ជីវិតកម្សាន្ដ
តារារ៉េប Milli ជួបរឿងចម្រូងចម្រាស ក្រោយបង្ហោះសារមិនសមរម្យ ពីការសម្លាប់រង្គាលនៅ ថៃ
នៅក្នុងពិភពអនឡាញកំពុងតែរិះគន់គ្នាទៅវិញទៅមក បន្ទាប់ពីតារារ៉េបស្រីថៃ Milli Danupha បានបង្ហោះសារមិនសមរម្យ ទៅកាន់អ្នកដែលចូលរួមរំលែកទុក្ខគ្រួសារសព។

នៅក្នុងសារដែលតារារ៉េបរូបនេះ បានសរសេរនៅលើគណនី Twitter របស់នាងយ៉ាងខ្លីថា “ការទៅគឺជាបន្ទុកមួយ វាមិនបានជួយព្យាបាលផ្លូវចិត្តរបស់គ្រួសារអ្នកស្លាប់ទាល់តែសោះ។” ការរិះគន់នេះ បានកើតឡើងបន្ទាប់ពីខ្មាន់កាំភ្លើងឈ្មោះ Panya Khamrap បានចូលទៅបាញ់រះក្នុងទារកដ្ឋានថៃ សម្លាប់មនុស្ស៣៨នាក់ ភាគច្រើនជាកុមារ ហើយបាញ់សម្លាប់ប្រពន្ធនិងកូន មុនពេលយកកាំភ្លើងធ្វើអត្តឃាតខ្លួនឯង។ ហេតុការណ៍នេះដែរ ក៏បានបង្កការភ្ញាក់ផ្អើលជុំវិញពិភពលោក រួមទាំងមនុស្សក្នុងវិស័យកម្សាន្ត ដែលចេញមកកាន់ទុក្ខ រួមទាំងការបញ្ចេញមតិក្នុងទិដ្ឋភាពជាច្រើនលើបណ្ដាញសង្គម។


យ៉ាងណាមិញ តាមរយៈសារនេះគេជឿថា ឧបទ្ទវហេតុបាញ់ប្រហារនៅខេត្ត Nong Bua Lamphu បង្កការមិនពេញចិត្តពីមនុស្សជាច្រើន ធ្វើឲ្យមានការបង្ហោះ hashtag #BanmilliTyan នៅលើ Twitter ផងដែរ ។ដោយសារតែ សារ Milli ត្រូវបានគេមើលឃើញថា នាងសរសេរមិនសមរម្យសម្រាប់ព្រឹត្តិការណ៍ដែលកំពុងកើតឡើងនៅក្នុងប្រទេស រហូតដល់មនុស្សជាច្រើនបានប្រកាសពីការហាមឃាត់ នឹងមិនគាំទ្រស្នាដៃរបស់នាងថែមទៀតផង។


ប៉ុន្តែខណៈពេលនោះក៏មានអ្នកលេងអ៊ីនធឺណិតមួយចំនួនបានឃើញអ្វីដែល Millie បង្ហោះគឺជាការពិត។ ដោយសារសាច់ញាតិជនរងគ្រោះកំពុងបាត់បង់ ទើបមិនគួរធ្វើបែបនេះឡើយ។ ត្បិតថាអ្នកខ្លះគាំទ្រនិងមិនគាំទ្រក្ដី តែ hashtag #Ban Milli បានក្លាយជានិន្នាការ Twitter លេខមួយ បន្ទាប់ពីមានអ្នកប្រើប្រាស់ Twitter ជាច្រើនគិតថា មនុស្សមួយក្រុមបានព្យាយាមបង្វិល hashtag ដើម្បីចូលការពារ Milli ជាជាងបន្ទោសទៅវិញ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖CNN សុំទោស ដែលអ្នកកាសែតរបស់ខ្លួន ចូលទៅក្នុងទីតាំងនៃការសម្លាប់កុមារ ថៃ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


