KPT+
តារាថៃ ៤រូប ជាប់ឈ្មោះជាបុគ្គលមានឥទ្ធិពលបំផុត ប្រចាំឆ្នាំ២០២២
ខាងក្រោមនេះជាតារាស្រីថៃ ៤រូប ដែលជាប់ចំណាត់ថ្នាក់ជាបុគ្គលមានឥទ្ធិពលបំផុតលំដាប់ប្រទេស ដែលធ្វើឡើងដោយគេហទំព័រ Sanook Woman៖
បវរកញ្ញា Engfa

បវរកញ្ញា Engfa ជាម្ចាស់មកុដ Miss Grand Thailand 2022 ក៏ជាជយលាភីរងទី១នៃកម្មវិធីប្រកួត Miss Grand International 2022 ដែលបានជាប់ឈ្មោះក្នុងបញ្ជីស្រ្តីមានឥទ្ធិពលបំផុតប្រចាំឆ្នាំនេះ។ នាងត្រូវបានរាយការណ៍ថា ជាស្ត្រីដែលគេនាំគ្នាលើកមកនិយាយច្រើនជាងគេ ចាប់តាំងពីអំឡុងពេលចាប់ផ្តើមការប្រកួត Miss Grand Thailand រហូតដល់អាចដណ្តើមតំណែងពីឆាកអន្តរជាតិ។ គ្រប់ផលិតផលឬសេវាកម្ម ដែលបវរកញ្ញារូបនេះ ជាអ្នកថតផ្សព្វផ្សាយ សុទ្ធសឹងតែលក់ដាច់ខ្លាំង ហើយមិនថាអ្នកប្រើប្រាស់ឬម្ចាស់ផលិតផលនោះទេ សុទ្ធតែពេញចិត្តលើសមត្ថភាព និងរូបសម្រស់របស់នាង។ ភាពល្បីល្បាញរបស់ Engfa ធ្វើឲ្យការងាររបស់នាង រឹតតែកកកុញជាងតារាល្បីៗមួយចំនួនទៅទៀត ហើយក្រោយការវាយតម្លៃ Engfa ស៊ីថ្លៃប្រហែល ៧សែនបាតឯណោះក្នុងមួយម៉ោង។
តារាចម្រៀង Lalisa

Lisa ក៏ត្រូវបានគេចាត់ទុកជានារីម្នាក់ដែលមានទស្សនិកជនលើកឡើងច្រើនជាងគេផងដែរ ក្នុងចំណោមតារាស្រីថៃល្បីៗលំដាប់ជួរមុខ។ ក្នុងឆ្នាំ២០២២នេះ Lisa ទទួលជោគជ័យយ៉ាងខ្លាំងមិនថាកេរ្តិ៍ឈ្មោះនៅក្នុងប្រទេសថៃ កូរ៉េ និងបណ្ដាប្រទេសជាច្រើនទូទាំងពិភពលោក។ ក្រោយចេញចម្រៀងទោលនៅក្នុងឆ្នាំនេះ នាងបានក្លាយជាសិល្បករទោលដំបូងគេដែលឈ្នះពានរង្វាន់ MTV Video Music Awards (VMAs) ឆ្នាំ២០២២ សម្រាប់វីដេអូ K-Pop ល្អបំផុត។ មិនតែប៉ុណ្ណោះ នាងបានលេចមុខជាទូតសុឆន្ទៈតំណាងឱ្យប្រេនលំដាប់ពិភពលោក CELINE និងត្រូវបានគេដាក់ឈ្មោះជាសិល្បការិនីឆ្នើមប្រចាំឆ្នាំដោយទស្សនាវដ្តី TIME របស់សហរដ្ឋអាមេរិកទៀតផង។
នាយិកាស្ថាប័នបវរកញ្ញាចក្រវាល Ann

បន្ទាប់ពីទិញយកស្ថាប័ន Miss Universe អ្នកជំនួញAnn មិនត្រឹមតែជាប់ឈ្មោះជាស្ត្រីកែភេទមានឥទ្ធិពលបំផុតនៅលើទស្សនាវដ្ដី Forbes ប៉ុណ្ណោះទេ ប៉ុន្តែនាងក៏ជាប់ឈ្មោះជាបុគ្គលមានឥទ្ធិពលបំផុត នៅក្នុងព្រះរាជាណាចក្រថៃផងដែរ។ ក្រៅពីធ្វើជានាយិកាប្រតិបត្តិនៃក្រុមហ៊ុន JKN Global Group Public Limited ដែលនាំចូល និងនាំចេញមាតិការក្សាសិទ្ធិពីជុំវិញពិភពលោក នាងក៏ជាម្ចាស់នៃ Miss Universe Organization ជនជាតិថៃដំបូងគេដែលកំពុងមានឥទ្ធិពលនៅទូទាំងពិភពលោក។
តារារ៉េប Milli

បើរាប់ត្រឹមក្នុងប្រទេស Milli មិនសូវឈរលំដាប់ខ្ពស់ប៉ុន្មានទេ ប៉ុន្តែនៅពេលរាប់បញ្ចូលកេរ្តិ៍ឈ្មោះជាអន្តរជាតិ នាងឈរនៅលើកំពូលតារាងជាបុគ្គលមានឥទ្ធិពលមួយរូប ក្នុងចំណោមបុគ្គលមានឥទ្ធិលពលទាំង ១០។ ចាប់តាំងពីពេលដែលនាងឡើងឆាក Coachella Music Festival 2022 និងលើកយកបង្អែមស្វាយបាយដំណើបទៅផ្សព្វផ្សាយ ប្រជាជនថៃសុទ្ធតែចាត់ទុកនាងជាអាយដលសឹងគ្រប់គ្នា សូម្បីក្នុងជួររដ្ឋាភិបាលក៏មានមោទកភាពលើនាងដែរ។
នាងមិនត្រឹមតែមានទេពកោសល្យរ៉េបបានល្អនោះទេ តែក៏ត្រូវអ្នកគាំទ្រថៃចាត់ទុកជាសិល្បករទោលថៃដំបូងគេដែលមានឱកាសបង្ហាញសមត្ថភាពនៅលើឆាកអន្តរជាតិ រហូតដល់ប្រព័ន្ធផ្សព្វផ្សាយ BBC របស់អង់គ្លេស បានដាក់ឈ្មោះនាងជាស្ត្រីម្នាក់ក្នុងចំណោមស្ត្រីបំផុសគំនិតទាំង ១០០ និងឥទ្ធិពលពីជុំវិញពិភពលោក ក្នុងឆ្នាំ២០២២៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ តារាថៃ ៤រូប ជាប់ឈ្មោះក្នុងបញ្ជីកំពូលស្រីស្អាតលើលោក ឆ្នាំ២០២២
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម៩ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


