Milli Archives - Kampuchea Thmey Daily

តារាថៃ ៤រូប ជាប់ឈ្មោះជាបុគ្គលមានឥទ្ធិពលបំផុត ប្រចាំឆ្នាំ២០២២
ខាងក្រោមនេះជាតារាស្រីថៃ ៤រូប ដែល​ជាប់ចំណាត់ថ្នាក់​ជាបុគ្គលមានឥទ្ធិពលបំផុតលំដាប់ប្រទេស ដែលធ្វើឡើងដោយគេហទំព័រ Sanook Woman៖

បវរកញ្ញា Engfa

បវរកញ្ញា Engfa ជាម្ចាស់មកុដ Miss Grand Thailand 2022 ក៏ជាជយលាភីរងទី១នៃកម្មវិធីប្រកួត Miss Grand International 2022 ដែលបានជាប់ឈ្មោះក្នុងបញ្ជីស្រ្តីមានឥទ្ធិពលបំផុតប្រចាំឆ្នាំនេះ។ ​នាងត្រូវបានរាយការណ៍ថា ​​ជា​ស្ត្រីដែល​គេនាំគ្នាលើកមក​និយាយ​ច្រើន​ជាង​គេ ចាប់តាំងពីអំឡុងពេលចាប់ផ្តើមការប្រកួត Miss Grand Thailand រហូតដល់អាចដណ្តើមតំណែងពីឆាកអន្តរជាតិ។ គ្រប់ផលិតផលឬសេវាកម្ម ដែលបវរកញ្ញារូបនេះ ជាអ្នកថតផ្សព្វផ្សាយ សុទ្ធសឹងតែលក់ដាច់ខ្លាំង ហើយមិនថាអ្នកប្រើប្រាស់ឬម្ចាស់ផលិតផលនោះទេ សុទ្ធតែពេញចិត្តលើសមត្ថភាព និងរូបសម្រស់របស់នាង។ ភាពល្បីល្បាញរបស់ Engfa ធ្វើឲ្យការងាររបស់នាង រឹតតែកកកុញជាងតារាល្បីៗមួយចំនួនទៅទៀត ហើយក្រោយការវាយតម្លៃ Engfa ស៊ីថ្លៃ​ប្រហែល ៧​សែនបាតឯណោះ​ក្នុង​មួយ​ម៉ោង។

តារាចម្រៀង Lalisa

Lisa ក៏ត្រូវបានគេចាត់​ទុក​ជា​នារី​ម្នាក់​ដែល​មានទស្សនិកជន​លើក​ឡើង​ច្រើន​ជាង​គេផងដែរ ក្នុងចំណោមតារាស្រីថៃល្បីៗលំដាប់ជួរមុខ។ ក្នុងឆ្នាំ២០២២នេះ Lisa ទទួលជោគជ័យយ៉ាងខ្លាំងមិនថាកេរ្តិ៍ឈ្មោះនៅក្នុងប្រទេសថៃ កូរ៉េ និងបណ្ដាប្រទេសជាច្រើនទូទាំងពិភពលោក។ ក្រោយចេញចម្រៀងទោលនៅក្នុងឆ្នាំនេះ នាងបានក្លាយជាសិល្បករទោលដំបូងគេដែលឈ្នះពានរង្វាន់ MTV Video Music Awards (VMAs) ឆ្នាំ២០២២ សម្រាប់វីដេអូ K-Pop ល្អបំផុត។ មិនតែប៉ុណ្ណោះ នាងបានលេចមុខជា​ទូតសុឆន្ទៈតំណាងឱ្យប្រេនលំដាប់ពិភពលោក CELINE និងត្រូវបានគេដាក់ឈ្មោះជាសិល្បការិនីឆ្នើមប្រចាំឆ្នាំដោយទស្សនាវដ្តី TIME របស់សហរដ្ឋអាមេរិកទៀតផង។

នាយិកាស្ថាប័នបវរកញ្ញាចក្រវាល Ann

​បន្ទាប់ពីទិញយកស្ថាប័ន Miss Universe អ្នក​ជំនួញ​Ann មិនត្រឹមតែជាប់ឈ្មោះជាស្ត្រីកែភេទមានឥទ្ធិពលបំផុតនៅលើទស្សនាវដ្ដី Forbes ប៉ុណ្ណោះទេ ប៉ុន្តែនាងក៏ជាប់ឈ្មោះជាបុគ្គលមានឥទ្ធិពលបំផុត នៅក្នុងព្រះរាជាណាចក្រថៃផងដែរ។ ក្រៅពីធ្វើជានាយិកាប្រតិបត្តិនៃក្រុមហ៊ុន JKN Global Group Public Limited ដែលនាំចូល និងនាំចេញមាតិការក្សាសិទ្ធិពីជុំវិញពិភពលោក នាងក៏ជាម្ចាស់នៃ Miss Universe Organization ជនជាតិថៃដំបូងគេដែលកំពុងមានឥទ្ធិពលនៅទូទាំងពិភពលោក។

តារារ៉េប Milli

បើរាប់ត្រឹមក្នុងប្រទេស ​Milli មិនសូវឈរលំដាប់ខ្ពស់ប៉ុន្មានទេ ប៉ុន្តែនៅពេលរាប់បញ្ចូលកេរ្តិ៍ឈ្មោះជាអន្តរជាតិ​ នាងឈរនៅលើកំពូលតារាងជាបុគ្គលមានឥទ្ធិពលមួយរូប ក្នុងចំណោមបុគ្គលមានឥទ្ធិលពលទាំង ១០។ ចាប់​តាំង​ពីពេលដែលនាងឡើងឆាក Coachella Music Festival 2022 និងលើកយកបង្អែមស្វាយបាយដំណើបទៅផ្សព្វផ្សាយ ប្រជាជនថៃសុទ្ធតែចាត់ទុកនាងជាអាយដលសឹងគ្រប់គ្នា សូម្បីក្នុងជួររដ្ឋាភិបាលក៏មានមោទកភាពលើនាងដែរ។

នាងមិនត្រឹមតែមានទេពកោសល្យរ៉េបបានល្អនោះទេ តែក៏ត្រូវអ្នកគាំទ្រថៃចាត់ទុកជាសិល្បករទោលថៃដំបូងគេដែលមានឱកាសបង្ហាញសមត្ថភាពនៅលើឆាកអន្តរជាតិ​ រហូតដល់ប្រព័ន្ធផ្សព្វផ្សាយ BBC របស់អង់គ្លេស បាន​ដាក់​ឈ្មោះ​នាង​ជា​ស្ត្រី​ម្នាក់​ក្នុង​ចំណោម​ស្ត្រី​បំផុស​គំនិត​ទាំង ១០០ និងឥទ្ធិពលពីជុំវិញពិភពលោក ក្នុងឆ្នាំ២០២២៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ តារាថៃ ៤រូប ជាប់ឈ្មោះក្នុងបញ្ជីកំពូលស្រីស្អាតលើលោក ឆ្នាំ២០២២

The post តារាថៃ ៤រូប ជាប់ឈ្មោះជាបុគ្គលមានឥទ្ធិពលបំផុត ប្រចាំឆ្នាំ២០២២ appeared first on Kampuchea Thmey Daily.

តារារ៉េប Milli ជួបរឿងចម្រូងចម្រាស ក្រោយបង្ហោះសារមិនសមរម្យ ពីការសម្លាប់រង្គាលនៅ ថៃ
នៅក្នុងពិភពអនឡាញកំពុងតែរិះគន់គ្នាទៅវិញទៅមក បន្ទាប់ពីតារារ៉េបស្រីថៃ Milli Danupha បាន​បង្ហោះ​សារមិន​សមរម្យ​ ទៅកាន់​អ្នកដែលចូលរួម​រំលែក​ទុក្ខ​គ្រួសារ​សព។

នៅក្នុងសារដែលតារារ៉េបរូបនេះ បាន​សរសេរនៅលើគណនី Twitter របស់នាង​យ៉ាងខ្លីថា “ការទៅគឺជាបន្ទុក​មួយ វា​មិន​បាន​ជួយ​ព្យាបាល​ផ្លូវ​ចិត្ត​របស់​គ្រួសារ​អ្នក​ស្លាប់​ទាល់​តែ​សោះ។” ការរិះគន់នេះ ​បាន​កើតឡើងបន្ទាប់ពីខ្មាន់កាំភ្លើងឈ្មោះ Panya Khamrap បាន​ចូលទៅ​បាញ់​រះក្នុងទារកដ្ឋានថៃ សម្លាប់​មនុស្ស៣៨នាក់ ភាគច្រើនជា​កុមារ​ ហើយ​បាញ់​សម្លាប់ប្រពន្ធនិងកូន មុន​ពេល​យក​កាំភ្លើងធ្វើអត្តឃាត​ខ្លួនឯង។ ហេតុការណ៍​នេះ​ដែរ ក៏​បាន​បង្កការភ្ញាក់ផ្អើលជុំវិញ​ពិភពលោក រួម​ទាំង​មនុស្ស​ក្នុង​វិស័យ​កម្សាន្ត​ ដែល​ចេញ​មក​កាន់​ទុក្ខ រួមទាំងការបញ្ចេញមតិ​ក្នុង​ទិដ្ឋភាព​ជាច្រើនលើបណ្ដាញសង្គម។

យ៉ាងណាមិញ ​តាម​រយៈ​សារ​នេះគេ​ជឿ​ថា ឧបទ្ទវហេតុ​បាញ់​ប្រហារ​នៅ​ខេត្ត Nong Bua Lamphu បង្ក​ការមិនពេញចិត្ត​ពីមនុស្សជាច្រើន ធ្វើឲ្យ​មានការបង្ហោះ hashtag #BanmilliTyan នៅលើ Twitter ផងដែរ ។ដោយសារតែ សារ Milli ត្រូវបានគេមើលឃើញថា ​នាង​សរសេរ​មិន​សមរម្យសម្រាប់ព្រឹត្តិការណ៍​ដែល​កំពុង​កើតឡើង​នៅក្នុងប្រទេស  រហូតដល់មនុស្សជាច្រើន​បានប្រកាសពីការហាមឃាត់ នឹង​មិន​គាំទ្រ​ស្នាដៃរបស់​នាង​ថែមទៀតផង។

ប៉ុន្តែខណៈ​ពេលនោះ​​ក៏មាន​អ្នក​លេង​អ៊ីនធឺណិត​មួយ​ចំនួន​បាន​ឃើញ​អ្វី​ដែល Millie បង្ហោះ​គឺ​ជា​ការ​ពិត។ ដោយសារ​សាច់​ញាតិ​ជន​រង​គ្រោះ​កំពុង​បាត់​បង់​ ទើប​មិន​គួរ​ធ្វើ​បែប​នេះ​ឡើយ។​ ត្បិតថាអ្នកខ្លះគាំទ្រនិងមិនគាំទ្រក្ដី តែ hashtag #Ban Milli បានក្លាយជានិន្នាការ Twitter លេខមួយ បន្ទាប់ពីមានអ្នកប្រើប្រាស់ Twitter ជាច្រើនគិតថា មនុស្សមួយក្រុមបានព្យាយាមបង្វិល hashtag ដើម្បីចូលការពារ Milli ជាជាងបន្ទោស​ទៅវិញ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖CNN សុំទោស ដែលអ្នកកាសែតរបស់ខ្លួន ចូលទៅក្នុងទីតាំងនៃការសម្លាប់កុមារ ថៃ

The post តារារ៉េប Milli ជួបរឿងចម្រូងចម្រាស ក្រោយបង្ហោះសារមិនសមរម្យ ពីការសម្លាប់រង្គាលនៅ ថៃ appeared first on Kampuchea Thmey Daily.

ទង្វើរបស់ Milli ធ្វើឲ្យលោក ប្រាយុទ្ធ អត់ទ្រាំមិនបាន ចេញមកសរសើរពេញៗមាត់
ទោះបីជានាយករដ្ឋមន្ត្រី ថៃ លោក ប្រាយុទ្ធ ចាន់អូចា ធ្លាប់ដាក់ការចោទប្រកាន់លើតារាចម្រៀងរ៉េប Milli ពីបទបរិហារកេរ្តិ៍ កាលពីឆ្នាំមុនក្ដី ប៉ុន្តែពេលនេះលោកបែរមកពោលសរសើរនាងពេញៗមាត់ បន្ទាប់ពីតារាស្រីរូបនេះបានយកបង្អែមបាយដំណើបស្វាយទុំទៅបង្ហាញលើឆាកតន្ត្រី Coachella ។

ប្រមុខរដ្ឋាភិបាលរូបនេះ និយាយថា ដោយសារតែការផ្សព្វផ្សាយរបស់ Milli នៅលើឆាកអន្តរជាតិ បង្អែមបាយដំណើបស្វាយទុំ លក់ដាច់ស្ទើរតែគ្រប់ហាងពាសពេញប្រទេសថៃ កាលពីសប្តាហ៍មុន។

គួររំលឹកថា កាល​ពី​ឆ្នាំ​មុន ប៉ូលិស​បាន​ផាក​ពិន័យ​ Milli ជា​ប្រាក់ចំនួន ២ពាន់បាត ដោយសារតែនាងបាន​រិះគន់​រដ្ឋាភិបាល​ថៃ នៅលើ Twitter ផ្ទាល់ខ្លួន ចំពោះកិច្ចគ្រប់គ្រងស្ថានភាពជំងឺកូវីដ-១៩ មិនបានល្អ។ ហើយថ្មីៗនេះដែរ អំឡុងពេលសម្តែងលើឆាក Coachella នាង Milli នៅតែបន្តរិះគន់រដ្ឋាភិបាលថៃ ដដែល។ ទោះជាយ៉ាងនេះក្ដី លោក ប្រាយុទ្ធ បែរជាសារភាពថាលោកវាយតម្លៃនាងខុស ហើយលោកពិតជាអរគុណដល់តារារ៉េបរូបនេះខ្លាំងណាស់៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ពិធីការិនីជប៉ុន ហូរទឹកភ្នែក ពេលអានប៉ះចំព័ត៌មាន រុស្ស៊ី​ មួយ (មានវីដេអូ)

The post ទង្វើរបស់ Milli ធ្វើឲ្យលោក ប្រាយុទ្ធ អត់ទ្រាំមិនបាន ចេញមកសរសើរពេញៗមាត់ appeared first on Kampuchea Thmey Daily.