donald Trump ត្រូវបានរារាំងមិនឲ្យប្រើប្រាស់ Facebook និង Instagram ដោយគ្មានកំណត់ពេល។ នេះបើយោងតាមការឲ្យដឹងពីលោក Mark Zuckerberg។

បន្ទាប់ពីការលុកលុយវិមាន Capitol ដ៏សាហាវដោយអ្នកគាំទ្រលោក Trump មានប្រដាប់អាវុធ, ប្រធានាធិបតីអាមេរិកផុតអាណត្តិរូបនេះត្រូវបានហាមឃាត់ជាផ្លូវការពីវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមយ៉ាងហោចណាស់រយៈពេលពីរសប្តាហ៍។
លោក Zuckerberg ស្ថាបនិកនិងជានាយកប្រតិបត្តិក្រុមហ៊ុន Facebook ដែលជាម្ចាស់ Instagram បានប្រកាសពីការហាមឃាត់នេះនៅព្រឹកថ្ងៃសុក្រ។

លោកបានសរសេរនៅក្នុងបណ្តាញសង្គម Facebook ថា “ព្រឹត្តិការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលក្នុងរយៈពេល២៤ម៉ោងចុងក្រោយបានបង្ហាញយ៉ាងច្បាស់ថា លោកប្រធានាធិបតី Donald Trump មានចេតនាប្រើប្រាស់ពេលវេលាដែលនៅសល់ក្នុងតំណែងរបស់លោក ដើម្បីធ្វើឲ្យអន្តរាយដល់ការផ្លាស់ប្តូរអំណាចដោយសន្តិវិធីនិងស្របច្បាប់ ទៅឲ្យអ្នកស្នងតំណែងដែលបានជាប់ឆ្នោតគឺលោក Joe Biden”។
“យើងជឿជាក់ថា ហានិភ័យនៃការអនុញ្ញាតឲ្យលោកប្រធានាធិបតីបន្តប្រើប្រាស់សេវាកម្មរបស់យើងក្នុងអំឡុងពេលនេះ គឺពិតជាខ្ពស់ខ្លាំងណាស់”។

“ដូច្នេះ យើងកំពុងពង្រីកបម្រាមដែលយើងបានដាក់នៅលើគណនី Facebook និង Instagram របស់គាត់ដោយគ្មានពេលកំណត់ហើយយ៉ាងហោចណាស់ ពីរសប្តាហ៍ទៀតរហូតដល់ការផ្លាស់ប្តូរអំណាចដោយសន្តិវិធីត្រូវបានបញ្ចប់”។
រឿងនេះបានកើតឡើងបន្ទាប់ពី Twitter និយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានបិទគណនីរបស់លោកប្រធានាធិបតី Donald Trump រយៈពេល១២ម៉ោងជាបណ្តោះអាសន្នហើយបានព្រមានជាលើកដំបូងថា ខ្លួនអាចនឹងបិទជាអចិន្ត្រៃយ៍តែម្តង។

ក្រុមហ៊ុននិយាយថា ការបិទជាបណ្តោះអាសន្ននេះគឺឆ្លុះបញ្ចាំងពីការរំលោភបំពានលើច្បាប់របស់ Twitter ដោយលោក Trump។
គួរបញ្ជាក់ថា មនុស្សចំនួន៤នាក់ត្រូវបានសម្លាប់ក្នុងកុបកម្មនៅទីក្រុង វ៉ាស៊ីនតោន ឌីស៊ី ស្របពេលក្រុមបាតុកររាប់រយនាក់សម្រុកចូលទៅក្នុងអគារ Capitol ដែលជាសភាអាមេរិក៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Star
ចុចអាន៖ ប្រធានសភាអាមេរិក អំពាវនាវឲ្យដក Trump ចេញពីតំណែងភ្លាមៗ ដោយហៅលោកថាជា “មនុស្សគ្រោះថ្នាក់បំផុត”
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៦ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៥ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


