ព័ត៌មានអន្ដរជាតិ
ពិធីការិនីជប៉ុន ហូរទឹកភ្នែក ពេលអានប៉ះចំព័ត៌មាន រុស្ស៊ី មួយ (មានវីដេអូ)
អ្នកអានព័ត៌មានជប៉ុនម្នាក់ បានសម្រក់ទឹកភ្នែកក្នុងកម្មវិធីផ្សាយព័ត៌មាន ខណៈដែលនាងបង្ហាញពីការខកចិត្តចំពោះរបាយការណ៍ដែលថា ប្រទេសរុស្ស៊ីបានផ្តល់កិត្តិយសដល់កងទ័ពដែលបានមើលការខុសត្រូវការសម្លាប់រង្គាលនៅទីក្រុង Bucha ប្រទេសអ៊ុយក្រែន។

ពិធីការិនីរូបនេះ បានបង្ហាញអារម្មណ៍ក្តុកក្តួលជាពន់ពេក នៅពេលនាងប្រាប់ទស្សនិកជនថា លោក Vladimir Putin បានផ្តល់រង្វាន់ដល់ទាហានសម្រាប់ការធ្វើជាគំរូ ក្នុងប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន។
នាងបានបញ្ឈប់ការអានមួយភ្លែតដើម្បីទប់ទឹកភ្នែក និងសម្រួលអារម្មណ៍ មុនពេលអានបញ្ចប់ព័ត៌មាន។

នាងនិយាយថា “នៅមានជនស៊ីវិលជាច្រើននាក់ ជាប់គាំងក្នុងលេណដ្ឋាន”។ បន្ទាប់ពីនោះ នាងបានស្រក់ទឹកភ្នែករួចប្រាប់ថា នាងខកចិត្តខ្លាំងណាស់ក្នុងការអានព័ត៌មាននេះ។ នាងក៏បានដកដង្ហើមធំ រួចបន្តការអានព័ត៌មានរបស់នាង។
គួរបញ្ជាក់ថា ប្រទេសអ៊ុយក្រែន និងបណ្តាប្រទេសលោកខាងលិចធំៗ បានចោទប្រកាន់រុស្ស៊ីពីបទឧក្រិដ្ឋកម្មសង្រ្គាមក្នុងទីក្រុង Bucha នៅពេលដែលទីក្រុងភាគខាងជើងមួយនេះ ស្ថិតនៅក្រោមការកាន់កាប់របស់រុស្ស៊ីរយៈពេលប៉ុន្មានសប្តាហ៍។

រូបភាពជនស៊ីវិលស្លាប់ដែលត្រូវបានគេចែកចាយពាសពេញបណ្តាញសង្គម បន្ទាប់ពីកងកម្លាំងរុស្ស៊ីដកចេញ បានបង្កឲ្យមានចលាចលអន្តរជាតិ និងនាំឲ្យមានការដាក់ទណ្ឌកម្មបន្ថែមទៀតលើប្រទេសរុស្ស៊ីដោយសហរដ្ឋអាមេរិក អង់គ្លេស និងសហភាពអឺរ៉ុប។
ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសរុស្ស៊ីបានបដិសេធការចោទប្រកាន់ថា ខ្លួនបានសម្លាប់ជនស៊ីវិលនៅក្នុងទីក្រុង Bucha ដោយហៅវីដេអូ និងរូបថតសាកសពថាជា ការសម្តែងឆាកល្ខោន ដោយទីក្រុង កៀវ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ទីបំផុត រុស្ស៊ី ដាច់ចិត្តទម្លាយតួលេខអ្នកស្លាប់និងរបួស ក្នុងនាវាចម្បាំង Moskva
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


