USAID Archives - Kampuchea Thmey Daily

លោក ត្រាំ កាត់ជំនួយ​ អាចបណ្តាលឱ្យមនុស្ស ១៤លាននាក់ស្លាប់នៅឆ្នាំ​២០៣០
ការសិក្សាថ្មីមួយដែលត្រូវបានចេញផ្សាយនៅក្នុងទស្សនាវដ្តីវេជ្ជសាស្ត្រ The Lancet ព្រមានថាការសម្រេចចិត្តរបស់អតីតប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ ក្នុងការកាត់បន្ថយជំនួយមនុស្សធម៌អាចនាំឱ្យមានមនុស្សស្លាប់ជាង ១៤ លាននាក់នៅទូទាំងពិភពលោកនៅឆ្នាំ ២០៣០ ដែលក្នុងនោះ មួយភាគបីជាកុមារមានអាយុក្រោម ៥ ឆ្នាំ។

ប្រជាជនអេត្យូពី ទទួលបានជំនួយពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID)។ (រូបភាព៖ WFP)

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន​BBC របាយការណ៍នេះបានធ្វើឡើងបន្ទាប់ពីការប្រកាសរដ្ឋបាលរបស់លោក ត្រាំ នៅដើមឆ្នាំនេះថា ខ្លួនបានលុបចោលកម្មវិធីជាង ៨០% នៃទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID)។ រដ្ឋមន្ត្រីការបរទេសអាមេរិក Marco Rubio បាននិយាយថា ជំនួយដែលនៅសេសសល់នឹងត្រូវគ្រប់គ្រងដោយផ្ទាល់នៅក្រោមក្រសួងការបរទេសសម្រាប់ការត្រួតពិនិត្យ “មានប្រសិទ្ធភាពជាង”។ ទោះជាយ៉ាងណាក៏ដោយ អ្នករិះគន់ព្រមានថា ការសម្រេចចិត្តនេះអាចផ្លាស់ប្តូរវឌ្ឍនភាពសុខភាពរយៈពេលពីរទសវត្សរ៍នៅក្នុងប្រទេសដែលមានចំណូលទាប និងមធ្យម។

សហអ្នកនិពន្ធនិងស្រាវជ្រាវលោក Davide Rasella មកពីវិទ្យាស្ថាន Barcelona សម្រាប់សុខភាពសកល បានប្រដូចទំហំនៃផលប៉ះពាល់ទៅនឹងសង្រ្គាមដ៏ធំ ឬជំងឺរាតត្បាត។ ការសិក្សាបានពិនិត្យទិន្នន័យពីប្រទេសចំនួន១៣៣ហើយបានរកឃើញថា USAID បានជួយការពារការស្លាប់ចំនួន ៩១ លាននាក់នៅចន្លោះឆ្នាំ ២០០១​និង ២០២១។ អ្នកជំនាញប៉ាន់ប្រមាណថា ការកាត់បន្ថយជំនួយរបស់សហរដ្ឋអាមេរិកចំនួន ៨៣% អាចបណ្តាលឱ្យកុមារប្រហែល ៧០០,០០០ នាក់ស្លាប់ជារៀងរាល់ឆ្នាំ។

ក្មេងៗទទួលបានជំនួយពី USIAD (រូបភាព៖ Reuters)

បញ្ហានេះបាននាំឲ្យ មន្ទីរពេទ្យក្នុងជំរុំជនភៀសខ្លួន Kakuma នៃប្រទេសកេនយ៉ា កើនឡើងអ្នកជំងឺកង្វះអាហារូបត្ថម្ភ ជាមួយនឹងអាហារូបត្ថម្ភក្នុងកម្រិតទាបបំផុត។ មន្ត្រីអង្គការសហប្រជាជាតិនិយាយថា មនុស្សរាប់សែននាក់កំពុង «ស្រេកឃ្លានបន្តិចម្តងៗ» ដោយសារតែមានការរំខានដល់ជំនួយ។

ការរកឃើញទាំងនេះត្រូវបានចេញផ្សាយនៅពេលដែលមេដឹកនាំពិភពលោកបានប្រមូលផ្តុំគ្នានៅទីក្រុង Seville ប្រទេសអេស្ប៉ាញសម្រាប់សន្និសីទជំនួយដែលដឹកនាំដោយអង្គការសហប្រជាជាតិដ៏ធំបំផុតក្នុងរយៈពេលមួយទសវត្សរ៍។ ទីភ្នាក់ងារមនុស្សធម៌កំពុងជំរុញឱ្យសហរដ្ឋអាមេរិកពិចារណាឡើងវិញនូវជំហរជំនួយរបស់ខ្លួន ដើម្បីការពារវិបត្តិសុខភាពពិភពលោកដែលកំពុងកើតមាន៕

រូបភាពដ៏ល្បីល្បាញកុមារម្នាក់ឈរនៅមុខស្លាកសញ្ញា​USIAD។ (រូបភាព៖ USIAD)

(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

The post លោក ត្រាំ កាត់ជំនួយ​ អាចបណ្តាលឱ្យមនុស្ស ១៤លាននាក់ស្លាប់នៅឆ្នាំ​២០៣០ appeared first on Kampuchea Thmey Daily.

បុគ្គលិក​ភាគច្រើន​របស់ USAID ​អស់​ការងារ​ធ្វើ​ដោយសារ​លោក Elon Musk
បុគ្គលិកភាគច្រើននៅទីភ្នាក់ងារ USAID នឹងត្រូវផ្អាកការងារ ឬបណ្តេញចេញកាលពីពាក់កណ្តាលអធ្រាត្រថ្ងៃអាទិត្យ ខណៈដែលរដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ចង់កាត់បន្ថយការចំណាយរបស់រដ្ឋាភិបាលនិងមានបំណងបិទទីភ្នាក់ងារនេះ ដោយ​ឲ្យ​​លោកមហា​សេដ្ឋី​ Elon Musk ជាអ្នក​អនុវត្ត​​។​ យោង​ការ​ចេញ​ផ្សាយ​​​​របស់​សារព័ត៌មាន​​​​នានា​នៅថ្ងៃ​ចន្ទនេះ​។​

(រូបភាព៖​ Reuters)

​ប្រភព​ព័ត៌មាន​​ដែលដកស្រង់​​ដំណឹងនៅលើគេហទំព័ររបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USIAD) បានឱ្យដឹងថា បុគ្គលិកប្រហែល១៦០០នាក់ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកនឹងត្រូវបញ្ឈប់ពីការងារនៅក្នុងកិច្ចខិតខំប្រឹងប្រែង កាត់បន្ថយកម្លាំងពលកម្ម។

បុគ្គលិកផ្សេងទៀតទាំងអស់ដែលត្រូវបានជួលដោយផ្ទាល់ដោយ USAID នឹងត្រូវបានដាក់ឱ្យឈប់សម្រាកទូទាំងពិភពលោក លើកលែងតែអ្នកដែលទទួលខុសត្រូវចំពោះមុខងារសំខាន់ៗនៃបេសកកម្ម ភាពជាអ្នកដឹកនាំស្នូល ឬកម្មវិធីដែលបានកំណត់ជាពិសេសតែប៉ុណ្ណោះ។

ទីភ្នាក់ងារនេះបាននិយាយថា បុគ្គលិកដែលនៅសេសសល់រំពឹងថានឹងបន្តធ្វើការ។ ជាមួយគ្នានេះ USAID ថានឹងផ្តល់មូលនិធិចំណាយលើការធ្វើដំណើរត្រឡប់មកវិញសម្រាប់បុគ្គលិកដែលមានមូលដ្ឋាននៅក្រៅប្រទេស។

គួររម្លឹកថាទីភ្នាក់ងារនេះបានប្រកាសកាលពីដើមខែនេះថាបុគ្គលិកទាំងអស់នឹងត្រូវបញ្ជាឲ្យឈប់សម្រាកក្រោយលោកត្រាំ មានបំណងបិទទីភ្នាក់ងារ។ ប៉ុន្តែ​កាលពី​ថ្ងៃ​សុក្រសប្ដាហ៍មុន ចៅក្រម​សហព័ន្ធ​បាន​ដក​ចេញ​បញ្ជា​ផ្អាក​ការ​អនុវត្ត​របស់​រដ្ឋបាល ត្រាំ​ដើម្បី​រំលាយ USAID។

(រូបភាព៖​ Reuters)

សកម្មភាពទាំងនេះគឺជាជំហានឆ្ពោះទៅមុខក្នុងកិច្ចខិតខំប្រឹងប្រែងរបស់លោក ត្រាំក្នុងការបិទទីភ្នាក់ងារ USAID ដែលមានបុគ្គលិកជាង ១០០០០នាក់ ដែលដំណើរការកម្មវិធីមនុស្សធម៌ និងការអភិវឌ្ឍន៍ជាច្រើននៅជុំវិញពិភពលោក។ មកដល់ពេលនេះថវិការបស់ USAID ជាង ៤០ ពាន់លានដុល្លារត្រូវបានគ្រប់គ្រងដោយសភា ដែលជាថវិកាឧបត្តម្ភកម្មវិធីរបស់ខ្លួនរាប់ចាប់ពីអភិបាលកិច្ច រហូតដល់ជំនួយស្បៀងសង្គ្រោះជីវិត។

គួររបញ្ជាក់ថាជាច្រើនទសវត្សរ៍កន្លងមកនេះ ទីភ្នាក់ងារដែលមានវ័យចំណាស់នេះបានប្រឈមមុខនឹងការរិះគន់នៅក្នុងវិស័យជំនួយសម្រាប់ការចំណាយលើសរបស់ខ្លួន ដោយលោក ត្រាំ និងសម្ព័ន្ធមិត្តរបស់គាត់ រួមទាំងមហាសេដ្ឋីផ្តល់ជំនួយ Elon Musk បានចោទប្រកាន់ USAID ថាមានការក្លែងបន្លំ ប៉ុន្តែបានផ្តល់ភស្តុតាងតិចតួចប៉ុណ្ណោះពីការចោទប្រកាន់នេះ៕

(រូបភាព៖​ Reuters)

អត្ថបទ៖ ប៊ុន សុភាព

The post បុគ្គលិក​ភាគច្រើន​របស់ USAID ​អស់​ការងារ​ធ្វើ​ដោយសារ​លោក Elon Musk appeared first on Kampuchea Thmey Daily.

កាន់​អំណាច​ត្រឹម​១ខែ លោក ត្រាំ ​ធ្វើ​ឲ្យរំជើបរំជួល​​ទាំងក្នុងស្រុក​ និង​ការ​បែកបាក់សម្ព័ន្ធ​មិត្ត​
រយៈពេល​១ខែ​​គត់​គិត​ត្រឹមថ្ងៃទី​​២០ខែ​កុម្ភៈ​ ចាប់តាំងពីស្បថ​ចូល​កាន់​​​​អំណាច​​​​​សម្រាប់អាណត្តិទីពីរជា​ប្រធានាធិបតី​​​​ទី​៤៧​របស់​សហរដ្ឋអាមេរិក​ លោក ដូណាល់ ត្រាំ (Donald Trump) បាន​​​​នាំ​ទៅ​ដល់​​ការផ្លាស់​ប្តូរ​យ៉ាង​ខ្លាំង​​ទាំង​​​​​​ការ​កែទម្រង់​​​​នយោបាយ​ក្នុង​ប្រទេស​​និង​​​​បង្ក​ភាព​វឹក​វរ​​ក្នុង​នយោបាយ​អន្តរជាតិ​។

ប្រធានាធិបតី​​​​ទី​៤៧​របស់​សហរដ្ឋអាមេរិក​ លោក ដូណាល់ ត្រាំ (Donald Trump)។ Reuters

នៅក្នុងខែដំបូង​​នៃ​ការ​ឡើង​កាន់​អំណាច​​​ ​លោក ដូណាល់ ត្រាំ​ បានផ្លាស់ប្តូរយ៉ាងឆាប់រហ័ស​​​​និង​ភាពរំជើប​រំជួល​​​​​មិនធ្លាប់​មាន​​ក្នុង​ប្រវត្តិសាស្រ្ត​សហរដ្ឋអាមេរិក និង​​​ដំណើរ​ការ​​នយោបាយ​សកល​​​ បន្ទាប់​​ពី​​លោក​ដូណាល់ ត្រាំ បានប្រើប្រាស់​អំណាច​ជា​ប្រធានាធិបតី​ដាក់ចេញនូវ​បទ​បញ្ជា​​​ប្រតិបត្តិ​លើ​គោលនយោបាយយ៉ា​ង​ច្រើន​មិនធ្លាប់​មាន​ក្នុង​​ប្រវត្តិឡើង​កាន់​អំណាច​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក​មុន​ៗ​​។​

​ត្រឹមរយៈពេល​១ខែ​នេះ​​ ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានចេញ​បទបញ្ជា​ប្រតិបត្តិ (Executive Order) ​​​ចន្លោះ​ពី​៦៨​​ទៅ​៧៣ ដែលសំដៅ​​ពង្រឹងកិច្ច​ការ​​ក្នុង​រដ្ឋបាល​របស់​​លោក​ចាប់​ពីដើម​អាណត្តិ​​នេះ​ទៅ។​ ​​​លោក​ដូណាល់ ត្រាំ បាន​ធ្វើ​​រឿង​ចម្រូងចម្រាស​ជាច្រើន​​ក្នុង​ត្រឹម​១ខែ​នេះ​។

សម្រាប់​​ការផ្លាស់ប្តូរ​គោលនយោបាយ​ក្នុងស្រុក​ លោក ដូណាល់ ត្រាំ​ បានចេញបទបញ្ជាប្រតិបត្តិជាច្រើន​​​ នាំទៅដល់​ការ​ផ្លាស់​​ប្តូរ​និង​បង្កភាព​វឹក​វរ​និង​​ការ​រំជើប​រំជួល​​​ក្នុងប្រទេស​​ ដោយ​គ្រាន់តែ​ថ្ងៃ​ដំបូង​នៃ​ការ​ឡើង​កាន់​អំណាច​ភ្លាម លោក ត្រាំ បាន​ចេញ​​បញ្ជា​ប្រតិបត្តិ​រហូត​ជា​​​ង​២៥ ​ដោយ​​ផ្តោតលើអន្តោប្រវេសន៍ ការរៀបចំរចនាសម្ព័ន្ធរដ្ឋាភិបាលសហព័ន្ធ​ឡើង​វិញ និងគោលនយោបាយសង្គម។

លោក ដូណាល់ ត្រាំ ​បាន​ចេញ​​បទ​​បញ្ជា​​រឹតបន្តឹង​សន្តិសុខ​តាម​ព្រំដែន ដោយ​ប្រកាស​​នូវ​​ភាពអាសន្ន​ជាតិ​នៅ​ព្រំដែន​អាមេរិក​-​ម៉ិកស៊ិក និង​បញ្ជូន​ទាហាន​ទៅ​ទប់ស្កាត់​ការ​ឆ្លង​កាត់​​ព្រំដែន​ខុសច្បាប់។ ប្រទេស​ដែល​រង​​ផល​ប៉ះពាល់​​ខ្លាំង​និង​ភ្លាម​ៗ គឺ​ ប្រទេស​​ម៉ិកស៊ិក និង​អាមេរិក​កណ្តាល។

​រឿង​ដែលចម្រូង​ចម្រាស​បំផុត​ គឺ​ការ​ចេញបញ្ជា​ឲ្យ​បិទ​ទីភ្នាក់ងារ​​​សហរដ្ឋអាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​ន៍​​អន្តរជាតិ (USAID) ដែល​នាំ​ទៅដល់​ការ​កាត់​ផ្តាច់​ជំនួយ​​​​រាប់សិបពាន់​លាន​ទៅកាន់​ប្រទេស​កំពុង​អភិវឌ្ឍន៍​និង​ប៉ះពាល់​ដល់​​ប្រជាជនអាមេរិក​រាប់​ ដល់​រាប់​ម៉ឺន​នាក់​​ដែល​បម្រើ​ការ​នៅ​​ភ្នាក់ងារ​សហព័ន្ធ​១នេះ​។

ដូចការ​សន្យា​ក្នុងពេល​​យុទ្ធនាការ​បោះឆ្នោត​ លោក​ ដូណាល់ ត្រាំ​ បាន​បញ្ចប់​​​សិទ្ធិ​​​​​ស្វ័យប្រវត្តិ​​ក្នុង​ការ​ទទួល​សិទ្ធិពលរដ្ឋ​ពីកំណើត ដែលជាចលនាមួយប្រឈមមុខនឹងបញ្ហាផ្លូវច្បាប់។​​

​ការ​កាត់​បន្ថយ​បុគ្គលិក​រដ្ឋ​គឺ​ជា​​ប្រ​ធានបទ​ដ៏ចម្រូង​ចម្រាស​មួយ​ក្នុងរដ្ឋបាល​លោក ដូណាល់ ត្រាំ​ក្នុងអាណត្តិនេះ។​ យោងទីភ្នាក់ងារ​ព័ត៌មារ៉យទ័រ បុគ្គលិក​រដ្ឋ​​ប្រមាណ​៧៥០០០​ត្រូវ​បាន​ទទួលយក​​ការ​លាលែងដោយស្ម័គ្រចិត្ត​ ហើយ​​ ការ​បញ្ឈប់​បុគ្គលិករដ្ឋ​អាច​មានលើស​៨៤០០០​នាក់​គិត​ត្រឹមពាក់​កណ្តាល​ខែ​​​​កុម្ភៈ។​​

​ការ​បញ្ឈប់បុគ្គលិករដ្ឋ​របស់​​រដ្ឋបាល​ត្រាំ​ ក៏បង្ក​ឲ្យ​មាន​កា​រចេញ​តវ៉ា​នៅ​​មុខ​សេតវិមាន​​ដ៏កម្រ​​ផងដែរ។ លើស​ពី​នេះ​ទៅទៀត​  ព្រឹទ្ធសមាជិក​​នៃ​គណបក្ស​ប្រជាធិបតេយ្យ​​ជាច្រើន​រូប​ក៏បាន​ចាប់​ផ្តើម​ធ្វើយុទ្ធនាការ​ប្រឆាំង​លោក​ដូណាល់​ ត្រាំ​ ជាបណ្តើរៗ​​​។

ការ​តវ៉ា​របស់​ប្រជាជន​អាមេរិក​​ប្រឆាំង​លោកដូណាល់ ត្រាំ។ REUTERS

រដ្ឋបាល​របស់​លោក ដូណាល់ ត្រាំ​ ដោយមានការចូលរួមរបស់​មហាសេដ្ឋី​​ Elon Musk តាមរយៈ​ក្រសួង​ប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) មានគោលដៅ​កាត់បន្ថយកម្លាំងការងាររបស់សហព័ន្ធរហូតដល់១០%​ (ប្រហែល ២៣ម៉ឺន​នាក់​ក្នុងចំណោមបុគ្គលិកស៊ីវិល២,៣​លាននាក់)។

សម្រាប់​នយោបាយអន្តរជាតិវិញ​​ ឥទ្ធិពលរបស់​​​​លោកដូណាល់ ត្រាំ បាន​​ជំរុញ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​យ៉ាងខ្លាំង​នៅ​ក្នុងសង្គ្រាម​​​ទាំង​ក្នុង​​តំបន់​មជ្ឈិមបូព៌ា ដែលនាំ​ទៅ​ដល់​ការ​សម្រេច​បាន​បទ​ឈ​ប់​បាញ់​​​រវាង​អ៊ីស្រាអែល​និង​​​ក្រុម​ប្រដាប់អាវុធ​​ហាម៉ាស​​។ បទ​ឈប់​បាញ់​​នៅតំបន់ហ្គាហ្សារវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ​ដែល​ចូលជាធរមា​ន​​​មួយថ្ងៃ​មុន​ការឡើង​កាន់អំណាច​​​​របស់ ​លោក ដូណាល់ ត្រាំ។​ កិច្ច​ព្រម​ព្រៀង​បទ​ឈប់បាញ់​នោះ បាន​នាំ​ទៅដល់​ការ​ដោះលែង​ចំណាប់ខ្មាំង​៣៣​នាក់ដែលក្រុមហាម៉ាស​ចាប់​ខ្លួន​កាល​​ពីថ្ងៃ​​ទី​៧ខែ​តុលា​ឆ្នាំ​២០២៣​ ជាថ្នូរ​​​នឹង​ការ​​​ដោះលែង​អ្នកទោស​​ប៉ាឡេស្ទីន​ប្រមាណ​២០០០​នាក់​ដែលជាប់​ពន្ធនាគារ​នៅ​​អ៊ីស្រាអែល។

កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​នេះ​បាន​ជះឥទ្ធិពល​​វិជ្ជមានយ៉ាងខ្លាំង​ដល់​ការ​ឡើង​កាន់​អំណាច​របស់​​លោក ដូណាល់ ត្រាំ។  ប៉ុន្តែ​​​ការសម្រេច​ចិត្ត​ផ្សេងៗ​ទៀតបាន​​​​​នាំ​មក​នូវភាព​រំជើបរំជួល​យ៉ាង​ខ្លាំង​​​​​ក្នុង​នយោបាយ​អន្តរជាតិ​ ដូចជា​ ការ​សម្រេច​ដកអាមេរិក​ចេញ​ពីក្រុមប្រឹក្សា​សិទ្ធិមនុស្ស​​នៃ​អង្គការ​សហប្រជាជាតិ​ (UNHRC, អង្គការយូណេស្កូ (UNESCO), អង្គការសុខភាពពិភពលោក (WHO) និង​ កិច្ចព្រមព្រៀងទីក្រុងប៉ារីស (Paris Climate Agreement) ជា​ដើម​​។

​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូណាល់​ ត្រាំ បាន​ធ្វើ​រឿង​​ដ៏សែនរហ័ស​​​​បំផុត​មួយ​ដែល​មនុស្ស​ស្ទើរ​តែ​មួយពិភពលោក​ពិបាក​ជឿ​​ គឺ​ការ​និយាយទូរស័ព្ទ​​ជាមួយប្រធានាធិបតី​រុស្ស៊ី ​លោក វ៉្លាឌីមៀរ ពូទីន កាល​ថ្ងៃទី​១២ខែ​កុម្ភៈ​​​ បាន​ទាញ​រ​បស់​នយោបាយ​សកល​លោក​យ៉ាង​ខ្លាំង។​ ការ​និយាយ​​​គ្នា​រវាង​​​ប្រមុខ​ដឹកនាំ​ប្រទេស​ទាំង​ពីរ​​ដែលធ្លាប់តែ​​​​ជា​សត្រូវប្រជែង​ឥទ្ធិពល​គ្នាលើក​នេះ បាន​កាត់ផ្តាច់​​​​ទំនាក់​ទំនង​សម្ព័ន្ធ​មិត្ត​អឺរ៉ុប​​យ៉ាងខ្លាំង ក៏ីដូចជា​ការ​វាយ​ប្រហារ​សម្ព័ន្ធ​មិត្ត​​របស់​អាមេរិក​ផ្សេងៗ​ទៀតដែលធ្លាប់តែ​​​ជឿជាក់​លើ​ការ​ធ្វើដំណើរ​រួម​គ្នា។​ ​ការ​ជជែក​របស់​ពួកគេ​ បាន​ធ្វើ​ឲ្យ​ប្រទេស​នៅក្នុងតំបន់​អឺរ៉ុប​ផ្លាស់ប្តូរ​គោល​ជំហរ​ក្នុងការ​គាំទ្រ​អាមេរិក​ទៅ​ជា​​ប្រជែង​នឹងអាមេរិក​ទៅវិញ​។

ដើម្បី​បំពេញ​តាមការ​សន្យា​ពេលឃោសនា​បោះឆ្នោត លោក ដូណាល់ ត្រាំ បាន​ប្រឹងប្រែង​​​ដើម្បី​ឈានទៅបញ្ចប់សង្គ្រាម​​នៅអ៊ុយក្រែន ដោយ​​​​ចាប់ផ្តើម​​​​ចរចា​តាមទូរស័ព្ទ​​ដំបូង​ជាមួយ​ប្រធានា​​ធិបតី​រុស្ស៊ី​​ លោក វ្ល៉ាឌីមៀរ ពូទីន និង​​​ ការ​បញ្ចូន​រដ្ឋមន្ត្រី​ការបរទេស​​​​​ច​រចា​ដោយផ្ទាល់​​លើក​ដំបូង។ ប៉ុន្តែ​​សំណុំរឿង​ចរចា​សន្តិភាព​អ៊ុយក្រែន​នេះ​បាន​ក្លាយ​ជារឿងដ៏ចម្រូង​ចម្រាស និង​នាំ​ទៅដល់​ការ​បែកបាក់សម្ព័ន្ធមិត្ត​​​​​​​អឺរ៉ុប​យ៉ាងខ្លាំង​ក្នុងប្រវត្តិសាស្រ្ត​​​​សកល​​ក្រោយ​សង្គ្រាម​លោក​លើក​ទី២​។ អ្វីដែល​លោក​ដូណាល់ ត្រាំ បាន​ធ្វើ​ហាក់​បង្ហាញពីចំណុចស្នូលឆ្ពោះទៅរកគោលនយោបាយ​​​ការបរទេស​របស់​រដ្ឋបាល​របស់​លោក ដែលចែង​ថា​ «America First»​។

ជុំវិញ​នយោបា​យ​សេដ្ឋកិច្ច​ លោក ដូណាល់ ត្រាំ បាន​ដាក់​​បន្ថែមបន្ទុក​ពន្ធ​គយ​​២៥%​ លើកាណាដា និងម៉ិកស៊ិក និង​​១០% លើ​ទំនិញ​នាំ​ចូល​​​ពី​​ប្រទេសចិន។ នយោបាយ​ពន្ធ​នេះ​​​បានធ្វើឱ្យទីផ្សារពិភពលោកមានការភ្ញាក់ផ្អើល ប៉ុន្តែ​ការ​យក​ពន្ធ​​នេះ​​​នឹង​ត្រូវ​ពន្យាពេលដល់ដើម​ខែ​មីនា​​ខាងមុខ​នេះ​​។

សរុប​សេចក្តី​​មក ​ក្នុងរយៈពេល​១ខែ​នៃ​ការ​ឡើង​កាន់​អំណាចសម្រាប់អាណត្តិ​ទី​២​​​របស់​លោក ដូណាល់ ត្រាំ បាន​សម្រេច​​ចិត្ត​ជាឯកតោ​ភាគី​ច្រើន ដោយ​មិនខ្វល់​ខ្វាយ​ពី​ការ​ប្រតិកម្ម​ពីសម្ព័ន្ធ​មិត្ត​ឡើយ៕​

ដោយ រ៉ាន់ រើយ​

រដ្ឋមន្ត្រី​ក្រសួងការបរទេស​សហរដ្ឋអាមេរិក Marco Rubio ដឹកនាំ​ប្រតិភូមិអាមេរិក​​ជួបពិភាក្សា​ជាមួយ​​សមភាគី​រុស្ស៊ី​ លោគ Sergey Lavrov នៅ​​​ទីក្រុង​រីយ៉ាដ​ប្រទេសអារ៉ាប៊ីសាអូឌីត​។ Reuters

The post កាន់​អំណាច​ត្រឹម​១ខែ លោក ត្រាំ ​ធ្វើ​ឲ្យរំជើបរំជួល​​ទាំងក្នុងស្រុក​ និង​ការ​បែកបាក់សម្ព័ន្ធ​មិត្ត​ appeared first on Kampuchea Thmey Daily.

ជំនួយ USAID នឹងបញ្ចប់ពីស៊ីម៉ាក់ចាប់ពីថ្ងៃទី១ ខែមីនា
អង្គការចំនួន៣ទទួលជំនួយពីUSAID ដែលជាដៃគូរបស់មជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (CMAC) បានប្រកាសរំសាយបុគ្គលិករបស់ខ្លួនចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥តទៅ ដែលប៉ះពាល់ដល់កម្លាំងបច្ចេកទេសស៊ីម៉ាក់ចំនួន២១០នាក់។

ក្នុង​សេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហៅកាត់ថា ស៊ីម៉ាក់ បានឱ្យដឹងថាការរំសាយបុគ្គលិករបស់អង្គការទាំង៣ធ្វើឱ្យ​ប៉ះពាល់ដល់សកម្មភាពបោសសម្អាតមីន និងកាកសំណល់សង្គ្រាមក្នុងខេត្តកំពង់ចាម ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី រតនគិរី ត្បូងឃ្មុំ ស្វាយរៀង និងខេត្តព្រៃវែង។

ទោះជាយ៉ាងណាស៊ីម៉ាក់ថា នឹងខិតខំដោះស្រាយគ្រប់លទ្ធភាពនិងមធ្យោបាយ ដើម្បីរក្សាកម្លាំងជំនាញ​ទាំងអស់​ដែលត្រូវកាត់រំសាយចំនួន២១០នាក់នេះឱ្យនៅបន្តបំពេញភារកិច្ចក្នុងអង្គភាពជាធម្មតា។

ក្នុងសេចក្ដីប្រកាសនោះបញ្ជាក់ថា៖ «នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ អង្គភាព CMAC បានទទួលព័ត៌មានជាផ្លូវការពីអង្គការដៃគូដោយស្នើសុំអង្គភាពCMAC ធ្វើការរំសាយបុគ្គលិកនិងកម្លាំងប្រត្តិបត្តិ​ការដែលស្ថិតនៅក្នុងគម្រោង​ជំនួយរបស់សហរដ្ឋអាមេរិកចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥»។

CMAC បញ្ជាក់ថាក្រោយអស់ជំនួយពី USAID កម្លាំងប្រតិបត្តិការមានចំនួន៩២%នៅបន្តការប្រតិបត្តិការជាធម្មតា ដែលកម្លាំងទាំងនេះគាំទ្រដោយកម្ពុជា និងប្រទេសផ្ដល់ជំនួយដូចជាជប៉ុន ចិន អាឡីម៉ង់ CMAA អង្គការ JAMAS អង្គការ NPA អង្គការ APOPO និងអង្គការ MAG៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

The post ជំនួយ USAID នឹងបញ្ចប់ពីស៊ីម៉ាក់ចាប់ពីថ្ងៃទី១ ខែមីនា appeared first on Kampuchea Thmey Daily.

រដ្ឋបាល​​ត្រាំបណ្តេញ​​ប្រធានការិយាល័យអធិការកិច្ច USAID ដែលហ៊ានរិះគន់​​
ប្រធានការិយាល័យអធិការកិច្ចនៃទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USIAD) ត្រូវបានបណ្តេញចេញពីតំណែងកាលពីថ្ងៃអង្គារមួយថ្ងៃបន្ទាប់ពីការិយាល័យរបស់លោកបានចេញផ្សាយរបាយការណ៍ដែលរិះគន់​​វិធានការ​របស់រដ្ឋបាល ត្រាំ ក្នុងការរុះរើទីភ្នាក់ងារនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន ​CNNនៅថ្ងៃទី១២ខែកុម្ភៈនេះ។

(រូបភាព៖ CNN) លោក​Paul Martin

លោក​ Paul Martin ត្រូវបានជូនដំណឹងតាមអ៊ីមែលពីនាយករងការិយាល័យបុគ្គលិកប្រធានាធិបតីនៅល្ងាចថ្ងៃអង្គារ ដោយ​​សរសេរថា តំណែងរបស់លោកជាប្រធានការិយាល័យអធិការកិច្ចនៃទីភ្នាក់ងារ USAID ត្រូវបាន «បញ្ឈប់ និងមានប្រសិទ្ធភាពភ្លាមៗ»។

អ្នក​នាំ​ពាក្យ​ការិយាល័យអធិការកិច្ច USAID បាន​បញ្ជាក់​ពី​ការ​បញ្ឈប់​លោក Martin ហើយ​បាន​និយាយ​ថា​ គ្មាន​ហេតុផល​ត្រូវ​បាន​គេ​ផ្តល់​ឱ្យ​ចំពោះ​ការ​បណ្តេញ​​ចេញ​ពី​តំណែង​នេះនោះ​ទេ។ ទោះយ៉ាណារដ្ឋបាល​ត្រូវ​បាន​តម្រូវ​ឱ្យ​ស្ថិត​ក្រោម​ច្បាប់​ដើម្បី​ផ្តល់​ការ​ជូន​ដំណឹង​រយៈពេល៣០ថ្ងៃ​ទៅ​កាន់​សភា​មុន​ពេល​បណ្តេញ​ប្រធានអធិការកិច្ច​មួយ​រូប និង​ផ្តល់​ហេតុផល​ជាក់លាក់​។

បុគ្គលិកមកពីការិយាល័យអធិការកិច្ច (USAID OIG) ក៏ត្រូវបានជូនដំណឹងថា ពួកគេលែងមានសិទ្ធិចូលប្រើប្រាស់បន្ទប់ការិយាល័យរបស់ពួកគេទៀតហើយ។ ទោះបី​​ជា​​​រដ្ឋបាលលោក​ប្រធានាធិបតី ត្រាំ បានបិទអគារទីស្នាក់ការកណ្តាលរបស់ USAID ក្នុងទីក្រុងវ៉ាស៊ីនតោនកាលពីសប្តាហ៍មុនក៏ដោយ ក៏បុគ្គលិកនៅការិយាល័យអធិការកិច្ច​នៅតែត្រូវបានអនុញ្ញាតឱ្យធ្វើការដោយផ្ទាល់នៅក្នុងអគារដដែលនោះរហូតដល់ថ្ងៃបណ្ដេញចេញនេះ។

មុនពេលមានការបញ្ឃប់នេះ ទីភ្នាក់ងារ USAID OIG បានចេញរបាយការណ៍មួយកាលពីថ្ងៃចន្ទថា ការកាត់បន្ថយបុគ្គលិករបស់ USAID របស់រដ្ឋបាលលោក ត្រាំ និងការបង្កកលើជំនួយបរទេសបានធ្វើឱ្យមានការពិបាកក្នុងការតាម​ដាន និងឆ្លើយតបទៅនឹងការប្រើប្រាស់ខុសដែលអាចមានទឹកប្រាក់ចំនួន ៨.២ ពាន់លានដុល្លារនៅក្នុងជំនួយមនុស្សធម៌ដែលផ្តល់មូលនិធិដោយអ្នកជាប់ពន្ធរបស់សហរដ្ឋអាមេរិក។

(រូបភាព៖​EPA) លោក ដូណាល់ ត្រាំ)

លោក Martin បានបម្រើការជាអគ្គអធិការតាំងពីខែធ្នូឆ្នាំ២០២៣។ ការិយាល័យរបស់លោកធ្វើការស៊ើបអង្កេត និងសវនកម្មលើការក្លែងបន្លំ ការក្លែងបន្លំ ការខ្ជះខ្ជាយ ឬការរំលោភបំពានដែលអាចកើតមានដោយភ្នាក់ងាររដ្ឋាភិបាល ឬបុគ្គលិករបស់ខ្លួន ហើយចេញរបាយការណ៍ និងអនុសាសន៍លើការរកឃើញ​ពី​ការ​ស៊ើប​អង្កេត​​។ ការិយាល័យអធិការកិច្ចនេះមានគោលដៅធ្វើប្រតិបត្តិការដោយឯករាជ្យ។

ចាប់តាំងពីឡើងកាន់តំណែងរដ្ឋបាលលោក ត្រាំបានផ្លាស់ប្តូរយ៉ាងខ្លាំងក្លាដើម្បីរុះរើទីភ្នាក់ងារ USAID ដោយបានព្យាយាមបញ្ឈប់បុគ្គលិក USAID ដែលជួលដោយផ្ទាល់រាប់ពាន់នាក់ ដោយបញ្ឃប់បុគ្គលិកពីប្រមាណមួយ១ម៉ឺននាក់មកត្រឹម២៩៤នាក់ប៉ុណ្ណោះ៕

(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

The post រដ្ឋបាល​​ត្រាំបណ្តេញ​​ប្រធានការិយាល័យអធិការកិច្ច USAID ដែលហ៊ានរិះគន់​​ appeared first on Kampuchea Thmey Daily.

រដ្ឋបាលលោកត្រាំគ្រោងបញ្ឈប់បុគ្គលិក USAID ពី ១ម៉ឺននាក់ មកនៅត្រឹម ២៩០នាក់
រដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ គ្រោងនឹងកាត់បន្ថយចំនួនបុគ្គលិកនៅទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ពីជាង ១០០០០នាក់មកនៅប្រហែល ២៩០នាក់។ នេះបើយោងតាមការចេញផ្សាយរបស់កាសែត​ New York Times នៅថ្ងៃទី០៧ខែកុម្ភៈ​ឆ្នាំ​២០២៥។

មាន​តែ​បុគ្គលិក ២៩៤នាក់នៅទីភ្នាក់ងារនេះនឹងត្រូវបានអនុញ្ញាតឱ្យរក្សាការងាររបស់ពួកគេ ក្នុងនោះមានត្រឹមតែ ១២ នាក់នៅក្នុងការិយាល័យអាហ្វ្រិក និង៨ នាក់នៅក្នុងការិយាល័យអាស៊ី។ បុគ្គលិកដែលនៅសេសសល់តិចតួចនោះ រួមមានបុគ្គលិកដែលមានជំនាញផ្នែកសុខភាព និងជំនួយមនុស្សធម៌ ។

ប្រភព​របស់​ New York Times ​បាន​​ឱ្យដឹង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ បុគ្គលិក​មួយ​ចំនួន​បាន​ចាប់​ផ្តើម​ទទួល​បាន​ការ​ជូន​ដំណឹង​ពី​ការ​បញ្ចប់​ការងារ។ ជាមួយគ្នានេះគេហទំព័រ USAID បាននិយាយថា៖« គិតត្រឹមពាក់កណ្តាលអធ្រាត្រថ្ងៃសុក្រទី៧ខែកុម្ភៈ បុគ្គលិកដែលជួលដោយផ្ទាល់របស់ USAID ទាំងអស់នឹងត្រូវជូនដំណឹង ឱ្យឈប់សម្រាកនៅទូទាំងពិភពលោក លើកលែងតែបុគ្គលិកដែលត្រូវបានចាត់តាំងឱ្យទទួលខុសត្រូវចំពោះមុខងារសំខាន់នៃបេសកកម្ម ភាពជាអ្នកដឹកនាំស្នូល និងកម្មវិធីដែលបានកំណត់ជាពិសេស»។

(រូបភាព៖​ AP)

លោក J. Brian Atwood ដែលបម្រើការជាប្រធាន USAID អស់រយៈពេលជាង ៦ឆ្នាំ បាននិយាយថា ការបញ្ឈប់បុគ្គលិកយ៉ាងច្រើននឹងសម្លាប់ទីភ្នាក់ងារដែលបានជួយការពារមនុស្សរាប់សិបលាននាក់នៅជុំវិញពិភពលោកពីការស្លាប់។

គួរបញ្ជាក់ថា ទីភ្នាក់ងារជំនួយមនុស្សធម៌ចម្បងរបស់ទីក្រុងវ៉ាស៊ីនតោននេះ គឺជាគោលដៅនៃកម្មវិធីរៀបចំរដ្ឋាភិបាលឡើងវិញដែលដឹកនាំដោយលោក Elon Musk ជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់​លោក ត្រាំ ចាប់តាំងពីប្រធានាធិបតី​បក្ស​សាធារណរដ្ឋចូលកាន់តំណែង​កាល​ពី​ថ្ងៃទី២០ខែមករា។

USAID មានបុគ្គលិកជាង ១០០០០ នាក់នៅជុំវិញពិភពលោក ដែលពីរភាគបី នៃពួកគេនៅខាងក្រៅសហរដ្ឋអាមេរិក។ USAID បានផ្តល់ជំនួយដល់ប្រទេសចំនួន ១៣០ ក្នុងឆ្នាំ២០២៣ ភាគច្រើនជាប្រទេសដែលមានជម្លោះ និងក្រីក្រខ្លាំង។ ប្រទេសដែលទទួលបានជំនួយច្រើនជាងគេគឺអ៊ុយក្រែន បន្ទាប់មកគឺប្រទេសអេត្យូពី ហ្សកដានី សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ សូម៉ាលី យេម៉ែន និងអាហ្វហ្គានីស្ថាន។ នេះបើយោងតាមរបាយការណ៍របស់ CRS៕

(រូបភាព៖​ EPA)

អត្ថបទ៖ ប៊ុន សុភាព

The post រដ្ឋបាលលោកត្រាំគ្រោងបញ្ឈប់បុគ្គលិក USAID ពី ១ម៉ឺននាក់ មកនៅត្រឹម ២៩០នាក់ appeared first on Kampuchea Thmey Daily.

​អាមេរិក​នៅ​ជាប់​បំណុល​យូណេស្កូ​ ៦១៩​លាន​ដុល្លារ​ទៀត​ដែល​ខ្លួនសន្យា តែ​​​មិន​​​​ផ្តល់​​
​នៅ​ពេល​​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាន​បញ្ជា​​ឲ្យ​​រដ្ឋមន្ត្រី​ការបរទេស​​អាមេរិក​ត្រួតពិនិត្យ​ឡើង​វិញ​និង​វាយតម្លៃ​ឡើងវិញ​ក្នុងរយៈពេល​៩០​ថ្ងៃ​ចាប់​ពីថ្ងៃទី​៤​ខែ​កុម្ភៈ​ក្នុងការ​​​ដក​​ប្រទេសអាមេរិក​​ពី​សមាជិក​​នៃ​​​អង្គការ​​​យូណេស្កូ សហរដ្ឋអាមេរិក​នៅ​ជាប់​បំណុល​​អង្គការ​​​យូណេស្កូ​៦១៩​លានដុល្លារ​ទៀត​ ដែលអាមេរិកសន្យា​​​​​​​​ជួយ​កន្លង​មក​។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ។

​អង្គការ​យូណេស្កូ បាន​​ឲ្យ​ដឹង​ថា សហរដ្ឋអាមេរិកបានប្តេជ្ញាក្នុងការទូទាត់បំណុលដែលជាប់គាំងរបស់ខ្លួន ដែលសរុបមានប្រហែល​៦១៩​លានដុល្លារគិតត្រឹមឆ្នាំ២០២៣​។ ផែនការទូទាត់​បំណុល​នេះរួមបញ្ចូលទាំងការ​រំលស់ប្រចាំឆ្នាំ​ជាមួយនឹង ៧៤,៦​ លានដុល្លារដែលគ្រោងទុកសម្រាប់ឆ្នាំ២០២៥។

​លោក ដូណាល់ បាន​ចេញ​​ប​ទ​បញ្ជាប្រតិបត្តិនេះ ស្រប​ពេល​ដែល​​​លោក ដូណាល់ ត្រាំ បាន​​ចេញ​អធិបញ្ជា​​​​ឲ្យ​ដក​ខ្លួន​​ភ្លាម​ៗ​ពី​​​​​ស្ថាប័ន​អន្តរជាតិ​ចំនួន​ពីរ​ គឺ​​​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ (UNHRC) ​និងភ្នាក់ងារ​​ផ្តល់​ជំនួយ​​​ដល់​ប្រជាជន​ប៉ាឡេស្ទីន​​ (UNWRA)​នៅថ្ងៃទី​៤ខែ​កុម្ភៈ​។

​បទ​បញ្ជា​​ប្រតិបត្តិ​ដែលបាន​​​​បញ្ចេញ​​នៅ​​លើ​គេ​ហទំព័រ​​​​​របស់​វិមាន​ប្រធានាធិបតី (www.whitehouse.gov) បាន​​លើក​ឡើង​ថា «ការត្រួតពិនិត្យនេះត្រូវដឹកនាំដោយ​រដ្ឋមន្ត្រី​ការ​បរទេស​ ដោយមានការសម្របសម្រួលជាមួយអ្នកតំណាងសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ (ឯកអគ្គរដ្ឋទូតអង្គការសហប្រជាជាតិ) ហើយត្រូវបញ្ចប់ក្នុងរយៈពេល ៩០​ថ្ងៃ គិតចាប់ពីថ្ងៃនៃការចេញ​បទ​បញ្ជា​​នេះ»។

ក្នុង​សេចក្តី​ប្រកាស​នោះ បាន​បន្តថា៖«​ការពិនិត្យឡើងវិញនឹងរួមបញ្ចូលការវាយតម្លៃអំពីវិធី​និងប្រសិនបើ UNESCO គាំទ្រផលប្រយោជន៍របស់សហរដ្ឋអាមេរិក។ ជា​ក់ស្តែង​ ការពិនិត្យឡើងវិញនឹងរួមបញ្ចូលការវិភាគអំពី​​​គំនិត​ប្រឆាំងនឹងពួកយូដា ឬប្រឆាំងនឹងអ៊ីស្រាអែលណាមួយនៅក្នុងអង្គការ»​​។

យោង​តាម​គេ​ហទំព័​​​អង្គការយូណេស្កូ (​pax.unesco.org) សហរដ្ឋអាមេរិកបានរួមចំណែក​យ៉ាងសំខាន់ដល់ថវិការបស់អង្គការយូណេស្កូ តាមរយៈការចូលរួមវិភាគទានតាមការវាយតម្លៃ និងការស្ម័គ្រចិត្ត។ វិភាគទានដែលបានវាយតម្លៃត្រូវបានកំណត់នៅ ២២​% នៃថវិកា​​ចំណាយ​​របស់អង្គការយូណេស្កូ។ នៅ​ឆ្នាំ​​២០២​៥​ ​សហរដ្ឋអាមេរិក​​បាន​ផ្តល់​វិភាគទាន​​​ស្ម័គ្រ​ចិត្ត​ចំនួន​​ជិត​​៤០​លាន​ដុល្លារ​។​

សហរដ្ឋអាមេរិកផ្តល់ការរួមចំណែកដោយស្ម័គ្រចិត្តក្នុងការគាំទ្រកម្មវិធីជាក់លាក់របស់អង្គការយូណេស្កូ ដូចជាគំនិតផ្តួចផ្តើមលើកកម្ពស់លទ្ធភាពទទួលបានការអប់រំនៅទ្វីបអាហ្រ្វិក ការ​ថែរក្សាការចងចាំនៃការសម្លាប់រង្គាល និងការការពារអ្នកសារព័ត៌មាន។ ចំនួនពិតប្រាកដនៃការរួមចំណែកដោយស្ម័គ្រចិត្តទាំងនេះអាចប្រែប្រួលជារៀងរាល់ឆ្នាំ ដោយផ្អែកលើការបែងចែកថវិកា និងអាទិភាពគោលនយោបាយ។

សហរដ្ឋអាមេរិកដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់មូលនិធិដល់ប្រតិបត្តិការ និងគំនិតផ្តួចផ្តើមរបស់អង្គការយូណេស្កូ ដោយឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះកិច្ចសហការអន្តរជាតិក្នុងវិស័យអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌។​

ក្នុងអាណត្តិមុន លោក ដូណាល់ ត្រាំ បាន​ដកអាមេរិក​ចេញ​ពីអង្គការ​យូណេស្កូម្តងរួចទៅ​ហើយ ប៉ុន្តែ​ក្រោម​រដ្ឋបាល​លោក ចូ បៃ​ដិន សហរដ្ឋអាមេរិក​បាន​វិលចូល​ជាសមាជិក​អង្គការយូណេស្កូដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស​​កាល​​ពីខែកក្កដា​ឆ្នាំ​២០២៣ គឺផ្អែកលើការព្រួយបារម្ភដែលថា ប្រទេសចិនបានបំពេញចន្លោះនៃភាពជាអ្នកដឹកនាំចាប់តាំងពីសហរដ្ឋអាមេរិកបានដកខ្លួនចេញក្នុងអំឡុងពេលរដ្ឋបាល​របស់​លោក ដូណាល់ ត្រាំ៕

ដោយ រ៉ាន់ រើយ​

The post ​អាមេរិក​នៅ​ជាប់​បំណុល​យូណេស្កូ​ ៦១៩​លាន​ដុល្លារ​ទៀត​ដែល​ខ្លួនសន្យា តែ​​​មិន​​​​ផ្តល់​​ appeared first on Kampuchea Thmey Daily.

រដ្ឋបាលលោក ត្រាំ បញ្ជាឲ្យបិទ USAID ត្រឹមថ្ងៃសុក្រនេះ
ដោយដកស្រង់ប្រភពពីមន្ត្រីអាមេរិក, សារព័ត៌មាន Daily Mail រាយការណ៍កាលពីថ្ងៃអង្គារទី៤ខែកុម្ភៈឆ្នាំ២០២៥ថា រដ្ឋបាលលោក ដូណាល់ ត្រាំ បានចេញបញ្ជាឲ្យបិទទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ ឬគេស្គាល់ថា អង្គការ USAID ត្រឹមថ្ងៃសុក្រសប្តាហ៍នេះ។

(រូបថត៖ Reuters)

តាំងពីចូលកាន់តំណែងមក លោកត្រាំ បានចេញវិធានការជាបន្តបន្ទាប់ ពិសេសកំណត់គោលដៅលើអង្គការសហប្រជាជាតិតែម្តង ហើយចុងក្រោយបំផុតនេះ ប្រធានាធិបតីអាមេរិក ថែមទាំងប្រកាសដកខ្លួនចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្ស UN និងឈប់ផ្តល់មូលនិធិឲ្យអង្គការ UNRWA យកទៅជួយតំបន់ហ្គាហ្សាផងដែរ។

ពាក់ព័ន្ធ USAID, ក្រសួងប្រសិទ្ធិភាពរដ្ឋាភិបាលដែលមានមហាសេដ្ឋី Elon Musk ជាអ្នកដឹកនាំ តែងបរិហារថា នេះជាអង្គការមិនល្អហើយចោទថា ជំនួយរបស់សហរដ្ឋអាមេរិកទៅឲ្យអង្គការនេះ ប្រៀបបាននឹងជះលុយទៅឲ្យអង្គភាពភេរវកម្មអ៊ីចឹង។

យោងតាមប្រភពខាងលើ, បុគ្គលិក USAID ត្រូវបានជូនដំណឹងរួចហើយ ហើយដំបូងឲ្យពួកគេឈប់សម្រាកសិន ដោយរង់ចាំការជូនដំណឹងបន្ថែម។ មិនត្រឹមប៉ុណ្ណឹង បេសកកម្ម USAID នៅក្រៅប្រទេសទាំងអស់ត្រូវបញ្ជាឲ្យបិទសិន ហើយបុគ្គលិកត្រូវកោះហៅមកអាមេរិកវិញ ត្រឹមថ្ងៃសុក្រ។

(រូបថត៖ Reuters)

លើសពីនេះ ក្រសួងការបរទេសក៏កំពុងរៀបកញ្ចប់ថវិកា ដើម្បីចេញថ្លៃចំណាយសម្រាប់ការធ្វើដំណើរវិលត្រឡប់របស់បុគ្គលិកក្នុងរយៈពេល៣០ថ្ងៃផងដែរ។

គួរបញ្ជាក់ថា USAID គឺជាម្ចាស់ជំនួយធំបំផុតរបស់ពិភពលោក ដោយផ្តល់ជំនួយដល់ជាង១០០ប្រទេស។ ក្នុងឆ្នាំ២០២៣ សហរដ្ឋអាមេរិកបានបញ្ចេញជំនួយចំនួន៧២ពាន់លានដុល្លារ លើអ្វីៗគ្រប់យ៉ាងរាប់ចាប់ពីសុខភាពស្ត្រីនៅក្នុងតំបន់ជម្លោះ ដើម្បីទទួល​បាន​ទឹកស្អាត ការព្យាបាលមេរោគអេដស៍ សន្តិសុខថាមពល និងការងារប្រឆាំងអំពើពុករលួយ។

អង្គការនេះមានបុគ្គលិកជាង ១០ ០០០នាក់ ដោយក្នុងនោះមានប្រហែល ២ភាគ៣ កំពុងបម្រើការនៅក្រៅប្រទេស ខណៈប្រហែល ១ ៤០០នាក់ធ្វើការនៅទីស្នាក់ការកណ្តាលក្នុងរដ្ឋធានី វ៉ាស៊ីនតោន ឌីស៊ី៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ត្រាំ ស៊ីញេ ដកអាមេរិក ចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្ស UN

The post រដ្ឋបាលលោក ត្រាំ បញ្ជាឲ្យបិទ USAID ត្រឹមថ្ងៃសុក្រនេះ appeared first on Kampuchea Thmey Daily.